របៀប​ post រូបថត​ អោយ​បាន​ស្អាត


ខាង​ក្រោម​នេះ​ជា​រូប​ដែល​ខ្ញុំ​ផ្ទុក​លើ​wordpress ដោយ​ខ្លួន​ឯង។ វាមាន​ទំហំ 2144 . 1424 px ។

រូបទី១ ៖ រូបដើម មិនទាន់​កែ។ ពេល​តូចបែបនេះ​មើល​ទៅ​មិន​សូវច្បាស់ តែពង្រីក​អោយ​ធំ​បាន​ឃើញ​ច្បាស់ (sharp) ល្អ។

ហើយ​ខាង​ក្រោម​នេះ​វិញ​ ជា​រូប​ដែល​ខ្ញុំ​បាន​ផ្ទុក​លើ​Flickr រួច​យក​មក​បញ្ចូល​នៅ​ទីនេះ។

DSC_7459

រូបទី២ ៖ រូបដដែល​ផ្ទុក​លើ​ Flickr ។ ច្បាស់​ជាង​រូបតូច​​ខាង​លើ។


យើង​ឃើញ​ថារូបទី​ពីរ ដែល​បាន​មក​ពី flickr ច្បាស់​ជាង (sharp) បើ​ទោះ​បី​ជា​រូប​ទាំង​ពីរ​ចេញ​ពីកាមេរ៉ា​តែមួយ និង ជារូបថត​តែមួយ​ក៏​ដោយ។
រូប​ទីមួយ នៅ​ពេល​នៅ​តូច មើល​ទៅ​មិន​សូវច្បាស់ តែពេលចុច​លើ​វា​​ពង្រីក​ទៅ​នឹង​ឃើញ​ វាច្បាស់ល្អដែរ។

ដូច្នេះ flickr ច្បាស់​ជា​ប្រើវិធី​ណាមួយ​ដើម្បីធ្វើ​អោយ​រូប​ច្បាស់​ជាងមុន ពេល​រូប​រួញ​តូច។ ខ្ញុំ​បាន​រក​ឃើញ​វិធី​សាមញ្ញ​មួយ​នៅ​លើ​វ៉ិបសាយ​មួយ ដែល​ខ្ញុំ​ភ្លេច​ឈ្មោះ​។ គេ​អាច​ប្រើ Photoshop ជា​ជំនួយដើម្បី​ផលិត​រូបភាព​អោយ​បាន​ស្អាត​ដូច​Flickr ។ ខាងក្រោម​នេះ​ជា​រូប​ក្រោយ​កែ​ក្នុង photoshop រួច។


រូបទី៣ ៖ រូប​ដដែល​តែកែ​ខ្លះ​ដោយ​ប្រើ Photoshop ។

ដូច្នេះ បើ​មិន​ចង់​អាប់ឡូត​រូបភាព​លើ Flickr ទេ ហើយ​ចង់​បាន​រូប​ស្អាត​ដូច​រូប​ទី​ពីរ និង ទីបី យើង​ត្រូវ​កែ​វា​ខ្លះ​សិន។

របៀប​ធ្វើ

1) បើក​រូប​ថត​ក្នុង​ Photoshop
2) លើ​Menu របស់ Photoshop ចុច Image > Image size…


– យក width=500 px ។ ត្រូវ​យក width ស្មើ​នឹង width របស់​រូបភាព​ដែល​បង្ហាញ​លើ​ ទំព័រ​របស់​អ្នក។ បើ​យក​ខុស​ពី​នេះ រូបភាព​នឹង​ព្រាក​ដដែល។ ឧទាហរណ៍ ក្នុង​រូប​ខាង​លើ ខ្ញុំបង្ហាញ​រូប​តាម​ទំហំ width=”500″ height=”332″ ដូច្នេះ ខ្ញុំresize រូបភាពមក width=500 px ក្នុង photoshop ដែរ។
-យក Resample Image: Bicubic Sharper (best for reduction)
– ចុច OK.
3) លើ​Menu របស់ Photoshop ចុច Filter> Sharpen > Unsharp Mask…


យក amount=400%, radius=0.2px, threshold=0 ។ ចុច OK ។

ចប់

——-
សំគាល់
រូប​ទីបី បន្ទាប់​ពី​កែ​រួច​ វាមាន​ទំហំ 500px គុណ 332px ។ រូប​នេះ តូច​ណាស់ អ្នក​អាន​មិន​អាច​ចុច​មើល​រូប​ធំ ដូច​រូប​ទីមួយ​ឡើយ។ ដូច្នេះ បើ​យើង​ចង់​បាន រូប​ស្អាត​ ហើយ​អាច​អោយ​គេ​ចុច​មើល​រូប​ធំ​បាន​ទៀត យើង​អាច​បង្កើត​តំន ទៅ​កាន់រូប​ធំ​តាម​កូដ html បាន ដូចជាតាមរបៀប៖

