វត្តមាន​ថាក់ស៊ីននៅ​កម្ពុជា​ ធ្វើ​អោយ​ខ្មែរ​ខាត​​អ្វី​ខ្លះ​?


r130427196

រូបថត Reuter

លោក​ថាក់ស៊ីន​ អតីតនាយក​រដ្ឋមន្ត្រី​ប្រទេស​សៀម​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​អំនាច​តាម​រយៈ​រដ្ឋប្រហារ​យោធា​ ត្រូវ​បាន​តុលាការ​ដែល​គាំ​ទ្រ​ពួក​រដ្ឋប្រហារ​នោះ កាត់សេចក្តី​អោយ​មាន​ទោស​ពី​បទ​ពុក​រលួយ។ ហើយ​ថ្មី​ៗ​នេះ​ទៀត លោក​ថាក់ស៊ីន​ដ៏​មាន​ប្រជា​ប្រិយ​នេះ ត្រូវ​បាន​ក្រុម​អាវលឿងចោទ​ប្រកាន់​ថា​បាន​មើល​ងាយ​រាជ​វង្ស ដែល​អាច​មាន​ទោស​១០​ទៅ​២០​ឆ្នាំ​បន្ថែម​ទៀត​។

សម្តេច​តេជោ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ជា​មិត្ត​អមតៈ​របស់​លោក​ថាក់​ស៊ីន បាន​តែង​តាំង​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច ហើយ​បាន​ទទួល​ស្វាគមន៍​លោក​ថាក់​ស៊ីន​ដែល​សៀម​កំពុង​តែ​តាម​ចាប់​ខ្លួន​នោះ មក​ស្រុក​ខ្មែរ​ទៀត​។ ការ​តែង​តាំង​និង​ទទួល​ស្វាគមន៍​បុរស​ដែល​ជា​អ្នក​ទោស​របស់​រដ្ឋា​ភិបាល​សៀម​សព្វថ្ងៃ​ បាន​បញ្ឆេះ​កំហឹង​ពួក​អាវលឿង ដែល​កំពុង​តែ​រក​លេស​បង្ក​រឿង​ជា​មួយ​ខ្មែរ​ស្រាប់។ ក្រុម​អាវលឿង​បាន​លេស​នេះ ទាមទារ​អោយ​មាន​ការ​លុប​ចោល​នូវ​សន្ធិសញ្ញា​នានា​ជា​មួយ​ខ្មែរ រហូត​ដល់​ទាមទារ​ការ​លុប​ចោល​ផែនទី​បារាំង​សៀម​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថែម​ទៀត​ផង។

ដើម្បី​បង្ហាញ​ពី​ការ​ខឹង​សំបារ ក៏​ដូច​ជា​ការ​ប្រឆាំង​នឹង​ការ​មើល​ងាយ​របស់​សម្តេច​តេជោ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​សៀមដែលប្រហែល​ជា​​នៅ​ពីក្រោយ​ពួក​ប្លន់​អំនាច​គេ,​  អន្ទិត​អភិស៊ីត, បណ្ឌិត​មក​ពី​Oxford, បាន​បញ្ជា​អោយ​ឯកអគ្គ​រាជទូតរបស់​ខ្លួន​ដក​ចេញ​ពី​ស្រុក​ខ្មែរ​។

 ក្រៅ​ពី​នេះ​ភាគី​ខាង​​សៀម​ បាន​គំរាម​បិទ​ព្រំដែនជា​មួយ​កម្ពុជា​ថែម​ទៀត​ផង​។

តើ​ការ​ទទួល​ថាក់​ស៊ីននេះពិត​ជា​ផ្តល់​ផល​វិបាក​ដល់​ខ្មែរ​មែន​ដែរ​រឺ​ទេ?

