អស្ចារ្យ​មែន​ពួក​ឥណ្ឌា​!!


Lord2

រូប​សំនាក​ព្រះ​គោមតេស្វរៈ រឺ ពហុពលី(Gomateshwara – Bahubali) ស្ថិត​នៅ​ស្រពនពេលគោលៈ, រដ្ឋកន៌តកៈ ប្រទេស​ឥណ្ឌា។

រូប​សំនាក​នេះ​គេ​ឆ្លាក់​នៅ​លើ​ថ្ម​តែ​មួយ​(monolithic)មាន​កំពស់ ១៧ម នៅ​ឆ្នាំ​981។

ពហុពលី (អ្នក​លះ​បង់​ច្រើន​យ៉ាង) ជា​បុគ្គល​ដ៏​សំខាន់​មួយ​ក្នុង​សាសនាជៃន​ រឺ​ជេន​។ គាត់​ឈ្នះ​អ្វី​គ្រប់​យ៉ាង​ទៅ​លើ​បង​ប្រុស​របស់​គាត់ ហើយ​អាច​ក្លាយ​ជា​ព្រះ​ចៅ​អធិរាជ​ផង ប៉ុន្តែ​គាត់​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​នោះ​ទៅ​បង​របស់​គាត់​វិញ​ទាំង​អស់​។ ដូច្នេះ​គេ​ចាត់​ទុក​ថា​ពហុពលី ជា​អ្នក​ឈ្នះ​ខ្លួន​ឯង ឈ្នះ​លើភាព​កំនាញ់ ឈ្នះ​លើសេចក្តី​ច្រណែន ឈ្នះ​លើអំនួត និង​កំហឹង​។

អស្ចារ្យ​មែន​ពួក​ឥណ្ឌា​!! អស្ចារ្យ​ត្រង់​ធ្វើ​រូប​… ប៉ុណ្ណា​ប៉ុណ្ណី!!

Ref:

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

22 Responses to អស្ចារ្យ​មែន​ពួក​ឥណ្ឌា​!!

  1. សុវុឌ្ឍី ថា:

    ហាហា អស្ចារ្យ មែន អត់មានយកស្អីបិទបាំងសោះ ហាហា

  2. ហនុមាន ថា:

    មានស្លៀកខោ ពាក់អាវ ដល់អាហ្នឹងនៅទទេតាហ្មង អីក៏ចិត្តល្អម្លោះវើយ​ ? ហើយអីតូចម្លេះ មិនសមរាងទេ ! 😀

  3. posoky ថា:

    តូចទៀតប៉ុណ្ណឹងហើយ បើធ្លាក់ចំក្បាល ហនុមាន ប្រកិតជាក្សិនក្ស័យហើយ។

    • ហនុមាន ថា:

      ចុះអ្នកណាទៅរកសីុ អីក្បែរហ្នឹង អោយអាមួយហ្នឹងធ្លាក់ចំក្បាលនុះ ហែសចំមែនហ្មង 😀 នេះមិនត្រឹមតែ(ពហុពលី)អ្នកលះបង់អ្វីៗទេ លះបង់តាំងខោទៀត ហេ ហេ សុំទោសខ្ញុំអត់លេងចូលរ៉េ ! 😀

  4. phuylai ថា:

    រកdesignម៉ូដខោអាវអោយគាត់មួយសិន មើលទៅដូចទើសភ្នែកដល់ហើយ!!! 😳

  5. achharia ថា:

    ខ្ញុំទើបតែឃើញនេះអែង​ ដំបូងអស់សំណើចដែរ ដល់
    ពិចារណាបានបន្តិចនឹកគួរអោយកោតសរសើរម្យ៉ាងវិញដែរ
    ទាល់តែហ៊ានបានប៉ុណ្ណឹង ទើបហ៊ានពលីអ្វីៗបានច្រើនយ៉ាងទៀត
    ដល់កំរិតមួយ សង្ស័យតែហោប៉ៅខោអាវគាត់ក៏ផ្កាប់ចុះក្រោមដែរ 😀 ។
    ខ្ញុំធ្លាប់ទៅ ម៉ាកសីយ៉ង់ នៅបារាំងភាគខាងត្បូងតាមមាត់សមុទ្ទ
    មេឌីទែរ៉ានេនារដូវក្តៅ ស្លៀកខោខ្លីដើ់រមើលគេ ដល់យូរៗទៅ
    ចង់អៀននិងរអៀសខ្លួនវិញ គេស្រាតទាំងអស់ស្លៀកខោតែអែង
    គ្នាពីរបីនាក់ ។

