សម​ណាស់​ៗ… ញោម​.


នេះ​ជា​រូប​ថត​ក្នុង​សាលាឆាន់ របស់​វត្ត​មួយ​នៅ​ជាយ​ក្រុង​ភ្នំ​ពេញ​។ តើ​ការ​ដាក់​តាំង​រូប​ស្ត្រី​ម្នាក់​ ដូច​បង្ហាញ​ក្នុង​រូប​នេះ​សមរម្យ​រឺ​ទេ​?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

58 Responses to សម​ណាស់​ៗ… ញោម​.

  1. សុវុឌ្ឍី ថា:

    ស្មាទោស! សុំសើចមួយ ហាហាហហា ព្រោះមិនដឹងនិយាយអី បើយករូបនារីស្រស់ស្អាតមកតាំងផ្ទឹមជាមួយរូបព្រះតេជគុណបែបនឹង ហាហាហាហហា ព្រះរាជាណាចក្រអច្ឆរិយៈ

  2. កូនខ្មែរ-បារាំង ថា:

    តើចៅអធិការនៅវត្តនេះមានដឹងរឿងនេះទេ? ប្រសិនបើបានដឹងហើយតែនៅតែ​បណ្ដោយឲ្យគេធ្វើ ពិតណាស់គឺចៅអធិការនោះ មិនមែនជាសង្ឃពិតប្រាកដ ហើយជាសង្ឃឆ្កួតៗទៀតផង !!!!!

  3. ហនុមាន ថា:

    នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ ចុមកាលិប របស់ចៅអធិការដែរ មិនដែលឃើញ ទេ តាំងតែនាំលោកគ្រូ ថាងចេងទៅ ចម្លងធម៌រួច ! 😀

    • ស្តេចស្វាអ្ហាហ៏ ! ដល់ករណីនេះធម៌គេលែងសូត្រថា នមោតស្ស ភគវតោ

      អរហត្តោ អីទៀតហើយ …….. គេនាំគ្នាសូត្រថា នមោតស្ស ភគវតោ

      ឡាបូតខោ ឈរឆ្កឹងហើយ ហាហាហាហាហហា ……… ញោមស្រី

      អ៊ើយ លោកគ្រូសង្រ្គាជហៅតាស៊ីក្លូមានធម៌ទេសនាមហាជាតកប៉ុន្មានម៉ាត់

      បា្រប់ថា ” សុំញោមស្រីកុំទទួលទាន ដំឡូងឆៅឲ្យសោះ ប្រយ័ត្នហើមពោះ

      អត់ប្រយោជន៏ ផ្អើលធម្មការក្រុងរ៉ូវ “។ ព្រះតេជគុណវត្តណាហ្នឹងលោកគ្រូ

      ចៅវិចិត្រ? អាម៉េចអាម៉ាកុំឆាន់មាន់ក្នុងកុដិឲ្យសោះណា ប្រយ័ត្នព្រះពុទ្ធ

      រូបទ្រង់ចេះបើកភ្នែករ៉ូវ ហេហេហេហេហេហហ………

  4. ម៉ន ថា:

    តើរូបស្រីនោះជាអ្នកណា ? ឬមួយជាអ្នកកសាងវត្តនោះ ?
    ខ្ញុំធ្លាប់ឃើញភាគច្រើន គេយករូបអ្នកកសាងទៅតាំងក្នុងវត្ត ។
    ខ្ញុំក៏ធ្លាប់ឮអ្នកដែលធ្លាប់បួសនិយាយថា ពេលខ្លួននៅក្មេង
    ទៅបួសជាសង្ឃដើម្បីសន្សំតណ្ហា ពេលតណ្ហាឡើងពេញ
    កម្រិត លាផ្នែកធម៌អាថ៌ទៅការប្រពន្ធក្មេង ។ អ្នកខ្លះទៅបួស
    ព្រះរឿងខូចចិត្ត ដល់ពេលបានឃើញស្រីដែលគាប់ចិត្ត លា
    ស្បង់ចីពរ ទៅតាមស្រីស្នេហ៏ ។ សុំទោស បាននិយាយប៉ះ
    ពាល់ដល់អ្នកដែលមានខ្លួនបន្តិចហើយ ។

