ចេញ​ទៅ​កូន​ពពែ! ឯង​ចេញ​ទៅ!


ចំរៀង​សំរាប់​កុមារជា​ភាសា​បារាំង

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

—–

យើង​ទៅ​រក​ឆ្កែ​មក

យើង​ទៅ​រក​ឆ្កែ​មក

អោយ​ឆ្កែ​ខាំ​កូន​ពពែ

អោយ​ឆ្កែ​ខាំ​កូន​ពពែ

តែ​ឆ្កែ​វាមិនចង់ ​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

—-

យើង​ទៅ​រក​ចចក​មក

យើង​ទៅ​រក​ចចក​មក

អោយ​វា​មកស៊ី​ឆ្កែ

អោយ​វា​មកស៊ី​ឆ្កែ

តែចចក​វាមិន​ចង់ មក​ស៊ី​ឆ្កែ

ឆ្កែ​មិនចង់​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!


យើង​រក​ដំបង​មក

យើង​រក​ដំបង​មក

ដើម្បី​សំពងក្បាល​​ចចក

ដើម្បី​សំពងក្បាល​​ចចក

តែដំបង​មិន​ចង់​សំពង​ក្បាល​ចចក

ចចក​មិន​ចង់​ស៊ី​ឆ្កែ

ឆ្កែ​មិនចង់​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ ចេញ​ទៅ

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

—-

យើង​រក​ភ្លើង​មក

យើង​រក​ភ្លើង​មក

ដើម្បី​ដុត​ដំបង

ដើម្បី​ដុត​ដំបង

តែ​ភ្លើង​មិន​ចង់​ដុត​ដំបង

ដំបង​មិន​ចង់​សំពង​ក្បាល​ចចក

ចចក​មិន​ចង់​ស៊ី​ឆ្កែ

ឆ្កែ​មិនចង់​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

——–

យើង​រក​ទឹក​មក

យើង​រក​ទឹក​មក

ដើម្បី​លត់​ភ្លើង

ដើម្បី​លត់​ភ្លើង

តែ​ទឹក​មិន​ចង់​លត់​ភ្លើង

ភ្លើង​មិន​ចង់​ដុត​ដំបង

ដំបង​មិន​ចង់​សំពង​ក្បាល​ចចក

ចចក​មិន​ចង់​ស៊ី​ឆ្កែ

ឆ្កែ​មិនចង់​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

————

យើង​រក​គោ​មក

យើង​រក​គោ​មក

អោយ​វា​ផឹក​ទឹក​អោយ​អស់

អោយ​វា​ផឹក​ទឹក​អោយ​អស់

តែ​គោ​មិន​ចង់​ផឹក​ទឹក

ទឹក​មិន​ចង់​លត់​ភ្លើង

ភ្លើង​មិន​ចង់​ដុត​ដំបង

ដំបង​មិន​ចង់​សំពង​ក្បាល​ចចក

ចចក​មិន​ចង់​ស៊ី​ឆ្កែ

ឆ្កែ​មិនចង់​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

——————-

យើង​ហៅ​អ្នក​កាប់​គោ​មក

យើង​ហៅអ្នក​កាប់​គោ​មក

ដើម្បី​សម្លាប់​គោ

ដើម្បី​សម្លាប់​គោ

តែ​អ្នក​កាប់​គោ​​មិន​ចង់​សម្លាប់​គោ

គោ​មិន​ចង់​ផឹក​ទឹក

ទឹក​មិន​ចង់​លត់​ភ្លើង

ភ្លើង​មិន​ចង់​ដុត​ដំបង

ដំបង​មិន​ចង់​សំពង​ក្បាល​ចចក

ចចក​មិន​ចង់​ស៊ី​ឆ្កែ

ឆ្កែ​មិនចង់​ខាំ​កូនពពែ

កូន​ពពែ​មិនចង់​ចេញ​ពីស្ពៃ​នោះទេ

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

—————————-

យើងហៅ​យមរាជមក

យើង​ហៅយមរាជមក

ដើម្បី​មក​យក​អ្នក​កាប់​គោ​ទៅ

ដើម្បី​មក​យក​អ្នក​កាប់​គោ​ទៅ

យមរាជ​ចង់​បាន​អ្នក​កាប់​គោ​ណាស់

អ្នក​កាប់​គោក៏​ចង់​សម្លាប់​គោ

គោ​ក៏​ចង់​ផឹក​ទឹក

ទឹក​ក៏​ចង់​លត់​ភ្លើង

ភ្លើង​ក៏​ចង់​ដុត​ដំបង

ដំបង​ក៏​ចង់​សំពង​ក្បាល​ចចក

ចចក​ក៏​ចង់​ស៊ី​ឆ្កែ

ឆ្កែ​ក៏ចង់​ខាំ​កូនពពែ

កូន​ពពែ​ក៏​ចេញ​ពីស្ពៃ​នោះ

អ្ហា!​ កូន​ពពែឯង​ចេញ​ពី​ស្ពៃ​នោះ​ហើយ​តើ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

អ៊្ហុយ!​ ​ចេញ​ទៅកូន​ពពែ! ចេញ​ទៅ!

អ៊្ហុយ!​ ​ឯង​ចេញ​ពី​ស្ពៃ​នោះ​ទៅ!

—————–
អត្ថបទ​ស្រដៀង​គ្នា៖

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in កំសាន្ត and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s