ថ្ងៃ​មុន​ប្រើ​Internet មួយ​ខែ​អស់ 46 000អឺរ៉ូ ថ្ងៃ​នេះ​អស់ 160 000 អឺរ៉ូ


ថ្ងៃ​មុន​គ្រួសារ​មួយ​នៅ Petite-Forêt នៅ​ជិត Valenciennes ប្រើ​internet សេវា Orange របស់ France Telecom ដែល​ដើរ​ដោយkey ​3G unlimit មួយ​ខែ​អស់ 46 000 អឺរ៉ូ។បើ​មិន​ទាន់​បាន​អាន​ហេតុការណ៍ សូម​ចុច​នៅ​ទី​នេះ

font

តែ​ថ្ងៃ​នេះលោក​ដុកត័រ​ម្នាក់ ឈ្មោះ Jean Spadaro រស់​នៅ Fontainebleau, នៅ Seine-et-Marne, ប្រើ​អ៊ិនធ​នែត​ក្រុមហ៊ុន​ដដែល បច្ចេកវិទ្យា​ដដែល មួយ​ខែ​អស់ 160 000 អឺរ៉ូ ( ~23 ម៉ឺន​ដុល្លារ​)។

កាល​ពី​ដំបូង នៅ​ខែ​វិច្ឆិកា 2008 គាត់​ជាវ​ប្រព័ន្ធ​3G ធម្មតា គឺ​ប្រើ​ប្រាស់​មាន​កំនត់(limited) ក្នុង​តំលៃ​មួយ​ខែ​៣០​អឺរ៉ូ ដល់​ខែ មេសា គាត់​ត្រូវ​បង់​លុយ​រហូត​ដល់​860 អឺរ៉ូ​ក្នុង​មួយ​ខែ។ ដូច្នេះ​គាត់​ក៏​សំរេច​ចិត្ត ប្តូរ​មក​ប្រើ ប្រព័ន្ធ​3G ដដែល​តែ unlimit (មាន​ន័យ​ថា​ប្រើ​ម៉ាសេរី!!) ដោយ​ត្រូវ​បង់​មួយ​ខែ​៥០​អឺរ៉ូ។ លុះ​ដល់​ពេល​បើក​មើល​វិក្កយបត្រ ខែ​ឧសភា ព្រះ! អស់ 159​ 212​ អឺរ៉ូ!!!!

គ្រោះ​ថ្នាក់!! គ្រោះថ្នាក់!! ប្រយ័ត​ចាញ់​បោក​ការ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ!!!

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

15 Responses to ថ្ងៃ​មុន​ប្រើ​Internet មួយ​ខែ​អស់ 46 000អឺរ៉ូ ថ្ងៃ​នេះ​អស់ 160 000 អឺរ៉ូ

  1. ចុមយក្ស! ម៉េចទៅចឹងទៅ! បើខ្ញុំលក់ទាំងខ្លួនខ្ញុំ ក៏មិនគ្រប់ដែរ! ហាហា

  2. គឺ​សុទ្ធ​តែ​មក​ពី​មិន​បាន​អាន​កុងត្រា​អោយ​ច្បាស់​លាស់។
    ខាង​ក្រុមហ៊ុន​វា​ប្រើ​ពាក្យ unlimit មក​បន្លំ។
    ក្រុមហ៊ុន​ដែល​ខ្ញុំ​ប្រើ​ឈ្មោះ Freebox (ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត តែ​ប្រើ​ខ្សែ មិន​មែន​តាម​3G+ ទេ)គេ​ប្រើ​unlimit ដែរ តែunlimit របស់​គេ​មែន download ម៉ាសេរី។

    តែ ពាក្យ unlimit របស់​Orang គឺ​មាន​ន័យ​ថា បើក​ប៉ុន្មាន​បើក​ទៅ តែ​កុំ​អោយ​data transfer លើស​ពី 1GB !!!
    unlimit ម៉ែ​ឪ​វាអី! 😀

  3. ម៉េច​ថ្លៃ​ម៉េះ ចុះ​ក្រែង​ល្បី​ថា​អ៊ីនធ័រណេត​ស្រុក​គេ​ថោក​ហ៎?

  4. កូនខ្មែរ-បារាំង ថា:

    មិនមានតែប៉ុណ្ណឹងទេ លោក​ វិចិត្រ នៅមាន ថៅកែរបស់ក្រុមហ៊ុនមួយ នៅប្រទេសបារាំងដែរ។ គាត់បានទទួលវិក្កយប័ត្រ​ពីក្រុមហ៊ុន Orange ដែរ ហើយគាត់ត្រូវបង់ឲ្យ Orange ចំនួន ៣៩​៥០០ អឺរ៉ូ ឯនោះ។​ គាត់បានពោលថា ចំនួនលុយនេះ គឺជាចំនួនលុយដែលក្រមហ៊ុនរកបានក្នុងរយៈពេល ១​ ខែ។ ដូចគ្នាដែរ គឺគាត់ប្រើ​ Orange 3G ដែរ! នៅពេលឮគួរឲ្យខ្លាច!!!។ ខ្ញុំក៏ប្រើដូចលោក វិចិត្រ ដែរ គឺក្រុមហ៊ុន Sfr ដែលមាតម្លៃ ២៩.៩០€ / ខែ។
    3G ជាប្រព័ន្ធប្រើ internet​​ តាមរយៈប្រព័ន្ធចល័ត។

