ហេតុ​អ្វី​ក៏​ការ​បង្ក្រាប​​*ស្រី​ទំនើង​*ល្បី​ល្បាញម្ល៉េះ​?


ករណី​ស្ត្រី​ម្នាក់​ដែល​ត្រូវ​តុលាការ​ចេញ​សាលក្រម​ដាក់​ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​នោះ​ល្បី​ល្បាញ​ជា​ខ្លាំង។ កាសែត​ដើម​អម្ពិល បាន​ចុះ​ផ្សាយ​ពីរឿង​ដោយ​ហៅ​ស្ត្រី​នោះថាជា​*ស្រី​ទំនើង* ដល់​ទៅ​បួន​ប្រាំ​លេខ​បន្ត​បន្ទាប់​គ្ន[1][2][3][4][5][6][7][8][9]។ រឿង​នេះ​មិន​មែន​ល្បី​តែ​នៅ​ត្រឹម​ដើម​អម្ពិល​ទេ សូម្បី​តែ​កាសែត​កោះ​សន្តិភាព​ក៏​មាន​ចុះ​ផ្សាយ​ដែរ ហើយ​ល្បី​រន្ទឺ​រហូត​ដល់​មាន​កវី​ខ្លះ​ចង​ជា​ពាក្យ​កាព្យ​រិះគន់​ស្ត្រី​ម្នាក់​នោះ​ទៀត​ផង[1][2][3]។ ភាព​ល្បី​ល្បាញ​នៃ​រឿង​ក្តី​នេះ​មិន​ឈប់​ត្រឹម​នេះ​ទេ វា​ល្បី​រហូត​ដល់​*ប្លុក​តា​ស៊ីក្លូ​*ទៀត​។

តើ​ហេតុ​អ្វី​ក៏​រឿង​នេះ​ល្បីល្បាញ​បែប​នេះ​?

តើ​មក​ពីពី​មុន​ មាន​អ្នក​មាន​អំនាច​ជា​ច្រើន​នាក់ ប្រព្រឹត្ត​បទ​ល្មើស តែ​គ្មាន​អ្នក​ណា​ចាប់​ញាត់​គុក​រឺ​?

​ជា​មួយ​គ្នា​នេះ​ដែរ សូមតាម​ដាន ​ករណី​ពងមាន់​ជល់​នឹង​ថ្ម

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

25 Responses to ហេតុ​អ្វី​ក៏​ការ​បង្ក្រាប​​*ស្រី​ទំនើង​*ល្បី​ល្បាញម្ល៉េះ​?

  1. Samady KS ថា:

    ខ្ញុំ​ក៏​ឆ្ងល់​អី​ចឹង​ដែរ តែ​អត់​ដឹង​រឿង ចាំ​មើល​សិន​ក្រែង​មាន​អ្នក​ណា​គេ​ដឹង រឿង​នេះ​គេ​ជួយ​ប្រាប់

  2. សុភា ថា:

    រឿង​នេះ​ដំបូង​ឡើយ ហាក់​ដូច​ជា​ល្អ​មើល​ណាស់។ តែ​ដល់​យូៗ​ទៅ ទៅ​ជា​យ៉ាង​មេច​មិន​ដឹង ❓

  3. ប្រហែលនាងនោះមានសំដីធ្ងន់ដល់ដាក់អ្នកណាទេដឹង! ម្យ៉ាងធ្វើខ្លាំងដាក់អ្នកផ្សេងបែបខ្លាចនៅមិនសុខ ធ្វើដាក់ស្រីៗ ចឹងគឺងាយជាង(សំលាប់ឆ្មាគំរាមតោ ហាហា) ហើយខ្សែដែលនាងនោះមានប្រហែលត្រឹមខ្សែ នីឡុង មិនមែនខ្សែកាបផង! ចឹងមានអីត្រូវភ័យ!

  4. (ខ្ញុំនៅយួនមិនអាចបើវេបសាយ ឬ ស្តាប់ពត៍មាន របស់អាស៊ីសេរីទេ!​)

    • អញ្ចឹង​បាន​ឯឧ. ខៀវ​កញ្ញារិទ្ធិ គាត់​សរសើរ​ថា​សេរីភាព​សារព័ត៌មាន​នៅ​ស្រុក​ខ្មែរ​ម្ល៉េះ!!
      ស្អី​ក៏​មាន​ អាស៊ីសេរី VOA វ៉ិបសាយ​អត់​មាន​រាំង​ខ្ទប់​អី​សោះ​ ម៉ាសេរី 😀
      តែ​បើ​រិះគន់​គេ​ខ្លាំង​ពេក គេ​លួច​បាញ់​ចោល អត់​ដឹង​ទេ មិន​មែន​កំហុស​ក្រសួង​ព័ត៌មាន​ទេ​។

