ហេតុអ្វី​ក៏​មិន​ត្រូវ​អោយ​ទឹកដល់​កូន​ង៉ែត​អាយុ​ក្រោម​៦​ខែ?


is-public-breastfeeding-offensiveទារក​ដែល​បៅដោះ​ម្តាយ​មិន​ត្រូវ​ការ​ទឹក​បន្ថែម​ទេ ចូរ​ចង​ចាំ​ថា​ទឹក​ដោះ​ម្តាយ​មាន​ជាតិទឹក​៨៨​%​រួច​ស្រេច​ទៅ​ហើយ​។ ទោះ​បី​ជា​ក្នុង​អំលុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​កើត មុន​ទឹក​ដោះ​ម្តាយ​មានគ្រប់​គ្រាន់ ទឹក​ដោះ​ដំបូង (colostrum) មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ការពារ​ទារក​ពី​កង្វះ​ជាតិ​ទឹក​រួច​ស្រេច​ទៅ​ហើយ​ (នេះ​ដោយ​សន្មត​ថា ទារក​បាន​បៅ​ត្រឹម​ត្រូវ​)។

យោង​តាម​ American Academy of Pediatrics, “គ្រឿង​បន្ថែម (មាន​ដូច​ជា​ទឹក ទឹក​ស្ករ និង​វត្ថុរាវ​ផ្សេង​ទៀត​) មិន​គួរ​ផ្តល់​អោយ​ទារក​ដែល​បៅ​ដោះ​ម្តាយ​ទេ លើក​លែង​តែ​មាន​វេជ្ជបញ្ជា​។ ក្នុង​៦​ខែ​ដំបូង ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​តំបន់​មាន​អកាសធាតុ​ក្តៅ​ក៏​ដោយ​ ភេសជ្ជៈ​សព្វបែប​យ៉ាង​មិន​ចាំ​បាច់​ដល់​ទារក​ទេ ហើយ​អាច​នាំ​ភ្នាក់​ងារ​ចំលង​រោគ​​រឺ​អាលែរសែន​ដល់​ទារក​ថែម​ទៀត​ផង”

បើ​ទោះ​បី​ជា​នៅ​ខាង​ក្រៅ​ក្តៅ​យ៉ាង​ណា​ក៏​ដោយ អោយ​តែ​ទារក​បៅ​បាន​គ្រប់​គ្រាន់ គេ​មិន​ចាំ​បាច់​ផ្តល់​ទឹក​បន្ថែម​ដល់​វា​ទេ​។ ទឹក​ដោះ​ម្តាយ​មាន​ជាតិទឹក​គ្រប់​គ្រាន់​តាម​តំរូវ​ការ​របស់​វា​ហើយ​។

សូម្បី​តែ​ទារក​បៅ​ទឹក​ដោះ​គោ​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​ទឹក​បន្ថែម​ដែរ ក្រៅ​ពី​ទឹក​ដែល​ចាំ​បាច់​សំរាប់​លាយ​ម្សៅ​ទឹក​ដោះ​គោ​នោះ​។

ចំពោះ​ទារក​ទើប​នឹង​កើត អាយុ​ក្រោម​៤​ទៅ​៥​សប្តាហ៍​ ការ​ផ្តល់​ទឹក​ដល់​ទារក​អាច​មាន​គ្រោះ​ថ្នាក់​

  • ទារក​អាយុ​ក្រោម​២​ខែ​មិន​ត្រូវ​ផ្តល់​ទឹក​បន្ថែម​ទេ​
  • ការ​បន្ថែម​ទឹក​អាច​បណ្តាល​អោយទារក​​កើត​លឿង (jaundice)
  • ទឹក​ច្រើន​ពេក​អាច​បណ្តាល​អោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ ដែល​គេ​ហៅ​ថា oral water intoxication ។
  • បន្ថែម​ទឹក បណ្តាល​អោយ​ក្មេងឆាប់​​ឆ្អែត​ដោយ​មិន​បន្ថែមកាឡូរី ដូច្នេះ​អាច​បណ្តាល​អោយ​ទារក​ស្រក​ទំងន់​។
    ទារក​ទទួល​ទាន​ទឹក​បន្ថែម នឹង​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ដោះ​ម្តាយ​។ បើ​ទារក​បៅ​មិន​បាន​ញឹក​ញាប់​តាម​ការ​គួរ​ទេ នោះ​ដោះ​ម្តាយ​នឹង​ចេញ​ទឹក​ដោះ​យឺត​ ហើយ​ក្រោយ​មក​នឹង​ផ្តល់​ទឹក​មិន​បាន​គ្រប់​គ្រាន់។

