ឥរិយាបថ​ចំពោះ​អ្នក​តា


ឡាន​ឈប់​កកកុញដើម្បី​បន់​ស្រន់​សុំ​សេចក្តី​សុខ​នៅ​អាស្រម​យាយម៉ៅនៅ​ពេជ្រនិល
ឡាន​ឈប់​កកកុញដើម្បី​បន់​ស្រន់​សុំ​សេចក្តី​សុខ​នៅ​អាស្រម​យាយម៉ៅនៅ​ពេជ្រនិល

ប្រជាជន​ខ្មែរ​ភាគ​ច្រើន​បើ​ទោះ​ជាកាន់​ព្រះ​ពុទ្ធសាសនា​ក្ដី ក៏​ពួក​គេ​នៅ​តែ​មាន​ជំនឿ​លើ​ព្រលឹង​អ្នក​តា ព្រលឹង​បុព្វបុរស ភាគ​ច្រើន​ដែរ។

អ្នក​តា​ក្នុង​សង្គម​ខ្មែរ​ភាគ​ច្រើន ច្រើន​តែ​មាន​ប្រវត្តិជា​វីរបុរស ជា​មេស្រុក រឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​គុណ​បំនាច់​ការពារ​ស្រុក​ភូមិ​អោយ​សុខ​សប្បាយ​កាល​​នៅ​រស់។ ដូច្នេះ​ហើយ​បុគ្គល​អស់​នេះ អ្នក​ស្រុក​តែង​តែ​ពឹង​ពាក់ លុះ​ដល់​ស្លាប់​ទៅ អ្នកស្រុក​នៅ​តែ​មាន​ជំនឿ​លើ​ពួក​គាត់​ដដែល។

អ្នក​តា​បែប​នេះ យើង​គួរ​គោរព​អោយ​បាន​ត្រឹម​ត្រូវ​។ ការ​ប្រព្រឹត្តមិន​ត្រឹម​ត្រូវ​ដោយ​ពាក្យ​សំដី​របស់​អ្នក​ស្រុក​យើង ដែល​ខ្ញុំ​តែង​តែ​ប្រទះ មាន​ដូច​ជា​និយាយ​ថា

បើ​មិន​សែន​អុជ​ធូប​បន់​ដល់​គាត់​ទេ គាត់​នឹង​កាច់​អោយ​ស្លាប់ គាត់​នឹង​ធ្វើ​អោយ​មាន​គ្រោះ​ថ្នាក់​តាម​ផ្លូវ។ល។

ពាក្យ​សំដី​បែប​នេះ យើង​ជា​អ្នក​មាន​ជំនឿ​លើ​អ្នក​តា មិន​គួរ​យក​មក​ប្រើ​ឡើយ។ និយាយ​បែប​នេះ មាន​ន័យ​ថា​យើង​ចាត់​ទុក​អ្នក​តា​របស់​យើង​ដូច​ជាខ្មោច​ព្រាយ​​បិសាច រឺ​ដូច​ជា​ទេវតា​ពុក​រលួយ ទៅ​វិញ។

យើង​គួរ​តែ​និយាយ​ប្រាប់​កូន​ចៅ​យើង​អោយ​អុជធូប​បន់​ស្រន់​ដោយ​សំដី​បែប​ថា

អុជ​ធូប​ប្រាប់​អ្នក​តា អោយ​ជួយ​ការពារ​កូន​ចៅ​អោយ​បាន​សុខសប្បាយ​ពី​ខ្មោច​ព្រាយ​បិសាចនៅ​​​តាម​ផ្លូវ​។ល។

ការ​អុជ​ធូប​បែប​នេះ មាន​ន័យ​ដូច​ជា​ការ​ជំរាប​ដល់​អជ្ញាធរ​ដែន​ដី​អោយ​បាន​ដឹង​លឺ​ពី​ការ​មក​ដល់​របស់​យើង​ដូច្នេះ​ដែរ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to ឥរិយាបថ​ចំពោះ​អ្នក​តា

