Is Time Travel possible?


អ្នក​ប្រាជ្ញ​ខ្លះ​បាន​និយាយ​ថា បើ​គេ​អាច​ធ្វើ​ដំនើរ​បាន​លឿន​ជា​ពន្លឺ នោះ​គេ​អាច​ទៅ​អនាគត​រឺ​អតីតកាល​បាន​។ ម៉ាស៊ីន​ដែល​អាច​ដឹក​យើង​អោយ​ធ្វើ​ដំនើរ​ទៅ​អតីតកាល​រឺ​អនាគតកាល​បាន គេ​ហៅ​ថា ម៉ាស៊ីន​ពេលវេលា រឺ Time machine ។

បើ​សិន​ជា​យើង​អាច​ធ្វើ​ដំនើរ​ក្នុង​ពេល​វេលា​បាន មាន​ន័យ​ថា មនុស្ស​យើងសម័យ​នេះ អាច​ធ្វើ​ដំនើរ​ទៅ​សម័យ​អង្គរ​ដើម្បី​មើល​ដូនតា​យើង​សាងសង់​ប្រាសាទ ទៅ​ចូល​រួម​ស្តាប់​ព្រះពុទ្ធសំដែង​ព្រះ​ធម៌​ដោយ​ផ្ទាល់។ល។

ប៉ុន្តែ​តើ​ហេតុអ្វី​ក៏​គ្រាន់​តែ​ធ្វើ​ដំនើរ​បាន​លឿន​ជាង​ពន្លឺ​បែរ​ជា​អាច​ទៅ​អនាគត​រឺ​អតីត​កាល​បាន​ទៅ​វិញ? តើ​វា​អាច​ដែរ​រឺ​ទេ?
មុន​នឹង​ចាប់​ផ្តើម​ខ្ញុំ​សូម​ជំរាប​ថា ខ្ញុំ​គ្មាន​ចំនេះ​ដឹង​អ្វីផ្នែក​​រូបវិទ្យា​រ៉ឺឡាទីវីតេ​ ទេ។ ខាង​ក្រោម​នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​តាម​រយៈ​ការ​អានអត្ថបទ​​ផ្សេង​ៗ​ទាក់​ទង​នឹង​ទ្រឹស្តី​នេះ​។

ពាក្យ​ថា​អនាគតកាល អតីតកាល ក្នុង​វិទ្យាសាស្ត្រ​មិន​ដូច​គ្នា​នឹង ​អនាគតកាល អតីតកាល របស់​យើង​ធម្មតា​នោះ​ទេ

យើង​ចែក​ការ​ធ្វើ​ដំនើរ​ក្នុង​ពេលវេលា​ជា​បួន​ប្រភេទ៖
១) ទៅ​មើល​អតីតកាល (ដំនើរ​ទៅ​អតីតកាល)
២) ទៅ​ចូល​រួម​នឹង​អ្វី​ដែល​កើត​ឡើង​រួច​ហើយ​(ដំនើរ​ទៅ​អតីតកាល)
៣) ទៅ​មើល​ព្រឹត្តិការណ៍​ដែល​មិន​ទាន់​កើត(ដំនើរ​ទៅ​អនាគតកាល)
៤) ទៅ​ចូល​រូម​នឹង​ព្រឹត្តិការណ៍​ដែល​មិន​ទាន់​កើត(ដំនើរ​ទៅ​អនាគតកាល)
ប្រភេទ​ទី​២ និង​ទី​៤​គឺ​មិន​អាច​ទេ តែ​ប្រភេទ​ទី១​និង​ទី​៣ អាច​ខ្លះ​មិន​អាច​ខ្លះ​។



