ប្រវត្តិភេសជ្ជៈគោជល់


Red_bull_250ml_494da7809f7d3

ភេសជ្ជៈ​ Red Bull របស់​ប្រទេស​អូទ្រីស
 

The Red Bull ជា​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយ​ប្រភេទ សំរាប់​​អ្នក​ធ្វើ​ការ​ធ្ងន់អត់​ងងុយ​ដូច​ជា​អ្នក​បើក​បរ​ជា​ដើម។

ភេសជ្ជៈ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​ប្រទេស​អូទ្រីស Red Bull GmbH ។ នៅ​ឆ្នាំ​២០០៦ ក្រុម​ហ៊ុន​នេះ​លក់​ភេសជ្ជៈ​នេះ​បាន​៣​ពាន់​លាន​កំប៉ុង​នៅលើ​ប្រទេស​ចំនួន​១៣០។

ភេសជ្ជៈ​នេះ​មាន​ប្រវត្តិ​កើត​ចេញ​មក​ពីភេសជ្ជៈ​គោ​ជល់​របស់​ប្រទេស​ថៃដែល​មាន​ឈ្មោះ​ថា ក្រទីង​ដែង (ខ្ទីង​ក្រហម? គោ​ក្រហម?)។ លោក​ Dietrich Mateschitz ជន​ជាតិ​អូទ្រីស​បាន​ស្គាល់​ភេសជ្ជៈ​នេះ​នៅ​ពេល​គាត់​ទៅ​លេង​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៨២។ គាត់​ក៏​កើត​មាន​គំនិត​យក​ភេសជ្ជៈ​មក​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ​។

Dietrich បាន​សហការ​គ្នា​ជា​មួយជនជាតិ​ថៃ Chaleo Yoovidhya ដែល​ជា​ម្ចាស់​របស់​ក្រទីង​ដែង បង្កើត​ក្រុមហ៊ុន Red Bull GmbH ឡើង​។ ភេសជ្ជៈ​Red Bull មាន​រសជាតិ​សាប​ជាង​​ក្រទីង​ដែង​បន្តិច​ដោយសារ​​បន្ថែម​ជាតិ​កាបូណាត។

នៅ​ឆ្នាំ​២០០៨ ទស្សនាវដ្តី​Forbes បាន​ចាត់ថ្នាក់​ Chaleo និង Mateschitz ជា​សេដ្ឋី​លំដាប់​២៦៤​ដោយ​ម្នាក់​ៗមាន​ទឹកប្រាក់​ប្រមាណ​ជា​៤​ពាន់​លាន​ដុល្លារ។

អាន​បន្ត

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to ប្រវត្តិភេសជ្ជៈគោជល់

  1. peehs07 ថា:

    ខ្ញុំជឿថា ភេសជ្ជៈនេះល្អជាង ភេសជ្ជៈថៃឆ្ងាយណាស់ ខ្ញុំចូលចិត្តជាងគេ តែខ្ញុំញាំតែមួយកំប៉ុងទេ ក្នុងមួយថ្ងៃ នៅពេលដែលខ្ញុំធ្វើការយប់យូរ ឬខ្ញុំធ្វើការ១៨ម៉ោងក្នុងមួយថ្ងៃ វាជួយអោយខ្ញុំភ្លឺភ្នែក ភ្លឺអារម្មណ៍ និងមានសុខភាព ល្អ តែវាមិនអាចធ្វើអោយខ្ញុំ បាត់ងងុយដេកនោះទេ តែផ្ទុយទៅវិញ វាធ្វើអោយកេងលក់ស្រួល ទៅវិញ នេះបើ យើងផឹកវារាល់ថ្ងៃ ជាពិសេសសំរាប់កូនសិស្ស ថ្នាក់មហាវិទ្យាល័យ ដែលរៀនច្រើន ។ ម្យាងទៀត ខ្ញុមយល់ឃើញ ថា បើយើងញាំបាយ ដែលមិនសូវមានម្ហូបល្អ ឬមិនសូវមានជីវជាតិ ឬវីតាមីន យើងញាំវាមួយកំប៉ុង បន្ទាប់ពីញាំ បាយ ដើម្បីជំនួយជីវជាតិអាហារ ធ្វើអោយខ្លួនយើងមានកម្លាំងមាំមួន ជាធម្មតាមិនខ្សោយ ដោយសារតែខ្វះជីវ ជាតិវីតាមីនក្នុងខ្លួន។ល។ មានថ្លៃអី មួយកំប៉ុងតែពីរដុល្លានៅស្រុកខ្ញុំ តែនៅស្រុកខ្មែរថ្លៃប៉ុន្មានដែរ ?

  2. peehs07 ថា:

    ខ្ញុំមិនបានដឹងច្បាស់អំពីរឿងរោគទឹកនោមផ្អែមនោះទេ ហើយខ្ញុំមិនមានរោគនេះដែរ តែខ្ញុំមានការព្រួយបារម្ភដែរ បើយើងញាំប្រភែទគោជល់ ដែលផលិតនៅប្រទេសថៃ ប្រហែលជាគេដាក់ស្ករច្រើនណាស់ ចំណែកគោជល់ខាង លើ គេបានផលិតពីរប្រភេទ ប្រភេទមានជាតិស្ករ និងប្រភេទឥតមានជាតិស្ករ បើប្រសិនជាយើងព្រួយបារម្ភ អំពីរោគទឹកនោមផ្អែម យើងញាំគោជល់ដែលឥតមានជាតិស្ករ ហើយយើងត្រូវមានការហាត់ប្រាណ អោយបាន ទៀងទាត់ ដើម្បីជួយអោយមានសុខភាពល្អផង ។ បើធ្វើការច្រើន និងមាននារីច្រើនដូច លោក rithphnompenh ច្បាស់ជាត្រូវហើយ មិនខុសទេ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s