កំពូល​មេធាវី​គ្មាន​ពីរ​លើ​លោក​!!


មេធាវី​ម្នាក់​មាន​ទិញ​ស៊ីការ (cigar) ដ៏ថ្លៃ​មួយ​ប្រអប់ បន្ទាប់​មក​គាត់​ក៏​ទិញ​ធានា​រ៉ាប់រង​សំរាប់​ស៊ីការ​របស់​គាត់​ ដែល​ក្នុង​នោះ​មាន​ធានា​រ៉ាប់រង​អគ្គិភ័យ​។ ក្នុង​មួយ​ខែ​ក្រោយ​មក​ គាត់​បាន​ជក់​ស៊ីការ​នោះ​រហូត​ទាល់​តែ​អស់​។ គាត់​ក៏​ទៅ​ទាម​ទារ​លុយ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន ព្រោះ​ស៊ីការ​របស់​គាត់​បាន​ឆេះ​អស់​គ្មាន​សល់​។

ក្រុមហ៊ុន​ធានា​រ៉ាប់​រង​មិន​ព្រម​ព្រោះ​ថា គាត់​បាន​ដុត​បារី​នេះ​ជក់​ខ្លួន​ឯង​។

មេធាវី​នេះ​ក៏​ប្តឹង​ទៅ​តុលាការ​។

តុលាការ​បាន​ចេញ​សាលក្រម​អោយ​មេធាវី​នោះ​ឈ្នះ ដោយ​តំរូវ​អោយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​សង​លុយ​លោក​មេធាវី​ នូវ​ទឹក​ប្រាក់​ចំនួន ១៥០០០ ដុល្លារ​។ តុលាការ​ពន្យល់​ថា ក្រុមហ៊ុន​ធានា​រ៉ាប់​រង​បាន​យល់​ព្រម​ធានា​ស៊ីការ​របស់​មេធាវី​ពី​ការឆេះ ដោយ​មិន​មាន​បញ្ជាក់​អំពី​មូលហេតុ​ជា​ពិសេស​ណា​មួយ ដែល​បណ្តាល​អោយ​ឆេះ​ឡើយ​។

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ច្រើន ក៏​យល់​ព្រម​បង់​ប្រាក់​ពិន័យ​នេះ​។

ស៊ីការ


បន្ទាប់​ពី​លោក​មេធាវី​នោះ ទទួល​បាន​លុយ​សំនង ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក៏​ប្តឹង​ត​គាត់​វិញ ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​ធានា​។ លោក​មេធាវី​ ត្រូវ​បាន​គេ​រក​ឃើញ​ទោស​ពី​បទ​ដុត​ស៊ីការ ដែល​ធានា​ដោយ​ក្រុម​ហ៊ុន​ធានា ដោយ​ចេតនា។ ដូច្នេះ​តុលាការ​ពិន័យ​គាត់​ជា​ប្រាក់​ ២៤០០០​ដុល្លារ​ និង​ដាក់​គុក​២​ឆ្នាំ​។ !!!!

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំសាន្ត, រឿង​និទាន​, រឿង​និទាន​ខ្លីៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

9 Responses to កំពូល​មេធាវី​គ្មាន​ពីរ​លើ​លោក​!!

  1. ហេហេ ទៅចឹងវិញ! ពូកែបស់គេមែន!

  2. ស៊ីហ្គាដែលល្អជាងគេគឺមកពីគុយបាម៉ាក Cohiba ។ វាជាប្រភេទស៊ីហ្គាដែលល្បីនិងមានគុណភាពល្អបំផុត

    លើលោក។ តាស៊ីក្លូជក់តែស៊ីហ្គានេះទេ ! មួយដើមជក់ ៣ ថ្ងៃបានអស់ ហេហេហេហេហេហហេ ……

    • ហនុមាន ថា:

      បិុនណឹង អត់អីទេ គ្រាន់ជាង ឃើញស្រីៗ បានទាញយកសីុហ្គាមកបៀម ដល់គេទៅបាត់ទុកក្រោមកែប វិញនោះ អាហ្នឹង សីុហ្គា មួយបានម៉ាខែ ទំរាំ ដាច់ខែ រីកដូចត្នោតគោ អង្គាមអាចឹង ! 😀

    • ធាក់ស៊ីក្លូ​សោះ​ ជក់​ស៊ីការ​អួត​ស្រី​ទៀត​ 😀

      • អូយ ! ឃើញតែធាក់ស៊ីក្លូទេ ប៉ុន្តែស្រាផឹកបានតែ

        ឈីវ៉ាស រីហ្គែល ។ បើស្រាក្រហមផឹកអត់ចូលសោះ

        ដាក់ម៉ោក្អួតម៉ង ! បារីហ៊ានតែជក់មួយដើម ក្អក

        ឡើងក្រហមភ្នែក ធ្លាក់អណ្តាតដល់ជង្គង់អាឡូវ

        ហ្នឹង។ ជក់បានតែ Cohiba ទេ។ មួយដើមបៀម

        ស្ទិល ប៉ុន ៣ ធ្នាប់ដៃ ប្រវែង ជិត ២ចង្អាមនោះ !

        ជក់ម្តងៗ ពួកអាស្បែកសវាមើលមុខតាស៊ីក្លូ ដោយ

        នឹកគិតថាតាស៊ីក្លូជាមេម៉ាហ្វ៊ីយ៉ាមកពីអាស៊ី ហេហ

        ហេហេហេហ ! យ៉ាងម៉េច? ពួកឯងមិនដែលឃើញ

        អ្នកក្រជក់ស៊ីហ្គាទេឬអីពួកអាស្បែកស?

      • ប្រយ័ត​វា​ថា មិន​ដឹង​រើស​បាន​មក​ពី​ណា 😀

        (ស្មា​ទោស​ៗ)

  3. ឆាយា ថា:

    សមមុខមេធាវីកំហូច។ ចង់ចំនេញដាច់ចំណង ពារវាសងពេលគាត់មានចន្លោះ។ បង់ទាំងឈ្មោះ បង់ទាំងប្រាក់ ឲ្យ Visitors ទីនេះសើចលេង។ ហាស ហាស ហា….

  4. Hong ថា:

    ធ្វើមនុស្សកំុមានគំនិតលោភលន់ពេក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s