អាឡប់នេះ និយាយស្អីរកស្ដាប់មិនយល់


joshua_bell

 

Gene Weingarten ដែល​ជា​អ្នក​កាសែត​របស់ Washington Post បាន​ឆ្ងល់​អពី​ការ​ទទួល​អារម្មណ៍​របស់​មនុស្ស​ពី​វត្ថុ​មួយ​ដែល​ល្បី​ល្បាញ ដូច​ជា​អ្នក​ចំរៀង​ដែល​ល្បី ដែល​គេ​សរសើរថា​ពិរោះ​ បើអោយ​តុបតែង​ខ្លួន​ជាមនុស្ស​ផ្សេង​ហើយ​ច្រៀង​តាម​ផ្លូវ តើ​មាន​គេ​ចាប់​អារម្មណ៍​រឺ​អត់?។ តើ​ពេល​ដែល​យើង​កំពុងធ្វើ​អ្វី​មួយ​ប្រញាប់​ប្រញាល់ តើ​ចាប់​អារម្មណ៍ ថា​វត្ថុ​មួយ​ស្អាត តន្ត្រី​មួយ​ពិរោះ​ដែរ​រឺ​អត់។

ដូច្នេះ​គាត់​បានស្នើលោក Joshua Bell អ្នក​លេង​​វីយ៉ូឡុង ដ៏ល្បីល្បាញ​អោយ​មក​ចូល​រួម​ការ​ពិសោធ​នេះ​ជា​មួយ​គាត់។ Joshua Bell បាន​ពាក់​មួក​កីឡា​Baseball ហើយ​លេង​វីយ៉ូឡុងដើម្បី​សុំ​លុយ នៅ​ក្នុង​រូង​មេត្រូ​ក្រោម​ដី​​ឈ្មោះ L’Enfant Plaza នៅ Washington, D.C. នា​ថ្ងៃ ១២ មករា ២០០៧។ ការ​ពិសោធ​ត្រូវ​បាន​បង្កប់​កាមេរ៉ា​សំងាត់ ដើម្បី​លួច​​ថត​មើល​សកម្មភាព​។ Joshua Bell បាន​លេង​វីយ៉ូឡុងរយៈ​ពេល​៤៥​នាទី ហើយ​ក្នុង​ចំនោម​មនុស្ស​ប្រមាណ​មួយ​ពាន់​នាក់​ដែល​បានដើរ​កាត់ ​មានតែ​២៧នាក់​ប៉ុណ្ណោះ​ដែលចាប់​អារម្មណ៍ ហើយ​បាន​ដាក់​លុយ​អោយ​គាត់ជាសរុប 31 ដុល្លារ 27 សេន។

អត្ថបទ​បន្ត៖ http://www.dahlina.com/entertainment/interesting/jashua-bell.html

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged . Bookmark the permalink.

4 Responses to អាឡប់នេះ និយាយស្អីរកស្ដាប់មិនយល់

  1. កុមារកាមទេព ថា:

    ពេល​ដែល​យើង​កំពុងធ្វើ​អ្វី​មួយ​ប្រញាប់​ប្រញាល់ ដូចជាអត់មានចាប់អារម្មណ៍អីផ្សេងនូវអ្វីដែលខ្លួនកំពុងធ្វើទេពូ!!!!
    នេះបើតាមខ្ញុំយល់ឃើញ។ ក្លែងជាមនុស្ស​ផ្សេង ធ្វើម៉េចគេស្គាល់ទៅ? ​

  2. chan ថា:

    ខួរក្បាលអន់ បានជាដល់ថ្នាក់មិនយល់អត្តបទ របស់អ្នកកាសែតអន្តរជាតិ??!

  3. ពេលខ្លះ សំដីមនុស្សល្ងង់ ក៏ជាកន្លឹះសំរាប់អ្នកប្រាជ្ញដែរ! អ្នកប្រាជ្ញមិនប្រាកដថាត្រូវរហូតនោះទេ! ព្រោះមានទ្រឹស្តីខ្លះ(ចំពោះស្យង់) ក៏ត្រូវមានលក្ខខណ្ឌ ក្នុងការអនុវត្តដែរ ឯអ្នកប្រាជ្ញខាងអក្សរសាស្រ្ត ដែលបានបន្សល់ពាក្យស្លោក ឬ ពាក្យដែលមានអត្ថន័យសំរាប់មនុស្សជាច្រើនយកតំរាប់តាម ក៏គង់តែមានពេលខ្លះ យកមកប្រើមិនកើត ឬ ហួសសម័យដែរ! ខ្ញុំជឿថា អ្នកប្រាជ្ញ អ្នកល្ងង់ អ្នកប្រសព្វ ពេលលខ្លះមាន ទំនាក់ទំនងគ្នា ម្យ៉ាង ដែលពួកគេអាចរកឃើញដំណោះស្រាយងាយៗ លើបញ្ហាអ្វីមួយ ហើយដំណោះស្រាយគឺ មានការយកយោបល់គ្នាវិញទៅមក!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s