  5. posoky ថា:

    សាយ័ន្តនិយាយត្រូវហើយ មកពីប៉ះខ្សែរនីឡុង(មហាចក្រីហេង នេះបើប៉ះមហាតៃជោ វិញអានាង រាគអាចម៍ហើយ)
    តាមការជាក់ស្តែង គឺស្លាកលេខឡាននាងស្រីអូននឹងអត់ខ្សែរ ងាយស្រួលអោយអស់លោកប៉ូលីស ចំណាំ លេខនេះ ខ្សែរ ហេង ហ៊ុន ជា ស ជាដើម។ល។ ពេលមានកំពុងមានបញ្ហា ប៉ូលីសឈរជើងមិនហ៊ានចូល ហៅមេ មកជួយមើល ចំណោមនុស្សមើលកុះករ រួចម៉េប៉ូលីស បែបខ្លាចបរមីសំដីនាង ក៍ហៅទៅ អភិបាលខ័ណ្ឌ ពេលអភិបាលខ័ណ្ឌ មកដល់ លើកទូរស័ព្ទ ឆ្លងឆ្លើយ មើលថា ខ្សែនាងនឹង គឺខ្សែរ នីឡុងទេ អីចឹងដាក់មួយទៀតទៅ( ពីមុនខ្សែនីឡុងដែរ គឺម្ជាស់សណ្ឋាគាររណះសេរ្ស៍ ដែលត្រូវដេញដូចសត្វ) ។

    ចំណែកឯបងភាពបានចេញប្រកាសក្តែងៗ និយាយពីការបង្រ្កាបលើនាងអូនជើងខ្លាំងនោះ តាមរយះការចង្អុលបង្ហាញ ពីសម្តេចតៃជោ(នេះអោយតែស្អីក៍ក្រោមទស្សបារមីសម្តេចដែរ ហាហា សូម្បីតែវចនានុក្រមខ្មែរ ជួនណាត) ។ តែបងភាពនឹងគាត់ចាំផ្តើមរាគអាចម៍រាគនោមហើយ ព្រោះម្ង៉ៃៗ មានគេចេញគំរាម ជាសារ មិនដឹងជាគាត់មានជួលអង្គរក្សអត់ ។

    រឿងនឹងមិនទាន់ចប់ទេ ចាំមើលមើល ភាគបញ្ចប់តួណាចេត តួណា បាននាងអូនសោយសុខ។

    • ឧទាហរណ៍ រឿង​អង្គរក្ស​ឯកឧ.​ចម​ ប្រសិទ្ធ និងកូន​អ្នក​ស្រុក ដូច​ជា​ស្ងាត់ មិន​លើក​យក​មក​បរិយាយ​ក្នុង​ដើម​អម្ពិល​សោះ​។
      មិន​មែន​កំហុស​ដើម​អម្ពិល​ទេ តែ​ដូច​ជា​យ៉ាង​ម៉េច​មិន​ដឹង​​ទេ

  6. posoky ថា:

    អូរចំណែកឯ វិទ្យុអាស៊ីសេរី តាម INTERNET អាចស្តាប់បាន តែមិនប្រើdirect link ទេ អាចសួរនិស្សិតចាស់ៗ រឺស្វែងរក តាម Google.

  7. បើតាមយោបល់របស់ខ្ញុំ ការបង្ក្រាបស្រីទំនើងរូបនេះមានភាពល្បីល្បាញ បណ្តាលមកពីស្រីទំនើងរូបនោះ មានខ្សែយោងតូចពេកទេដឹង ? ប្រសិនជាមានខ្សែធំជាងនេះបន្តិចប្រហែលជា—។

  8. អគ្គលីបុត្រ ថា:

    ពួកអ្នកកាសែត អ្នកសារព័ត៌មានអីនឹង លឺ​សម្តេចតេជោ ស្រែកក្តែងៗ តាំងឯងនាំគ្នាស៊ីជោរ ហឹកហ៊ាក់ បង្រ្កាប​ ក្មេងទំនើង អីណា!
    ចុះត្រង់ចាស់ទំនើង ម្តេចមិនចាត់ការផង?