    • ហនុមាន ថា:

      សម្មា សម្ពុទស្ស ម៉ន ថាដូចធ្លាប់ បួស អាចឹង វើយ ! 😀 និយាយលេងទេ ម៉ន ដូចម៉នដឹងស្រាប់ហើយ សមណេ សម័យអាលូវ តែ ប៉ុណ្ណឹង ញោមចុះ ញោមឡើង ផើម ខ្ជិលនិយាយឲ្យដាច់តាម៉ាដងទៅ ! 😀

      • ម៉ន ថា:

        សើមម៉ា សើមពុទ្ឋោ ធម៌នៅជ្រងោ ចេះធើទៅកើត ? មិនមែនខ្ញុំធ្លាប់បួសទេ តែធ្លាប់ស្គាល់ ធ្លាប់ឃើញ ធ្លាប់ឮជាច្រើនដង ។
        ពេលញោមស្រីក្រាបថ្វាយបង្គំ ឃើញឡើងមួយធ្លាយ
        បើគេប្រគេនហើយ បើអាត្មាអញមិនទទួល វានាំអោយមាន
        បាប ។ មួយឆ្នាំមួយឆ្នាំ មានអ្នកសំណាងបានមើលស្រីៗតែងខ្លួនយ៉ាង ស្អាតទៅក្រាបថ្វាយអោយមើលនឹងមុខ ? និយាយអីចឹង ដូចជាចង់ទៅបួសដែរ ។ ចង់បបួល ល្បងហនុមាន អោយទៅបួសជាមួយអាជ្រូកខ្ញុំ ។ គិតយ៉ាងណាដែរ បងហនុមាន ? ទៅបួសជាមួយខ្ញុំទេ ? 😀 និយាយលេងទេ មើលទៅខ្ញុំត្រូវចុះនរកទៀតហើយ 😀

      • ហនុមាន ថា:

        ទៅក៏ទៅដែរ កំពុងតែរកការមិនបានធ្វើផង បួស បាយ ស្រាប់ ហើយមើលឧបាសិកា ខ្ជីៗ ញិញ មិនធុញទេ ម៉ន ! អត់ចុះ នរកទេ បើ ម៉ន មិន ជឿ ថា មាន នរក ផង ណោះ ! 😀

  5. Posoky ថា:

    តាមខ្ញុំទាយប្រហែលជា អ្នកកសាងសាលាឆាន់ហើយ ។

    • ហនុមាន ថា:

      អ្នកកសាងយ៉ាងណា ក៏ដោយ ក៏ មិនត្រូវដាក់ខ្ពស់ជាង ព្រះកេស ព្រះសង្ឃ នឹង ព្រះបដិម៉ាករទេ ខ្ញុំថាទៅដូចជ្រុលពេក យ៉ាងមេចខ្លាចគេទាំងពួងមិនដឹងថាខ្លួនជាអ្នកកសាងសាលាអី ហ្នឹង ? 😦

  6. ហាហហហាហហ វាអស្ចារ្យខ្លាំងណាស់ញោមអ៊ើយ​! នេះប្រណាំង

    ជាមួយនឹងលោកគ្រូសង្គ្រាជវត្តតាស៊ីក្លូល្បីនៅកុដិលេខ ៦៩ តែម្តងនេះ

    ហាហាហាហាហហា ! ឲ្យវាអញ្ចឹងចុះ ហាហាហហាហ …..

    ឯណាក្រុមលោកគ្រូសូត្ររបស់អាត្មាទៅណាអស់ហើយ?​ គ្រូសូត្រឆ្វេង

    នៅកុដិលេខ​០០៧ គ្រូសូត្រស្តាំនៅកុដិ ១០៨ គ្រូសូត្រមុខនៅកុដិលេខ

    ៣៦​ គ្រូសូត្រក្រោយនៅកុដិលេខ ៧០ ក្តាប់ នាំគ្នាទៅមើលរូបឧបាសិកា

    ដែលគេតាំងឲ្យកំភើៗ ទៅមើលថាវាយ៉ាងម៉េចខ្លះ?

