ស៊ិន​ ស៊ីសាមុត : បើ​ត្រូវ​ព្រាត់​គ្នា


.
បើ​ត្រូវ​ព្រាត់​គ្នា
DCM code: bae trauv pratt knea
ALA LC code: poe trūv brât gnā

ស៊ិន ស៊ីសាមុត

ទំនុក​ច្រៀង
៙ បើ​ត្រូវ​ព្រាត់​គ្នា
គ្រា​នេះ​ហើយ
ម្តេច​​ឡើយ នៅ​​ថាស្តាយ
ព្រោះ​ចិត្ត​អូន ​ប្រែ​ហើយ
កុំ​នឹក​ស្តាយ​ រូប​កាយ​បង​គ្មាន​ខ្លឹម​សារ។

ព្រាត់ ​ក៏​ព្រាត់​ចុះ​
ព្រោះ​ចិត្ត​យើង​ បាន​ដើរ​ផ្លូវខុសគ្នា
ផ្លូវ​អូន​យល់​ថា​ត្រូវ​
គាប់​ចិន្តា
សូម​​កែវពុំងារទៅ​ចុះ។

បើ​ប្រែ​ជា​ទុក្ខ​
សូម​កុំ​វិល​មក ​អោយ​បង​ទទួល​កំហុស
បំនាច់​អូនសំរេច​ថា​ឈាន​ជើង​ចុះ
បើ​ធ្វើ​ខុស​ សូម​ខុស​តែ​ម្នាក់​ឯង។

ពេល​ដែល​ត្រូវ​ឃ្លាត
ឃ្លាត​ទៅ​ចុះ​
ព្រោះ​គ្មាន​ពាក្យ​អ្វី​ថ្លែង
បើ​ស្រី​កាត់​ចិត្ត​ចេញ
ចោល​កន្លែង​
យើង​លែង​នឹកនា​​គ្នា​ទៅ​។
បើ​ប្រែ​ជា​ទុក្ខ​
សូម​កុំ​វិល​មក ​អោយ​បង​ទទួល​កំហុស
បំនាច់​អូនសំរេច​ថា​ឈាន​ជើង​ចុះ
បើ​ធ្វើ​ខុស​ សូម​ខុស​តែ​ម្នាក់​ឯង។

ពេល​ដែល​ត្រូវ​ឃ្លាត
ឃ្លាត​ទៅ​ចុះ​
ព្រោះ​គ្មាន​ពាក្យ​អ្វី​ថ្លែង
បើ​ស្រី​កាត់​ចិត្ត​ចេញ
ចោល​កន្លែង​
យើង​លែង​នឹកនា​​គ្នា​ទៅ​៕៚

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំសាន្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to ស៊ិន​ ស៊ីសាមុត : បើ​ត្រូវ​ព្រាត់​គ្នា

  1. ចំរៀងសោកសៅ។ ហេតុអ្វី​នឹកឃើញដាក់បទចំរៀងនេះ?​ចំពោះខ្ញុំចំរៀងពិតជាឆ្លុះបញ្ជាំងពីអារម្មណ៍របស់មនុស្ស។

  2. វណ្ណ ថា:

    មិនដែលឃើញប្លុកនេះដាក់ចំរៀងសោះ។ តើនឹកឃើញអីបានជាវិចិត្រដាក់ចំរៀងអីក៍លន្លង់លន្លោចម្លេះ? តែយូរៗស្តាប់បទចំរៀងពីដើមម្តង ពិរោះរំងំត្រចៀកតែម្តងហើយនេះ៕​

  3. reaseyhsaophol ថា:

    បទ​នេះ​ពិត​ជា​ពិរោះ​ជ្រាល​ជ្រៅ​មែន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s