ផ្ទុះ​បាតុកម្ម​ដោយ​សារ​ចាញ់​បោក​អ្នក​ឈ្នះ​ឡូតូ


The department store policy of "lay-away" is making a comeback a
COLUMBUS, Ohio សហរដ្ឋ​អាមេរិច – ស្ត្រី​ម្នាក់​ឈ្មោះLinda Brown បាន​ជិះ​ឡាន​លីមូស៊ីន​ជួល​មក​ហាង​ទំនិញ​Burlington Coat Factory ។ នាង​បាន​ដើរ​សំដៅ​មក​កន្លែង​គិត​លុយ​រួច​ប្រកាស​ក្ដែង​ៗ​ថា នាង​បាន​ឈ្នះ​ឡូតូ​១លាន​ដុល្លារ​កន្លះ។ នាង​នឹង​ចេញ​លុយ​អោយ​អ្នក​ដែល​មក​ទិញ​ទំនិញ​នៅ​ហាង​នេះ​ម្នាក់​៥០០​ដុល្លារ​។

គ្រាន់​តែ​លឺ​ដូច្នេះ​ភ្លាម អតិថិជន​ទាំង​អស់​សំរុក​ទិញ​យ៉ាង​ញាប់​ដៃ​ញាប់​ជើង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​ទូរសព្ទ​ហៅ​បង​ប្អូន​នៅ​ផ្ទះ​អោយ​មក​ទិញ​ឥវ៉ាន់​នៅ​ទី​នេះ​ថែម​ទៀត​ផង។ ជា​ចុង​បញ្ចប់​មាន​មនុស្ស​៥០០​នាក់​​នៅ​ក្នុង​ហាង និង​មនុស្ស​១០០០​នាក់​ទៀត​តំរង់​ជួរ​នៅ​ខាង​ក្រៅ​ចាំ​ចូល​ទិញ។

ប្រហែល​មួយ​ម៉ោង​ក្រោយ​មក​នាង​បាន​ប្រាប់​តៃកុង​ឡាន​លីមូស៊ីន​អោយ​នាំ​នាង​ទៅ​ធនាគារ​ដក​លុយ។ នាង​បាន​ស៊ីញ៉េ​សែក​មួយ​អោយ​អ្នក​គិត​លុយ។ ពេល​គេ​ផ្ទៀងផ្ទាត់​ដឹង​ថា​ សែក​នោះ​គ្មាន​លុយ នាង​ទៅ​ដល់​ឡាន​ល្មម។ ភ្លាម​ៗ​នោះ​ អ្នក​គិត​លុយ​បាន​ទូរសព្ទ​ហៅ​ប៉ូលីស​ប្រមាណ​ជា​១០​នាក់​ជាង​មក​ព័ទ្ធ​ក្រុម​អ្នក​ចង់​បាន​Free ។

ទី​បំផុត នាង​Linda Brown គ្មាន​ឈ្នះ​ឡូតូ​ស្អី​ទេ នាង​គ្រាន់​តែ​បោក​លេង​ប៉ុណ្ណោះ​។ មនុស្ស​ទាំង​អស់​ដែល​ចាញ់​បោក​នាង ផ្ទុះ​កំហឹង​ជា​ខ្លាំង ខ្លះ​បោក​ទំនិញ​ចោល​ រាយ​ពាស​ពេញ​ក្នុង​ហាង ខ្លះ​លួច​​បន្លំ។ គេ​បាន​រាយ​ការណ៍​ថា ហាង​ទំនិញ​នេះ​ហាក់​ដូច​ជា​ត្រូវ​ខ្យល់​ព្យុះ​សង្ឃរា​​បក់​កាត់​ ។

នាង​Linda Brown អាយុ​៤៤​ឆ្នាំ ធ្លាប់​ត្រូវ​បាន​ឃាត់​ខ្លួន​ ពី​បទរំខានលេខ​៩១១​ ចុច​កណ្ដឹង​ប្រកាស​អាសន្ន​លេងផ្តេស​ផ្តាស​ និង បន្លាច​គេ​ឯង​។
——————————-
Source : http://news.yahoo.com/s/ap/20091015/ap_on_bi_ge/us_coat_store_riot

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to ផ្ទុះ​បាតុកម្ម​ដោយ​សារ​ចាញ់​បោក​អ្នក​ឈ្នះ​ឡូតូ

  1. ហនុមាន ថា:

    ខ្ញុំគិតថាធ្វើដូចនាងដែរ ក៏ប៉ុន្តែនាងបានធ្វើរួចហើយ ណាមួយខ្ញុំខ្លាចគេចាប់ដាក់គុក ខានបានដើរលេងភូមិ វើតប្រេស ! 😀

  2. ហនុមាន ថា:

    សុំទោស ស្វា មិនមែន ស្វ ទេ ម្រាមដៃចង្រៃ ! 😀

  3. សុភា ថា:

    ហេហេ អស្ចារ្យ​ក្រៃ​ហើយ។ ប្រហែល​ជា​អផ្សុក​ ហើយ​គាត់​ចង់​ល្បី​តែ​ប៉ុណ្ណោះ ហេហេ

  4. posoky ថា:

    haha ល្បងស្វា គ្រាន់តែខុសការសសេរតិចតួចេជេ គ្នាអាដៃចង្រៃ ។ ចុះអាមួយផ្សេងដាក់ខុសដែរ ហើយ ច្រឡំជេវាថាអាចង្រៃទៅ តិចតែវាតូចចិត្ត លែងខឹងដាក់ល្បងហនុមាន នោះគឺដល់ពេល ស្តេចស្វាស្លៀកសារុងដើរផ្សារហើយ។

    • ហនុមាន ថា:

      ហេ ហេ អាហ្នឹងក៏ជេរដែរ​ តែជេរស្ងាត់ៗ ម្នាក់ឯង បើវាមិនព្រមធ្វើតាម ទះវា ពីរ បី ដៃ ទៅរួចស្រេចហើយ សារុងស្រួលមានខ្យល់អាកាស ចែកគ្នាដកដង្ហើមខ្លះទៅ ខ្ញុំអត់ចិត្តអាក្រក់រ៉េ 😀

  5. Vanda ថា:

    ហា​ ហា​ ហា»! អស្ចារ្យ​មែ​ន​ស្រុក​អាមេ​រិក​។
    បាន​អាន​ហើយ​ទើ​បដឹង​ថា​ អ្នក​ចាញ់​បោក​គេ​សើច​លែង​ចេញ​ ហា ហា !
    នេះ​ជា​បទ​ពិ​សោធន៏។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s