អក្សរសាស្ត្រ៖ សូម​ទំនាក់​ទំនង ..


តើ​ពាក្យ “​ទំនាក់​ទំនង” ជានាម​​រឺ​ជា​កិរិយាសព្ទ? ហេតុ​អ្វីមិនថា សូម​ទាក់​ទង … ?
————————
មាន​ពាក្យ​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់ ដូចជា
– គេគួរថា បន្ទប់​ពិសោធន៍ រឺ បន្ទប់​ពិសោធ។ យើង​ដឹង​ថាពាក្យដែល​ធ្លាប់​ប្រើស្រដៀងគ្នា មានដូចជា៖ កន្លែង​ធ្វើ​ការ បន្ទប់​ដេក រូបថត ….(នាម+កិរិ.) រឺ ផ្ទះ​សំនាក់ យាន្តជំនិះ … (នាម+នាម)។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged . Bookmark the permalink.

16 Responses to អក្សរសាស្ត្រ៖ សូម​ទំនាក់​ទំនង ..

  1. kk@111 និយាយថា៖

    ប្រហែល​មក​ពី​និយាយ​អញ្ចឹង​ទៅ​ពិរោះ​ស្ដាប់​ហើយ​មើល​ទៅ។ ខ្ញុំ​ធ្លាប់​គ្រូ​ប្រាប់​នៅ​វិទ្យាល័យ​មួយ​ម៉ាត់​ដែរ គឺ​ពាក្យ​ សណ្ដាប់>ស្តាប់។ ពិធីករ​ពិធីការនីដ៏​សង្ហា​និង​ស្រស់​ស្អាត​របស់​យើង​តែង​ប្រើ​ពាក្យ​នេះជា​​ញឹក​ញាប់។ តាម​ខ្ញុំ​យល់​ប្រហែល​មក​​ពី​ពួក​គាត់​ចង់​និយាយ​ថា​ «ធ្វើ​ការ​ + នាម» តែ​គាត់​លុប​អោយ​ខ្លី​ទៅ​សល់​តែ​នាម​ខាង​ចុង។

    • វិចិត្រ និយាយថា៖

      ធ្វើការ + កិរិ ? ឧ. ធ្វើ​ -ការសម្ដែងមតិ; ធ្វើ-​ការបញ្ចេញ​យោបល់
      ធ្វើ + នាម : ធ្វើ-ដំណើរ …


      សូមទាក់ទង សូមធ្វើ​ការ​ទាក់​ទង ឬ សូមធ្វើ​ទំនាក់ទំនង 😀

      • កូនខ្មែរ-បារាំង និយាយថា៖

        ខ្ញុំយល់ស្របជាមួយចម្លើយរបស់លោក វិចិត្រ។
        ប្រហែលជានៅស្រុកខ្មែរសព្វថ្ងៃ គេលែងខ្វល់អំពីវេយ្យាករណ៍ហើយមើល៍ទៅ! ព្រោះទាំង កាសែត​សារព័ត៌មាន ទាំងវិទ្យុទូរទស្សន៍ ពេលអានឬស្ដាប់ម្ដងៗ មានសរសេរនឹងអានឬនិយាយខុសច្រើន​គ្រាន់បើដែរ។ តើនេះជាកំហុសដោយអចេតនា ឬមួយជាបដិវត្តន៍នៃភាសានឹងអក្សរសាស្ត្រខ្មែរ នាសម័យសកលូបនីយកម្មនេះ?!
        ព្រោះថាកាលពីសម័យ ហេង សំរិន គឺនៅទសវត្សរ៍ ១៩៨០ ខ្មែរៗនៅស្រុកខ្មែរបានធ្វើបដិវត្តន៍អក្សរសាស្ត្រខ្មែរម្ដងរួចទៅហើយ។
        ឧទាហរណ៍ ដូចជាពាក្យ ដំនឹង, ដំនើរ, សំនាក់ ។ល។ និង ។ល។

      • វិចិត្រ និយាយថា៖

        កូន​ខ្មែរបារាំង៖ រឿង​ដំនឹង ដំនើរ អីនេះ​ខ្ញុំបាន​អាន​ហេតុផលគេទៅ មិនមែន​បដិវត្តអក្សរសាស្ត្រស្អីនោះ​ទេ តាមពិតគឺសរសេរ ដំនឹង សរសេរតាមក្បួន​សម័យ​អង្គរ សរសេរថា ដំណឹង គឺសរសេរតាមក្បួន ឥលូវ