ប្រភេទ​ទី​២​មិន​អាច ព្រោះ​អ្វី​ដែល​កើត​ឡើង​ហើយ​គឺ​កើត​ឡើង​ហើយ។ ឧទាហរណ៍ខណៈ​ដែល​សម្តេច​ជួន​ណាត​អស់​ព្រះ​ជន្ម មាន​មនុស្ស​ម្នាក់​អង្គុយ​នៅ​លើ​បង់​មាត់​ទន្លេ ព្រះ​ចន្ទ​ឋិត​នៅ​ពី​លើ​ប្រទេស​អាមេរិច មាន​អាចម៍​ផ្កាយ​មួយ​ហោះ​ទៅ​បុក​ភព​មួយ​នៅ​ចំងាយ​មួយ​លាន​ឆ្នាំ​ពន្លឺ​ពី​ផែន ។ល។ តើ​គេ​អាច​ត្រលប់​ទៅ​ខណៈ​នោះ ដោយ​អាច​កែ​ប្រែ​អ្វីៗ​ដែល​ធំ​ធេង​ ជាប់​ទាក់​ទង​គ្នា​យ៉ាង​នេះ​ម៉េច​នឹង​កើត?។

 

 

ទី​មួយ​យើង​និយាយ​អំពី​រូបភាព​ដែល​យើង​មើល​ឃើញ។ រូបភាព​នៃ​វត្ថុ​មួយ​ជា​ពន្លឺ​ដែល​ចេញ​ពី​វត្ថុ​នោះ រត់​ចូល​មក​ក្នុង​ភ្នែក​របស់​យើង។ បើ​សិន​ជា​វត្ថុ​នោះ​នៅ​ជិត​យើង ខណៈ​ដែល​ពន្លឺ​នោះ​ចេញ​ពី​វត្ថុ​នោះ និង​ខណៈ​ដែល​វា​មក​ប៉ះ​នឹង​ភ្នែក​របស់​យើង​ប្រហែល​គ្នា។ ដូច្នេះ​រូប​ដែល​យើង​កំពុង​ឃើញ​ ជា​រូបរាង​របស់​វត្ថុ​នោះ​ក្នុង​ពេល​បច្ចុប្បន្ន។
ប៉ុន្តែ​ចុះ​បើ​ចំងាយ​រវាង​វត្ថុ​នោះ​នឹង​ភ្នែក​របស់​យើង​នៅ​ឆ្ងាយ​គ្នា​វិញ វា​យ៉ាង​ម៉េច​? ឥលូវ​ឧទាហរណ៍​មួយ។ ឧបមាថា​ពន្លឺ​មាន​ល្បឿន 3 \times 10^8 m/s ចុះ។ វត្ថុ​ដែល​យើង​មើល​ឋិត​នៅចំនុច​ A នៅ​ចំងាយ​ 3 \times 10^9 m ពី​ភ្នែក​របស់​យើង។
សន្មត​ថា នៅ​ខណៈ​០ វត្ថុ​នេះ​ឋិត​នៅ​ចំនុច​A ។ ខណៈ​១ គឺ​5​វិនាទី​ក្រោយ​មក​​ ចោរ​លួច​វត្ថុ​នេះ​បាត់​។
រូបភាព​របស់​វត្ថុ​នេះ នៅ​ខណៈ​០ ត្រូវ​ការ​ពេល \frac{3 \times 10^9}{3 \times 10^8 m/s}=10s ដើម្បី​ធ្វើ​ដំនើរ​មក​ដល់​ភ្នែក​របស់​យើង​។ ដូច្នេះ​មាន​ន័យ​ថា ពេល​ដែល​យើង​មើល​ឃើញ​វត្ថុ​A នេះ(បច្ចុប្បន្នភាព​នៅ​កន្លែងរបស់​យើង​) គឺ​១០​វិនាទី​ក្រោយ​ខណៈ​០ រឺ​5​វិនាទី​ក្រោយ​ចោរ​លួច​យក​បាត់​ទៅ​ហើយ(ជា​អតីតភាព​នៅ​កន្លែង​វត្ថុ​នោះ​ឋិត​នៅ​)។

 

បើ​សិន​ជា​យើង​អាច​ធ្វើ​ដំនើរ​បាន​លឿន​ជាង​ពន្លឺ​មាន​ន័យ​ថា យើង​អាច​ឃើញ​រូប​ភាព​នេះ​មុន​មនុស្ស​ឯ​ទៀត​បាន​ឃើញ។ ដូច្នេះ​មាន​ន័យ​ថា​យើង​ដឹង​មុន រឺ​បាន​ទៅ​អនាគត។