    • ហនុមាន ថា:

      នៅអាមេរិក គេអត់អោយចូលទេ ពួកអ្នកស្លៀកខោហ្នឹង ទាល់តែស្រាតដូចពួកគេ បានគេអោយចូល ខ្ញុំខ្លាចហ្មងខ្លាចអាពៅប្អូន ខ្ញុំ វាដើរចង្អុលគេ ចង្អុលឯងផ្តេសផ្តាស រឿងដល់ឯងជាបងវាទៀត មិនដឹង ! 😀

  6. kooms ថា:

    ការ​ពិត​ទៅសាសនា​នេះ(សាសនា​ជៃន)​ គឺមិន​ស្លៀក​ពាក​ខោ​អាវ​ទេ ទាំង​ស្រី​ទាំង​ប្រុស! បើកាន់?(​ឬបួកមិន​ប្រាកដ) បើ​តាម​ដឹង​សាសនា​មួយនេះ កើត​ឡើង​មុន​សាសនា​ព្រះ​ពុទ្ធ​ទៅ​ទៀត។

  7. អគ្គលីបុត្រ ថា:

    ខ្នាតអាស៊ី ឲ្យរកធំប៉ុណ្ណាទៀត!
    ក្រែងមានអ្នកកាត់អឺរ៉ុបទេដឹង? 😆

    • ហនុមាន ថា:

      អាសីុ អត់មានន័យថា ដូចគ្នារហូតទេ អ្នកខ្លះធាត់ អ្នកខ្លះស្គម ឯអាមួយហ្នឹងក៏ដូចគ្នាដែរ បើមិនជឿហនុមានហានស្រាតអោយមើល ! 😀

  8. peehs07 ថា:

    សាសនានេះ ប្រហែលជាសាសនា ដែលធ្លាប់លឺគេហៅថា សាសនាអាចែល មើលទៅ មិនទាន់ច្បាស់ ។ តែអ្នក កាន់សាសនានេះ មិនឃើញមានស្រាត ខ្លួនទទេ ទេ ឃើញមានស្លៀកសពាក់ស ដូចយាយជីតាជីយើងដែរតើ!

    សាសនាព្រះពុទ្ធបិតបាំងបានល្អណាស់ ទាស់តែអត់ស្លៀកខោស្នាប់ មិនដឹងជាមូលហេតុអី មិនអោយស្លៀក ខោស្នាប់…

    • វចនានុក្រម៖ សំស្ក្រឹត​គេ​សរសេរ​ថា ជៃន៑ អាន​ថា ជែន។ ​ខ្មែរ​ដាក់​ថា ជេន។
      ពាក្យ​អាចែល ហ្នឹង​ដូច​ធ្លាប់​លឺ​ដែរ តែ​សង្ស័យ​តែ​ជា​ពាក្យ ជែន​ ហ្នឹង​ហើយ​មើល​ទៅ​។

  9. peehs07 ថា:

    នៅភូមិខ្ញុំ មានគែប្រឡងបវរកញ្ញា គឺពួកហ្មុងឬហ្មួង…
    http://peehs07.wordpress.com

  10. nimol ថា:

    ខ្ញុំ​ឃើញ​លោក​គ្រូ​ចិត្រ ដាក់​ឲ្យ​ទាញ​យក​ប្រើប្រាស់​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ថ្មី នៅ http://selapa.net/khmerfonts/ ។ អស្ចារ្យ​មែន​លោក​គ្រូ។

  11. posoky ថា:

    ម្នាក់ៗចេះថាអៀនខ្មាស់ ហើយចង់យកខោអាវស្លៀកអោយរូបខាងលើ ហើយចុះពេលខ្លះម៉េចក៍មុខនាងអូន ចេះតែចង់អោយរបូត អស់ទៅវិញ។ សង្ស័យអូនរបូតមិនទាន់ ខ្លួនឯងបរិច្ចាក មុនអូនទៀត។ 😀

  12. ភ្ញាក់អោយព្រឺត!! តោះបងប្អូនប្រុសៗៗ កុំនៅយូរ! ហាហាហា

  13. សុខហេង ថា:

    អស់​ស្ទះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s