  2. កូនខ្មែរ-បារាំង និយាយថា៖

    ប៉ុន្តែនៅមានពាក្យជាច្រើនទៀត ដែលនៅក្នុងសៀវភៅដែលបានបោះពុម្ពកាលពីទសវត្សរ៍ ១៩៦០​ និង ១៩៧០ ហើយដែលពាក្យខ្លះៗ សរសេរជាមួយអក្សរ « ណ » តែនៅសម័យ ហេង សំរិន គេប្ដូរមកសរសេរជាមួយអក្សរ « ន » ទៅវិញ។ ជាពិសេសពាក្យដែលធ្លាប់ប្រកបអក្សរ «ណ» ជាមួយជើង «ដ» តែឥឡូវបែសរសេរប្រកបនិងអក្សរ «ន» ជាមួយជើង «ដ» ទៅវិញ!!!

    • វិចិត្រ និយាយថា៖

      បើលោក​បាន​អានសៀវភៅ​ច្រើន​ជាង​នេះ​ប្រហែល​លោក​គ្មាន​ទស្សនៈ​បែប​នេះ​ទេ។

      សម័យ​ហេងសំរិន បើ​តាម​ខ្ញុំ​ដឹង កែរឺបង្កើតថ្មីតែស្រៈ​ពេញ​តួ​តែប៉ុណ្ណោះ ដូចជា ឧស មក អុស ឱប មក​អោប។ល។
      តែ​រឿងន-ណ ដ-ត ល-ឡ ជា​រឿង​មាន​យូរមកហើយ។
      ហើយក្បួន​ដែល​លោក​និយាយ​រឿងជើង ដ ក្រោម ណ ស្អីនេះ ក៏​ជា​ក្បួន​ដែល​កែ​ក្បួន​ចាស់​ដែរ។

      ភាសា​ខ្មែរបុរាណ ពាក្យខ្មែរសុទ្ធ គេ​ប្រើ​តែ ន តែប៉ុណ្ណោះ។ អក្សរ ណ សំរាប់ប្រើ​ក្នុងពាក្យសំស្ក្រឹត រឺបាលី តែប៉ុណ្ណោះ។ ឧទាហរណ៍ ស្នង សង សំនង តែឥលូវកែមកជា សំណង។ ហើយអ្នក​ខ្លះបែរ​ជាទៅ​និយាយ​បែប​មិន​ដឹងអីថា បដិវត្តន៍អក្សរសាស្ត្រកែពី “សំណង” មក “​សំនង” ទៅ​វិញ។

      អក្សរ ត ពីបុរាណ គេ​អាន ដ ។ នៅសល់​ភស្តុតាងខ្លះ​ដូចជា អន្តរធាន អានថា អន់ដធាន ។ វេស្សន្តរ អានថា វេសន់ដ បើទោះ​ជា​ជើងនេះ​ជា​អក្សរ ត ក៏​ដោយ។

  3. ចាន់ផល និយាយថា៖

    ឮគេ​ប្រើ​ពាក្យ «ទំនាក់ទំនង​» ជា​កិរិយាស័ព្ទ​រាល់​តែ​ថ្ងៃ (តែ​ថ្ងៃ​ខ្លះ​ក៏​អត់​បាន​មើលទូរទស្សន៍ និង​ស្ដាប់​វិទ្យុ​ដែរ) តែ​ដល់​ឃើញ​កាសែត​មួយ​ទាំង​មូល​ក៏​អ៊ីចឹង​ដែរ វាដូច​ជា​មិន​សម!

    នឹក​ឃើញ​ថ្ងៃ​មុន​​ខ្ញុំ​មើល​ទូរទស្សន៍​ ឃើញ​ពិធីករ​ម្នាក់​​និយាយ «មិត្តយុវវ័យ​ខ្លះ​ពេល​បាន​ឃើញ​ជាមួយ​នឹង​ម៉ូដ​សម្លៀកបំពាក់​ថ្មីៗ គាត់​មិន​ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​ការ​លជាមួយ​នឹង…» ទៅ​ជា​អ៊ីចឹង​ទៅ! «ធ្វើការល» អត់​ខុស​ទេ​ តែ​និយាយ​ឱ្យ​តែ​វែង​ អត់​ប្រយោជន៍។ គ្រាន់​តែ​និយាយមួយ​​ម៉ាត់​ថា «ល» ទៅ​វា​យ៉ាង​ម៉េច ប៉ុន្តែ​មិន​ត្រឹម​តែ «ធ្វើ​ការ​ល» ទេ គឺ «ធ្វើការ​លជាមួយ​នឹង» ទៀត!