  5. kooms ថា:

    បើ​ស្រុក​យើង​ឯ​នេះ​ បើ​ចេញ​ប៉ុណ្ណេះ​ច្បាស់​ជា​លក់​ស្រែក​កេរ្តិ៍​ហើយ សង​មិន​រួច​ផង!​​

  6. អ្នកចូលចិត្តព័ត៌មាន ថា:

    យ៉ាងម៉េចហើយ លោកចិត្ត សុខសប្បាយទេ?​

  7. កុមារចម្បាំង ថា:

    នៅស្រុកខ្មែរ មិនដឹងជាក្រុមហ៊ុនណា មាន internet លឿន ល្បឿនលឿន download ម៉ាសេរី។
    ជូបអស់ហើយ សុទ្ធតែបោកប្រាស់។
    ថា unlimited តែដល់ប្រើយូៗទៅ គេគិតទាំង សេវាប្រើលើសអីឯណា ពីដំបូងថា unlimited តែដល់គិតយូៗទៅ ទើប
    ដឹងថាបោក ដោយស្របច្បាប់ទៀត។
    មានដែរ unlimited តែ ល្បឿន ៤. ៥kb/s យកទៅធ្វើអីចេញ។ ចំរៀងមួយបទ តែ ៦MB អង្គុយចាំវាយ៉ាងយូ។

  8. rithphnompenh ថា:

    4.5kb/s​ លឿនណាស់ហើយ តើក្រុមហ៊ុនណា?ចង់ប្រើសាកមើល៎!
    internet ខ្ញុំរាល់ថ្ងៃតែ 1,2kb/s ​ពេលយប់គាំងបើកអត់ចេញ ហេសហេ ពិតជាឡូយមែនស្រុកខ្មែរ តែគិតលុយជា Kb ណា អត់Unlimited te

  9. កុមារចម្បាំង ថា:

    ថាលឿនទៀត!!!! គេថាមហាសែនយឺតទៅវិញទេ ហើយអាinternet របស់ខ្ញុំ វាdownload បាន ៧០kb/s
    ប៉ុនហ្នឹងខ្ញុំថាចង់យ៉ាប់ផង។ ល្បឿន internet ស្រុកខ្មែរ គេគិត តាំងពី ល្បឿន 64kbps ទៅ 1mbps.
    អាល្បឿន ៦៤ និង ១២៨ នេះ នៅស្រុកគេ គេចង់ឲ្យប្រើ free ផង ព្រោះតំលៃវា ទាបពេក។
    ឯនៅស្រុកខ្មែរឯណេះវិញ ស្អីក៏លុយដែរ ហើយអា space ប្រើលើស គេគិតចូលខ្ទង់ផ្សេង ដូចថ្លៃភ្លើង និងទឹក។
    គ្មានខុសគ្នា ប្រហែលជាអ្នកវិនិយោគ មេគេតែមួយហើយ។
    ពួកម៉ាកខ្ញុំគេ ប្រើ តែ ៣០ ទៅ ៥០ buck ទេ អាល្បឿន១០០mbps unlimited ទៀតនៅកូរ៉េខាងត្បូង។
    ចំនែកពួកម៉ាកនៅថៃវិញ ពួកវាប្រើចាប់ពី ៣ ទៅ ១០mbps តំលៃ តែ ៦៩៩ បាតទេ ក៏គ្មានកំណត់ទិន្នន័យដែរ
    ( unlimited )។
    និយាយពីវៀតណាមវិញនោះក៏ ដូចគ្នាដែរ ល្បឿនinternetគេក៏លឿនដែរ។ ខុសត្រង់ខ្មែរ។
    ខ្ញុំនឹកឃើញហើយ កាលពីគេ ថតកម្មវិធី amazing race Asia នៅភ្នំពេញនោះ គឺ
    ពួក បេកជន គេរអូរថាinternet ស្រុកខ្មែរ យឺតណាស់ បើក page មួយសោះ រងចាំតាំងពីដាក់ដាំបាយ រហូតដល់បាយឆ្អិន បានមើលឃើញpage ពេញ ។

  10. Samady KS ថា:

    អ្ហូ ម៉ាយ ហ្គត… ​ក្រុមហ៊ុន​ ម៉ែ​ឪ​វា ស្អី​ចឹង​?
    ថៅ​កែ​ក្រុម​ហ៊ុន​ហ្នុ​ក្លាយ​ជា​អ្នក​មាន​ហើយ​មើល​ទៅ បើ​​ថ្ងៃ​បោក​ប្រាស់​គេ​​ម្ដង​បាន​សុទ្ធ​តែ រាប់​មឺន ដុល្លា​បែប​​នេះ​​នោះ..

  11. សេរីបណ្ឌិត ថា:

    ថ្លៃ​អស្ចារ្យ !
    លោកបង​សាម៉ាឌី អើយ មិន​មែន​រាប់​មឺន​ដុល្លារ​ទេ គឺ​រាប់​​ម៉ឺន​អឺរ៉ូ ព្រោះ​វិក្កយបត្រ​កំណត់​តម្លៃ​ជា​អឺរ៉ូ….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s