    អូមហាអូមះ អូមំ អត់រូបស្អីតាំង ព្យួរជញ្ជាំងសុទ្ធតែសាច់ស្រស់ …..

    ហេហេហេហេហហេ បែបនេះក្រុមអាត្មារកសឹកវិញហើយមើលទៅនោះ

    ព្រោះខានឆីសាច់ស្រស់យូរហើយ ឆាន់តែម្ហូបបួស ហេហេហេហេហ…

    លោកគ្រូចៅវិចិត្រអ៊ើយ អនមោទនាឲ្យក្រុមអាត្មាផង……​ ខុសត្រូវ

    សុំកុំប្រកាន់អី !!!!!!!! ក្រុមលោកគ្រូសូត្ររបស់អាត្មាឈរមើលរូប

    ឧបាសិកាដែលគេតាំងឲ្យកំភើៗនោះ ហៀរទឹកមាត់កក្លាក់ប្រលាក់ស្បង់

    សើមជោកហើយ …….. អាម៉េចអាម៉ាកុំរត់ទៅទូងស្គរវ៉ើយ ក្រុមលោក

    គ្រូសូត្រ !!!!!!!!!!!!! ស្គរអាត្មាទូងធ្លុះមុនក្រុមគ្រូសូត្រអស់ហើយ

    ហាហាហាហាហាហ ………

  7. kooms ថា:

    មិន​យល់​ទាល់​តែ​ស៾​មិនដឹង​ថា​គិត​យ៉ាង​ណាទេ! ហួស​និង​និយាយ​ ញ៉ោម!

  8. គ្រាន់តែជារូបនារីខ្មែរម្នាក់ក្នុងសំលៀកបំពាក់ប្រពៃណី! អាចថា ព្រះសង្ឈនៅវត្តនោះ ដាក់តាំងរូបនោះ ជាគំរូដល់ញោមស្រីៗដែលចូលចិត្ត ស្លៀកខ្លីមកកុដ្ឋលោក! រូបនេះមានន័យអប់រំណាស់។ ព្រះសង្ឈមិនហ៊ានថាស្តីអោយញោមស្រីដែលស្លៀកខ្លីមកវត្តទេ ព្រោះខ្លាចដាច់ចង្ហាន់។​អញ្ចឹងមានតែដាក់តាំងរូបនារីខ្មែរក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរចឹងទៅ ដើម្បីដាស់តឿនញោមស្រីអោយស្លៀកពាក់បែបប្រពៃណីខ្មែរ នៅពេលមក​វត្តអារាម្យ។

  9. កូនខ្មែរ-បារាំង ថា:

    …. ឬមួយក៏រូបស្រីស្អាតនោះ ជាសង្សារចាស់របស់សង្ឃដែលមានឆាយាលក្ខណ៍​នៅជិតនោះ !

  10. achharia ថា:

    សរសេរថែមមួយម៉ាត់ពីក្រោមទៅ រូបព្រះនាង សិរិមហាមាយា កាលនៅលីវ
    រួចបើកវង់ក្រចកថា ត្រូវជាព្រះមាតារបស់ព្រះសមណគោត្តម ហ្នឹងឯង
    គ្មាននរណាហ៊ានរិះគន់ទៀតទេ 😀 ។ បើមិនអញ្ចឹងទេ មុខជាប្លែកភ្នែក
    ប្លែកអារម្មណ៍ដល់ពុទ្ធសាសនិកខ្លះៗ មិនខានហើយ ។ តែខ្ញុំជឿម្យ៉ាងវិញ
    ថាអ្នកដែលដាក់តាំងរូបដូច្នោះក៏គង់គេមានហេតុផលគ្រប់គ្រាន់ដែរហើយ
    ព្រោះទាំងចៅអធិការវត្តនោះ ទាំងអាចារ្យនិងអ្នកស្រុកម្តុំនោះក៏គេមាន
    ការត្រិះរីះពីចារណាដូចយើងនៅទីនេះដែរ ។
    បើខ្ញុំនិយាយមិនសមខុសត្រូវយ៉ាងណា ជួយកែតម្រូវផង ។