ក្រុម​អ្នក​ហៃ​អើ​ៗវ៉ៃ​អែប​ស៊ី​អប ប្រាកដ​ជា​គាំទ្រ​ទាំង​ស្រុង​នូវ​ទង្វើ​របស់​សម្តេច​តេជោ រី​ឯក្រុម​ប្រឆាំង​នឹង​ប្រឆាំង​នូវ​ទង្វើ​តែ​មួយ​នេះ។

ឥលូវ​នេះ​យើង​នាំ​គ្នា​វិភាគ​តាម​បែប​មនុស្ស​មិន​ដឹង​រឿង​ក្រោយ​ឆាក​ ​ម្តងវិញ។

បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ការ​បិទ​ព្រំ​ដែន​ជា​មួយ​សៀម ភាគី​ខ្មែរ​ទទួល​ផល​ប៉ះពាល់​តិច​តួច​បំផុត ព្រោះ​ផ្នែក​ពាណិជ្ជកម្ម​ខាង​ខ្មែរ​នាំ​ចេញ​ទៅ​ខាង​សៀម​តែ​~៩០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ រី​ឯខាង​សៀម​វិញ បាន​នាំ​ទំនិញ​ចូល​មក​ស្រុក​ខ្មែរ​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ (មាន​ន័យ​ថា​នាំ​លុយ​ចេញ​ពី​ខ្មែរ​ទៅ​សៀម​វិញ​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ)។ ដូច្នេះ​ការ​បិទ​ព្រំ​ដែន​នេះ ពិត​ជា​ខាង​សៀម​ជា​អ្នក​រង​គ្រោះ​។

តែ​បើ​យោង​តាម​ខាង​សៀម គេ​បាន​អោយ​ដឹង​ថា វិស័យ​ទេសចរណ៍​ខ្មែរ​ពឹង​ផ្អែក​ជា​សំខាន់​ទៅ​លើ​សៀម៖ សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស សណ្ឋាគារ ភ្ញៀវទេស​ចរណ៍​មក​ស្រុក​ខ្មែរ​តាម​រយៈ​សៀម​។ល។ ដូច្នេះ​បើ​បិទ​ព្រំ​ដែន​មែន នោះ​ខ្មែរ​នឹង​ខាត​ធ្ងន់។

ខ្ញុំ​គ្មាន​តួលេខ​ (មិន​មែន តួរៈលេខ​ ទេ!!!!) ច្បាស់​លាស់​ទេ តែ​មិន​សំខាន់​ទេ។

ក្រៅ​ពី​រឿង​បិទ​ព្រំ​ដែន​នេះ នៅ​មាន​រឿង​លុប​សន្ធិសញ្ញា​ចោល​ទៀត។

តើ​រឿង​អស់​នេះ វា​ផល​វិបាក​យ៉ាង​ម៉េច​ខ្លះ​ដល់​ខ្មែរ​?

ទស្សនៈ​របស់​ខ្ញុំ គឺ​មាន​ទាំង​អាក្រក់​និង​មាន​ទាំង​ល្អ។

– ឥទ្ធិពល​រយៈ​ពេល​ខ្លី (​Short-term effect)

បើ​សិន​ជា​មាន​ការ​បិទ​ព្រំ​ដែន​មែន នោះ​​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​ព្រំ​ដែន​នឹង​ជួបនូវ​ការ​លំបាក​។ ទំនិញ​ពី​ខាង​ភ្នំ​ពេញ​ទៅ​ពិត​ជា​មិន​អាច​ផ្គត់​ផ្គង់​អ្នក​ស្រុក​នៅ​តាម​ព្រំ​ដែន ដែល​ធ្លាប់​តែ​ទិញ​របស់​ពី​ខាង​សៀម​ អោយ​បាន​គ្រប់​តាម​តំរូវ​ការ​នោះទេ។

ការ​សើរើ​រឿង​ព្រំ​ដែន​នឹង​បង្ក​ជា​ស្មុគ​ស្មាញ​ដល់​ការ​បោះ​បង្គោល​ព្រំ​ដែន មិន​អាចវិនិយោគ​ប្រេង​កាត​នៅ​សមុទ្រ​ក្នុង​តំបន់​ជាប់​ជា​មួយ​សៀម​បាន​ កើត​មាន​បញ្ហា​ទាហាន​បាញ់​ពលរដ្ឋ​ខ្មែរ​ដោយ​ចោទ​ប្រកាន់​ថា​ចូល​ដី​សៀម​ដោយ​ខុស​ច្បាប់​។ល។

វិស័យ​ទេស​ចរណ៍​នឹង​រង​ផល​ប៉ះពាល់​បើ​ទោះ​ជា​មិន​ខ្លាំង​ក៏​គង់​តែ​ប៉ះ​ពាល់​ដែរ​ ដូច​ជា​ចំនួន​ភ្ញៀវ​មាន​ការ​ធ្លាក់​ចុះ​ជា​ដើម។

– ឥទ្ធិពល​រយៈ​ពេល​យូរ (Long-term effect)

សួរ​ថា តើ​យើង​ត្រូវ​រស់​នៅ​ដោយ​ពឹងលើ​​ប្រទេស​សៀម​រហូត​រឺ?