  1. គំនិតល្អវិចិត្រ។ ខ្ញុំយល់ស្រប។

    • ខ្ញុំ​មាន​គំនិត​បែប​នេះ​ មក​ពី​លឺ​ពួក​យេស៊ូ​គេ​រិះគន់​សាសន៍​ដទៃ​ថា​គោរព​ព្រាយ​បិសាច។ ដល់​ទៅ​សង្កេត​លើខ្មែរ​យើង​ ឃើញ​អ្នក​ខ្លះ​គោរព​អ្នក​តា ដូច​គោរព​បិសាច​ដូច​គេ​ថា​មែន។ ស្អី​បន្តិច​អ្នក​តា​កាច់ៗ។

  2. kooms ថា:

    គួតែ​អញ្ចឹង​! ពេល​បន់ស្រន់ បែជាជួយ​តែមិនបាន​បន់ស្រន់​ បែជាទៅកាច់ ធ្វើអោយ​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ផ្សេងៗ នោះ​មិនមែន​ជាអ្នក​តា​ទេ គួតែព្រាយ​បីសាច​ ខ្មោច​ទើប​សម។

  3. ខ្ញុំយល់ស្រប ! ចាំខ្ញុំមានកូនខ្ញុំនឹងប្រាប់កូនចៅខ្ញុំចឹងដែរ! ហិហិ

  4. kk@111 ថា:

    តាម​ខ្ញុំ​ធ្លាប់​លឺ​លោក​សាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ គាត់បាន​បរិយាយថា ជំនឿលើ​អ្នក​តា​នេះ​ជាជំនឿ​របស់​ខ្មែរ​ដើម​ មុន​នឹង​មាន​ការ​ហូរចូល​របស់​សាសនា​ពីខាង​ក្រៅ (ព្រាហ្ម៍សាសនា ពុទ្ធសាសានា…) ។
    ទំនង​ធ្លាប់​មាន​អ្នក​ដែល​មិន​បាន​បន់​ស្រន់​អ្នក​តា ដល់​ពេល​មាន​ជងឺអី​ រឺកើត​ហេតុ​ផ្សេងៗ​ទៅ ​អ្នក​ស្រុក​ចេះ​តែនាំគ្នា​ជឿ​ហើយ​ថា​បែប​លោក​និយាយ ហើយ​មើល​ទៅ។​
    តាម​យោបល់​ខ្ញុំ​វា​នៅ​គ្រាន់​បើ​ជាង​អ្នក​ជឿ​ពុទ្ធ​សាសនា​ជ្រុល ​ដែល​ថាប្រយ័ត្ន​ចុះនរក ជាតិក្រោយ​យ៉ាងនេះយ៉ាងនោះ​ទៅ​វិញ។

    • ហេតុ​តែ​អ្នក​តា ជា​ជំនឿ​របស់​យើងហើយ បាន​យើង​គួរ​ប្រតិបត្តិ​អោយ​បាន​ត្រឹម។ ស្រួល​មិន​ស្រួល មិន​មែន​គោរព​វីរបុរស បែរ​ជា​គោរព​បិសាច​ទៅ​វិញ។

      បើ​អ្នក​មិន​ដែល​បន់​អ្នក​តាឈឺ ពេល​បន់​បែរ​ត្រលប់​ជាជា យើង​គួរ​នាំ​គ្នា​និយាយ​ថា មិន​ដែល​បន់​អ្នក​តា ត្រូវខ្មោច​ព្រាយ​​បិសាច​​វា​ធ្វើ​បាប ដល់​បន់​អ្នក​តា​ហើយ អ្នក​តា​មក​ជួយ​បណ្តេញ​ខ្មោច​ព្រាយ​នោះ​អោយ​រលាយ​រលត់​។ អា​ហ្នឹង​បាន​ហៅ​ថា​គោរព​អ្នក​តា។

      អ្នក​ខ្លះ​វិញ​មិន​អញ្ចឹង​ទេ ធ្វើ​ដូច​ជា​អ្នក​តា​ហ្នឹង​មិន​ដែល​មាន​ចេក​ស៊ី ថា​អ្នក​តា​កាច់​មក​ពី​អត់​យក​ចេក​ទៅ​សែន។ល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s