សម្តេច​តាប្រាថ្នា​ចង់​ស្លាប់​អោយ​បាន​ឆាប់ តែ…


មាន​កាល​មួយ​នោះ សម្តេច​តា ព្រះ​បាទ​នរោត្តម​សីហនុ​វរ្ម័ន បានមាន​ព្រះ​បន្ទូល​ថា​ចង់​ស្លាប់​អោយ​ឆាប់ មិន​ចង់​មាន​អាយុ​រាប់​រយ​ឆ្នាំ​នោះ​ទេ(១)។ ប៉ុន្តែ​តាម​រយៈ​រាជ​ចំនារ​របស់​ព្រះ​អង្គ​ចុះ​ថ្ងៃ​១២ តុលា​ ២០០៩

No Birthday 2009

យើង​អាច​ដក​ស្រង់​បានសេចក្តី​ខ្លះ​ៗមក​ថា ថ្ងៃ​ ១៣ ១៤ ១៦ ២០ ២៣ ២៧ ២៩ ៣០ តុលា ២០០៩ ព្រះ​អង្គ​ត្រូវ​យាង​ទៅ​ពិនិត្យ​ព្រះរោគ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង (២)។

យើង​ឃើញ​ថា (១) និង​(២) មាន​ន័យ​ប្រឆាំង​គ្នា(contradiction!!!!)។ ខ្ញុំ​អាច​កាត់​សេចក្តី​បាន​ថា តាម​ពិត​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច​ចាស់​ៗ​យើង​ច្រើន​តែ​និយាយនៅ​ពេល​វេទនា​ខ្លាំង ​ថា អញ​ចង់​តែ​ងាប់​អោយ​ឆាប់ តាម​ពិត​គាត់​មាន​ចង់​ស្លាប់​ឯណា៕

————————————————————–

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to សម្តេច​តាប្រាថ្នា​ចង់​ស្លាប់​អោយ​បាន​ឆាប់ តែ…

  1. អគ្គលីបុត្រ ថា:

    ចង់តែសើចស្តេចយើងទេ!
    គាត់សាងបាបច្រើនពេកហើយ!

    • អគ្គលីបុត្រ​ឯង​ថា​អោយ​គាត់​អញ្ចឹង ប្រយ័ត​គាត់​អោយ​រក​ភស្តុតាង រក​អត់​បាន​ធ្វើ​មុខ​ស្ញេញ 😀
      យើង​អ្នក​តូចតាច​ បាន​ត្រឹម​តែ​លឺ​តាម​គេ មិន​អាច​យក​មក​តតាំង​ក្នុង​សាលាក្ដី​បាន​ទេ។
      ដូច​មាន​អាអន្ទិត​មួយ​នោះ វា​លឺ​គេ​ថា “ពួក​អាសៀម​ភ្លើ​យកដុំ​ថ្មខ្មែរ ខ្មែរ​ដេញ​វ៉ៃ អញ(យួន)យក​ស្រែ​ខ្មែរ គ្មាន​អាណា​ថា​អី​ផង”។ លឺ​គេ​ថា​អញ្ចឹង​ក៏​មាត់​ដាច​ថា​តាម​គេ បែប​និយាយ​លេង។
      មាន​អី ប៉ូលីស​ចាប់​ទៅ​សួរ រក​ភស្តុតាង ភ័យ​ចង់​រាក​នោម។ មាន​ភស្តុតាង​ឯណា បើ​ថា​តាម​គេ​ហ្នឹង!! 😀

      • Oudom ថា:

        កុំ​និយាយ​រឿង​នយោបាយ​ប្រយ័ត្ន​ស្លាប់ខាន​ការ​ប្រពន្ធ​វ៉ឺយ!! កុំ​ថា​ខ្ញុំ​មិនបាន​ប្រាប់ ។

    • អគ្គលីបុត្រ ថា:

      ចឹងបានថា អ្នកធំ ធ្វើខុសគឺគ្មានកំហុសទេ! ព្រោះអី ព្រោះយើង​មិនអាច​រក​ឃើញ​ភស្តុតាងជារៀង​រហូត!
      អ្នកតូចតាច​សំលាប់មនុស្ស គេថា ប្រព្រឹត្ត​បទឧក្រិដ្ឋ តែបើ​អ្នកនយោបាយ​សំលាប់មនុស្ស ឬធ្វើ​ឲ្យ​មនុស្ស​ស្លាប់ គេថា ដើរនយោបាយខុស!!!!!
      អយុត្តិធម៌មែនទែន!!!!!!!!!! 👿
      ស្រុកខ្មែរតិច​ទៀត ចង់និយាយ​អី ក៏អត់បានដែរ!
      យួន​វាមក​ទិញ​ដីស្រែខ្មែរ នេះខុសមកពីខ្មែរ​ក្រពេក តែយួនឯណាមាន​សិទ្ធ គ្រប់គ្រងដីខ្មែរ??? មិនមានភស្តុតាង ឬសាក្សីមក​ពីណាទេ ព្រោះ​គេខ្លាចណាស់ ដែលធ្វើ​សាក្សី​ប្រឆាំង​នឹង​យួន​នោះ!