មែន​ហើយ​ប្រទេស​ពីរ​នៅ​ជាប់​គ្នា​ គួរ​តែ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ តែ​ប្រទេស​មួយ​ដែល​ព្រៃ មិន​ស្គាល់​ច្បាប់​អន្តរជាតិ​ដូច​ជា​សៀម​នេះ មិន​គួរ​អី​ខ្មែរ​ត្រូវ​ពឹង​ពាក់​ជា​យូរ​អង្វែង​ឡើយ។

ពិត​មែន​តែ​ពេល​នេះ ប្រជាជន​ខ្លះ​នៅ​តាម​ព្រំ​ដែន​ជួប​ការ​លំបាក​ប្រសិន​បើ​សៀម​បិទ​ព្រំ​ដែន តែ​ធម្មតា​តែ​ឆ្កែ​ទាល់​ច្រក​វា​នឹង​បក​មក​ខាំ​វិញ មាន​ន័យ​ថា បើ​ដូច្នោះ​មែន នោះ​ផ្លូវ​ថ្នល់​នឹង​ត្រូវ​បាន​សង់​បន្ថែម​ដើម្បី​ភ្ជាប់​តំបន់​ដាច់​ស្រយាល។ ការ​សំរួល​ការ​ដឹក​ជញ្ជូន​ពី​ភ្នំ​ពេញ​ទៅ​តំបន់​ទាំង​នោះ​នឹង​ល្អ​ប្រសើរ​ជាង​មុន។ ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ផ្សេង​ទៀត ក៏​នឹងកើត​ឡើង​ដែរ​។

មិន​មែន​ខ្ញុំ​និយាយ​នេះ​ដោយ​ចេះ​តែ​ស្រមើ​ស្រមៃ​នោះ​ទេ មើល​ចុះ​រឿង​ប្រាសាទ​ព្រះ​វិហារ។ តាំង​ពី​ណា​ពី​ណី​មក មាន​នរណា​ដែល​គិត​រឿង​សង់​ផ្លូវ​ឡើង​ប្រាសាទ​ព្រះ​វិហារ​ទេ។ មាន​ដែរ​កាល​កើត​មាន​កុប្បកម្ម​មួយ​ឆួល​ប្រឆាំង​នឹងស្រី​សៀម​ម្នាក់ តែ​ក្រោយ​មក​ស្ងាត់​ជ្រៀប​ទៅ​វិញ ដោយ​ត្រូវ​រង់ចាំ​រហូត​ពេល​ថ្មី​ៗនេះ មាន​មូលនិធិ​បាយ័ន្ត CTN មក​សាងសង់​ផ្លូវ​ចាំ​បាច់​ទាំង​នោះ​ គឺ​ក្រោយ​ពេល​បិទ​ព្រំ​ដែន​ត្រង់​ព្រះវិហារ​ជា​មួយ​សៀម​មក។ មាន​ន័យ​ថា យើង​បាន​បង្កើត​មធ្យោបាយ​ថ្មី​មួយ ដែល​ម្ចាស់ការ​លើ​ខ្លួន​ឯង​មិន​ចំនុះ​អោយ​សៀម។

ការ​ប្រមាថ​មើល​ងាយ​ពី​សំនាក់​ខាង​សៀម ល្មម​ខ្មែរ​យើង​ឆ្អែត​ឆ្អន់​ដែរ​ហើយ។ ដូច​ជា​ថ្មី​ៗ​នេះ ភាគី​សៀម​គេ​បាន​អួតអាង​ថា គេ​បាន​ត្រៀម​យន្តហោះ​ដឹក​ជញ្ជូន​ប្រជាជន អម​ដោយ​យន្តហោះ​ចំបាំង ដើម្បី​ជំលៀស​ប្រជាជន​ខ្លួន​ចេញ​ពី​ខ្មែរ បើ​សង្គ្រាម​ផ្ទូះ​ឡើង។

