Turritopsis nutricula : សត្វ​ដែល​មាន​ជីវិត​អមតៈ


jelly

នេះ​ជា​ត្រីចាហួយ(jellyfish ខ្លះ​បក​ថា ជំពុល​ទឹក​ ខ្ញែ​រសមុទ្រ) ដែល​មាន​ឈ្មោះ​ថា Turritopsis nutricula. វាជា​សត្វ​ដែល​មិនចេះ​​ចាស់​ស្លាប់​ (biologically immortal)។ វា​មាន​ទំហំ​ប្រហែល​៥មម.។ អំបូរ​ត្រីចាហួយ​​ភាគ​ច្រើន ស្លាប់​បន្ទាប់​ពី​បន្សាយ​កូន​ចៅ​រួច តែ​វា​មួយ​នេះ​នឹង​ប្តូរ​កាយ​ជា​ក្មេង​ម្តង​ទៀត​​បាន​។ ជីវវិទូ​មាន​ការ​បារម្ភ​ខ្លាច​ក្រែង​ យូរ​ៗ​ទៅ​ក្នុង​សមុទ្រ​ពោរពេញ​ទៅ​ដោយ​ត្រី​ប្រភេទ​នេះ​។​

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to Turritopsis nutricula : សត្វ​ដែល​មាន​ជីវិត​អមតៈ

  1. Samady KS ថា:

    ខ្ញុំ​ក៏​ធ្លាប់​បាន​ឃើញ ពពុះ​ទឹក​នេះ​ដែរ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ខ្ញុំ និង​មិត្ត​​ភក្តិ​បាន​នាំ​គ្នា​ទៅ​លេង​កំពង់សោម ហើយ​ជួល​ទូក​តម្លៃ 60 ដុល្លា​ដើម្បី​ទៅ​លេង​នៅ​លើ​កោះ ចំនួន​ពី​បី គឺ កោះ​ឫស្សី, កោះ​ត្រេះ, និង​កោះ​ម៉ាចូវ….
    ប៉ុន្តែ​មាន​តែ​កោះ​មួយ​ប៉ុណ្ណោះ​គឺ កោះ​ម៉ាចូវ ដែល​ពោពេញ​ទៅ​ដោយ អា​សត្វ​ស្អី​កេ​ហ្នុង ណាស់ ឃើញ​ព្រោង​ព្រាត ពេញក្នុង​​ហ្នឹង​ដល់​ថ្នាក់​អត់​ហ៊ាន​ចុះ​លេង​ទឹក​ផង, ហើយ​ពេល​ដែល​ត្រឡប់​មក​វិញ ជួន​ពេល​ខ្លះ​ខ្ញុំ​ឃើញ​ សត្វ​​ពពុះ​ទឹក ដ៏​ធំ​មួយ​ប្រហែល​ជា មាន​ទំហំ ប៉ុន ឆ័ត្រ ហើយ​មាន​ពណ៌ ក្រហម , អា​ខ្លះ​ពណ៌ ខៀវ ខ្លះ​ទៀត​ពណ៌ ស​,

    មិត្ត​ភក្តិ​ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​សត្វ​ហ្នុង​ ធ្វើ​បាប​ដែរ កំពុងតែ​ងូត​ទឹក​ស្រាប់​តែ​វា​មក​តោង​ខ្នង (នៅ​ឆ្នេរ ​អូ​ឈើទាល) ប្រហែល​ជា​ 5 នាទី​ក្រោម​មក​ស្រាប់​តែ​ខ្នង​របស់​មិត្ត​ភក្តិ​ក្លាយ​ទៅ​ជា ស្នាម​ដូច​គេ​ចាក់​ ទឹក​អាស៊ីត​ពី​លើ ចឹង… ហើយ​មិត្ត​ភក្តិ​ខ្ញុំ​ចាប់​ផ្ដើម​ក្ដៅ​​ខ្លួន​

    គិត​ទៅ​អា​សត្វ​ហ្នឹង​ពិត​ជា​សាហាវ​មែន​….

  2. ធ្វើយ៉ាងណាទើបមានគេចូលមើលប្លុកយើងបានច្រើន លោកគ្រូវិចិត្រសូមជួយប្រាប់ខ្ញុំផង!

    • មិន​អាច​ឆ្លើយ​បាន​ទេ ព្រោះ​ប្លុក​ខ្ញុំ​ក៏​មិន​មាន​អ្នក​អាន​ច្រើន​ប៉ុន្មាន​ផង :D។
      តែ​ខ្ញុំ​ជឿ​ថា បើយើង​អាប់​ឌែត​បាន​ជាប់​រហូត និយាយ​ពី​ប្រធាន​បទ​ប្លែកៗ គេ​នឹង​អាន​ច្រើន។
      វ៉ិប​សាយ​ខ្លះ​ដូច​ជា​ដើម​អម្ពិល ទើប​នឹង​បង្កើត​ មាន​ចំនួន​គេ​ចុច​មើល​១លាន​នាក់​ទៅ​ហើយ។ អាហ្នឹង​មក​ពី​គេ​អាប់ឌែត​ព័ត៌មាន​គេ​រហូត ហើយ​ព័ត៌មាន​ថ្មី​គេ​សរសេរ​​ឡើង​ខ្លួន​ឯង​ទៀត (តែ​មាន​ខ្លះ​បក​ប្រែ​ពី​គេដែរ)។

      • Samady KS ថា:

        ខ្ញុំ​ក៏​ដូច​ចឹង​ដែរ….​សំខាន់​បំផុត​គឺ សរសេរ​អត្ថបទ​ដែល​មាន​ប្រយោជន៍ ហើយ​អត្ថបទ​ដែល​ចាប់​អារម្មណ,
        ប៉ុន្តែ​ប្លក់​របស់​ខ្ញុំ​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា​សោះ មិន​ថ្វី​ទេ​ខ្ញុំ​គ្រាន់​តែ​បង្កើត​​លេង​ ទុក​សម្រាប់​ជា​ឯកសារ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ក៏​សម្រាប់​ចែក​គេ​ ចែក​ឯង​អោយ​ដឹង​ដែរ,

  3. មុន្នីរតនាតារា ថា:

    សត្វ​ដែល​មាន​ជីវិត​អមតៈ គឺជាពពួកដើមកំណើតសត្វមានជីវិតនៅលើផែនដីនេះ ដែលមានតាំងពីផែនដីនេះកកើតមក
    ម្ល៉េះ។ សត្វទាំងនេះរស់នៅក្នុងជំរៅដ៏ជ្រៅពីផ្ទៃទឹក​ ប៉ុន្តែពេលខ្លះក៏យើងអាចឃើញក្នុងជម្រៅទឹករាកដែរ។

  4. អគ្គលីបុត្រ ថា:

    បើវាអត់ចេះងាប់ចឹង សមុទ្រ តិចទៀតទៅ ប្រាកដ​ជាគោក ស្ងេញហើយ មើលទៅឃើញតែសត្វហ្នឹង ឡើងខាប់!
    ស្តាប់ទៅ​សង្វេគមែន!

  5. រស្មី ថា:

    ឮ បារាំងហៅ ឡេ ម៉េឌុស នៅជប៉ុនកឹកុំពុងភ័យនឹងពួកវវាដែរ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s