ឥទ្ធិពល​របស់​ព្រះ​ចន្ទ​លើ​ចរឹត​មនុស្ស​


ខ្មែរ​យើង​ច្រើន​មាន​ជំនឿ​ថា អ្នក​ដែល​កើត​ចំ​ថ្ងៃ​ពេញបូណ៌មី [បូ រៈ ណៈ ម៉ី រឺ បូរ៉ៈ​ម៉ី រឺ បោ](ថ្ងៃ​ព្រះ​ចន្ទ​ពេញ​វង់) ច្រើន​ជា​អ្នក​មាន​វាសនា​ល្អ អ្នក​មាន​បុណ្យ ​រាសី​ខ្ពស់ ក្លាយ​ជា​អ្នក​ធំ អ្នក​មាន​អំនាច។ល។ បើ​នរណា​កើត​ចំ​ថ្ងៃចន្ទគ្រាស​រឺ​សូរ្យ​គ្រាស ច្រើន​ថា​កូន​នោះ​នឹង​មិន​គ្រប់​ដប់ មិន​គ្រប់​តឹក ចង្រៃ ។ល។

full_moon_02_2000

ប្រទេស​ផ្សេង​ពី​ខ្មែរ ដូច​ជា​ប្រទេស​អឺរ៉ុប គេ​មាន​ជំនឿ​ផ្ទុយ​ទៅ​វិញ។ ខ្លះ​គេ​ជឿ​ថា

អ្នក​កើត​ចំ​ថ្ងៃ​ពេញ​បូណ៌មី នឹង​មិន​គ្រប់​ដប់​ ឆ្កួត​ជ្រូក (epilepsy) ។

ក្រៅ​ពី​នេះ​គេ​មាន​ជំនឿ​ថា​ ថ្ងៃ​ពេញ​បូណ៌មី ធ្វើ​អោយ​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត មាន​បញ្ហាពេល​វះកាត់ សត្វ​ចិញ្ចឹម​មាន​របួស​ច្រើន សត្វ​ឆ្កួត​ខុស​ធម្មតា​ ដេក​មិន​លក់​។ល។

អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទាក់​ទង​នឹង​ជំនឿ​អរូបី​អស់នេះ​។ តែ​គេ​គ្មាន​រក​ឃើញ​ទំនាក់​ទំនង​អ្វីច្បាស់​លាស់​រវាង​ព្រះ​ចន្ទ​នឹង​មនុស្ស​ទេ។

គេ​បាន​ដឹង​ថា ព្រះ​ចន្ទ​បាន​មាន​អំពើ​ទៅ​លើ​ផែន​ដី ចាប់​ទាញ​ផែន​ដី​នឹង​អ្វី​នៅ​លើ​ផែន​ដី។ ទំនាញ​ព្រះ​ចន្ទ​លើ​ទឹក​សមុទ្រ​បាន​បង្កើ​តជា​​បាតុភូទ​ទឹក​ជោរ​ទឹក​នាច​។ តើ​កំលាំង​ទាញ​នេះ មាន​អំពើ​លើ​មនុស្ស​ និង​កំនើត​មនុស្ស​ដែរ​រឺ​ទេ?

ទំនាញ​ព្រះ​ចន្ទ​អាច​បង្កើត​បាន​ជា​បាតុភូទ​ទឹក​ជោរ​និង​នាច ក៏​ដោយសារ​តែ​ផ្ទៃ​សមុទ្រ​ធំ។ ផ្នែក​នៃ​សមុទ្រ​ឋិត​នៅ​ជិត​ព្រះ​ចន្ទត្រូវ​ព្រះ​ចន្ទ​ទាញ ដោយ​កំលាំង​ទំនាញ​សកល  ផ្នែកផ្សេង​​ទៀត​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រះ​ចន្ទ ទឹក​ស្រក ។

យោង​តាម straightdope.com បាន​អោយ​ដឹង​ថា

កំលាំង​ម្តាយ​ម្នាក់​ពរ​កូន ស្មើ​នឹង ១២​លាន​ដង កំលាំង​ទាញ​របស់​ព្រះ​ចន្ទទៅ​លើ​កូន​នោះ​។​