  2. លោក​ថា លោក​មិន​ចង់​មាន​ព្រះ​ជន្ម​វែង ពោល​គឺ​ព្រះ​ជន្ម​ពី​ធម្មជាតិ​ដែល​ផ្ដល់​ឲ្យ​មនុស្ស​ម្នាក់​ៗ មិន​មែន​បាន​ន័យ​ថា​ឲ្យ​លោក​​ទៅ​ប្រឆាំង​និង​ធម្មជាតិ ដើម្បី​បាន​អាយុ​ខ្លី ដូច​ជា​ការ​ធ្វើ​ឃាតុ​ខ្លួន​ឯង ឬ​​ការ​មិន​រក្សា​សុខភាព ព្យាបាល​ខ្លួន​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​លទ្ធភាព​ធ្វើ​បាន​នោះ​ទេ។ ប្រសិន​បើ​មនុស្ស​ខ្មែរ​ណា​ម្នាក់​មិន​មាន​អគតិ​ខ្លាំង​ពេក​ចំពោះ​ព្រះ​មហាក្ស័ត្រិយ៍​ខ្លួន​ម្ល៉េះ​មិន​មាន​ហេតុ​ផល​អ្វី​យក​លេស​ណា​មួយ​មក​ផ្ចាញ់​ផ្ចាល​នឹង​ទ្រង់​ឡើយ!

    • តែ​ខ្ញុំ​យល់​វិញ​លោក​មាន​ន័យ​ថា ធម្មតា​ៗ​ដូច​តែ​ចាស់​ៗ​ចំនាំ​តែ​និយាយ​អញ្ចឹង ហ៊ើយ​អញ​ក្តៅ​ណាស់ ហ៊ើយ​អញ​ធុញ​ណាស់​ ..។ល។
      តែ​បើ​និយាយ​ថា​ស្លាប់​តាម​ធម្មជាតិ​នោះ ខ្ញុំ​មិន​ប្រាកដ​ថា​ធម្មជាតិ​បាន​បង្កើត​Scanner មក​ បង្កើត​ថ្នាំ​គីមី​មក ។ល។ ​ទេ 😀

  3. ខ្មែរ ថា:

    សម្តេចតាចង់ស្លាប់ គាត់មានវិធីសាស្ត្រច្រើនណាស់ដើម្បីស្លាប់ មិនបាច់សរសេរដើម្បី​អោយគេដឹងនោះទេ។
    ដូចជាអាចឡើងទៅអាគារខ្ពស់ៗក៏បានដែរ
    តាមពិតគាត់ខ្លាចតុលាការខ្មែរក្រហមហៅគាត់ទៅសួរអំពីការស្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅសម័យខ្មែរ ក្រហមនោះទៅវិញទេ។ តាមពុទ្ធឱវាទរបស់ព្រះពុទ្ធចែងថា​ គ្មានមនុស្សណាម្នាក់នៅលើលោកយើងនេះ ដែលមិន មានគេរិះគន់នោះទេ សុម្បីតែខ្លួនរបស់ព្រះអង្គផ្ទាល់ក៏ដោយ។ ប្រវត្តិសាស្រ្តបានកត់ត្រាច្បាស់លាស់ណាស់ ថាអ្វី​ ជាខ្មៅ អ្វីជាស មិនអាចបំភ្លៃបានទេ។

  4. peehs07 ថា:

    ស្ទើរតែគ្រប់មេដឹកនាំលើពិភពលោកទាំងអស់ ចូលចិត្តមិនចង់និយាយនូវអ្វីៗ ដែលខ្លួនមានការជាប់ជំពាក់ជំពិន ដោយគិតថាខ្លួនជាមេដឹកនាំ ខ្លួនត្រូវតែទទួលខុសត្រូវ…។ ខ្ញុំយល់ថា គំនិតនេះ មិនប្រាកដជាត្រឹមត្រូវទាំងអស់ នោះដែរ ។ ដើម្បីចង់ដឹងហេតុផលពិត តុលាការខ្មែរក្រហម គួរណាស់តែ អញ្ជើញគ្រប់ប្រទេសជាតិ ដែលមានការ
    ទាក់ទងនិងសង្គ្រាមនៅកម្ពុជា មកបកស្រាយបំភ្លឺ ទើបត្រឹមត្រូវ ។ បើមិនដូច្នោះទេ គ្មានទេយុត្តិធម៌ នៅលើពិភព លោកយើងនេះ ប្រទេសមហាអំណាច ត្រូវចុះមកបំភ្លឺតុលាការមុនគេ មិនត្រូវរត់ពួនទេ…!

  5. direquoimaintenant ថា:

    Ses examens medicaux sont faites rigoureusements tous les trois ou quatre jours, il est donc difficile de croire qu’il meure precocement. Mais la mort est naturellement inevitable pour nous tous. La probleme est qu’ elle vient a quel moment.

  6. posoky ថា:

    កាលណាស្តេចនឹង ចេះសសេរ ភាសាខ្មែរ ។ លឺថាស្តេចនឹងមិនចេះស៊ីប្រហុកទេ ណាមួយមិនដែលស្គាល់នៅខ្មែរបានយូដែរ។ តាំងពីឃើញសំបុត្រណាក័ភាសាបារាំងដែរ ហើយចុះខ្មែរបែបភ្លេចអស់ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s