  9. posoky ថា:

    កុំមាត់ ស្ងាត់ៗតិចលោគេបង្រ្កាបដល់ ប្លក់ទំនើងទៀត នេះតែគេមិនពេញចិត្ត គេអាចថាទំនើងបាន

  10. កញ្ញា ថា:

    ចំនុចនេះខ្ញុំបានបញ្ចេញមតិ​ក្នុងប្លក់​របស់តាស៊ីក្លូតាំងពីមុនម្លេះ​។​​​ពីមុនៗមានរឿងអាក្រក់ជាងហ្នឹងរាប់សិបដង​មិចគ្មាននរណាក្អកអីម៉ាម៉ាត់​។​​លើកនេះថាបើនារីនោះខុសក៏ខុសចុះ​ព្រោះនាងខុសមែនតែគេកាត់ទោសរួចហើយតា។​អ្វីដែលប្លែកគឺម្នាក់ៗបែជានាំគ្នា​ជ្រួលជ្រើម​ប្រើពាក្យទំនើង​អីណា​តាមតេកជោរភ្លូកទឹកភ្លូកដី​ជាពិសេសកាសែតដើមអំពិលអីគេហ្នឹង។​ដូចមេចមិនដឹងទេ!

    មួយទៀតនៅពីក្រោយដើមហេតុ​ដែលនាំឲនារីនោះបាញ់បោះក៏មិនមាននរណាសន្មត់ឲជាក់លាក់នៅឡើយទេ!​
    ឧទាហរណ៍ថាអញ្ចេះវិញ។​បើសិនជានារីទន់ខ្សោយម្នាក់​(មិនមែននារីខាងលើ)​ជួបគ្រោះថ្នាក់​នៅពេលជិះរថយន្តម្នាក់ឯង​តើ​គួរឲនារីម្នាក់នោះ​ការពារខ្លួនទេ?​ឬចាំទាល់តែហៅគេឲមកបាញជំនួស​ទាល់តែយឺតពេល​ទើបនិយាយថា​ហួសពេលហើយ​បើសិន​ជា…..

  11. មុន្នីរតនាតារា ថា:

    កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំឃើញមីស្រីនេះតាមទូរទស្សន៏ដែរតើ ហើយម្នាក់ៗអីក៏ចាប់អារម្មណ៍ពត៌មាននេះម៉្លេះ?
    អស្ចារ្យអីទៅ ស្រីទំនើង!!!!!!!!!!! ឲ្យតែអាពួកទំនើង គឹចាប់ចូលគុកអាទាំងអស់ហ្នឹងមិនបាច់ ចាំខ្សែឬមិនខ្សែអីនោះទេ។
    អ្នកទាំងអស់គ្នាកុំចាំបាច់អី ដល់ទៅប៉ូសីលនោះ តែខ្ញុំម្នាក់ឯងបានហើយ តែមួយគ្រាប់គឺស្រេចរួចរាល់ snip ឲ្យចំកន្លែង
    ស្រួលទៅគឺ ភ្លឹង គ្មានមាត់អីម៉ាម៉ាត់ គឺ អិតិបាត់។

  12. អគ្គលីបុត្រ ថា:

    អន្ទិតភាព ដើមអំពិលហ្នឹង! ស៊ីជោរណាស់ ធ្វើឯងអ្នក​ស្នេហា​យុត្តិធម៌! អស្ចារ្យជាងហ្នឹង មានព្រះតេជគុណ វត្តអាមេរិក តែងកំណាព្យជេរស្រីទំនើងទៀត! ឆ្ងល់ថាក្នុងនាមជាអ្នកកាន់ធម៌កាន់អារ ត្រូវចេះអធ្យាស្រ័យសត្វ​លោក មាន​ស្រីតាច្រើនជាងនឹង ដែលឈ្លើយ៩ គ្មានអាណាប្រដៅបាន ម្តេចមិនថាផង!
    និយាយពីអន្ទិតភាព គង់មានថ្លៃអន្សារទេ កុំគ្រាន់បើពេក សម្តេចតេជោ មិនចូលចិត្ត អ្នកណាដែលតាំងខ្លួនជាអ្នកខ្លាំងទេ កុំធ្វើឯងសរសេរ​សេរី មិនគិត​ ថាប៉ះពាល់ប្រយោជន៍គេ!
    ខ្លាំងនៅស្រុកខ្មែរ រស់មិនបានយូរទេ!
    ត្រឹមកូនអុក កំប៉ិកកំប៉ុក កុំខែងរែងពេក គេដក​ក្រវែងចោល​ស្មើណាក៏បានដែរ! ក្រែងបងប្អូន លក់បាយ នៅផ្សារកណ្តាលតើអី?

  13. rath ថា:

    ស្រីទំនើងម្នាក់នោះជាកូនចិនកាត់យួនទេ
    បើតាមឮសូរពីពីអ្នកផ្សេងៗគេនិយាយ
    សង្ស័យជាកូនជំនាញការផងមិនដឹង?

  14. អគ្គលីបុត្រ ថា:

    គ្នាជាស្រីតាធម្មតាទេ ក្អេងក្អាង ប៉ុណ្ណឹង​ មានអ្វីចំលែក!
    បើខ្លាំង​ចាប់ទាំងអាធំៗ ផងទៅ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s