<a href="https://svichet.files.wordpress.com/2010/03/dsc_7459.jpg"><img class="aligncenter size-full wp-image-6469" title="DSC_7459" src="https://svichet.files.wordpress.com/2010/03/dsc_74591.jpg" alt="" width="500" height="332" /></a>

—————–
ប្រៀប​ធៀប​លទ្ធផល​ខាងលើ​តាម​វិធីផ្សេង​ទៀត


រូបទី៤ដោយ​resize រូបភាពមក 500x332px ប្រើអាល់គោរីតBicubic Sharper (best for reduction) រួច File > Save for web device.. យក jpeg maximum


រូបទី៥ ដោយ​resize រូបភាពមក 500x332px ប្រើអាល់គោរីតBicubic Sharper (best for reduction) រួច File > Save for web device.. យក png-24


រូបទី៦ ដោយ​resize រូបភាពមក 500x332px ប្រើអាល់គោរីត Bicubic (best for smooth gradients) រួច save ជា jpeg ធម្មតា


រូបទី៧ ដោយ​resize រូបភាពមក 500x332px ប្រើអាល់គោរីត Bicubic Sharper (best for reduction) រួច save ជា jpeg ធម្មតា

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in វប្បធម៌​ទូទៅ and tagged , . Bookmark the permalink.

6 Responses to របៀប​ post រូបថត​ អោយ​បាន​ស្អាត

  1. kooms ថា:

    ពិត​ជា​ល្អ​ណាស់​លោក​គ្រួ! តែ​ខ្ញុំ​សូម​បន្ថែម​​គន្លឹះ​បន្តិច​ពីលើ​ការ​ពន្យល់​របស់​លោក​គ្រួ ដើម្បី​អោយ​រូប​ភាព​យើ​ង​មាន​ទំហំ​តូច​(size) តូច​ជាង​រូប​ភាព​ធម្មតា ហើយ​អាច​ Load បាន​លឿន​ គុណ​ភាព​នៅតែ​ច្បាស់​ល្អ​ សម្រាប់​ដាក់​លើ​វិបសាយ។ Photoshop បាន​ផ្តល់សេវាកម្ម​ Compress រូប​ភាព​សម្រាប់ Web បន្ទាប់​ពីធើ្វ​តាម​វិធី​ដូច​លោក​គ្រូ​បាន​ណែ​នាំ​ខាងលើ​ហើយ យើង​ត្រូវ​រក្សា​ទុក​រូប​ភាព​សម្រាប់ Web ចួល​ទៅកាន់ File -> Save for Web & Devices…(Short Key: ctrl+alt+shift+s) ពេល​នោះ​វាចេញ​ផ្ទាំង​ Save for Web & Devices ពេល​នោះ​យើង​អាច​ជ្រើស​យក​ប្រភេទ Extension របស់​រូប​ភាព​ដូច​ជា GIG JPG PNG-8 PNG-24 WBMP ក្នុង​ចំណោម​ Extension ទាំង​នេះ​លោក​អាច​ជ្រើស​រើស​មួយ​ណា​ក៏បាន​តាម​តម្រូវ​ការ តែ​រូប​ភាពដែល​ល្អ​នោះគឺ JPG and PNG-24។ មើល​ខាង​ក្រោម​រូប​ភាព យើង​នឹង​ឃើញ​ពី​ធំហំពិត​ដែល​រក្សាទុក និង​រយៈពេល​ដែល​រួប​ភាពនោះ load ក្នុង​វិបសាយ សម្រាប់​អ៊ិនធើណែត ដែល​មាន​ល្បឿន 28.8 kbps។

  2. កុមារកាមទេព ថា:

    ពិតជាអរគុណ ពួវិចិត្រច្រើនណាស់ ព្រោះខ្ញុំមានរូបរាប់សិបពាន់រូប ដែលត្រូវធ្វើដូចនេះ!!!!
    ហេតុតែមិនចេះអីទើប បានចូលចិត្តមើល!!!! 😉

  3. កុមារកាមទេព ថា:

    1 លាន ២សែន រូប មិនដឹងជាត្រូវការប៉ុន្មាននាទីដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s