រៀនពាក្យ៖ មោទនភាព និង មោទកភាព មួយណាខុស មួយណាត្រូវ?


ក្នុង​វចនានុក្រម​ខ្មែរសម្តេច​ជួន ណាត យើង​អាច​រក​បាន​ពាក្យ មោទកភាព – មោទនា – មោនភាព តែ​មិន​ឃើញ​ពាក្យ មោទនភាព ​ទេ។

មោទកភាព <សំ. បា. (មោទក + ភាវ) >( ន. ) ភាព​ឬ​ភាវៈ​ជា​អ្ន​ក​រីករាយ, ភាវៈ​នៃ​សេចក្ដី​ត្រេកអរ, សេចក្ដី​អរ​គុណ : មាន​មោទក​ភាព
មោទនា <សំ. បា.> ( ន. ) ការ​រីករាយ, ការ​ស្រស់ស្រាយ​សប្បាយ​ចិត្ត, សេចក្ដី​ត្រេកអរ ។
មោនភាព <បា.; សំ. (មោន + ភាវ; មៅន)> ( ន. ) ភាវៈ​ស្ងៀម, ដំណើរ​ស្ងៀម (មិន​ស្ដី) ។

ពាក្យ​ មោទនភាព​ ដែល​យើង​ប្រើ ដូច​ជា [NEXT….]

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged . Bookmark the permalink.

12 Responses to រៀនពាក្យ៖ មោទនភាព និង មោទកភាព មួយណាខុស មួយណាត្រូវ?

  1. peehs07 និយាយថា៖

    ប្រហែលជា អ្នកសរសេរច្រឡំទេដឹង ពាក្យមោទនភាព ស្រួលនិយាយស្រួលថាជាង ពាក្យមោទកភាព ដូចជាពិបាកថា ពិបាកនិយាយ ហើយឮសូរដូចជា គេនិយាយនិងគេថា តែមោទនភាព សូមលោកវិចិត្រ ជួយស្រាវជ្រាវផងមើល!

    ម្យ៉ាងទៀតនៅប៉ុស្តខ្ញុំ នៅប្រធានបទ “វិភាគនយោបាយខ្មែរ-ថៃបច្ចុប្បន្ន” លោកជីវ័ណ បានផ្ញើរ មកនូវវីឌីអូ រឿងទាហានខ្មែរដេញទាហានថៃ ឱ្យចេញពីប្រាសាទតាមាន់ធំ ក្នុងពេលថ្មីៗនេះ ល្អមើលណាស់ដែរតើ នេះជាការល្អណាស់ ពីព្រោះថាទាហានមិនត្រូវមានដាក់ នៅក្នុងប្រាសាទយ៉ាងដូច្នោះទេ គួរតែដាក់នៅឱ្យឆ្ងាយៗ កន្លែងប្រាសាទទុកជាកន្លែងសំរាប់ គោរពបូជានិងជា កន្លែងសំរាប់ទេសចរណ៍ ទើបត្រឹមត្រូវ។

  2. ចាន់ផល និយាយថា៖

    ខ្ញុំ​ធ្លាប់​ឆ្ងល់​ចំពោះ​ពាក្យ​ទាំង​ពីរ​នេះ​យូរ​ហើយ! មិត្ត​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា មោទនភាព ខុស ហើយ​ពេល​ខ្ញុំ​បើក​វចនានុក្រម​ទៅ ក៏​រក​មិន​ឃើញ​ពាក្យ​ហ្នឹង​មែន ហេតុនេះ ពេល​ខ្ញុំ​បោះ​ពុម្ព​សៀវភៅ​រឿង​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ប្ដូរ​ទៅ​ជា មោទកភាព វិញ ដូច​គ្នា​នឹង ប្ដូរ វិប្បដិសារី ទៅ​ជា វិប្បដិសារៈ ផង​ដែរ។ តែ​ក្រោយ​មក​ខ្ញុំ​ក៏​គិត​ថា គឺ​ត្រូវ​ដូច​គ្នា គឺ​ដូច​អ្វី​ដែល​បង​បាន​វិភាគ​នោះ​អ៊ីចឹង។ ពេល​ខ្លះ​ពិបាក​ណាស់ ដូច​ជា​ពាក្យ អាសយដ្ឋាន អ៊ីចឹង តាំង​ពី​តូច​មក​ខ្ញុំ​ធ្លាប់​តែ​និយាយ​ថា អាស័យដ្ឋាន ដល់​ឱ្យ​និយាយ​ថា អៈសៈយៈឋាន អត់​ទម្លាប់​ទេ។