តើ​អ្វី​ជា oral water intoxication ?
ការ​ផ្តល់​ទឹក​ដល់​ទារក​ច្រើន​ពេក បណ្តាល​អោយសាប​អេឡិចត្រូលីត(សូលុយស្យុង​អ៊ីយ៉ុង​អំបិល)​សំខាន់​ៗ ដូច​ជា​សូដ្យូម​ នៅ​ក្នុង​ខួរ​ក្បាល​និង​រាង​កាយ​ ហើយ​ទារក​មិន​សូវ​ពូកែ​ខាង​បញ្ចេញ​ទឹក​ពី​រាង​កាយ​ផង​ វា​នឹង​បំផ្លាញ​ប្រព័ន្ធ​ដំនើរ​ការ​របស់​អេឡិចត្រូលីត​ក្នុង​ខ្លួន​ទារក​។ ករណី​នេះ​គេ​ហៅ​ថា water intoxication ហើយ​វា​អា​ច​បណ្តាល​អោយ​កើត​មាន​បញ្ហា​ជា​ច្រើន ដោយ​រួម​មាន​ ជំងឺ​ស្កន់​ជាន់​ជា​ដើម។ រោគ​សញ្ញា​នៃ water intoxication មាន​ដូច​ជា​

  • ហើម ​ជា​ពិសេស​នៅ​លើ​មុខ​និង​ចុង​ដៃ​ចុង​ជើង​
  • ខឹង​ក្តៅ​ក្រហាយ
  • ល្ហិតល្ហៃ
  • ឈឺ​ក្បាល
  • ខ្សោយ
  • វង្វេង​

ឯកសារ​យោង​

DeCarvalho, 1981
DeCarvalho M, Hall M, and Harvey D. Effects of water supplementation on physiological jaundice in breast-fed babies. Arch Dis Child. 1981: 56: 568-569.

DeCarvalho, 1982
DeCarvalho M, Klaus MH, and Merkatz RB. Frequency of breast-feeding and serum bilirubin concentration. Am J Dis Child. 1982: 136: 737-738.

DeCarvalho, 1983
DeCarvalho M, Robertson S, Friedman A, and Klaus M. Effect of frequent breast-feeding on early milk production and infant weight gain. Pediatrics. 1983: 72; 307-311.

DeCarvalho, 1985
DeCarvalho M, Robertson S. And Klaus M. Fecal bilirubin excretion and serum bilirubin concentrations in breast-fed and bottle fed infants. J of Pediatrics. 1985: 107(5), 786-790.
http://epilepsy.about.com/od/symptomsandcauses/a/waterandseizure.htm
http://www.medterms.com/script/main/art.asp?articlekey=5442
http://www.kellymom.com/nutrition/solids/baby-water.html
http://www.storknet.com/guests/anne11.htm

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to ហេតុអ្វី​ក៏​មិន​ត្រូវ​អោយ​ទឹកដល់​កូន​ង៉ែត​អាយុ​ក្រោម​៦​ខែ?

  1. kooms ថា:

    សូម​អគុណ​លោក​គ្រួ​ដែល​អត្ថបទ​ដ៏មាន​ប្រយោជន៍នេះ

  2. kooms ថា:

    kooms :
    សូម​អគុណ​លោក​គ្រួ​ដែល​បានដាក់អត្ថបទ​ដ៏មាន​ប្រយោជន៍នេះ

  3. Posoky ថា:

    បើសិនជានៅបេប៊ី ពេលនេះមិនដឹងជាទឹកដោះឆ្ងាញ់យ៉ាងណា 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s