ស្ដាប់​ស្នូរ​ទឹក​ភ្លៀង


ស្ដាប់​ស្នូរ​ទឹក​ភ្លៀង(*)

DCC code : sdabb snor teuk plieng
ALA LC code : stáp snūr dÿk bhliaṅ

ច្រៀង​ដោយ ស៊ិន​ស៊ីសាមុត


upload ដោយ vicambo

មាសស្នេហ៍បែរភក្ត្រមករកបង
ស្ដាប់សូរផ្គរឆ្លងឆ្លើយនឹងទឹកភ្លៀង​
គគ្រឹមៗគ្រហឹមច្រៀង
រៀបរៀងជារឿងមួយសែនស្រណោះ។

តក់ៗបន្ទរកជាសូរ
ថ្ងួចថ្ងូរ សូរសៀងគួរអោយអាលោះ(**)
ទឹកភ្លៀងច្រៀងថ្នមលោមភក្ត្រស្រស់
ស្រណោះស្រណោក បក់លើធរណី។

ភ្លៀងជោគជាំដីណាស្រីនួនល្អង
រៀមបីត្រកងឆោមកែវឆវី
ក្រសោបក្រសាលគ្រប់នាទី
ពុំអោយ រត្នមណី អាក់ចិន្តា។

សំលេងទឹកភ្លៀងច្រៀងសណ្ដំ
បំពេអារម្មណ៍គួទាំង ទ្វេហារ
ខ្សិបខ្សៀវរញៀវផ្តែផ្តាំថា
នេះហើយវាសនាស្នេហ៍អនាគត។

សំលេងទឹកភ្លៀងច្រៀងសណ្ដំ
បំពេអារម្មណ៍គួទាំងទ្វេហារ
ខ្សិបខ្សៀវរញៀវផ្តែផ្តាំថា
នេះហើយវាសនាស្នេហ៍អនាគត។

———————–
*ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ជា​ខ្លាំង។ ខំ​រក​តាម​អ៊ិនធនែត​ជា​យូរ​មក​ហើយ តែ​រក​មិន​បាន។ សាកល្បង​សួរ​មិត្ត​អ្នក​ប្រើ​យូធូបម្នាក់ដែល​ចូល​ចិត្ត​បទ​ចំរៀង​របស់​លោក​ស៊ិន​ស៊ីសាមុត​។ ដឹង​អី​គេ​មាន​មែន។

**អាលោះ ៖ ក្នុងវចនានុក្រម​សរសេរ​ថា អាឡោះ។ ​ខ្ញុំ​ដាក់​ថា​អាលោះ មក​ពី​អាល័យ​ដោយ​ស្រណោះ (ដូច​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​)(ទៅ​ជា​អាលោះ​ដោយ​ស្រ…)។ អក្សរ “​ល” បាន​មក​ពី “ល” ក្នុងពាក្យ​អាល័យ។

ចំរៀង​ផ្សេង​ទៀត​…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំសាន្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s