    • ត្រឹមត្រូវ!​អ្នកខ្លះព្យាយាមបកស្រាយដោយលក្ខណះអវិជ្ជមាន! ធ្វើអ្វីក៏ដោយ អ្នកដែលគេធ្វើគេមានហេតុផលរបស់គេ! ការបកស្រាយគួរតែមានខ្លះអវិជ្ជមាន និងវិជ្ជមាន! អវិជ្ជមានពេកក៏មិនល្អ ហើយវិជ្ជមានពេកក៏មិនល្អដែរ។

      • achharia ថា:

        ការពិចារណារឿងអ្វីមួយ ឃើញបានទាំងផ្លូវវិជ្ជមានផង
        ទាំងផ្លូវអវិជ្ជមានផង ទៅមុខក៏បាន ទៅក្រោយក៏បាន
        ហ្នឹងគេហៅថាចេះ ធ៌មក្តាម 😀 ហើយ ដូចក្តាមវារដែរ ។
        អ្នកចេះធ៌មក្តាមនេះមានតិចជាងអ្នកក្លាហានដែលបានដាវមួយ
        ផែលខ្នងសេះទៅប្រុយស្លុយអត់ងាកក្រោយ។
        សុំនិយាយលេងជាមួយផង ខ្ញុំអ្នកចំណូលថ្មីទើបតែមកបានពិរបី
        ថ្ងៃនេះឯង ។

      • មានធម៌ក្តាមទៀត! ចៀនតែមេះ!

      • ហនុមាន ថា:

        ថាមេច អ្នកណាកើត ប្រមេះ ?:D

      • ហនុមាន ថា:

        ចយ ដឹក រើុយ ! លេង សុទ្ធតែ អវិជ្ជមាន នឹង វីជ្ជមាន ឯងស្វាឯណេះ ស្តាប់ ឡើងអាលុងខួរ ! 😀

  11. ដើម្បី​សំរួល​បរិយាកាស សូម​ពិនិត្យ​រូប​មួយ​នេះ​

    • achharia ថា:

      ចុចលិង្កហ្នឹងទៅ ឃើញតែគេសរសេរថា
      អភ័យ​ទោស, អ្នកកំពុងតែឧិ្យគេរកមើល អ្វីដែលគ្មាននៅទីនោះ :D។

      • តែ​ម៉េច​ក៏​ខ្ញុំ​បើក​ចេញ​អញ្ចឹង​?

      • រក​ឃើញ​មូល​ហេតុ​ហើយ។ ឥលូវ​បើក​ចេញ​រូប​ហើយ។

      • achharia ថា:

        មែនពីព្រឹក URL តទៅ អាថាច់មិនមួយដែលមាន ID= ???
        អីឡូវខ្ញុំបានបកឃើញដែរហើយ ។
        ខ្ញុំថា បើចាត់ចែងទៅសួរនាំយកព៌តមានពីវត្តនោះអោយច្បាស់
        រួចមកសរសេរប្រាប់គ្នាទីនេះ សោះនឹងនាំគ្នាវាយមេស្មានបានទាក់
        កែងគ្នាអែរ ។