​ឯ​រឿង​សន្ធិសញ្ញា​នោះ​បើ​សៀម​ហែក​ចោល​មែន នោះ​សៀម​នឹង​អាម៉ាស់​មុខ​កាន់​តែ​ធ្ងន់​នៅ​លើ​ឆាក​អន្តរជាតិ​។ ខ្មែរ​អាច​ប្រើ​មធ្យោបាយ​តតាំង​នៅ​អង្គការ​សហប្រជាជាតិ​ជា​ដើម។

​រឿង​ថាក់​ស៊ីន​ជា​អ្នក​ទោស​ស្រុក​សៀម ខ្មែរ​បែរ​ជា​ទទួល​ស្វាគមន៍

សំរាប់​រឿង​នេះ វា​ជា​សំរេច​ចិត្ត​របស់សម្តេច​តេជោ។ សម្តេច​បាន​ចាត់ទុក​ថា លោក​ថាក់ស៊ីន​ជា​អ្នក​ទោស​នយោបាយ​ មិន​មែន​ជា​ឧក្រិដ្ឋជន​អ្វី​នោះ​ទេ។

លោក​ថាក់​ស៊ីន​ជា​ឧក្រិដ្ឋជន​មែន​រឺ​មិន​មែន វា​ជា​ធម្មតា​ទៅ​ហើយ​ដែល​ក្រុម​មួយ​ធ្វើ​រដ្ឋ​ប្រហារ​ក្រុម​មួយ​ទៀត ហើយ​នាំ​គ្នា​កាត់​ទោស​អ្នក​ដែល​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទំលាក់​នោះ​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។ បើ​​គ្រាន់​តែ​ត្រឹម​អំពើ​ពុក​រលួយ​ប៉ុន​នេះ នៅ​ស្រុក​សៀម​ប្រហែល​មិន​ខ្វះ​មន្ត្រី​ពុក​រលួយ​នោះទេ បើ​ចង់​ដឹង​ទៅ​សួរ​ស្តេច​សៀម​ទៅ មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ​ បាន​មក​ពី​ណា​ខ្លះ? ដែល​មាន​នរណា​ហ៊ាន​ទៅ​audit ទេ?

សំរាប់​រឿង​បត្យាប័ននេះ ខាង​សៀម​ក៏​ប្រហែល​ជា​ធ្លាប់​ធ្វើ​មុន​ខ្មែរ​ទៅ​ទៀត។ រដ្ឋាភិបាល​ខ្មែរ​បាន​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សមរង្ស៊ី​ម្នាក់ ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ឃាត​សម្តេច​នាយក​រដ្ឋមន្ត្រី។ បុរស​នោះ បាន​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​សៀម តែ​ខាង​សៀម​មិន​បាន​ធ្វើ​បត្យាប័ន​គាត់​មក​ខ្មែរ​ទេ ដោយ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ។

ក្នុង​រឿង​នេះ​លោក​ថាក់ស៊ីន​អាច​ជា​ឧក្រិដ្ឋជន​មែន លោក​មន្ត្រី​គណបក្ស​សមរង្ស៊ី​ម្នាក់​នោះអាច​មិន​មែន​ជា​ឧក្រិដ្ឋជន​ដូចគេ​ចោទ តែ​រដ្ឋា​ភិបាល​ទាំង​សង្ខាង​ មាន​សិទ្ធិ​ទទួល​ស្គាល់​ថា​ជា​បទ​ឧក្រិដ្ឋ​រឺ​ជា​រឿង​នយោបាយ​ ដូច​ដែល​ខាង​សៀម​បាន​ធ្វើ​រួច​ទៅ​ហើយ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

14 Responses to វត្តមាន​ថាក់ស៊ីននៅ​កម្ពុជា​ ធ្វើ​អោយ​ខ្មែរ​ខាត​​អ្វី​ខ្លះ​?

  1. kooms ថា:

    ចុះ​បើ​ខ្លាំង​អញ្ជឹងមិច​មិន​បិត​ព្រំដែន​ទៅ ចង់​បិទ​ព្រំដែន​តែ​ពាណិជ្ជកម្ម​មិន​បិទ ដល់​គេថា​បិទ​ទាំង​អស់ ចេញ​មុខ​ធ្វើឆ្កែ​ប្រកាស​ថា មិន​បិទ​ទៅ​វិញ ហែក​អានុសារណៈចោល ហើយ​ចង់​លុប​កិច្ច​ព្រងព្រៀង​ បារាំង​សៀម​ទៀត អញ្ជឹង​មិច​ក៏មិន​ហែក​កិច្ច​ព្រម​ព្រៀង បត្យាប័ន​ផង​ទៅ។ សៀម​អើយ​សៀម​ ធ្វើ​អី​ក៏ដោយ​ដូច​កូន​ក្មេង​លេង​អញ្ជឹង អស់​លក្ខ​ហើយ។

  2. អា​អន្ទិត​អភិសិទ្ធិ វា​ឆ្កួត​វា អាឡូវ​ឮ​ថា​ចង់​ឲ្យ​បរទេស​ជួយ​កៀប​សង្កត់​រដ្ឋាភិបាល​ខ្មែរ រឿង​បញ្ជូន​ទក្សិណ។ នរណា​ៗ​ក៏​ដឹង​ថា​ទក្សិណ​រស់​នៅ​ឌុយបៃ​ដែរ តាំង​ពីរ​យូរ​មក​ហើយ គ្មាន​ឃើញ​អាឡប់​នឹង​ហ៊ាន​ក្អក​ជាមួយ អារ៉ាប់​ទេ ហី​ក៏​ប្រទេស​នឹង​អត់​មាន​បត្យាប័ន​ជាមួយ​ថៃ?

  3. Short and long term impact and circumstance will surely occur from any application of any decision or policy. It is though unwise to close the border. Border closure is a suicide committing practice for a young less experience leader like Abhishit and Kashit. These two guys represent Shit Shit Shit in and out of their asses! By the end of the day, these two guys will go to hell with King Bumibol Aduljadet!

  4. vankhea ថា:

    ការគិតតែមួយពេលរបស់អ្នកដឹកនាំខ្មែរនឹងធ្វើអោយខ្មែរកាន់តែធ្លាក់ចុះទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។ ការតែងតាំង
    របស់លោកថាក់ស៊ីនជាលក្ខណៈពិសេសនេះវានឹងនាំអោយមានការប្រឆាំងកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលថៃ។
    ហើយបញ្ហាជម្លោះប្រហែលជាមិនអាចចៀសផុតបានឡើយ។​ ពិភពលោកនឹងគ្មានសិទ្ធិលូកដៃក្នុងសង្គ្រាមនេះ
    តែនឹងត្រូវប្រទេសឆ្លៀតឱកាសនិយមស៊ីឈាមត្រជាក់វាយលុកក្នុងកងយោធានិងទីផ្សារទាំងមូល។
    ការអភិវឌ្ឍន៍នៅស្រុកខ្មែរនឹងកាន់តែថយចុះ ហេតុនេះប្រទេសខ្មែរប្រហែលជាត្រូវឆ្លងកាត់ភាពវេទនាមួយរយៈ
    យូរទៀត ហើយការកកើតសង្គ្រាមនៅលើពិភពលោកនឹងមានជាបន្តបន្ទាប់ទាំងសង្គ្រាមអាវុធនិងសង្គ្រមទីផ្សារ។
    បញ្ហាតានតឹងនឹងអូសបន្លាយដល់អាណត្តិថ្មីរបស់ខ្មែរនិងសៀម។ ហើយក៏ត្រូវបញ្ចប់នៅក្នុងអាណត្តិថ្មីនោះដែរ។

