*ដើម​អម្ពិល* បក​ប្រែ​ខុស​…


នៅក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន​ដើម​អម្ពិល ដែល​មាន​ចំនង​ជើង​ថា “កុំព្យូទ័រ​ប្រភេទ​ថ្មី​អាច​យល់​ដឹង​អំពី​ប្រវត្តិអក្សរសាស្រ្ត” មាន​ការ​បក​ប្រែ​ខុស ប្រាសចាក​ពី​ប្រភព​ព័ត៌មាន​ដើម ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​មើល​មិន​យល់​ មិន​ដឹង​ជា​ចង់​មាន​ន័យ​ថា​ម៉េច​។ ខ្ញុំ​សូម​ដក​ស្រង់​ឃ្លា​ឃ្លោង​បន្តិច​បន្តួច​របស់​ដើម​អម្ពិល​

ប្រភព​ព័ត៌មាន​មួយ​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ផ្នែក​បច្ចេក​វិទ្យាសាស្ត្រ ប្រចាំ​នៅ Berersheba [Beersheba] នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​កន្លង​ទៅ​នេះ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ពួក​គេ​បាន​បង្កើត​នូវ​ប្រភេទ​កុំព្យូទ័រ​ថ្មី​មួយ​ប្រភេទ ដែល​ត្រូវ​បាន​បញ្ចូល​កម្មវិធី​ថ្មី​មួយ​សម្រាប់​ប្រាប់​ឲ្យ​ដឹង​នូវ​ព៌ត៌មាន​ទាក់​ទង​នឹង​ប្រវត្តិ​អក្សរសាស្ត្រ​កាល​ពី​សម័យ​មុន​។

ទាក់​ទង​នឹង​កម្មវិធី​ដែល​បាន​បញ្ចូល ទៅ​ក្នុង​កុំព្យូទ័រនោះ គឺ​វា​ជា​គំរូ​មួល​[មួយ]ដ៏ល្អ​ប្រើ​ទៅ​បាន​តាម​រយៈ​ការ​ជំរុញ​នៃ​ច្បាប់​បាន​កំណត់​ឲ្យ​ប្រើ​ប្រាស់​ផង​ដែរ​។ នេះ​បើ​ប្រៀប​ធៀប​នៅ​នឹង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ធម្មជាតិ​ឬ​ជំទាស់​លក្ខណៈ​សរសេរ​ដោយ​ដៃ​ វា​មាន​ភាព​ល្អ​ប្រសើរ​ជាង​។[…]

 

គ្រាន់​តែ​ចំនង​ជើង​អត្ថបទ​ក៏​គួរ​អោយ​ចាប់​អារម្មណ៍ដែរ។ កុំព្យុត័រ​អាច​យល់​ពី​ប្រវត្តិសាស្ត្រ​បាន​!!!។ គិត​ថា​មិន​អាច​ទៅ​ហើយ​។ ចំនុច​ខុស​ឆ្គង​ក្នុង​ឃ្លា​ឃ្លោង​ខាង​លើ​មាន​ ដូច​ជា *គេ​បាន​បង្កើត​កុំព្យុត័រ* តាម​ពិត​គេ​មិន​បាន​បង្កើត​កុំព្យុត័រ​ស្អី​ទេ គឺ​គេ​បង្កើត​ប្រូក្រាម​កុំព្យុត័រ​ទេ​តើ​។

បន្ទាប់​មក​ទៀត មិន​មែន​ប្រូក្រាម​នោះ​ទៅ​ដឹង​ *ប្រវត្តិ​អក្សរ​សាស្ត្រ​* ស្អី​ទេ គឺ​វា​អាន​អត្ថបទ​ចាស់​ៗ​ ដែល​គេ​ស្គែន​ហើយ​ដាច់​ ទេ​តើ​។ ម៉ាស៊ីន​ស្គែន​បច្ចុប្បន្ន​អាច​អាន​អត្ថបទ ជា​ភាសា​អង់គ្លេស​ ដែល​យើង​ស្គែន​រួច​ដាច់ មាន​ន័យ​ថា ក្រោយ​ពី​ស្គែន​ហើយ រូបភាព​ដែល​ស្គែន​បាន​នោះ អាច​បញ្ជូន​ទៅ Word រឺ​ប្រូក្រាម​ស្រដៀង​គ្នា ដើម្បី​ធ្វើ​ការ​កែ​សំរួល​បាន​។ តែ​នៅ​តែ​ មាន​ចំនុច​ខ្វះខាត​ជា​ដរាប​ ដូច​ជា​អក្សរ i ទៅ​ដាក់​ថា​ l ជា​ដើម​។ ហើយ​ពេល​នេះ​ពួក​អាំងហ្វរម៉ាទិច​បាន​សរសេរ​ប្រូក្រាម​អាន​ដាច់​ទាំង​អត្ថបទ​ជា​ភាសា​អេប្រឺ​បុរាណ​បាន​ទៀត​។

r

រូប​ភាព Reuters

អត្ថបទ​ដើម​របស់ Reuter ជា​ភាសា​អង់គ្លេស​មាន​សេចក្តី​ដូច្នេះ​ថា

BEERSHEBA, Israel (Reuters) – Researchers in Israel say they have developed a computer program that can decipher previously unreadable ancient texts and possibly lead the way to a Google-like search engine for historical documents.