      • ខ្ញុំ​បាន​ជូប​លោក​នៅ​វត្ត​នោះ​ដែរ តែ​មិន​ហ៊ាន​សួរ។
        ខ្ញុំ​ជឿថា​អ្នក​ទាំង​ពីរ​ដែល​មាន​រូបថត​នៅ​ក្បែរ​រូប​ថត​លោក​នោះ យ៉ាង​ហោច​ណាស់​ក៏​ជា​ឧកញ៉ា​ដែរ ហើយ​ជា​អ្នក​ឧបត្ថម្ភធំ ដល់​ការកសាង​សាលាឆាន់​នេះ​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​រូប​ខ្លួន​គេ​នោះ​នៅ​ទី​នេះ។ ប៉ុន្តែ​មិន​យក​រូប​ស្អី បែរ​ជា​យក​រូប​តែង​ខ្លួន អី​បែប​នេះ​មក​ដាក់​តាំង ដូច​រូប​គេ​តាំង​ផ្ទះ។
        ខ្ញុំ​ធ្លាប់​ឃើញ​តែ​ដាក់​តាំង​រូប​ សង្គ្រាជ​វត្ត សម្តេច​សង្ឃ ដូន​ចាស់។ល។ ដល់​គេ​តាំង​រូប​បែប​នេះ​ប្លែក​ម្យ៉ាង​(រ)បស់​គេ :D​

      • កូនខ្មែរ-បារាំង ថា:

        C’est ça le Royaume du Merveille !
        Tout est merveilleux et d’étonnement, n’est-ce pas !

      • ហនុមាន ថា:

        Pas vraiment, Wonder oui, Magnifique non.:D

      • ហនុមាន ថា:

        ប្រហែលជា សង្រ្គាជវត្តនោះ ជា ស្រី ស្អាត ?:D

  12. khmerse7en ថា:

    ខ្ញុំមិនដឹងជាត្រូវនិយាយយ៉ាងណានោះទេ

  13. ម្ចាស់ប្លុកពិតជាបានផ្តល់មេរៀនមួយដ៏ល្អ! មនុស្សចូលចិត្តធ្វើការវិនិច្ឆ័យ​ហើយការវិនិច្ឆ័យរបស់យើងនិងមិនមានបញ្ហាដល់ខ្លួនយើងទេ បើយើងចាប់ផ្តើមពីវិជ្ជមានទៅ។

    • ហនុមាន ថា:

      ថាមើល៍ អាហ្នឹង កំហុស អ្នកណា ? បើម្ចាស់ ប្លក ដាក់ មិនអស់ ឲ្យ គ្នា ឯទៀត ទាញមើល ធ្វើម្តេច នឹង ត្រូវ មែនទេ ? 😀

    • ហេហេហេហ ……….. ប្រហែលជាតាស៊ីក្លូស្រវឹងជ្រុលឬអី

      បានជាចូលចិត្តនិយាយតែផ្តេសតែផ្តាសនោះ? ខ្វះស្អីរូបថតម៉ាគគោក

      ម៉េចក៏មិនយកមកបិទជញ្ជាំង? រូបសម្តេចសង្ឃជួនណាត ភិរម្យង៉ុយ

      សម្តេចហួត តាត អាចារ្យស្វា អាចារ្យហែមចៀវ​ ពោធិកំបោរ​ឬ ក៏ព្រះ

      មហាក្សត្រខ្មែរ និង វីរបុរសខ្មែរម៉ាគគោកអីហ្នឹងម៉េចក៏មិនយកមកតាំង?

      ធ្វើមើលតែខ្វះរូបថតខ្លាំងណាស់ទៅឬ?

      ហើយចុះបើជាអ្នកជួយឧបត្ថម្ភកសាងវត្ត ធ្វើបុណ្យ ធ្វើទាននិងពុទ្ធសាស

      នាមែន រួចចុះហេតុអីក៏មិនសរសេរអក្សរពីក្រោមឲ្យច្បាស់ថា ” រូបថត

      ឧបាសកនិងឧបាសិការដែលមានសទ្ធានិងនិស្ស័យជាមួយនិងព្រះពុទ្ធ

      សាសនា ហើយបានជួយកសាងសាលាឆាន់ កុដិ ស្អីៗអញ្ចឹងទៅ ” ។

      បើដាក់ទទេបែបនេះ នរណាមួយដែលមិនច្រលំនោះ ?

