ធុង​សំរាម​សំរាប់​ក្រុមហ៊ុន​សិនទ្រី


ក្រុម​ហ៊ុន​ស៊ិន​ទ្រី​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំ​ពេញ។ ផ្ទះ​ប្រជាជន​ធម្មតា​មិន​ប្រកប​អាជីវកម្ម ត្រូវ​បង់​មួយ​ខែ​១​ដុល្លារ​។ នៅ​ភ្នំ​ពេញ​មាន​ប្រជា​ជន​ប្រមាណ​ជា​មួយ​លាន​នាក់​ជាង តែ​មិន​ដឹង​ជា​មាន​ប៉ុន្មាន​គ្រួសារទេ។ តែ​នៅ​ភ្នំ​ពេញ​ ធុង​សំរាម​សាធារណៈ​មិន​មាន​គ្រប់​គ្រាន់​ឡើយ។ រី​ឯ​ការ​ប្រមូល​សំរាម​តាម​ផ្ទះ​ទៀត​នោះ​ ដូច​ជា​មិន​បាន​គ្រប់​គ្រាន់​ឡើយ​។ ផ្ទះ​របស់​ខ្ញុំ​ តែង​តែ​ជួល​ម៉ូតូ​ឌុប​អោយ​យក​សំរាម​ទៅ​ចោល។

កង្វះ​ខាត​ធុង​សំរាម​សាធារណៈ​នេះត្រូវ​បាន​គេ​បន្ទោស​ថា​មក​ពី​មាន​ជន​ចង្រៃ​ចូល​ចិត្ត​បំផ្លាញ​និង​លួច​តាំង​ពី​ធុង​សំរាម​ឡើង​។

នៅ​ស្រុក​ណា​ក៏​ដូច​ជា​ស្រុក​ណា​ដែរ មិន​ថា​តែ​ស្រុក​ខ្មែរ​ទេ នៅ​ស្រុក​បារាំង​នេះ ក៏​មាន​មនុស្ស​ចង្រៃ​ផុត​លេខ​ ពូកែ​ខាង​បំផ្លាញ​ដែរ។

មើល​នែ តើ​ធុង​សំរាម​គេ​ គេ​ធ្វើ​យ៉ាង​ម៉េច​?

DSC_6264

DSC_6309

តើ​ធុង​សំរាម​បែប​នេះ ចោរ​លួច​យ៉ាង​ម៉េច​កើត?

DSC_6311

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to ធុង​សំរាម​សំរាប់​ក្រុមហ៊ុន​សិនទ្រី

  1. នៅយួនក៏មានដែរ ឥលូវគេចាក់ជាប់ផ្ទាល់ដីហ្មង!

  2. មុន្នីរតនាតារា ថា:

    ធុងសំរាមនៅនេះ ស្រួលមិនស្រួល​គេលួចបាត់ បើអត់ ចាក់ពុម្ព ចាក់បេតុងទេនោះ មិនបាច់ឯណាឆ្ងាយនោះទេ គ្រាន់តែ
    មុខផ្ទះខ្ញុំគេលួច២ឬ៣ដងហើយ មិនដឹងយកទៅធ្វើអីវា អារបស់គេទុកចាក់សំរាមសោះហ្នឹង!!!!

  3. កេសី ថា:

    កុំថាឡើយដល់ធុងសំរាម សូម្បីតែដែកកំណល់លូមុខផ្ទះខ្ញុំ ក៏វាគាស់យកបាត់ដែរ ។

  4. ce qu’ils peuvent voler, ils font tous. Vraiment imbécile !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s