ប៉ុន្តែ​អនាគត​នោះ ទោះ​បី​យើង​អាច​ធ្វើ​ដំនើរ​លឿន​ជាង​ពន្លឺ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​ដឹង​លើស​ពី​១០​វិនាទី(រយៈ​ពេល​ដែល​ពន្លឺ​ចេញ​ពី​វត្ថុ​នោះ​មក​ភ្នែក​របស់​អ្នក​សង្កេត​)​មុនគេ​ឯង​ដែរ​។

ដូច្នេះយើង​មិន​អាច​ប្រើ Time machine ដើម្បី​ទៅ​អនាគត​ មើល​ឡូតូ​ ឆ្នោត​ចេញ​លេខ​ប៉ុន្មាន ហើយ​ត្រលប់​មក​ចាក់​វិញ​ទេ។ អនាគត​បែប​នេះ​គ្មាន​ទេ!!!

ចំនែក​ឯ​ការ​ធ្វើ​ដំនើរ​ទៅ​អតីតកាល​វិញ ប្រហែល​ជា​ថ្ងៃ​ណា​មួយគេ​អាច​ធ្វើ​ដំនើរ​ទៅ​”មើល”​អតីតកាល​បាន​មែន បើ​គេ​អាច​ធ្វើ​ដំនើរ​បាន​លឿន​ជា​ពន្លឺ។ ហេតុអ្វី។ ព្រោះ​រូបភាព​មួយ​ជា​ពន្លឺ​ដែល​ហោះចេញ​ពី​វត្ថុ​មួយ។ រូបភាព​កាល​ពី​ម្សិល​ម៉ិញ បាន​ធ្វើ​ដំនើរ​បាន​ចំងាយ រាប់​ពាន់​គីឡូ។ យើង​ធ្វើ​ដំនើរ​ទី​ស្កាត់​ដើម្បី​ចាំ​មើល​។ ប៉ុន្តែ​ការ​ពិបាក​នោះ​គឺ​ពន្លឺ​ដែល​ចេញ​ពី​រូប​នេះ​បែក​ខ្ញែក មិន​ដឹង​ជា​ទៅ​ទី​ណា​ខ្លះ នៅ​ពេល​ដែល​វា​ប៉ះ​នឹង​ឧបសគ្គ ដូច​ជ​ញ្ជាំង ឧស្ម័ន ពពក។ល។
រី​ឯការ​ធ្វើ​ដំនើរ​ទៅ​ចូល​រួម​ក្នុង​អតីតកាល រឺ​អនាគតកាល ដូច​ជា​ចូល​រួម​ធ្វើ​សង្គ្រាម។ល។ គឺ​មិន​អាច​ទេ។

អតីតកាល អនាគតកាល​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

 
ដូច្នេះ​ទ្រឹស្តី​ដែល​ថា​គេ​អាច​ធ្វើ​ដំនើរ​ទៅ​អនាគត​រឺ​អតីតកាល​បាន បើ​សិន​ជា​គេ​អាច​ធ្វើ​ដំនើរ​បាន​លឿន​ជាង​ពន្លឺ​នោះ ច្បាស់​ជា​​ជា​ការ​បក​ស្រាយ​ដោយ​ភាន់​ច្រលំ​ទៅ​លើ​ទ្រឹស្តី​អស់​នេះ​មិន​ខាន​។
ដូច​ខ្ញុំ​បាន​លើក​ឡើង​ក្នុង​ឧទាហរណ៍​ខាង​លើ ពេល​វេលា មិន​មែន​ដាច់​ខាត​នោះ​ទេ វា​អាស្រ័យ​នឹង​អ្នក​សង្កេត។ បច្ចុប្បន្នភាព​​សំរាប់​មនុស្ស​ម្នាក់ មិន​មែន​សុទ្ធ​តែ​ជា​បច្ចុប្បន្នភាព​​សំរាប់​អ្នក​សង្កេត​ផ្សេង​ទៀត​ទេ!!!

ហេតុអ្វី​ក៏​ល្បឿន​ពន្លឺ ទាក់​ទង​នឹង​ការ​កែប្រែ​អតីត​កាល អនាគត​កាល?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in វប្បធម៌​ទូទៅ and tagged . Bookmark the permalink.