    • វិចិត្រ និយាយថា៖

      អាហ្នឹង​ប្រហែល​មក​ពី​ពួក​គាត់ ពេល​និយាយ​រក​នឹក​អត់​ទាន់ដឹង។
      ខ្ញុំ​ធ្លាប់​គិត​ថា ពួក​គេ​និយាយមិន​ត្រូវនេះ​មិន​ត្រូវនោះ តែបើ​អោយ​ខ្ញុំ​និយាយ​ស្រួលមិន​ស្រួល រក​ពាក្យ​និយាយ​មិន​ឃើញ ដូចពួក​គេ​ផង។ ហើយ​ជួនកាល​ភ័យផង អីផង និយាយ​លែង​ដឹង​វេយ្យាករណ៍​បណ្ដោយ។😀

  4. Sophorth និយាយថា៖

    ប្រើពាក្យ សូមទំនាក់ទំនង គឺខុសពេញទំហឹង។​ គួរប្រើ សូមទាក់ទង ទើបត្រូវ ។​ សូម​​​ + កិរិយាស័ព្ទ

    មួយទៀត មិនដឹងជាយ៉ាងម៉េចទេ ឥឡូវគេចូលចិត្តប្រើ​ពាក្យ​ គេហទំព័រ ដើម្បីសំដៅ​ទៅ​លើ​ Website ដល់​ហើយ។​ តាមពិតទៅ ពាក្យថា​ គេហទំព័រ គឺមានន័យជាភាសា​អង់គ្លេសថា Home Page ព្រោះ គេហ = Home ហើយ ទំព័រ =​ Page ។​ ដូច្នេះ គេហទំព័រ = Home Page ។ Home Page គឺជាទំព័រមួយនៅ​ក្នុងចំណោមទំព័រទាំងឡាយរបស់ Website មួយ។​ទំព័រ Home Page​ ត្រូវ​បាន​បង្ហាញមុនគេ រាល់​ពេល​ដែលអ្នកប្រើ​ប្រាសបើក​ website ណាមួយ។

    • វិចិត្រ និយាយថា៖

      អាគេហទំព័រ​ហ្នឹងមិន​ដឹងដែរ ឆ្ងល់​ដែរ​ហ្នឹង។
      ខ្ញុំ​គិត​ថា​ខុស​ដែរ​ហ្នឹង តែ​ដល់​គេ​ប្រើព្រោង​ព្រាត​អញ្ចឹង​ទៅ​ហើយ ចេះ​តែមិន​ហ៊ាន​ថា​គេ​ប្រើ​​ខុស។

  5. វ៉ាមឿន និមល និយាយថា៖

    ភាសា​កើត​ចេញ​ពីទំលាប់។​ ទំលាប់​ខុស ​តែ​ត្រូវ​បានគេ​ប្រើ​ច្រើនគ្នា ក្លាយជា​ទំលាប់​ត្រូវ​នៅថ្ងៃណា​មួយ​មិន​ខាន។​ ខ្ញុំ​មិន​មាន​ចំណេះដឹង​អី​ជ្រៅជ្រះ​រឿង​អក្សរសាស្រ្ត​ជាតិ​ទេ​ តែ​ខ្ញុំ​មិន​សូវ​យល់​រឿង​អក្សរ​ ន​ និង​ ណ​ ដែល​វិចិត្រ​បាន​លើក​ឡើង។​ បើ​អក្សរ​ខ្មែរ​បុរាណ​​យើង​មិន​បាន​ប្រើ​អក្សរ​ ណ​ អញ្ចឹង​ពាក្យ​ថា​ “អ្នកណា,​ ពេលណា,​ ទីណា ។ល។​ និង​ ។ល។”​ គួរតែត្រូវ​សរសេរ​យ៉ាង​ម៉េច​ទៅវិញ​?

