ប៉ោម​​*អាច់* ​ចេញ​ផ្លែ​ហើយ


DSC_5339

DSC_5408

ផ្លែ​វា​ធំ​ជាង​ប៊ិច​បន្តិច មាន​រសជាតិ​ជូរអែម សាច់​ណែន​តាន់​។ បើ​យក​មក​ចុច​អំបិល​ម្ទេស​រឺ​ម្រិច មិន​អញ្ចឹង​ចុច​កាពិ ពិត​ជា​ឡូយ​អស្ចារ្យ។

មិន​ហ៊ាន​សរសេរ​ថា ប៉ោម​អាចម៍​ទេ ព្រោះ​បើ​ហៅ​អញ្ចឹង​ដូច​ជា​គួរ​អោយ​ខ្ពើម។ បើ​ថា​អាចម៍​ប៉ោម​ទៀត​ក៏​ដូច​ជា​មិន​ត្រូវ​។ អញ្ចឹង​ក៏​ដាក់​ថា​ប៉ោម​អាច់ ដែល​តាម​ភាសា​ខ្មែរ​បុរាណ ​អាច់​អាច​មាន​ន័យ​ពីរ ដែល​ន័យ​មួយ​ក្នុង​នេះ​មាន​ន័យ​ថា​កំទេច​កំទីរ​។ [និយាយ​លេង​ទេ.. នេះ​គ្រាន់​តែ​ជា​ឈ្មោះ​តែ​ប៉ុណ្ណោះ​]

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

14 Responses to ប៉ោម​​*អាច់* ​ចេញ​ផ្លែ​ហើយ

  1. លោកគ្រូចៅវិចិត្រ !

    តាស៊ីក្លូចាប់អារម្មណ៏នឹងពាក្យរបស់ចៅមួយដែលនិយាយនៅក្នុងទំព័ររបស់ចៅសិរិបុត្រថា នៅក្នុង

    សិលាចារឹកសតវត្សរ៏ទី១៣ ពាក្យសម្តេច គេសរសេរថា សំតេច​….. តើលោកគ្រូចៅវិចិត្រអាច

    ជួយប្រាប់តាស៊ីក្លូបានទេថាតើនៅក្នុងសិលាចារឹកដែលចៅនិយាយក្នុងសតវត្សរ៏ទី១៣នោះ មានលេខ

    ចុះបញ្ជី K ប៉ុន្មាន? ហើយមានប្រភពមកពីខេត្តណាដែរក្នុងស្រុកខ្មែរយើង?

    តាស៊ីក្លូចាប់អារម្មណ៏រឿងនេះខ្លាំងមែនទែនព្រោះតាស៊ីក្លូធ្លាប់បានអានសិលាចារឹកច្រើនណាស់រួច

    មកហើយប៉ុន្តែមិនដែលបានប្រទះឃើញពាក្យមួយនេះទេ (ជាពិសេសេសិលាចារឹកសតវត្សរ៏ទី១៣)។

    ដល់ពេលឮលោកគ្រូចៅវិចិត្រនិយាយប្រាប់បែបនេះ តាស៊ីក្លូភ្ញាក់ខ្លួនព្រើតតែម្តង ព្រោះវាជារឿងថ្មី

    ហើយចំលែក។

    ពាក្យ សំតេច ដែលមានចារនៅក្នុងសិលាចារឹកនេះ តាស៊ីក្លូធ្លាប់បានជួបប្រទះឃើញច្រើនដង

    ណាស់មកហើយៗ ភាគច្រើនជាសិលាចារឹកចារនៅដើមសតវត្សរ៏ទី ១៥ ទៅ (សម័យកណ្តាល)

    គេប្រទះឃើញពាក្យនេះមានប្រើច្រើននៅក្នុងសិលាចារឹកអង្គរ។ ពាក្យនេះតាស៊ីក្លូជឿថាមាន

    ឥទ្វិពលពីសៀមពិតប្រាកដមែន ព្រោះខ្មែរយើងនៅសម័យកណ្តាលនោះ ទទួលឥទិ្វពលពីសៀមមក

    ខ្លាំងណាស់ ជាពិសេសរឿងពុទ្ធសាសនា។ យើងមិនបាច់ឆ្ងល់ច្រើនទេក្នុងរឿងនេះ ព្រោះកាលណាបើ

    ទទួលឥទិ្ធពលសាសនា ពេលនោះអក្សរសាស្ត្រក៏មានការផ្លាស់ប្តូរដែរ។ ពាក្យសំតេចនេះតាស៊ីក្លូជឿថា