  5. តាមខ្ញុំយល់ថា ខ្មែរយើងបែប លេងចង់និយាយជាមួយពួកជ្រុលនិយមហើយ! គាត់ធ្វើនេះគឺចង់ បង្វែរ នយោយបាយចរចារជាមួយមេដឹកនាំអាវពណ៍អាចម៏ កុំអោយពួកហ្នឹងធ្វើតាមការសន្យារបស់សមាជិកស្រមោច បាន ព្រោះចរចារបានតែចរចារធ្វើអីអត់កើតសោះ!! បើសៀមជិតអស់ផ្លូវដើរហើយ បើហ៊ានតែយករឿងនេះ អោយអន្តរជាតិដោះស្រាយ នោះបញ្ហាផ្សេងៗ ក៏នឹងតាមហ្នឹងដែរ! ហេហេ​ បើបិទព្រំដែន គាត់បិទទំនិញដែរ! អាណាខាតជាង? លុបបត្យាប័ន លុបទៅខ្មែរ មានត្រូវការអ្នកទោសណាត្រូវសុំមកវិញផង!(មានតែខ្មែរ ប៉ុន្មាននាក់ ទើបកាត់ទោសពីបទចូលកាប់ឈើហ្នឹង…) អាឡូវធើអីកយ…

  6. កួរ​ស្រូវ ថា:

    ខ្ញុំ​យល់​ស្រប​តាម​មតិ​របស់​លោក​គ្រូ និង​ សាយ័ន្ត ។ ការសម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​យើង​សព្វ​ថ្ងៃ​ គឺ​ត្រឹម​ត្រូវ (smart move) ព្រោះ​ដូច​ សាយ័ន្ត និយាយ​អញ្ចឹង បើ​សៀម​យក​រឿង​នេះ​ទៅ​ប្តឹង​អន្តរជាតិ រឿង​អ្វី​ទាំងអស់​នឹង​ត្រូវ​ឡើង​ទៅ​អន្តរជាតិ​​ទាំងអស់ ដោយ​មិន​បាច់​ប្រឹង (sic) ។ បាន​ន័យ​ថា សៀម​នឹង​កាន់​ពាក្យ​បណ្តឹង​របស់​ខ្មែរ ទៅ​ដាក់​នៅ​​តុលា​ការ​អន្តរជាតិ​ដោយ​ខ្លួន​គេ​ផ្ទាល់​។ ហើយ​បើ​សៀម​ហ៊ាន​បិទ​ច្រក​ព្រុំ​ដែន តើ​គេ​នឹង​និយាយ​ថា​យ៉ាង​ម៉េច​នៅ​ពេល​ប្រជុំ​នៅ​ក្នុង​វេទិកា​ពាណិជ្ចកម្ម​សេរី (free trade) ព្រោះ​គេ​ជា​ប្រធាន​អាស៊ាន​។ រដ្ឋា​ភិបាល​របស់​យើង​បច្ចប្បន្ន​បាន​ព្រលយ​ពាក្យ​រួច​ហើយ​ថា “​ខ្មែរ​នឹង​ដើរ​តាម​ក្រោយ​សៀម​” ។

  7. កួរ​ស្រូវ ថា:

    សូម​បន្ថែម​ថា ការធ្វើ​នយោបាយ​ប្រៀប​បាន​​នឹង​ការ​លេង​អុក បើ​អ្នក​ណា​​អាច​គិត​បាន​វែង​​ឆ្ងាយ​ជាង​គេ​ អ្នក​នោះ​នឹង​ឈ្នះ​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា សិល្បៈ​នៃ​ការ​ប្រើ​ល្បិច​ គឺ​ជា​ “ការដាក់​អន្ទាក់” ។

  8. កួរ​ស្រូវ ថា:

    ខ្ញុំ​បាទ​ក៏​មាន​រឿង​មួយ​ចង់​និយាយ​ប្រាប់​អស់​លោក​អ្នក​ទាំងអស់​គ្នា​ដែរ គឺ​រឿង​យក​អង្កាម​ទៅ​ប្រើ​ជំនួស​សាំង ឬ ម៉ាស៊ុត​។ បើ​អស់​លោក​ចង់​ជ្រាប​ច្បាស់​ សូម​អញ្ជើញ​ចូល​ទៅ​ប្លក់​​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​ខាង​ក្រោម​នេះ​៖
    http://kdevevelop.wordpress.com/