គេ​សន្និដ្ឋាន​ថា មនុស្ស​តែង​សង្កេត​ហេតុការណ៍​អ្វី​មួយ​ដោយ​ភ្ជាប់​នឹង​ហេតុការណ៍​មួយ​ទៀត។ ឧទាហរណ៍ មាន​រឿង​ចំលែក​មួយ​បាន​កើត​ឡើង។ ពេល​នោះ​ជា​ពេល​ថ្ងៃ​ពេញ​បូណ៌មី។ គេ​នឹង​ចង​ចាំ រឺ​កត់​សំគាល់ រឺ​ថា មក​ពី​ចំ​ថ្ងៃ​ពេញ​បូណ៌មី​។ តែ​បើ​ហេតុការណ៍​ចំលែក​ផ្សេង​ទៀត ទោះ​បី​ចំលែក​ជាងក៏​ដោយ តែ​កើត​ចំ​ថ្ងៃ​ធម្មតា នោះ​គេ​នឹង​កត់​សំគាល់​ថា​ហេតុការណ៍​ចំលែក​​តែ​ប៉ុណ្ណឹង​ ដោយ​មិន​ភ្ជាប់​ហេតុការណ៍​នោះ​នឹង​ថ្ងៃ​សុក្រ​សៅរ៍ អ្វី​នោះ​ទេ។

សំរាប់​មនុស្ស​សម័យ​បុរាណ ថ្ងៃ​ពេញ​បូណ៌មី​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ខ្លះ​ដែរ ដូច​ជា​យប់​ឡើង​មេឃភ្លឺ​ដោយ​សារ​ពន្លឺ​ព្រះ​ចន្ទ។ បើ​សិន​ជា​កើត​កូន​ចំ​យប់​នោះ គេ​ងាយ​ស្រួល​ធ្វើ​ដំនើរ​ទៅ​រក​ឆ្មប ស្រួល​រក​ទឹក​។ល។
សូម​អាន​បន្ថែម​នៅ៖
Moon Myths: The Truth About Lunar Effects on You

សំគាល់៖
– សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន កើត​ថ្ងៃ​៥ សីហា ១៩៥២ (រឺជា​ផ្លូវ​ការ​ ៤ មេសា​ ១៩៥១ ) ជា​ថ្ងៃ​ពេញ​បូណ៌មី​។

– ជន​ល្បី​ៗ​ផ្សេង​ទៀត​ដែល​កើត​ចំ​ថ្ងៃ ៥ សីហា មាន Neil Armstrong, Guy de Maupassant, Niels Henrick Abel

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in វប្បធម៌​ទូទៅ and tagged , , . Bookmark the permalink.

8 Responses to ឥទ្ធិពល​របស់​ព្រះ​ចន្ទ​លើ​ចរឹត​មនុស្ស​

  1. មេត្តា ថា:

    តើយើងអាចដឹងថាថ្ងៃដែលយើងកើត ជាថ្ងៃពេញ​បូណ៌មីបានដោយរបៀបណា​?

    • សាក​ល្បង​ចូល​ក្នុង
      http://www.wolframalpha.com/
      ឧទាហរណ៍ បើ​យើង​កើត​ថ្ងៃ ២២ មេសា ១៩៨០ វាយ​ 22/04/1980 ចូល រួច Enter ។
      ផ្ទៀង​ចំលើយ​ទទួល​បាន ថា​វា​ត្រូវ ២២​ មេសា​រឺ​អត់។ ព្រោះ​ជួន​កាល ប្រព័ន្ធ​អង់គ្លេស​និង​បារាំង​គេ​ប្រើ​ខុស​គ្នា ដូច​ជា 01/02 មាន​ន័យ​ថា ខែ​១ ថ្ងៃ​២ ចំពោះ​អង់គ្លេស។ បើ​បារាំង​មាន​ន័យថា ខែ​២ ថ្ងៃ​១ វិញ។

  2. បើតាស៊ីក្លូចំនាំមើលច្រើនតែឃើញពពួកមនុស្សកើតខែ មេសា នេះ កាច ហើយម៉ឺងម៉ាត់ខ្លាំងណាស់ !