The program uses a pattern recognition algorithm similar to those law enforcement agencies have adopted to identify and compare fingerprints.[..]

 

ខ្ញុំ​អាច​ធ្វើ​ការ​បក​ប្រែ​ជួន​បាន​ថា

[រាយការណ៍​ពីទី​ក្រុង] Beersheba, អ៊ីស្រាអែល ([ដោយ] Reuter) – ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល បាន​បង្កើត​ប្រូក្រាម​កុំព្យុត័រមួយ​ប្រភេទ ដែល​អាច​អាន​អត្ថបទ​បុរាណ​តាម​រយៈ​​កុំព្យុត័របាន​ ហើយ​វា​អាច​ជួយ​សំរួល​ដល់ការ​ស្វែង​រកព័ត៌មាន​នានា​​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ តាម​រយៈ​​ម៉ាស៊ីន​ស្វែង​រក​បែប​​Google នេះ​ជា​ដើម​។

ប្រូក្រាម​នេះ​ ប្រើ​អាល់គោរីត​សំគាល់​ទ្រង់ទ្រាយ ដែល​ស្រដៀង​គ្នា​នឹង​អាល់គោរីត ដែល​គេ​បាន​ប្រើ​ប្រាស់​សំរាប់​សំគាល់​ស្នាម​ក្រយៅ​ដៃ​ ដោយ​​ភ្នាក់ងារ​អនុវត្តច្បាប់។[..]

——
*** កាល​ពីមុន​ខ្ញុំ​ធ្លាប់​អាន​ទស្សនាវដ្តី​មួយ​គេ​បក​ប្រែ​អត្ថបទ​ពី​ភាសា​អង់គ្លេស​ដែរ គេ​បក​ពាក្យ Billion (=1000 លាន​) ថា​ កោដិ (=10 លាន​)។ ឡប់​មែន​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to *ដើម​អម្ពិល* បក​ប្រែ​ខុស​…

  1. ខ្ញុំគ្រាន់តែឃើញក៏ដឹងថាសរសេរខុសដែរ ហើយក៏មិនរវល់អានផង ព្រោះខ្ញុំគិតថាគេមិនទាន់អាចធ្វើបាន! ហេហេ បើធ្វើបានកុំព្យុត័រចឹងមែន អ្នកដែលធ្វើខុសពីមុនហើយនៅរស់នៅឡើយភ័យងាប់ហើយ!

  2. ម៉ន ថា:

    😀 យ៉ាប់ជាងខ្ញុំទៅទៀត 😀 ថាខ្ញុំទៅខ្មែរក៏មិនចំ អង់គ្លេសក៏មិនសម 😀

  3. សុភា ថា:

    អី​យា ប្រធាន​បទ​ស្រដែង​គ្នា​និង​ប្រធាន​បទ​ខ្ញុំ​ដែរ។ តិច​លោ​ខ្ញុំ​ធ្វើ​សារណា​មិន​ទាន់​ចប់​ផង គេ​រក​ឃើញ​ដល់​ទៅ 100% ចប់​តែ​ម្តង​ខ្ញុំ 😀 ។

    មិន​ដឹង​អក្សរសាស្ត្រ​ខ្មែរ​យើង ជាពិសេស​ពាក្យ​របស់​វិទ្យា​សាស្ត្រ កាល​ណា​ទើប​មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ។ និយាយ​តាម​ត្រង់​ចុះ បើ​គេ​អោយ​ខ្ញុំ​សរសេរ​របាយការណ៏​​រឺ​សៀវ​ភៅ​ជា​ភាសារ​ខ្មែរ ខ្ញុំ​អត់​ចេះ​សរសេរ​ទេ ព្រោះ​មិន​ដឹង​សរសេ​ថា​មេច។ ពេល​ខ្លះ​ស្លាក​ឈ្មោះ​ហាង​រឺ​ក្រុម​ហ៊ុន​នៅ​ស្រុក​យើង អាន​អក្សរ​ខ្មែរ​អត់​រួច រឺ អត់​យល់ទេ ទាល់​តែ​អាន​ភាសារបរទេស(អង់​គ្លេស)​ទើប​យល់​បាន។

  4. រឿង​បក​ប្រែ​សៀវភៅ​បច្ចេកទេស​ហ្នឹង ខ្ញុំ​ធ្លាប់​ជួប​ហើយ។ បក​រួច​ហើយ ទុក​ចោល​ពីរ​បី​អាទិត្យ
    ត្រលប់​មក​មើល​ខ្លួន​ឯង​វិញ​ មើល​លែង​យល់​…(ចុះ​ទំរាំ​ដល់​អ្នក​អាន​ផ្សេង​ពី​យើង :D)
    យូរ​ៗ​ទៅ​អាណា​ពាក្យ​គោល ពាក្យ​គន្លឹះ ទុក​ជា​ពាក្យ​គេ​ដដែល អញ្ចឹង​បាន​អាន​សារ​ឡើង​វិញ​យល់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s