14 Responses to Is Time Travel possible?

  1. ប៊ុនហេង ថា:

    លោកគ្រូ ការពិត ពេលដែលគេនិយាយថា ​អាច​ធ្វើ​ដំនើរ​កាត់ពេលបានបើសិនជាអាចរត់លឿន​ជាង​ពន្លឺ គេនិយាយមែនទែន​។ នេះអត់មានការច្រឡំអ្វីទេ​។
    យកទៅតាមរូបមន្តរបស់​ទ្រឹស្ដីរ៉ឺឡាទីវីតេ ពេលដែលវត្ថុមូយធ្វើដំណើរលឿនជាងពន្លឺ វានឹងទៅដល់គោលដៅមុនពេលវាចាកចេញ។ ប៉ុន្តែ​ទ្រឹស្ដីរ៉ឺឡាទីវីតេ កបាននិយាយថាវត្ថុមានម៉ាស់មិនអាចបង្កើនល្បឿនទៅស្មើរឺលឿនជាងពន្លឺទេ ព្រោះថាដើម្បីធ្វើយ៉ាងហ្នឹងត្រូវការថាមពលដល់ទៅអនន្ត។

    ល្បឿនពន្លឺ ដែលគេតាងដោយ c គឺជាលេខពិសេសមួយ ដួចជា G(universal gravitational constant) ដែរ។ វាមិនមែនត្រឹមតែជាល្បើនរបស់ពន្លឺទេ។ វាគឺជាល្បឿនរបស់វត្ថុគ្មានម៉ាស់។

    ខ្ញុំកមិនចេះខាង​ទ្រឹស្ដីរ៉ឺឡាទីវីតេដែរ។ ទាំងនេះគ្រាន់តែខ្ញុំស្តាប់លឺគេនិយាយប៉ុណ្ណោះ។ 🙂

    • ខ្ញុំ​មិន​ជឿ​ទេ បើ​សិន​ជា​គេ​និយាយ​អញ្ចឹង​មែន។
      សាក​ល្បង​ពន្យល់​ខ្ញុំ​បន្តិច​មើល “យកទៅតាមរូបមន្តរបស់​ទ្រឹស្ដីរ៉ឺឡាទីវីតេ ពេលដែលវត្ថុមូយធ្វើដំណើរលឿនជាងពន្លឺ វានឹងទៅដល់គោលដៅមុនពេលវាចាកចេញ”

      ខ្ញុំ​ធ្លាប់​ឃើញ​តែ​និយាយ​អញ្ចឹង តែ​មិន​ឃើញ​គេ​ពន្យល់​សោះ។ ប្រហែល​ជា​គេអាន​ច្រលំ​Science fiction ផង​ក៏​មិន​ដឹង។ សាក​ល្បង​គិត​ទៅ​មើល។ ឧប​មាថា នៅ​ខណៈ​០ យើង​មិន​ដឹង​ជា​ចេញ​ដំនើរ​រឺ​អត់។ ឧបមា​ថា​បើ​ចេញ​ដំនើរ​យើង​មក​ដល់​មុន​ចេញ​ដំនើរ។ បើ​យើង​មិន​ចេញ​ដំនើរ​មាន​ន័យ​ថា យើង​នៅ​ដដែល។ ដូច្នេះ​ហេតុការណ៍​នេះ​អាស្រ័យ​នឹង​ម៉ោង​យើង​ចេញ​ដំនើរ​ដដែល។ ឧទាហរណ៍​មួយ​ទៀត​ងាយ​យល់ ចេញ​ដំនើរ​ពី​A ទៅ​ B។ មិន​ទាន់​ចេញ​ដំនើរ​ផង​ គេ​ទៅ​ដល់​B។ ដូច្នេះ​មាន​ន័យ​ថា នៅ​ខណៈ​នោះ គេ​មាន​ពីរនាក់?។