      ដើរយករូបថតហ្នឹងទៅសួរគេម៉ានគរទៅ បើគេមិនគិតអវិជ្ជមានទេ ចាក់

      លុយភ្នាល់ជាមួយនឹងតាស៊ីក្លូតែម្តងរ៉ូវ !!!!!!! រឿងនេះជាកំហុស

      គណះគ្រប់គ្រងវត្តដែលមិនបានមើលសព្វគ្រប់ ធ្វើឲ្យមានបញ្ហានិងការ

      វិភាគរិះគន់ បែបអវិជ្ជមាន ……….

  14. កូនខ្មែរ-បារាំង ថា:

    នត្ថិ លោកេ អនិន្ថិតោ !

  15. សុឃាង ថា:

    រូបនេះគូ ឬ ក៏ផ្ជួរជាប់ជញ្ជាំង?

  16. ហ៊ុយ​ ស៊ីវ អ៊ឺ ថា:

    សូមខមាទោសចុះ ព្រះតេជគុណទាំងឡាយប្រហែលគា្មន
    អារម្មណ៍សូត្រធម័ទេមើលទៅ!!!!!!!!!!!!!!!!!

  17. ម៉ាត់មនុស្សពេលខ្លះពិតជាវែងជាងផ្លូវ​មែន។​ ការដាក់រូបទី១​របស់​វិចិត្រពិត​ជា​អាច​ទាក់ទាញការបញ្ចេញយោបល់​ប្លែកៗគ្នាភាគច្រើន​គឺ​ការវិនិច្ឆ័យបែបអ​វិជ្ជមាន។ ខ្ញុំក៏ចាប់អារម្មណ៍រូបទី​១​ដែរ​ ប៉ុន្តែយើង​ក៏មិនត្រូវ​វាយតំលៃ​អ្វី​មួយ​តាម​តែ​ការ​ធ្លាប់ឃើញ​ ធ្លាប់លឺ ឬ​អគតិ​របស់​យើង​នោះឡើយ។ យើងត្រូវ​ប្រើការគិត​ប្រកបដោយ​ការ​ត្រិះរិះ​របស់​យើង​មុន​និង​ធ្វើការសន្និដ្ឋាន។​ ការយករឿងលោកសង្ឃមកនិយាយលេងសើចមិន​ជា​ការល្អ​ប៉ុន្មានទេ។ ជា​ការ​ពិត​សង្ឃមានល្អ​មាន​អាក្រក់​ព្រោះ​លោក​ក៏ជា​មនុស្ស។ តែយើង​ត្រូវ​និយាយ​អោយ​ចំ​ថា​តើសង្ឃអង្គណា​ដែល​ប្រព្រឹត្តិអំពើខុសវិន័យបែបនោះ។ ការនិយាយថា​ត្រី​មួយកន្ត្រកស្អុយ​មួយ​គឺ​ស្អុយទាំងអស់គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ ការសន្និដ្ឋាន​ដែល​បែក​អូរ​ហូរស្ទឹង ក្អែកមួយជា​ក្អែកដប់នេះ​ហើយ​ដែល​ធ្វើអោយ​ស្រុក​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃ។​

    ប្រសិនបើខ្ញុំជាវិចិត្រ ខ្ញុំនឹងសួរលោកថាតើរូបស្រ្តី​និង​បុរសនោះ​ជា​នរណា? ខ្មែរយើង​មាន​ការ​ប្រកាន់ខ្លាំងណាស់​ក្នុងការដាក់តាំងអ្វី​មួយអោយ​ត្រូវ​តាម​ឋានៈ​​​ ទីកន្លែង​និង​ពេល​វេលា។ បញ្ហាមួយចំពោះរូបខាងលើគឺ​ កង្វះខាតព័ត៌​មាន នៅ​ខាងក្រោម​រូបនីមួយៗត្រូវ​ដាក់ឈ្មោះ​និង​មុខងារថា​តើបុគ្គលទាំងនោះ​ជានរណា?​ហេតុអ្វីបាន​ជា​ត្រូវ​ដាក់តាំងនៅទីនោះ?​

  18. បូរិទ្ធ ថា:

