បុណ្យ​ភ្ជំ​បិណ្ឌ​នៅ​ក្រុង​រ៉ែន


ក្រុង​រ៉ែន​ ស្ថិតក្នុង​ដេប៉ាតឺម៉ង់​ អ៊ីល​អេ​វីឡែន តំបន់​ប្រឺតាញ ប្រទេស​បារាំង។ ពី​ដើម​ឡើយ តំបន់​នេះ​ជារាជា​ណាចក្រ​មួយ ដែល​មាន​ឈ្មោះ​ថា Brittany។ តែ​ចំបាំង​រាំង​ជល់បាន​ធ្វើ​អោយ​ប្រទេស​នេះ​បែក​បាក់​សាមគ្គី ម្ខាង​ទៅ​ពឹង​អង់គ្លេស​ ម្ខាង​ទៅ​ពឹង​បារាំង ទី​បំផុត​រលាយ​ទឹក​ដី។

នៅ​ក្រុង​រ៉ែន​មាន​ខ្មែរជា​ច្រើន​នាក់​រស់​នៅ (មិន​ដឹង​ចំនួន)។ មាន​សមាគម​ខ្មែរ​ពីរមួយ​ឈ្មោះ AKIV (Association Khmer et Île-et-Vilaine) និង SBC (Solidarité Bretagne Cambodge) ។

Fête des morts à Rennes
រូប​ភាព​ខាង​លើ​នេះ ជា​ពិធី​បុណ្យ​ភ្ជំ​បិណ្ឌ នៅ​ខាង​សមាគម AKIV ។ នៅ​ទី​នេះ គេ​មិន​ប្រារព្ធពិធី​បោះ​បាយ​បិណ្ឌ​នោះ​ទេ។
ក្រោយ​ពី​សូត្រ​មន្ត​ដើម្បី​រំលឹក​គុណ​ដល់​ព្រះ​ពុទ្ធ​ព្រះ​ធម៌​ព្រះ​សង្ឃ ការតាំង​ចិត្ត​ប្រតិបត្តិ​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា (**មិន​ដឹង​ធម៌​ស្អី​ខ្លះ​ទេ ចេះ​តែ​ធ្វើ​មាត់​ជីប​អូច​ៗ តាម​តែ​ប៉ុណ្ណោះ**).. បន្ទាប់មក​គឺ​រាប់​បាត។
អ្វី​ដែល​ចំលែក​នៅ​ទី​នេះ​នោះ​គឺ ការ​សំរួល​ឥរិយាបទ​ដើម្បី​សូត្រ​ធម៌។ នៅ​ទី​នេះ​គេ​សូត្រ​ធម៌​ដោយ​អង្គុយ​លើ​កៅអី ដោយ​មិន​អង្គុយ​បត់​ជើង​នឹង​កន្ទេល​នោះ​ទេ។ តែ​នៅ​ខាង​SBC គេ​សូត្រ​ធម៌​ដោយ​អង្គុយ​បត់​ជើង​ធម្មតា​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to បុណ្យ​ភ្ជំ​បិណ្ឌ​នៅ​ក្រុង​រ៉ែន

  1. សុភា ថា:

    នៅ​ខាង​ខ្ញុំ​មិន​ដឹង​កាល​ណា​បាន​ធ្វើ​បុណ​ទេ បើ​រក​តែ​ខ្មែរ​ធ្វើ​ថ្នាំ​គ្នា​ផង

  2. សុឃាង ថា:

    តើ​មាន​ព្រះសង្ឃ​ច្រើន​អង្គទេ​? លឺថា​នៅបរទេស​ វត្ដ​ខ្លះមាន​ព្រះសង្ឃតែ​មួយអង្គទេ។

  3. កូនខ្មែរ-បារាំង ថា:

    ត្រូវហើយ សុឃាង ដូចជានៅវត្ត ពុទ្ធិកសាមគ្គី ទីក្រុង មូលូស៍( Mulhouse ) នៅតំបន់ អាស់សាស់ ស្ថិតនៅភាគខាងកើត នៃប្រទេសបារាំង គឺមានព្រះសង្ឃតែមួយអង្គគត់។​​​ កាលពីថ្ងៃអាទិត្យទី ២០ កន្លងទៅនេះ ការប្រារព្ធធ្វើពីធីបុណ្យភ្ជុំបិណ្ឌ​​​​​​​​​​​​​​​​​​​នៅវត្តនេះ សំណាងល្អគឺមានព្រះសង្ឃពីរអង្គ។

  4. មានព្រះសង្ឃមួយអង្គក៏ធ្វើបុណ្យប្រពៃណីខ្មែរបានដែរណា…
    តួយ៉ាងដូចជានៅស្រុកកូរ៉េមានព្រះសង្ឃខ្មែរមួយអង្គទេ(ព្រះអង្គមករៀន)​ តែដោយសារ
    កំលាំងសាមគ្គីរវាងបងប្អូនខ្មែរយើងដែលមករៀន​ ឬមកធ្វើការងារនៅកូរ៉េ បានប្រមូលផ្តុំគ្នា
    រៀបចំពិធីបុណ្យប្រពៃណីខ្មែរផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរជាដើម។ល។

  5. នៅ​រ៉ែន​មាន​វត្ត​មួយ មាន​ព្រះ​សង្ឃ​មួយ​អង្គ​គង់​នៅ។ តែ​ដល់​ពេល​បុណ្យ គេ​និមន្ត​ព្រះ​សង្ឃ​មក​ពី​ណា​ពី​ណីបន្ថែម​ទៀត បាន​ជា​ពីរ​អង្គ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s