តើ Einstein ធ្លាប់​និយាយ​បែប​នេះ​ពី​ពុទ្ធសាសនា​ ដែរ​រឺ​ទេ?


AlbertEinsteinមាន​វ៉ិបសាយជា​ច្រើន បាន​បង្ហាញ​អំពី​ទស្សនៈ​របស់​លោក អាល់ប៊ែរ អាញ់ស្តាញ់ (Albert Einstein)អំពី​ព្រះ​ពុទ្ធសាសនា​។ តែ​ស្តាយ​ម្យ៉ាង ព្រោះ​គេ​មិន​បាន​បញ្ជាក់​ប្រភព​អោយ​បាន​ច្បាស់​លាស់។ ទស្សនៈ​របស់ អាញ់ស្តាញ់ នោះ​មាន​ពីរ​វែរសិន៖
.
.
.

1. Buddhism has the characteristics of what would be expected in a cosmic religion for the future: It transcends a personal God, avoids dogmas and theology; it covers both the natural and the spiritual, and it is based on a religious sense aspiring from the experience of all things, natural and spiritual, as a meaningful unity.

2. The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism.

ដែល​ខ្ញុំ​អាច​បក​ប្រែ​ជា​ខ្មែរ​មក​បាន​ថា៖

1. ពុទ្ធសាសនា​មាន​លក្ខណៈ​ដែល​គេ​រំពឹង​ទុក​ចំពោះ​សាសនា​លោកធាតុ​និយម​នា​អនាគត។ សាសនា​នេះ​អស្ចារ្យ​លើស​​អង្គ​អាទិទេព​ណា​មួយ ជៀសវាង​ជំនឿ​មិន​សមហេតុផលនិង​ជំនឿ​លើ​អាទិទេព​​។ សាសនា​នេះ​គ្រប​ដណ្ដប់​ទាំង​ធម្មជាតិ​និង​ផ្លូវអារម្មណ៍ ហើយ​ផ្អែក​លើ​ជំនឿ​មួយ​ដែល​បាន​មក​ពី​ការ​ពិសោធលើ​វត្ថុ​ទាំង​អស់​ មាន​ធម្មជាតិ​និង​ផ្លូវអារម្មណ៍ ដើរ​តួ​ជា​ឯកភាព​ដ៏​មាន​ន័យ​គ្រប់​គ្រាន់​មួយ។

2. សាសនា​នា​អនាគត​នឹង​ត្រូវ​តែ​ជា​សាសនា​លោកធាតុ​និយម។ សាសនា​នោះ នឹង​លែង​ជឿ​លើ​អង្គ​អាទិទេពណា​មួយ ហើយ​ជៀស​វាង​ជំនឿ​មិន​សមហេតុ​ផល។ ដោយ​គ្រប​ដណ្ដប់​ទាំងលើ​ធម្មជាតិ​និង​ផ្លូវ​ចិត្ត សាសនា​នោះ​នឹង​ត្រូវ​ផ្អែក​លើ​អារម្មណ៍ជំនឿ​មួយ​ដែល​កើត​ចេញ​ពី​ការ​ពិសោធ​​លើ​វត្ថុ​ធម្មជាតិ​ និង​ផ្លូវ​អារម្មណ៍ ដោយ​ដើរ​តួ​ជា​ឯកភាព​ដ៏​មាន​ន័យ​ជ្រាល​ជ្រៅ​មួយ​។ ពុទ្ធសាសនា​ឆ្លើយ​តប​នូវ​លក្ខណៈ​ទាំង​អស់​នេះ​។ បើ​មាន​សាសនា​មួយ​ដែល​ដើរ​ស្រប​គ្នា​នឹង​​វិទ្យាសាស្ត្រ​ទំនើប សាសនា​នោះ​ត្រូវ​តែ​ជា​ពុទ្ធសាសនា​។

តើ​អាញ់ស្តាញ់​ពិត​ជា​បាន​និយាយ​បែប​នេះ​មែន​ដែរ​រឺ​ទេ?

សូម​បញ្ជាក់​ថា ក្នុង​សៀវភៅ​”សំនួរល្អ​ ​ចំលើយល្អ ” និពន្ធ​ដោយ​ព្រះ​ភិក្ខុ ស.​ ធម្មិក ត្រង់​ទំព័រ​ទី​៩ បាន​បញ្ជាក់​ថា​លោក​អាញ់​ស្តាញ់​បាន​និយាយ​បែប​នេះ​មែន តែ​មិន​បាន​ដាក់​ថា​បាន​ដំនឹង​នេះ​ពី​ណា​មក​ទេ។

ក្នុ​ង​សៀវភៅ “Buddhism & science: a guide for the perplexed By Donald S. Lopez” ត្រង់​ទំព័រ​ទី​ 220 បាន​និយាយ​ថា ទស្សនៈ​ពីរ​នេះ មិន​ប្រាកដ​ថា​ជា​ទស្សនៈ​របស់​លោក​អាល់ប៊ែរ​អាញ់ស្តាញ់​នោះ​ទេ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to តើ Einstein ធ្លាប់​និយាយ​បែប​នេះ​ពី​ពុទ្ធសាសនា​ ដែរ​រឺ​ទេ?

  1. ម៉ន ថា:

    ខ្ញុំធ្លាប់បានដឹងពីរឿងនេះតិចៗដែរ ។ ខ្ញុំក៏ធ្លាប់បានគិតថា Buddha was a religion scientist មួយរូបដែរ ។

  2. I am not sure too if Enstein says so. Personally, my major is philosophy when i read at University in Cambodia. Any way it is really a Great quote and translation. And I am happy to know this. Thanks

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s