សណ្តែក​បណ្តុះ​ប៊ីយ៉ូ


ខ្ញុំ​មាន​បំនង​បណ្តុះ​សណ្ដែក​ដោយ​ខ្លួន​ឯង។ សណ្ដែក​បណ្ដុះ(soya bean sprout)​នេះ​គួរ​មាន​ឈ្មោះ​ថា សណ្ដែក​បណ្ដុះ​ប៊ីយ៉ូ (Bio) រឺ សរីរាង្គ។ ជា​កូន​អ្នក​ស្រែ​ចំការ តែ​ក្រោយ​មក​ផ្លាស់មក​នៅ​ផ្សារ ធ្លាប់​ឃើញ​តែ​សណ្ដែក​បណ្ដុះ​ស្រាប់ មិន​ដឹង​ជា​គេ​ដាំ​យ៉ាង​ម៉េច​។ ធ្លាប់​ឃើញ​គេ​ដាំ​ដែរ តែ​ឃើញ​តែ​ស្នាម​រណ្ដៅ​ខ្សាច់​ដែល​គេ​ប្រាប់​ថា​កន្លែង​បណ្ដុះ​សណ្ដែក។

ដូច​ជា​ធ្លាប់​លឺ​គេ​ថា មុន​នឹង​យក​មក​ព្រួស​នឹង​ដី ត្រូវ​ត្រាំ​ទឹក​មួយ​យប់​សិន។ ខ្ញុំ​ធ្វើ​តាម។ ដំបូង​យក​គ្រាប់​សណ្ដែក​បាយ​មក​ត្រាំ​ទឹក។ មួយ​យប់​ក្រោយ​មក​វា​បែប​សំបក ចេញ​ពន្លក​បន្តិច។ យក​វា​មក​ព្រួស​លើ​ដី។ មួយ​ថ្ងៃ​ក្រោយ​មក​វា​ចេញ​ពន្លក​កាន់​តែ​វែង​ដូច​រូប​ខាង​ក្រោម។

soya bean sprout

តែខ្ញុំ​​ចាំ​ពីរ​បី​ថ្ងៃ​ក្រោយ​មក ស្រាប់​តែ​ចង់​ចេញ​ស្លឹក​ដុះ​ជា​ដើម​សណ្ដែក​តែ​ម្តង អត់​ចេញ​ជា​សណ្ដែក​បណ្ដុះ​ថ្លោស​ៗ​ដូច​គេលក់​សោះ!! ម៉េច​អញ្ចឹង​?

ដូច្នេះ តើ​អ្នក​ដឹងពី​របៀប​បណ្ដុះ​សណ្ដែក​​ទេ?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to សណ្តែក​បណ្តុះ​ប៊ីយ៉ូ

  1. សុភា ថា:

    លោកគ្រូបាន​ខ្សាច់ពីណា​មក​បណ្តុះ។ គិត​ថាលោកគ្រូ​សួរត្រូវទៅចុះ ប៉ះចំអ្នកផ្ទះ​ខ្ញុំ​អ្នកលក់សណ្តែកបណ្តុះមាច់តែម្តង។

    1 ត្រាំគ្រាប់សណ្តែក (តែ​មិនកំណត់រហូតដល់​មួយ​យប់ទេ) គឺ​ត្រាំ​ត្រឹម​ល្មម​ដែល​វា​អាច​ហើម (អាច​រហូត​ដល់​គ្រាប់មួយ​ចំនួន​រហើប​សំបក) តែ​មិនដល់​ថ្នាក់​ចេញពន្លក​នោះទេ។ រួចចាក់ដាក់កញ្ច្រែង​រឺកញ្ជើរ​អោយ​ស្រស់ទឹកល្មម

    2​ យក​ទៅ​បណ្តុះ មើល​ដី គេ​អាចបណ្តុះដោយ​ប្រើ​ដីខ្សាច់ រឺ​ផេះ​អង្កាមក៏​បាន។ លក្ខណៈដីខ្សាច់ បើ​សិន​ទៅ​ទៅ​បណ្តុះ​នៅម៉ាត់ទន្លះ នោះ​យើង​ត្រូវ​រក​ដំបន់​ដី​ដែល ល្មម មាន​ន័យ​ថា​ដីខ្សាច់ដែល​នៅ​មាន​ជាតិទឹក​ល្មម មិនមែន​ជាដីខ្សាច់ស្ងួត (ក្តៅ) រឺ សើមពេក (ជ្រេញទឹក ដែល​ធ្វើ​អោយ​រលួយ) ពោក​គឺ​ត្រជាក់​ល្មម ដី​សើម​មាន​ជាតិ​ទឹក​តែ​មិន​ប៉ាំ​ទឹក​ទេ។

    3 វិធីបណ្តុះ គេ​ត្រូវ​ជីកដី​ណឹង (បើបណ្តុះ​នៅ​ទន្លេ) ជំរៅប្រមាណ 2 ទៅ 3 ដេស៊ីម៉ែត។ រួចបាចគ្រាប់សណ្តែក​ដែល​បានត្រាំរួចនោះ តែ​ត្រូវ​មើល​ថា មិន​ត្រូវ​អោយ​ស្តើង​ពេកនោះទេ ពោលគឺ​ផ្ទៃដែល​បាច​មួយ​ត្រូវ​ពេញ​ដោយ​គ្រាប់សណ្តែក មិន​មើល​ឃើញខ្សាច់នោះទេ។ បើ​យើង​បាច​ស្តើង​ពេក​នោះ សណ្តែក​មិន​ថ្លោសទេ ហើយ​ស្វិតៗតែម្តង។ បណ្តាប់មក​ត្រូវ​គ្រប​ខ្សាច់ពី​លើ កំរាស់ប្រមាណ ជិត 1 ដេស៊ីម៉ែត បើមិនចឹងទេ ពេល​វា​ដុះមក​ប្រាកដ​ជាបែកស្លឹក​មិនខាន​ទេ។ គេ​ត្រូវ​ស្រោចទឹក​វា 2 ដង​ក្នុង​មួយ​ថ្ងៃ (តាម​ដែល​ធ្វើ​នៅ​ខ្មែរ) តែ​បើ​វា​ក្តៅ អាច​ស្រោច​3ដង។

    មាន​បញ្ចេក​ទេស​ត្រួតពិនិត្យ​ច្រើន​ទៀត។ ដូចជាពេល​ខ្លះ​វា​រលួយ។ តែ​សាក់ប៉ុណ្ណឹង​សិនទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s