    ជាពាក្យខ្មែរសុទ្ធសាធមិនមែនជាពាក្យសំស្រ្កឹតឬបាលីនោះទេ ព្រោះអីគេមិនដែលឃើញសិលាចារឹកដែល

    សរសេរមុនសម័យកណ្តាលប្រើពាក្យនេះសោះ។ ការដែលប្រើពាក្យសំតេចដែលគេតែងតែឃើញមាន

    ចារនៅក្នុងសិលាចារឹកសម័យកណ្តាលនៅលើប្រាសាទអង្គរវត្តនោះ ភាគច្រើនគេនិយាយពីអ្នកមាន អ្នកធំ

    បានធ្វើបុណ្យ និងជ្រោមជ្រែងព្រះពុទ្ធសាសនា ដើម្បីទទួលបានកុសលផលបុណ្យទៅជាតិក្រោយទៀត។

    សង្ឃឹមថាលោកគ្រូចៅវិចិត្រនិងជួយបា្រប់តាស៊ីក្លូពីលេខចុះបញ្ជី K របស់សិលាចារឹកដែលមានសរសេរ

    ពាក្យសំតេចនៅសតវត្សរ៏ទី១៣ ដូចលោកគ្រូចៅបាននិយាយ។ អរគុណទុកជាមុន

  2. ខ្ញុំ​មិ​ន​ចាំ​លេខ​អី​ទេ តែ​តា​ស៊ីក្លូ​អាច​រក​មើល​ក្នុង​សៀវភៅ​អ្នក​គ្រូ​ពៅ​សាវរស មាន​ចំនង​ជើង​ថា សិលាចារឹក​នគរ​វត្ត។ បើ​នៅ​ស្រុក​ខ្មែរ អាច​រក​ទិញ​បាន​នៅ​បណ្ណាគារ​អន្តរជាតិ។
    សៀវភៅ​នេះ​កត់ត្រា​ពី​សិលាចារឹក​នានា​នៅ​សម័យ​នោះ ដោយ​ប្រើ​តួអក្សរ​សម័យ​ទំនើប។
    រឺ​មិន​អញ្ចឹង​ទេ សូម​អាន​អត្ថបទ​ដក​ស្រង់​នៅ​ទី​នេះ ដែល​គេ​សរសេរ​ទាំង​តាម​បែប​បុរាណ​ផង​និង​សម័យ​ផង​។

  3. សិលា​ចារឹក​នោះ​ប្រហែល​ជា​មាន​លេខ​ ​K227
    (មិន​ហ៊ាន​ថា​យ៉ាង​ម៉េច​ទេ​ព្រោះ​មិន​ដឹង​បែប​ផែន​ចុះ​សិលា​ចារឹក​អី​យ៉ាង​ម៉េច​ផង :D)

    • Samady KS ថា:

      ហាហាហ តា​ញាំ​ក្លូ ជា​មួយ​​លោក​វិចិត្រ និយាយ​ចុះ​និយាយ​ឡើង​ចាក​ប្រធាន​នៃ​ប្រកាស​នេះ​បាត់​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​ក៏​ចាប់​អារម្មណ​រឿង​សិលា​ចារិក​នេះ​ដែរ

  4. នៅស្រុកនេះគេហៅផ្លែប៉ោមប្រភេទនេះថា​ជា​ “ផ្លែប៉ោមព្រៃ”។​ ការហៅឈ្មោះខាងលើដូច​ជាមិនពិរោះស្តាប់ ហើយ​ក៏មិនសមជារបស់ទទួលទានដែរ។

  5. Posoky ថា:

    ហាស អានេះដុះមុខផ្ទះ គេហូបបានដែរ សាកទៅបេះសិន

  6. កួរ​ស្រូវ ថា:

    តើ​លោក​ដាំ​នៅ​ស្រុក​ខ្មែរ​ឬ​ទី​ណា?
    បើ​លោក​គ្រូ​ដាំ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​សូម​ជួយ​ចូល​រួម​អបអរ​សា​ទរ ព្រោះ​ទៅ​ថ្ងៃ​មុខ​ ប្រាកដ​ជា​មាន​អ្នក​ផ្សេង​ទៀត​ដាំ​ដូច​លោក​គ្រួ​ដែរ​ ហើយ​នឹង​សម្បូរ​ផ្លែ​ប៉ោម​​ញ៉ាំ​។ តើ​យ៉ាងម៉េច​បាន​ជា​ផ្លែ​វាតូច​? មក​ពី​ពូជ​របស់​វា ឬ​មក​ពី​ដី​ស្រុក​យើង?

  7. លោកគ្រូចាំសាកយកមកដាំស្រុកខ្មែរទៅមើល!

    ____________________http://khmer-sabay.blogspot.com/_______________

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s