      ខ្ញុំ​ធ្លាប់​លឺគេ​និយាយ​ថា​បើ​យើង​ធ្វើ​ដំនើរ​ស្មើ​ល្បឿន​ពន្លឺ ខ្លួន​យើង​ កោសិកា​ក្នុង​ខ្លួន​យើង.. នឹង​លែង​ដំនើរការ។ បើ​យើង​មាន​អាយុ​២០​ឆ្នាំ ធ្វើ​ដំនើរ​បែប​នេះ​១​ពាន់​ឆ្នាំ នោះ​១ពាន់​ឆ្នាំ​ក្រោយ យើង​នឹង​នៅ​តែ​២០​ឆ្នាំ​ដដែល។ បែប​នេះ​គេ​ហៅ​ថា​ទៅ​អនាគត​នោះ​ហើយ។ បែប​នេះ​ប្រហែល។ ប៉ុន្តែ​ត្រូវ​ចាប់​អារម្មណ៍ អនាគត​បែប​នេះ មិន​មែន​មាន​ន័យ​ថា​យើង​ទៅ​ដល់​មុន​គេ​នោះ​ទេ។ យើង​មិន​អាច​ប្រើ​អនាគត​បែប​នេះ​ដើម្បី​ទិញ​លេខ​ឆ្នោត​បាន​ទេ!!!!!។

      រឿង​មួយ​ទៀត​ដែល​ខ្ញុំ​មិនជឿ​រឿង​អស់​នេះ​នោះ​គឺ ទ្រឹស្តី​រ៉ឺឡាទីវីតេ​របស់​Einstein មាន​ន័យ​តែ​ចំពោះ​បំលាស់ទី​យឺត​ជាង​ល្បឿន​ពន្លឺ​តែ​ប៉ុណ្ណោះ វា​ដូច​ជា​ទ្រឹស្តី​ញូវតុន​ មាន​ន័យ​តែ​ក្នុង​ប្រព័ន្ធ​ដែល​មាន​បំលាស់ទី​យឺត​ដែរ​។

      ខ្ញុំ​ធ្លាប់​អាន​មតិ​របស់​អ្នក​ដែល​ចេះ​ដឹង​ខាង​រ៉ឺឡាទីវីតេ​នេះ​ដែរ អ្នក​ខ្លះ​គេ​ថា​តាម​ទ្រឹស្តី​គេ​អាច​ទៅ​អតីត្កាល​រឺ​អនាគត​អ្នក​ខ្លះ​ទៀត​ថា​មិន​អាច។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​អ្នក​ដែល​ថា​អាច​នោះ (អាច​ទៅ​ចូល​រួម​នឹង​ព្រឹត្តិការណ៍​នៅ​អនាគត​រឺ​អតីតកាល) គេ​ច្បាស់​ជា​យល់​ច្រលំ​ទ្រឹស្តី​នេះ​មិន​ខាន។ ព្រោះ​ហេតុអ្វី?
      រ៉ឺឡាទីវីតេ មាន​Time reference ជា​ច្រើន។ Observer មួយ​មាន​Time reference មួយ ។ ថ្ងៃ​នេះ​សំរាប់​Observer មួយ អាច​ជា​ម្សិល​ម៉ិញ​របស់​Obeserver មួយ​ទៀត។ ដូច្នេះខ្ញុំ​ជឿ​ថា​គេ​ច្បាស់​ជា​មាន​ការ​ភាន់​ច្រលំ​នៅ​ត្រង់​ចំនុច​នេះ។
      យើង​ពិនិត្យ​មើល​ករណី៖ បើ​សិន​ជា​យើង​អាច​ទៅ​អតីតកាល​បាន យើង​ទៅ​សំលាប់​ឪពុក​របស់​យើង​ចោល។ សួរ​ថា ពេល​នោះ យើង​ទៅ​ជា​អ្វី? តើ​យើង​រលាយ​រូប​ខ្លួន​ឯងខ្សុល​តែ​ម្តង​រឺ​យ៉ាង​ម៉េច​?