    ចំពោះលោក​ ចាន់ផល​ ខ្មុំ​មិន​ហ៊ាន​ទាន់​ថា​ “ល”​ ឬ​ “ធ្វើ​ការ​ល”​ មួយណាសមរម្យជាង​នោះទេ​។ ប៉ុន្តែសូម​លោក​ពិចារណាប្រយោគអង់គ្លេស​ខាង​ក្រោម​នេះ៖
    “Can you try this?” និង “Can you give this a try?”។ ភាសា​ជាសិល្បៈ​ ហើយការ​និយាយ​ឲ្យ​វែង​ ឬ​ ខ្លី​ ជាផ្នែកមួយនៃសិល្បៈ។

    ដោយសារ​ថា​យើង​កំពុង​តែ​ពិភាក្សាពី​រឿង​អក្សរ​ខ្មែរ​ ខ្ញុំសូម​និយាយ​អំពី Khmer Unicode​ បន្តិច។ ពាក្យថា​ “អុីស្រាអែល” សរសេរ​ដោយ​ប្រើ Khmer Unicode មិន​ចេញ​ទេ។​ ខ្ញុំ​សរសេរ​ចេញ​េដាយ​សារ​ ខ្ញុំសរសេរ​ អ +​ ស្រៈអុ​ + ស្រៈអី។​ មិនដឹង​ថា​អ្នក​ឯកទេសកុំព្យូទ័រ​យើង​គាត់​ដឹង​ែដរ​ឬ​អត់?​ ប្រហែល​ភរិយា​ វិចិត្រឯង​ ម៉ូនីដា​ គាត់អាច​ជួយ​ស្វែង​រក​មធ្យោបាយ​កែតម្រូវ​បានឬអត់?

    • Sophorth និយាយថា៖

      ពាក្យថា អ៊ីស្រាអែល អាចសរសេរបាន​ដោយប្រើ Khmer Unicode។​ សូមសរសេរ អ​ + ៊ + ី នោះ​យើង​នឹងបានពាក្យ​ អ៊ី ។

    • វិចិត្រ និយាយថា៖

      ពី​ដើម ន-ណ ហ្នឹង បើ​ត្រូវការ ណ គេ​សរសេរ ន៉ ។ បើត្រូវការ ឡ គេ​សរសេរ ល៉ ដូចជា ឡាន-ល៉ាន ..

      តែ​ខ្ញុំ​មិនដែល​ឃើញ​សំនេរ​បែបនេះ​ផ្ទាល់​ភ្នែក​ទេ តែដូចជាពាក្យ សំនាង អីនេះ​ឃើញ​គេ​សរសេរ​លើ​សិលាចារិក​អញ្ចឹង​មែន។ មួយ​ទៀត តើ​យើង​ច្បាស់​ថាសំដី​ខ្មែរ​សម័យ​មុននិងសម័យ​ឥលូវ ដូចគ្នា​អត់​?

  6. វ៉ាមឿន និមល និយាយថា៖

    ចំពោះ​ Sophorth៖ Israel គួរតែសរសេរជាខ្មែរ​ថា “អុីស្រាអែល”​ ឬ​ក៏​ “អ៊ីស្រាែអល”?​ តាមដែលខ្ញុំដឹង​ េគសរសេរ​ “អុីស្រាអែល”។​
    ចំពោះ វិចិត្រ៖​ អរគុណ​ពួកម៉ាក​ ចំពោះ​ការបកស្រាយ :D​ ភាសា​មាន​ការវិវត្ត ការកែប្រែ​តែងតែ​កើតមាន។​េពលខ្លះ វា​មាន​ការលំបាក​ណាស់​ក្នុង​ការសំរេច​ថា​ សំណេរមួយណាត្រឹមត្រូវជាង។​ អ្វីដែលត្រឹមត្រូវនៅថ្ងៃ​េនះ​អាចហួស​សម័យ​នៅថ្ងៃស្អែក។

  7. ខេមរាវុធ និយាយថា៖

    ការប្រើប្រាស់ភាសាខ្មែរសម័យឥឡូវទប់លែងបានហើយ។ បើថា (ទាក់ទង) ដូច្នេះទើបត្រឹមត្រូវ តែគេមិនសរសេរយ៉ាងនេះទេ។ មិនដឹងជាអ្នកសរសេររៀនគ្រូណា។​ មើលទៅគ្រូគាត់ក៏សរសេរដូច្នេះដែរបានជានាំក្មេងឲ្យខូចអស់! (ទំនាក់ទំនង)ជានាម ក្លាយពីពាក្យ​ (ទាក់ទង)​ ដែលជាកិរិយា។ យើងនិយាយគ្នា តើដឹងដល់អ្នកសរសេរទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s