    • វិចិត្រ និយាយថា៖

      ពាក្យ​អាស័យ​ដ្ឋាន នេះ ខ្ញុំ​ដូចជា​ធ្លាប់​លឺគេ​និយាយ​ថា សរសេរថា អាសយដ្ឋាន (អាន​ថា អាសៈយ៉ាត ថាន) សរសេរ​តាម​បែប​បាលី។ សរសេរ អាស័យដ្ឋាន (អាន​ថា អាសៃយ៉ៈថាន) សរសេរតាម​បែប​ខ្មែរ។ ព្រោះ​បាលី អត់​មាន សញ្ញា ័ ។

      ក្រុម​អ្នក​រៀបរៀង​វចនានុក្រម​ថ្មី ប្រហែល​ជា​ស្នើ​អោយអានថា អាសៃយ៉ៈថាន ច្រើន​ជាង អាសៈយ៉ាត់ថាន។

      ពាក្យខ្លះ​ទៀតដូចជា ចលនា វចនានុក្រមដាក់​ថា ចៈ ល៉ៈ ណា តែ​គេ​អាន​មក​តែ​ ចល់ ល៉្នា ។

      ខ្មែរ​យើង​ច្រើន​យល់​ច្រលំ​ថា ពាក្យ​គ្មាន​ក្នុងវចនានុក្រម​ជា​ពាក្យខុស។ តាម​ពិត​នោះ​ ពាក្យគ្មាន​ក្នុង​វចនានុក្រម គឺ​ជា​ពាក្យ ដែល​វចនានុក្រម​គ្មាន​តែ​ប៉ុណ្ណោះ។ គ្មាន​កន្លែង​ណា​មួយ ដែល​អ្នក​សរសេរ​វចនានុក្រម​គេ​អះអាង​ថា រាល់​ពាក្យ​ដែល​គ្មាន​ក្នុង​វចនានុក្រម​ជា​ពាក្យ​ខុស​នោះ​ទេ។

      • ចាន់ផល និយាយថា៖

        បង​យល់​ខាង​អក្សរ​សាស្ត្រ​នេះ​ច្រើន​មែន! បង​ដឹង​ថា ឃាតករ ឃាតក ឃាតកៈ មួយ​ណា​ត្រូវ ឬ​ក៏​ប្រើ​បាន​ដូច​គ្នា? ខ្ញុំចង់​ឱ្យ​មាន​ឯកភាព ក្នុង​ការ​សរសេរ​ជាង​រាល់​ថ្ងៃ​នេះ ព្រោះ​បើ​ម្នាក់​សរសេរ​បាលី ម្នាក់​សរសេរ​ខ្មែរ អ៊ីចឹង ដូច​ជា​រញ៉េ​រញ៉ៃ​ណាស់។

      • វិចិត្រ និយាយថា៖

        ក្នុង​វចនានុក្រម​ចាស់​ពាក្យ ឃាតក និង ឃាតករ អត់មាន​ទេ។ មាន​តែ​ពាក្យ ឃាតកៈ ហើយ​អាន​ថា ឃាតៈ កៈ ទៀត។

        សព្វថ្ងៃ​នេះ ខ្ញុំ​សង្កេត​ឃើញគេ​នាំ​គ្នា​សរសេរថា ឃាតក ហើយ​នាំ​គ្នា​អានថា ឃាតៈ ក។ ប្រហែល​ជា​មិនត្រូវទេ បើ​សរសេរ​បែបនេះគួរ​អាន​ថា ឃាត ដក់ ដូចពាក្យ ទារក អាន​ថា ទារក់។ តែ​បើ​យើង​លើក​លែង​ពាក្យ​នេះក៏​មិន​អី​ដែរ។

        ហើយពាក្យ​ឃាតករ កើត​មក​ពី ឃាត +ករ តាម​ក្បួនខ្មែរដូចពាក្យផ្សេង​ទៀត ដែល​យើង​មានដូចជា កម្ម+ករ កសិ+ករ។ល។ តែ​ដោយឡែក ពាក្យសំស្ក្រឹត មាន​ពាក្យ ឃាតករ និង ឃាតក នេះ​ដែរ
        – ឃាតក សរសេរតាម​បែប​ខ្មែរ ថា ឃាតកៈ (សញ្ញា ៈ សំស្ក្រឹតគេ​អត់ប្រើ ហើយ​មាន​ឋានៈ​ស្មើ​ស្រៈ អ ខ្មែរ។ ពាក្យ ឃាតក ជាសំស្ក្រឹត បើ​សរសេរ​អោយ​ពេញ​ជា​ខ្មែរ គឺ ឃាតៈកៈ តែ​យើង​រក្សាស្រៈ ៈ តែ​ខាងចុង) ជានាម មាន​ន័យ​ថា អ្នក​សម្លាប់​គេ ការ​សម្លាប់។
        – ឃាតករ សរសេរតាម​បែប​ខ្មែរថា ឃាតករៈ ជា​គុណនាម មាន​ន័យ​ថា ដែលធ្វើ​ឱ្យ​វិនាស។