  9. ម្យ៉ាងទៀតខ្មែរ​យើង ក៏មានកំហុសអាចអោយអន្តរជាតិគេ​ មិនពេញចិត្តដែរ គឺ ធ្វើអោយក្មេងយំ ហើយមិនលួង! តែមិនបាច់លួងទេ ព្រោះក្មេងនោះជាក្មេងទំនើង! ហាហា ម្យ៉ាងទៀតសៀមមិនអាចរកលេះ ដោះស្រាយជាអន្តរជាតិទេ ព្រោះ ថាក់ស៊ីន មិនមែនអ្នកទោះអន្តរជាតិទេ បានត្រឹមប្រើបត្យាប័ន ប៉ុណ្ណោះ! ម្យ៉ាងថាក់ស៊ីនធ្លាក់ពីដំណែង(ក្រោយរដ្ឋប្រហារ) ទើបកាត់ទោស ចឹងការយកលេះ គាត់ជាអ្នកទោសនយោបាយ គឺត្រឹមត្រូវ!

  10. peehs07 ថា:

    មិនបាច់ព្រួយទេ ខ្ញុំបាននិមន្តព្រះឥសូរ ព្រះវិស្នុ និងហនុមាន ព្រមទាំង អគ្គមហេសី ព្រះផង មកជួយ មើលកម្ពុជា
    ខ្លាចក្រែងមាន ខ្មាំងសត្រូវណា មកបៀតបៀន សូមអញ្ជើញ ចូលមើល និងសំណេះសំណាល នៅប៉ុសខ្ញុំទាំងពីរ ។

  11. kagnaem ថា:

    ពិតជាវិភាគបានក្បោះក្បាយដូចអ្នកនយោបាយអញ្ចឹង!​​ធម្តតាទេអ្វីក៏ដោយសុទ្ធតែមានមុខពីរ​គ្រាន់តែថា​មុខណា​ស្រួចជាងមុខមួយណាប៉ុណ្ណោះ។​​
    បើយើងសុទ្ធតែដឹងពីផលវិបាកនៃការបិតព្រំដែនបែបនេះ​តើបើយើងជា​នាយករដ្ឋមន្រ្តី​វិញ​តើយើងនឹង​សំរេចចិត្ត​ដូច​រដ្ឋាភិបាលទេ?​
    បើយើងមិនគាំទ្រទេ​សួរថា​តើមានផ្លូវណាដែលអាចប្រសើរជាងនេះ?​

    • កួរ​ស្រូវ ថា:

      កញ្ញា​ថា​មុខ​ពីរ ចំណែក​ខ្ញុំ​វិញ មុខ​ប៉ុន្មាន​ក៏​បាន​ដែរ គឺ​ប្រែ​ប្រួល​តាម​កាលៈទេស​ ប្រៀប​បាន​ទៅ​នឹង​ស្ថានីយ​អវកាស នៅ​លើ​មេឃ ដែល​អាច​តចេញ​ជា​ប៉ុន្មាន​កង់​ក៏​បាន​ដែរ និង​អាច​តចេញ​បាន​គ្រប់​ទិស​។

  12. denith ថា:

    Nowadays, people in PP start using products from elsewhere other than Thailand, such as from Korea, Malaysia, China etc. thus, Thai products has become less influential over PPer’s lifestyle. They only have much influential over the area near the border like Sisophon, Poy Pet and Koh kong. Thus, I believe closing the border will only affect those areas.

    I think if they do close, some Khmer businessmen will seeks this opportunity to boost their domestic products. Like “Khmer Yearng Noodle” which arise last year during the incident of the stand-off at Preah Vihear Temple. If this continues, then more Khmer products will come to life, and every Cambodian shall be happy about this.

    For Abhisit, he is now under the disadvantage side against PM Hun Sen, as everything was really shaky for him. The only turn-around he has now is to win the next election, which is seems “quite impossible” because most people supports Thaksin. But who knows, election fraud could happens.

    But for one thing I do worry is the tourism effect. I believe the PM has been trying to establish more International routes independent from Thailand, but it is still too far low in capacity. Thailand will seeks to strike on this area, as Cambodia GDP currently and mainly rely on this. Such things must be re-consider, and more plans and projects must be undertaking to deal with the upcoming battle.

    Right now, we can see the more-divided Thai than ever. Because the Red shirt and the Yellow are struggling against each other. Who will win? Who will lose? Only the matter of time now that the answer will be told…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s