    ជាមួយពួកអ្នកកើតខែមេសានេះ ១ ដឹង ១​ ២ ដឹង ២ អត់ចេះរញ៉េរញ៉ៃច្រើនទេ ……

    លោកគ្រូចៅវិចិត្រមានដែលសង្កេតឃើញអញ្ចឹងទេ?

  3. កែវ ឈុន ថា:

    ជំនឿ​អរូបិយ​ ​មាន​នៅ​គ្រប់​ទិស​ទី​តំបន់​នានា​ក្នុង​ពិភពលោក​ ទោះ​ជា​អ្នក​ប្រាជ្ញ​ចេះ​ដឹង រឺ ប្រទេស​ជឿន​លឿន​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​តែ​មិន​ទាន់​ហ៊ាន​អះអាង​ថា​យ៉ាង​ដូច​ម្ដេច​ ​នោះ​ឡើយ។
    អ្វី​ៗ​គេ​តែង​ធ្វើការ​កត់​ចំនាំ​ ដូច​ជា​ការ​កត់​ចំនាំ​ថ្ងៃ​ពេញ​បូណមី​ (Full Monn) ដូច​លោក​គ្រូ​វិចិត្រ​លើក​យក​មក​ដាក់​ប្រកាស​នេះ​ជាដើម​។
       ការ​កត់​ចំនាំ​អតចរិត​របស់​មនុស្ស ​វា​ហាក់​ដូច​ជា​ត្រូវ​គ្នា​ នឹង ការ​ចំនាំ​​ ៤ចំនុច​ធំ​ៗ គឺ៖
         – សតិ
          -បញ្ញា
         -សទ្ធា
         -មហាចោរ
    ខែ ឆ្នាំ មាន​ ១២​ដូចគ្នា យើង​​អាចរាប់​ទៅ​​តាម​ចំនុច​ទាំង​៤ ​បាន​ ៣ជុំ​ដូចៗ​គ្នា​ គឺ  ឆ្នាំ​ជូត ត្រូវ នឹង សតិ ឆ្លូវ ត្រូវ នឹង បញ្ញា ​ ខាល​ ត្រូវ នឹង សទ្ធា ថោះ ត្រូវ នឹង មហាចោរ ហើយ រោង បក​មក​ត្រូវ នឹង​ សតិ​វិញ រាប់​ត​រៀង​ទៅ​យ៉ាង​នេះ​ ចំពោះ ខែ និង ថ្ងៃ​ ក៏​ត្រូវ​រាប់​រៀ​គ្នា​ដូច​ឆ្នាំ​ដែរ ដូច​ជា មករា ត្រូវ នឹង សតិ ហើយ ចន្ទ ត្រូវ នឹង សតិ តរៀង​គ្នា​អញ្ចឹង​ទៅ។
    អុបមាថា មនុស្សម្នាក់ កើតថ្ងៃ អង្គារ ខែ មករា ឆ្នាំថោះ យើង​អាច​ធ្វើ​ការ​កត់​ចំនាំ​ដូច​តទៅ៖
         អង្គារ ត្រូវ នឹង បញ្ញា
         មករា ត្រូវ នឹង សតិ
         ថោះ ត្រូវ នឹង មហាចោរ
    យើង​អាច​កត់​ចំនាំ​មើល​ចរិត​​របស់​មនុស្ស​នោះ​ទៅ​តាម​ចំនុច​ធំៗ​នោះ​ គឺ បញ្ញា សតិ មហាចោរ នេះអែង។
    អញ្ចឹង​ហើយ លោក​គ្រូវិចិត្រ និង តាស៊ីក្លូលើក​ឡើង​ថា​មនុស្ស​កើត​ខែ​មេសា ត្រូវ​ចំលើ​មហា​ចោរ កាច​រឹងរូស​ណាស់ ប្រហែល​ជា​ត្រូវ​ខ្លះ​ទេ​ដឹង​ តែ​ត្រូវ​មើល​ទៀត​ថា តើ​មនុស្ស​នោះ​កើត​ឆ្នាំ​អី និង ថ្ងៃ​អីទៀត។

  4. Posoky ថា:

    ខ្ញុំថាព្រះពុទ្ឋបរមគ្រូ ទ្រង់ក៍ប្រសូត្រចំថ្ងៃពេញបរមីដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s