  2. រតនាតារាមុន្នី ថា:

    http://en.wikipedia.org/wiki/Speed_of_light
    បងវិចិត្រ បើមានមនុស្សកៅភពមែន តើបងជឿរឺទេ? ដូចគ្នានឹងការរៀបរាប់របស់បងដែរ យើងមិនទាន់អាចរក
    ភុស្តតាងបាន ដូចនេះបងមិនទាន់ជឿ។ គេត្រូវកាល ថាមពលរបស់ម៉ាស៊ីន big bag ដល់ទៅ១០គ្រឿងឯណោះ
    សំរាប់បង្កើតម៉ាស៊ីនពេលវេលា ។
    យើង​ពិនិត្យ​មើល​ករណី៖ បើ​សិន​ជា​យើង​អាច​ទៅ​អតីតកាល​បាន យើង​ទៅ​សំលាប់​ឪពុក​របស់​យើង​ចោល។ សួរ​ថា ពេល​នោះ យើង​ទៅ​ជា​អ្វី? តើ​យើង​រលាយ​រូប​ខ្លួន​ឯងខ្សុល​តែ​ម្តង​រឺ​យ៉ាង​ម៉េច​?
    ចំលើយមាន២….
    ទី១គឺ យើងឆ្លងចូលពេលវេលាមួយ ចូលទៅពេលវេលាមួយទៀតគឹវាពាក់ព័ន្ធនឹងគ្នា ខ្លួនយើងហ្នឹងរលាយបាតភ្លាម។
    ទី២គឹ ពេលវេលាដែលយើងចូលដល់ជាពេលវេលាមួយថ្មី ដូចនេះ យើងមានខ្លួន ២នាក់ ( ម្នាក់ជាយើង ពេលបច្ចុប្បន្ន នឹងម្នាក់ទៀតជាអនាគតដែលយើងបានឆ្លងពេលវេលាចូលមក) ។
    ដំនើរ​ស្មើ​ល្បឿន​ពន្លឺ ខ្លួន​យើង​ កោសិកា​ក្នុង​ខ្លួន​យើង.. នឹង​លែង​ដំនើរការ ដូចនេះហើយបានជាគេដាក់ ខែលការពារទំនាញ ពីខាងក្រៅ ដើម្បីកុំឲ្យកោសិកាយើងងាប់។
    សុំទោសខ្ញុំអត់សូវចេះពន្យល់ទេ។

    • ចំនុច​ទី​២​ បើ​អញ្ចឹង​មែន មិន​មាន​ន័យ​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ​ហ្នឹង ត្រូវ​បាន​Copy ទុក​នៅ​កន្លែង​ណា​មួយ​? មិន​អាច​ទេ។ បើ​មាន​វា​គ្រាន់​តែ​ជា​រូបភាព​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍​រូប​របស់​យើង​ក្នុង​កញ្ចក់ មាន​រូប​តែ​មិន​មែន​ជា​ការពិត​នោះ​ទេ។

      ចំនុច​ទី​១ ក្រោយ​ពី​យើង​ធ្វើ​ដំនើរ​បាន​លឿន​ជា​ល្បឿន​ពន្លឺ​ហើយ យើង​ទៅ​សំលាប់​មនុស្ស។ ខណៈ​នោះ យើង​នៅ​ក្នុង​ប្រព័ន្ធ​រូប​ធម្មតា​ប៉ុណ្ណោះ។ មិន​អាច​សុខ​ៗ រលាយ​កាយ​នោះ​ទេ។

  3. រតនាតារាមុន្នី ថា:

    ខ្ញុំចូលចិត្តវីទ្យសាស្រ្តជាងគេ។

  4. រតនាតារាមុន្នី ថា:

    យើងគ្មានភុស្តតាងមកបញ្ជាក់ទេ ។ តែខ្ញុំសូមសួរសំនួរខ្លះៗ៖
    ១.តើយន្តហោះ ជាកាស្រមៃរបស់យើងឬគេបង្កើតឡើងដោយឈរលើមូលដ្ឋាន សត្វបក្សី?
    ២.តើទូរទស្សន៍ ហេតុអីក៏យើងអាចមើលឃើញរូប ហើយកាន់តែស្តើងទៅៗ ?
    ៣. ម៉ូតូ ឡាន ម៉េចអាចទៅមុខកើត បើសុទ្ធតែគ្រឿងដែក ?
    ទៅអនាគត យើងមិនអាចដឹងថាមានអ្វីកើតឡើងទេ អ្វីៗទាំងអស់ គេត្រូវការស្រាវជ្រាវ និងចំនាយពេលរកភុស្តតាង។
    Time Travel and time machine is possible in the future.
    http://news.cnet.com/8301-17938_105-9756288-1.html

    http://www.answerbag.com/q_view/8215
    http://www.scientificamerican.com/article.cfm?id=how-to-build-a-time-machi-2002-09
    វាអាចទៅរួច តែមិនមែនជាការងាយស្រួលទេ ខ្ញុំឮគេថា ខ្ញុំឃើញគេធ្វើ។