        ……

        រឿង​ឯកភាព​នោះ​ ខ្ញុំ​មិន​ដឹង​ថាម៉េច​ទេ។ សូម្បីតែ​ពាក្យ​ក្នុង​វចនានុក្រម​ខ្លួន​ឯង​ក៏​មិន​មាន​ឯកភាព​ទៅ​ហើយ ដូចជា មិត្រ – មិត្ត សមុទ្រ-សមុទ្ទ ។ល។ មួយ​សរសេរ​តាម​បាលី មួយ​សរសេរ​តាម​សំស្ក្រឹត។

        ពេលខ្លះ​វចនានុក្រម​ បង្ហាញ​លក្ខណៈ​មិន​ច្បាស់លាស់ ដូចជា​ពាក្យ ពុទ្ធបញ្ញត្តិ និង ពុទ្ធប្បញ្ញត្តិ ។ អ្នក​និពន្ធ​ដាក់​ថា “ខ្មែរសរសេរថា ពុទ្ធបញ្ញត្តិ តែបើ​សរសេរ​តាម​បាលី​ត្រូវ​ដាក់​ថា ពុទ្ធប្បញ្ញត្តិ”។ ដូច្នេះអ្នក​អាន​ត្រូវ​សរសេរ​យ៉ាង​ម៉េច?។ ខ្លះ​ក៏​សរសេរ​តាម​បែប​ខ្មែរទៅ ខ្លះ​ក៏​តាម​បាលី​ទៅ។

        ប៉ុន្តែ​សំខាន់​តែ​លើ​អ្នក​រៀបវចនានុក្រម​ថ្មី​តែ​ប៉ុណ្ណោះ។

      • ចាន់ផល និយាយថា៖

        អរគុណ​ច្រើន​ បងចិត្រ បើ​បង​បាន​ចូល​រួម​បង្កើត​វចនានុក្រម​ថ្មី ពិត​ជា​ល្អ​ណាស់! ត្រូវ​ហើយ ពាក្យ ប៊ិក (ប៊ិក សម្រាប់​សរសេរ​នោះ) ស្ទើរ​គ្រប់គ្នា​​សរសេរ «ប៊ិច» តែ​វចនានុក្រម សរសេរ «ប៊ិក»។ ខ្ញុំ​ធ្លាប់​ប្រាប់​គេ គេ​អត់​ជឿ។

      • វិចិត្រ និយាយថា៖

        ពាក្យ ប៊ិក vs ប៊ិច ប្រហែល ដូចពាក្យ អាមេរិក និង អាមេរិច ដែរ មើល​ទៅ😀

  3. peehs07 និយាយថា៖

    ខ្ញុំបានសរសេរពាក្យ ឃាតករ ជា ឃាដករ លោកវិចិត្រយល់យ៉ាងម៉េចដែរ? ខុសឬត្រូវ?

    • វិចិត្រ និយាយថា៖

      ខ្ញុំ​ថា គួរ ប្រើ ត វិញ​កុំ​ប្រើ ដ គឺថា ឃាតករ មិន​ឃាដករ ទេ។
      ម្យ៉ាងព្រោះ​ពាក្យ ឃាដ គ្មាន​ក្នុង​វចនានុក្រមខ្មែរ ម្យ៉ាងពាក្យនេះ ក្នុង​វចនានុក្រមសំស្ក្រឹត មានន័យថា “ធ្វើការ​លើអ្វី​មួយ”។ មិន​មាន​ន័យ​ថា សម្លាប់​ទេ។

      • peehs07 និយាយថា៖

        អរគុណវិចិត្រ ដែលបានបញ្ជាក់ថាខុស។ ខ្ញុំបានគិតឃើញថា យកអក្សរ ត ជំនួសដោយ ដ ដែលស្មើនឹងពាក្យ តំណែង ឬដំណែង ឬអក្សរ ត ជំនួសដោយ ដ បាន។ នេះគ្រាន់តែជាការ ស្មានរបស់ខ្ញុំទេ។

      • វិចិត្រ និយាយថា៖

        ដូចជា​តំណែង និង ដំណែង ត្រូវសរសេរ​ជា តំណែង ព្រោះ​វាមក​ពីពាក្យ តែង។
        ដម្កើង និង តម្កើង ត្រូវយក តម្កើង ព្រោះត្រូវនឹងពាក្យ ថ្កើង : ត-ថ ។ល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s