ទស្សនាវដ្ដី Consumer Reports ចាត់ Lexus GX460 ថាជាឡានគ្មានសុវត្ថិភាព


ទស្សនាវដ្ដី Consumer Reports ចាត់​ទុក​ឡាន Lexus GX460 ថាជា​ឡាន​ដែល​មិន​គេ​មិន​គួរ​ទិញ ដោយ​និយាយ​ថា​មាន​បញ្ហាមួយ​បាន​កើត​ឡើង​ក្នុង​ពេលសាក​ល្បង​ដែល​បញ្ហា​នោះ​អាច​បង្ក​ឱ្យ​ឡាននេះក្រឡាប់​ពេល​បើក​បរ។

ទស្សនាវដ្ដី​នេះ​បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​សាក​ល្បងមួយ​លើដំណើរការ​របស់​​រថយន្តនេះ​ក្នុង​ពេល​បត់​មិន​ប្រក្រតី​ គូទ​របស់​រថយន្ត​បាន​រអិល​ស្ទើរ​តែ​ក្រឡាប់​ មុន​នឹង​ប្រព័ន្ធ​អេឡិចត្រូនិច​គ្រប់​គ្រង​ស្ថិរភាព​របស់​រថយន្ត​ចាប់​ផ្ដើម​មាន​សកម្មភាព​​។​

លោក Gabriel Shenhar វិស្វករខាង​​សាក​ឡានរបស់ Consumer Reports បាន​និយាយ​ថា​ ក្នុង​ការ​បើក​បរ​មែនទែន សេណារីយ៉ូ​បែបនេះ​ ឡាន​អាច​ទង្គិច​នឹង​ខឿន​ផ្លូវ ហើយ​អាច​បណ្ដាល​ឱ្យ​ឡាន​ក្រឡាប់​បាន។

ក្នុងការ​សាកល្បង​របស់ Consumer Reports អ្នក​បើក​បរ​បាន​បើក​ឡាន​សំដៅ​ទៅ​ផ្លូវ​បត់​លឿន​ខុស​ធម្មតា បន្ទាប់​មក​បន្ថយ​ល្បឿន​ដើម្បី​ធ្វើ​ឱ្យ​ដូច​ស្ថានភាព​ជាក់​ស្ដែង។ នៅ​ពេល​នោះ​ ផ្នែក​ខាងក្រោយ​របស់​រថយន្តបាន​រអិល​។​ ក្នុងករណី​ធម្មតា ប្រព័ន្ធអេឡិចត្រូនិច​កុងត្រូល​​ស្ថិរភាព​​នឹងធ្វើ​​ការ​​កែតម្រូវ​ការ​បាត់​បង់​ស្ថិរភាព​នេះភ្លាមៗ។​ តែ​ក្នុងករណី​ GX460 ប្រព័ន្ធ​នេះ​ធ្វើ​ការ​យឺត​ជ្រុល​ក្នុងការ​ទប់​ស្កាត់​មិន​ឱ្យ​រថយន្ត​ក្រឡាប់។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ព័ត៌មាន and tagged . Bookmark the permalink.

2 Responses to ទស្សនាវដ្ដី Consumer Reports ចាត់ Lexus GX460 ថាជាឡានគ្មានសុវត្ថិភាព

  1. posoky និយាយថា៖

    បែបស្វែងរកឱកាសចាប់កំហុស នឹងអាចសំរុក ​GMC FORD … ដាក់ទីផ្សារហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s