    • ខ្ញុំ​មិន​ជឿ​ទស្សនៈ​អស់​នោះ លុះត្រា​តែ​ឃើញ​គេ​ស្រាយ​បញ្ជាក់​វា​សិន បើ​មិន​បាន​ឃើញ​លទ្ធផល​ពិសោធន៍។
      ឃើញ​តែ​គេ​និយាយ​ថា “បើ​តាម​ទ្រឹស្តី គេ​អាច​ធ្វើ​ដំនើរ​ទៅ​អនាគត រឺ​អតីតកាល​បាន” តែ​មិន​ដែល​ឃើញ​អ្នក​ដែល​និយាយ​អញ្ចឹង​ពន្យល់​ទ្រឹស្តី​នេះ​ទេ។ រ៉ឺឡាទីវីតេ ជា​ផ្នែក​មួយ​ដែល​ពិបាក​យល់ ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​នោះ​យល់​ច្រលំ​ទ្រឹស្តី​អស់​នេះ​មិន​ខាន​។
      ជួនកាល​គេ​អាន​ច្រលំ science fiction ផង​ក៏​មិន​ដឹង​។

  5. រតនាតារាមុន្នី ថា:

    តើបងចិត្រឯងដែលឭ black hole នៅទៅអាវកាសទេ ៕
    time machine គឺគ្មានទំនាញទេ។

    សូមទោសខ្ញុំមិនមែនជាអ្នកចេះដឹងដូចបងឯងនោះទេ ពួកអ្នកវិទ្យាសាស្រ្តពីជំនាន់មុនសុទ្ធតែល្ងង់ ដែលមកជជែកគ្នា
    ពីរឿង ធ្វើដំនើរទំលុះពេលវេលាអីនោះ។

    • ម៉ូដែល​ដែល​មុន្នី​ឯង​យក​មក​បង្ហាញ​នេះ​ គេ​គ្រាន់​តែ​មាន​ន័យ​ថា “បើ​” លំហនិង​ពេល​វេលា​អញ្ចឹង​មែន រឺ​មាន​ន័យ​ថា អនាគត​គ្រាន់​តែ​ជា​លំហ​មួយ​ទៀត នោះ​គេ​ច្បាស់​ជា​មាន​ផ្លូវ​កាត់​ទៅ​កាន់​លំហ​នោះ។

      ឧទាហរណ៍ បើ​យើង​ធ្វើ​ដំនើរ​ពី​ក្រចេះ​ទៅ​ភ្នំ​ពេញ។ គេ​ចាត់​ទុក​អនាគត​ដូច​ជា​នៅ​ភ្នំពេញ។ អ្នក​ខ្លះ​ជិះ​កាណូត។ អ្នក​ខ្លះ​ជិះ​យន្តហោះ។ បើ​ខ្ញុំ​ជិះ​យន្តហោះ​ អ្នក​ផ្សេង​ទៀត​ជិះ​កាណូត ខ្ញុំ​នឹង​ទៅ​ដល់​មុន​គេ។ អ្នក​ឯទៀត​មិន​ទាន់​មាន​នរណា​ទៅ​ដល់​សោះ។ ដូច្នេះ​មាន​ន័យ​ថា ទោះ​បី​ជា​ខ្ញុំ​ធ្វើ​ដំនើរ​លឿន​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​អាច​ទៅ​ដល់​ភ្នំពេញ​មុន​គេ​ឯង​ពីរបីម៉ោង ហើយ តែ​អ្នក​ឯទៀត​ជិះកាណូត​សោះ​ទៅ​ដល់​នោះ​ដំនាល​ខ្ញុំ​ដែរ​នោះ​ទេ!! contradiction។

