ក្តី​ស្រមៃមួយ​…


មាន​ថ្ងៃ​ខ្លះ​កាល​ពី​ខ្ញុំ​នៅ​ក្មេង ពេល​អាន​សៀវភៅ​រុស្ស៊ី​ម្ដង​ៗ (មិន​ចេះ​រុស្ស៊ី​ទេ គឺ​មើល​តែ​រូប​ប៉ុណ្ណោះ) ឃើញ​គេ​ឡើង​បេះ​ប៉ោម កើត​ចិត្ត​ចង់​​បេះ​ប៉ោម​ជា​ខ្លាំង។ ក្នុង​ចិត្ត​គិត​ថា បើ​បាន​បេះ​ដូច​គេ អញ​នឹង​ស៊ី​អោយ​ណា​ណី​ម្តង។ តែ​ចិត្តមួយ​ទៀត​គិតថា​​ ​មិន​ដឹង​ថ្ងៃ​ណា​បាន​ឃើញ​ដើម​ប៉ោម​នេះ​ផ្ទាល់​ភ្នែក​​ទេ​។
តែ​ពេល​នេះ​បាន​ឃើញ​ហើយ!!! 😀

Apple tree
ដើម​ប៉ោម​ក្នុង​ឧទ្យាន​Villejean

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ក្តី​ស្រមៃមួយ​…

  1. ហនុមាន ថា:

    ចុះកំសត់អីក៏កំសត់ម្លេះលោកអើយ ? ខ្ញុំឯនេះ ដាំ បេះ អត់តាំងញាំផង អាចឹងបានថា អ្នកដែលមានចង់អត៉ អ្នកដែលអត់ចង់មាន អ្នកនៅកំឡោះចង់បានប្រពន្ធ អ្នកមានប្រពន្ធចង់បានសង្សារ អូយគិតទៅឈែឡាតែតតាហ្មង ! 😀

  2. សុភា ថា:

    ខ្ញុំបានឃើញម្តងដែរ កាលនោះដើរកាត់មុខផ្ទះគេ 😀

  3. Posoky ថា:

    ស្រម័យនឹកឃើញ កាលពីតូចចូលចិត្តបើកសៀវភៅបងប្រុសខ្ញុំ (សម័យរដ្ឋកម្ពុជា) មានភាសាសូវៀតនឹងយួន ដែលត្រូវរៀន ក្នុងសៀវភៅមានរូបភាពគំនូរតុក្កតា និយាយពីសូវៀត ស្រុកស្រែ ចំការ នឹងទីក្រុង មើលទៅដូចជា សប្បាយ អស់ទាស់ តែមិនដឹងគេថាម៉េច។

  4. Chanphal ថា:

    ដើមប៉ោមនេះស្អាតដល់ហើយ! ឃើញទៅសប្បាយចិត្តណាស់ ព្រោះខ្ញុំក៏មានក្តីស្រមៃចង់ឃើញដើមប៉ោមតាំងពីយូរយារមកដែរ។ ជម្រាបសួរ បង វិចិត្រ! ទាល់តែបានអានត្រកូល បានដឹងថា បងគឺជាសិស្សពូកែគណិតខេត្តក្រចេះ ដែរខ្ញុំធ្លាប់តែឮឈ្មោះ។ ខ្ញុំក៏រៀននៅ ក្រចេះ ដែរ ហើយស្គាល់ប្អូនប្រុសបង លឹម រតនៈ ។ រីករាយមែនទែន ដែលឃើញបងនៅប្លក់នេះ!

  5. មុន្នីរតនាតារា ថា:

    និយាយពីសូវៀតវិញ ខ្ញុំចូលចិត្តទឹកកកជាងគេ (ព្រិល) មិនដឹងជាពេលណាបានទៅស្រុកគេ។ ម៉ាក់ខ្ញុំប្រាប់ថា​ ខំរៀនទៅ នឹងអាបានទៅនៅអាមេរិករកហើយ ប្រពន្ធមួយនៅទីនោះផង។

  6. ហនុមាន ថា:

    និយាយពីទឹកកក កាលខ្ញុំមកអាមេរិកមុនដំបូង ត្រជាក់ ហើយមានធ្លាក់ទឹកកក ខ្ញុំឈើនោមពេកក៏ទៅនោមខាងក្រោយផ្ទះ ព្រោះទប់មិនបាន គ្រាន់តែទឹកនោមធ្លាក់ដល់ដី កកតែម្តង កករហូតដូយខ្ញុំជិតដល់ដំបូលផ្ទះ ចំណែកខ្ញុំវិញនៅជាប់ឆ្កឹងនៅក្រោយផ្ទះ ជិត មួយយប់ ។ ក្រោយពីហ្នឹងទៅណាមកណា​ទាល់តែអូសធុងទឹកតាមខ្លាចជាប់ដូចមុនទៀត ! 😀

    • ចេះ​តែ​ថា​តែ​ម្តង​លោក​បង​ហនុមាន។ ទឹក​នោម​ហនុមាន​មាន​ជាតិ​អី​គេ​បាន​កក​អី​ក៏​លឿន​ម្ល៉េះ។ សង្ស័យ​ចេញ​មកអត់​​ក្តៅ​ៗ ដូច​គេ​ដូច​ឯង​ទេ​មើល​ទៅ​? 😀

      • ហនុមាន ថា:

        អុញ ដល់ប្រាប់មែនទែន អត់ជឿរ ! ក្តៅឯណា បើខាងក្រៅត្រជាក់ដូចទូទឹកកក ហ្នឹង ! ដូច វិចិត្រដឹងហើយ មកស្រុកគេមុនដំបូង មិនទាន់ធ្លាប់ត្រជាក់ មែនទែន ស្ពឹកអស់អ្វីៗ ព្រោះតែត្រជាក់ហ្នឹងណា ! 😀

  7. Khuon Ratana ថា:

    ខ្ញុំមិនដែលបានឃើញសោះលោកគ្រូអើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s