When a man loves a woman (1994)


*សង្ខេប​រឿង

ជា​រឿង​មនោសញ្ចេត​នា​ និយាយ​អំពី​សុភមង្គល​គ្រួសារ​មួយ​ ដែល​ត្រូវ​ហែក​ហួរដោយ​គ្រឿង​ស្រវឹង​។ នាង​អាលីស គ្រីន (សំដែង​ដោយ Meg Ryan) ជា​ទី​ប្រឹក្សា​របស់​សាលា​រៀន​មួយ ដែល​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជា​មួយ​គ្រឿង​ស្រវឹង។ ប្តី​របស់​នាង ម៉ៃឃើល (សំដែង​ដោយ អ៊ែន​ឌី ការស្យា) ជា​ពីឡុត​យន្តហោះ។​ ថ្វី​បើ​នាង​សប្បាយ​រីករាយ និង​ គួរ​អោយ​ស្រលាញ់​យ៉ាង​ណា​ក្តី អាលីស​នៅ​តែ​ធ្វេស​ប្រហែស​​សេពគប់​នឹង​គ្រឿង​ស្រវឹង​នេះ​ជានិច្ច ហើយ​ជួន​កាល​បាន​បំភ្លេច​កូន​ទាំង​ពីរ​របស់​នាងគឺ ជេស​អាយុ​៩​ឆ្នាំកូន​របស់​ប្តី​មុន និង ឃេស៊ី អាយុ​៤ឆ្នាំ កូន​ជា​មួយ​ម៉ៃ​ឃើល ​ចោល​ថែម​ទៀត​ផង​។​ បន្ទាប់​ពី​គ្រោះ​ថ្នាក់​មួយ នាង​ដឹង​ខ្លួន​ថា ខ្លួន​ឯង​មក​ដល់​កំរិត​កែ​លែង​ឡើង​ទៅ​ហើយ​។ នាង​ក៏​ទៅ​មណ្ឌល​កែ​ប្រែ។

ប្តី​របស់​អាលីស ម៉ៃ​ឃើល​តែង​តែ​ព្យាយាម ជួយ​នាង​ជានិច្ច ស្រលាញ់​នាង​ជានិច្ច តែ​ចំពោះ​នាង​វិញ សេចក្តី​ស្រលាញ់​នេះ ការ​ខ្វាយខ្វល់​របស់​ប្តី​នាង​ចំពោះ​នាង​នេះ កាន់​តែ​ធ្វើ​អោយ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កាន់​តែ​ចោល​ម្សៀត​ឡើង។ នាង​បាន​ជួប​នឹង​មិត្ត​ភក្តិ​ជិតស្និទ្ធជា​ច្រើន។ ម៉ៃឃើល មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​នាង​រីករាយ​សប្បាយ​ចិត្ត​ ស្និទ្ធស្នាល ពេល​កំពុង​សន្ទនា​ជាមួយ​មិត្ត​ភក្តិ​ដែល​នៅ​មណ្ឌល​កែប្រែ​ជាមួយ​គ្នា ដែល​ភាព​ស្និទ្ធស្នាល​នេះ លែង​មាន​តទៅ​ទៀត​ពេល​ដែល​នាង​នៅ​ជិត​គាត់​។

ជា​ភាព​យន្ត​មនោសញ្ចេត​នា​មួយ ដ៏​គួរ​អោយ​រំជួល​ចិត្តជា​​ខ្លាំង​។ ចំនុច​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​គឺ​ត្រង់​វគ្គ ដែល​ម៉ៃ​ឃើល​ត្រូវ​នៅ​មើលកូន។ កូន​ទាំង​ពីរ​បាន​ឈ្លោះ​ទាស់​ទែង​គ្នា ប្រកែក​យក​ឈ្នះ​ចាញ់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ម៉ៃ​ឃើល បាន​ប្រកាស​ថា បើនរណា​​និយាយ​មួយ​ម៉ាត់​ទៀត​.. ចាញ់​!!!

*ចំរៀង​ពិរោះ​ទាំង​២បទ

  • When a man loves a woman ដោយ Percy Sledge
  • Everybody hurts ដោយ R.E.M
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំសាន្ត, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s