      ដូច្នេះ​ម៉ូដែល​មួយ​នេះ​ មិន​ត្រឹម​ត្រូវ​ទេ។

      Black hole នោះ​ខ្ញុំ​ដឹង​ខ្លះ​ៗ​ដែរ។ តែ​គ្មាន​អ្វី​ទាក់​ទង​នឹង​អនាគត​ទេ។ Black hole ជា​កន្លែង​មួយ​ដែល​ទំនាញ​ស្មើ​អនន្ត​តាម​ទ្រឹស្តី។ គេ​គិត​ថា​វា​ស្ថិត​នៅ​ផ្ចិត​កាឡាក់ស៊ី កើត​ពី​ផ្កាយ​ដែល​មាន​ទំហំ​ធំ​ច្រើន​ដង​ជាង​ព្រះ​អាទិត្យ​របស់​យើង ពេល​វា​រលត់​។ អ្នក​និពន្ធ​រឿង​ខ្លះ​ព្យាយាម​បក​ស្រាយ​ថា​គេ​អាច​ទៅ​អនាគត​តាម​រយៈ​Black hole នេះ តែ​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដូច​ជា​លោក​Einstein អី​នេះ​មិន​បាន​និយាយ​បែប​នេះ​ទេ។

      ការ​ធ្វើ​ដំនើរ​ទៅ​អនាគត​តែ​មួយ​ដែល​អាច​ធ្វើ​បាន​នោះ គឺ hibernate ខ្លួន​ឯង​ចោល។ Hibernate ដូច​យើង​Hibernate កុំព្យុទ័រ​ដែរ។ តែ​វិធី​នេះ មិន​ដូច​ការ​ទៅ​អនាគត​ដែល​យើង​គិត​នោះ​ទេ។ តាមរយៈ​ការ​ធ្វើ​ដំនើរ​ស្មើ​ល្បឿន​ពន្លឺ​បើ​សិន​ជា​អាច​ធ្វើ​បាន នោះ​គេ​អាច​hibernate ខ្លួន​ឯង​បាន​។ វិធី​មួយ​ទៀត​គឺ​Cryonic ត្រាំ​ទឹក​កក។ វិធី​ទាំង​ពីរ​នេះ​គឺ​ប្រៀប​ដូច​ជា​យើង​ដេក​លក់​មិន​ដឹង​ខ្លួន​អស់​រាប់​ពាន់​ឆ្នាំ ក្រោក​មក​នៅ​សម័យ​អនាគត។ តែ​មិន​អាច​ត្រលប់​មក​ក្រោយ​វិញ​បាន​ទេ។ ហើយ​មនុស្ស​ផ្សេង​ទៀត​ក៏​គេ​ឆ្លង​កាត់​ធ្វើ​ដំនើរ​ទៅ​អនាគត​ដំនាល​នឹង​យើង​ដែរ​។

  6. kooms ថា:

    យ៉ាង​ណា​ៗ​ពេល​ឥឡូវ​នេះ​មិន​មាន​អ្វី​មក​បញ្ជាក់​ថា​យើង​អាច​ទៅ​មុខ ឬ​ក៏ថយក្រោយ​បាន​តាម​ពេល​វេលានោះ​ដែរ ខ្ញុំ​នៅ​តែ​មិន​ជឿដដែល។

    • រតនាតារាមុន្នី ថា:

      កាំរស្មី X-ray.
      អ្វីៗទាំងអស់សុទ្ធតែត្រូវមានសង្ឃឹម បើមិនអីចឹងទេ មិនមែនគេអាចបង្កើត ទូរទស្សន៍ ទូរស័ព្ទ យន្តហោះ បានទេ។
      កាលពីដើមគេច្បាំងគ្នា ប្រើ ដាវ លំពែង ព្រួញ ​តែ​ឥឡូវ សុទ្ធតែកាំភ្លើង គ្រាប់បែក ថែមទាំងផ្កាយរណបទៀត។

  7. រតនាតារាមុន្នី ថា:

    ចាំខ្ញុំចំលង អាឧបករណ៍ ទំលុះពេលវេលាពីក្នុងរឿងមក ថាមិនបានស្អែកនេះ ខ្ញុំទៅអនាគតបាត់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s