មិន​ដឹង​ថា​ខ្មែរ​គួរ​សរសេរ​យ៉ាង​ម៉េច​?


ខ្មែរ​មាន​ព្យញ្ជនៈពី ​ក រហូត​ដល់​អ (33 តួ)និង​ស្រៈ អ ា …ោះ (28 តួ) ស្រៈ​ពេញ​តួ អ អា ….ឰ(12 តួ)។ ច្រើន​រហូត​ដល់​ជាប់​លេខ​មួយ​លើ​ពិភព​លោក​ខាង​មាន​តួ​អក្សរ​ច្រើន​ជាង​គេ​ [Guinness Book of World Record, 1995]។

តែ​ដោយ​សារ​តែ​ទំលាប់​ចំលង​គេ​ទាំង​ដុល​អោយ​ដូច​ទាំង​អក្សរ​និង​សំលេង ដោយ​មិន​សំរួល​ជា​លក្ខណៈ​ជាតិ យើង​នៅតែ​ខ្វះ​អក្សរ​ប្រើ។
ហេតុដូចនេះ​ហើយ យើង​ឃើញ​មាន​គេ​បង្កើត​ព្យញ្ជនៈ បែប ហ្វ ហ្គ .... បន្ថែម​ទៀត។
តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា អ្នក​ភាសាវិទ្យា​គេ​បាន​បង្កើតរឺ​មាន​របៀប​សំរាប់​កត់​សំលេង​ដូច​ខាង​ក្រោម​នេះ​រឺ​នៅ​។ បើ​មាន​សូម​ជួយ​ប្រាប់​ផង​​

– រវាង -eur និង -oir
ធ្លាប់​ប្រើ​រួច​មក​ហើយ សំលេង -eur សរសេរ​ថា អ៊័រ ដូច​ជា ប៊័រ (Beurre) ត្រាក់ទ័រ…
រី​ឯ​ -oir វិញ យើង​សរសេរ​ដោយ អ៊័រ​ ដែរ ដូច​ជា ជ័រ ព័ត៌[មាន] ខ្ទ័រ ព័រ…

ដូច្នេះ មិន​ដឹង​អាន​មួយ​ណា ថា -oir រឺ ថា eur ?.
ខ្ញុំ​សាក​ល្បង​ចែក​ជា​ពីរ​បែប​នេះ​វិញ គឺ
-oir សរសេរ​ថា អ៊័រ ដូច​ជា ជ័រ ព័រ ខ្ទ័រ…
-eur សរសេរ​ថា អ័រ ដូច​ជា ប័រ ត្រាក់ត័រ ….

– សំលេង​បែប bird; word…

សរសេរ​បែប​ណា​វិញ? យើង​មាន ស្រៈ អឺ អ៊ឺ អើ អ៊ើ … មិន​ដឹង​ដាក់​មួយ​ណា?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to មិន​ដឹង​ថា​ខ្មែរ​គួរ​សរសេរ​យ៉ាង​ម៉េច​?

  1. ស្តាប់ទៅដូច​ជាវិចិត្រតឹងទ្រូវ​ណាស់់អញ្ចឹង។ ខ្ញុំគិតថា​គ្មានភាសា​និងអក្សរសាស្រ្តរបស់ជាតិណាមានអក្សរឬ​ពាក្យ​ប្រើ​ឥតខ្វះនោះទេ ជាពិសេសនៅពេលដែលវាត្រូវ​សរសេរឈ្មោះ ឬ​ហៅពាក្យ​នៅ​ក្នុងភាសាដទៃ។ ពាក្យ​ទាំងប៉ុន្មានខាងលើ​ដែល​វិចិត្រលើក​ជាឧទាហរណ៍សុទ្ធតែជាពាក្យ​ដែលចេញមកពីភាសាបារាំង​និង​អង់គ្លេស ហេតុនេះ​ហើយ​វាពិបាកសរសេរបន្តិចតាម​បែបខ្មែរ។ វាដូចគ្នានឹងការដែល​យើង​ពាក្យ​ខ្មែរដោយ​ប្រើ​អក្សរឡាតាំង ឬ​អក្សរផ្សេង​ដែរ។​​ ជាការពិតសង្គមមនុស្សមានការវិវត្ត ហេតុនេះយើងត្រូវ​តែអភិវឌ្ឍភាសារបស់យើងដែរ។

  2. ម៉ន ថា:

    អ្វីដែល ច័ន្ទរឿន បាននិយាយនោះ គឺត្រឹមត្រូវមែនហើយ ។ ខ្ញុំក៏យល់អីចឹងដែរ ។

    ថាខ្ញុំទៅមានការពិបាកព្រោះអត់សូវចេះអក្សរនិងពាក្យ ។ បើ វិចិត្រ ឯងចេះដល់ម្លឹងហើយ នៅតែពិបាក ចុះទម្រាំខ្ញុំវិញ ? ពេលចង់សរសេរអីម្តងៗ ពិបាកសឹងអី ។ ពេលខ្លះអត់យល់ពាក្យខ្មែរ ទៅបើក វចនានុក្រមខ្មែរ មើល ពេលខ្លះមិនដឹងជាគេអានយ៉ាងម៉េច ពេលខ្លះមិនដឹងជាពាក្យមានន័យយ៉ាងណា ។ ជាច្រើនដង ខ្ញុំតែងតែគិតថា ឬមានតែខ្ញុំទេ ដែលមានការពិបាក ក្នុងការប្រើប្រាស់ វចនានុក្រមខ្មែរ ? ពិបាកបំផុត គឺពេលដែលខ្ញុំសរសេរត្រូវហើយ តែមិនច្បាស់ ក៏ខំទៅបើក វចនានុក្រមខ្មែរ ដើម្បីចញ្ជាក់ ជាច្រើនដង ខ្ញុំរកពាក្យមិនឃើញ ។

  3. ខ្ញុំក៏យល់ចឹងដែរ យកអក្សរខ្មែរអោយសរសេរត្រូវតាមពាក្យបរទេសទាំងអស់ គឺមិនអាចទៅរួចទេ តែបើយើងកំនត់ថាសរសេរចឹងរួចសន្មត់ ហើយចំនាំតគ្នាប្រហែលជាបាន ដូចជា computer យើងទំលាប់សរសេរនិងអានថា កុំព្យូទ័រ តែក៏អាចអានថា កុំព្យូធ័រ ឬ កុំព្យូរ័រ ដែរ ហើយក្នុងសំនេរជាភាសាខ្មែរ ភាគច្រើនខ្ញុំជួបច្រើនតែ កុំព្យូទ័រ(កំព្យូទ័រ)ជាងពាក្យផ្សេង។ នេះចឹងមិនទាន់គិតទៅការសរសេរពាក្យបរទេស ខ្លះដែលមានសំលេងខ្លះគេមិនអានឬបញ្ចេញមិនច្បាស់(ជួនកាល៤ព្យាង្គ គេអានតែបីព្យាង្គជាដើម) ដូចជា comfortable Wednesday… រួចចុះបើសរសេរពាក្យរបស់ភាសាខ្លះដែលសំលេងឡើងចុះដូច ចិន យួន សៀម ឡាវ… មិនកាន់តែយ៉ាប់ជាងនេះទៅទៀតហើយ ! ខ្ញុំគិតថាបើយើងកំនត់រកចំនុចមួយរួមគ្នា នោះយើងនិងមានភាពងាយស្រួលជាងក្នុងសំនេរភាសាបរទេសមកខ្មែរ ហើយខិតខំរកពាក្យ បច្ចេកទេសខ្មែរ ដែលអាចធ្វើអោយភាសាខ្មែររីកចំរើន និងមិនទទួលឥទ្ធិពលបរទេសច្រើនជាងនេះ។ ចឹងទាល់តែមន្រ្តីៗជួយផង បាន បាន មិនចឹងយើងខំប្រឹង គឺបានតែខំប្រឹងហ្នឹង! ហេហេ

  4. រដ្ឋ ថា:

    ខ្ញុំ​ថា​ទើប​តែ​ឥឡូវ​ទេ ដែល​ពិបាក​នោះ ។ កាល​ជំនាន់​បារាំង​ សរសេរ​ពាក្យ​ខ្មែរ​តាម​សៀង​បារាំង​មាន​ភាព​ងាយ​ស្រួល ។

  5. មុន្នីរតនាតារា ថា:

    សរសេរ​ពាក្យ​ខ្មែរ​តាម​សៀង​បារាំង​ ហើយម៉េចក៏គេមិនសរសេរភាសាខ្មែរជាអក្សរ ឡាតាំងតែទាំងអស់តែម្តងទៅ
    ព្រោះវាឆាប់ចប់។ តែបើអរិយ្យធម៌យើងមានការរុងរឿងទៅហើយនោះ ចាំបាច់អីទៅខ្ចីភាសាគេយកមកប្រើ។
    មកពីជនជាតិអាស៊ីយើងមានការចេះដឹងច្រើន មិនមែនដូចពួកអឺរ៉ុបអក្សរសុទ្ធតែឡាតាំងទាំងអស់នោះទេ អូហ៍ មានមួយខុសគេដែរ គឹអក្សររុស៊្សី ដោយសារអីដឹងទេ ដោយសារ មានទំនាក់ទមនងចាមួយចិន កុំអីអក្សរឡាតាំងដែរ
    ហើយ។

  6. ខ្ញុំ​គិត​ថា​យើង​គួរ​សរសេរ​ តាម​អក្សរ​ដើមគេ​ទៅ​ ព្រោះ​​​ ខ្មែរ​ពេល​នេះ​ចេះ​ដឹង​អស់​ហើ្យ។
    ខ្ញុំពិត​ជា​ពិបាក​អាន​ណាស់​ពេលយើង​យកពាក្យ​គេ​សរសេរ​ជាខ្មែរ!
    ​(ទាល់តែ​អានអក្សរ English ខាង​ក្រោមទើប​អាន​រួច)
    ដូច​ជាឈ្មោះ​ជា​ដើម….John មិន​មែន​ ចន​ ទេ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s