អាថ៌កំបាំង​ពីក្រោយ​បាតុភូត​*នាគបាញ់​ភ្លើង​*នៅ​ទន្លេ​មេគង្គ​


Naga Fireball pic ជា​រៀងរាល់​ឆ្នាំ​នៅ​ទន្លេ​មេគង្គ នា​ប្រទេស​ថៃ ក្នុង​ខេត្តណង​ខៃ មាន​បាតុភូត​ធម្មជាតិ​ចំលែក​មួយ គឺដុំ​ភ្លើង​ដ៏​ស្រស់​ស្អាត​បាន​ផុស​ចេញ​ពី​ទឹក​ទន្លេមេគង្គ​។ ដុំ​ភ្លើង​នោះ​មាន​ពណ៌​ក្រហម មាន​ទំហំ​ប៉ុន​ពងក្ងាន​ បាន​ផុស​ឡើង​លើ​រហូត​ដល់​កំពស់​រាប់រយ​ម៉ែត្រ​ទើប​រលត់។ រី​ឯ​ចំនួន​វិញ វា​មាន​ចាប់​ពី​ដប់​រហូត​ដល់​រាប់​ពាន់​ក៏​មាន​ក្នុង​មួយ​យប់​។
ដុំ​ភ្លើង​នេះ​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​រាប់​ទសវត្ស​មក​ហើយ ហើយ​ច្រើន​កើត​នៅ​ពេល​បុណ្យ​ចេញ​វស្សា គឺ​នៅ​ខែ​តុលា។ តែ​ជួន​កាល​ក៏​គេ​ឃើញ​កើត​មាន​បាតុភូត​នេះ​នៅ​ខែ មិនា មេសា ឧសភា មិថុនា និង​កញ្ញា​ផង​ដែរ។

បាតុភូតតនាគ​បាញ់​ភ្លើង
ភាសា​អង់គ្លេស : Naga Fireball
ភាសា​ថៃ : bangfai payanak រឺ BANG FAI PHAYA NAGA

បាតុភូត​នោះ​បាន​កើត​នៅ​លើ​ដង​ទន្លេមេគង្គ កន្លែង​ដែល​ជា​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ដែល​ប្រជាជន​មាន​ជំនឿ​ថា​ទី​នោះ​ជា​ជំរក​របស់​*នាគ*​។

ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​ងាយ​ទទួល​យក​នូវ​ជំនឿ​អស់​នេះ​ដោយ​ងាយៗ​ទេ។ លោក​បណ្ឌិត Manas Kanoksilpa ដែល​ជា​អ្នក​ស្រុក​ណង​ខៃ បាន​ស្រាវជ្រាវ​រឿង​នេះ​អស់​រយៈ​ពេល​រាប់​ទសវត្ស។ គាត់​បាន​ពន្យល់​ថា​បាតុភូត​នេះ​កើត​មក​ពី​ឧស្ម័ន​មេតាន​និង​នីត្រូសែន ដែល​កើត​មក​សារធាតុ​សរីរាង្គ​ស្ថិត​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ។ នៅ​ពេល​ដែល​ពពុះ​ឧស្ម័ន​ទាំង​នេះ​ប៉ះ​នឹង​បរិយាកាស​ខាង​ក្រៅ​ វា​នឹង​ឆេះ​រហូត​ដល់​អស់​ជាតិ​ឧស្ម័ន​ទាំង​នេះ​។
នៅ​ឆ្នាំ​២០០២ ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ថៃ​ បាន​បង្កើត​គណៈ​កម្មាធិការ​ជំនាញ​មួយ ដើម្បីសិក្សា​នូវ​បាតុភូត​នេះ​។ ពួក​គេ​បាន​ប្រមូល​ដី និង​ទឹក​ បង្កើត​រ៉ូបូក្រោម​ទឹក ដើម្បី​ពិនិត្យ​បាត​ទន្លេ ហើយ​បាន​បង្កើត​កន្លែង​ប្រមូល​ឧស្ម័ន​ និង​តាម​ដាន​ឧស្ម័ន​ នៅ​ត្រង់​កន្លែង​ដែល​កើត​មាន​បាតុភូត​នេះ​។ បន្ទាប់​ពី​ពួក​គេ​បាន​សិក្សា​អស់​រយៈ​ពេល​២ឆ្នាំ​ ពួក​គេ​បាន​សន្និដ្ឋាន​ថា​ ដុំ​ភ្លើង​នោះ​បណ្តាល​មក​ពី​ការ​កំដៅ​របស់​ព្រះ​អាទិត្យ​ទៅ​លើ​សារធាតុ​សរីរាង្គ​នៅ​បាត​ទន្លេ បណ្តាល​អោយ​វា​បំបែក​ជា​phosphine និង​ឧស្ម័ន​មេតាន ហើយ​ឆេះ​នៅ​ប៉ះ​នឹង អ៊ីយ៉ុង​អាតូម​អុកស៊ីសែន​។ ហេតុ​នេះ​ហើយ​បាន​ជា​ដុំ​ភ្លើង​មាន​ពណ៌​ឯកសណ្ឋាន និង​មិន​មាន​អណ្តាត ផ្សែង ហើយ​គ្មាន​ស្លាកស្នាម​។ មូល​ហេតុ​ដែល​វា​កើត​នៅ​ខែ​មិនា ទៅ​ឧសភា និង​កញ្ញា​តុលា គឺ​ព្រោះ​ពេល​នោះ​ជា​ពេល​ដែល​ផែន​ដី​និង​ព្រះអាទិត្យ​នៅ​ជិត​គ្នា​។

ប៉ុន្តែ​ថា​តើ​ហេតុអ្វី​បាន​ជា​ បាតុភូត​នេះ​កើត​មាន​តែ​នៅ​ទី​នោះ​?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to អាថ៌កំបាំង​ពីក្រោយ​បាតុភូត​*នាគបាញ់​ភ្លើង​*នៅ​ទន្លេ​មេគង្គ​

  1. លាន​ សុជាតិ ថា:

    ជំរាបសួរលោកគ្រូ!​ លោកគ្រូសុខសប្បាយទេ? ពេលនេះលោកគ្រូនៅស្រុកខ្មែរទេរឺ? ព្រោះខ្ញុំឃើញលោកគ្រូនៅ Lucky Burger ជាមួយក្រុមគ្រួសារល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ពេលណាទើបលោកគ្រូត្រឡប់ទៅបារាំងវិញ?
    សូមលោកគ្រូជួបតែសំណាងល្អ៕

  2. kooms ថា:

    ឆ្ងល់​ខ្លាំង​ណាស់​ហេតុ​អី​កើត​នៅ​ទីនោះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s