    ខ្ញុំយល់​ស្របតាមគំនិត ច័ន្ទរឿន។​ប៉ុនែ្ត​យើងមិនគួរផ្សព្វផ្សាយ​រូប​ភាព​នេះតទៅទៀត​ទេ​​វាអាចធ្វើអោយមានផលអាក្រក់​​ដល់ព្រះពុទ្ធសាសនារបស់យើង​បើសិនមានសាសនាដទៃមើលឃើញ។យើងគួរ​តែទាក់ទង​ទៅគណកម្មាការ​វត្ត​​រឺរកវិធីផ្សេងដើម្បីកែលំអរ។​ជាការពិតមិនគួរអោយមានរូបភាពបែប​នេះកើតមានទេនៅក្នុងវត្ត។​:)

  19. រដ្ឋ ថា:

    ខ្ញុំ​កោត! រូប​កាត់​ត​សោះ នាំគ្នា​…
    បាប​កម្ម បាប​កម្ម !

    • រូប​មួយ​ណា​កាត់​ត​?
      រូប​នេះ​ប្រហែល​មានកាត់​ចោល​ខ្លះ តែ​អត់​មាន​ត​ថែម​ទេ។ កាត់​ចោល​រូប​ក្មេង​ក្មាង​ដែល​ខ្ញុំ​ថត​ជាប់ (តាម​វិធី crop និង​ resize)។ តែ​មិន​បាន​កាត់​រូប​ មក​ពី​ណា​ពី​ណី​មក​ត រឺ​បិទ​លើ​ជញ្ជាំង​ទេ។ ជញ្ជាំង​នោះ​គឺ​គេ​ទើប​លាប​កំបោរ​មិន​ទាន់​រួច។

      ជា​គតិ​នៃ​អត្ថបទ​នេះ​គឺ បើ​រូប​បុគ្គល​នៅ​លើ​ជញ្ជាំង​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការសាងសង់​សាលា​ឆាន់​នេះ តើ​ការ​ដាក់​តាំង​បុគ្គល​ម្នាក់ ក្នុង​ស្ទីល​ថត​បែប​នេះ សំលៀក​បំពាក់​បែប​នេះ សមរម្យ​ដែរ​រឺ​ទេ​?

      ហើយ​បើ​ចង់​ដឹង​ថា​វត្ត​នេះ​ឈ្មោះ​អី ខ្ញុំ​អាច​ប្រាប់​បាន។ ហើយ​ទៅ​មើល​ផ្ទាល់​ភ្នែក ដោយ​ខ្លួន​ឯងទៅ នឹង​ប្លែក​អារម្មណ៍​មិន​ខាន​។

  20. ចុម…! ប្រយ័ត្នជំទាវខ្លះដឹងមិនតាំងរូបគាត់ តិចគាត់ខឹងដែរ!! ហាហា ខ្ញុំធ្លាប់ធ្វើជាអាចារ្យដែរ​ ទើបឃើញវត្តនេះ ទំនើបជាងវត្តខ្ញុំ! អូយ…ញាក់សាច់! 😆

  21. ហនុមាន ថា:

    និយាយតាមត្រង់ចុះ មូលហេតុ មកពីខ្ញុំ បាន​សសេរ ដូចនៅខាងលើៗ​នោះមកពីខ្ញុំ មិនបានឃើញ រូបបុរស ម្នាក់ទៀត ដែលនៅខាងស្តាំដែ ទើបតែវិចិត្រ បានដាក់ លិង ក្រោយ មកបាន មើលហើយ មានការពិចារណា ។ ច័ន្ទរឿន បាន និយាយនោះ​មិនត្រូវទេ មនុស្សសម័យឥឡូវ មិនសូវគិតឲ្យដិតដល់ទេ តែឃើញយ៉ាងណាថាយ៉ាងនោះឯង សន្និដ្ឋាន មិនសន្និដ្ឋាន សីុសង តែឃើញនឹងភ្នែក ។ បើមនុស្ស(ខ្មែរ)ចេះគិតឲ្យដល់ត្រឹមត្រូវនោះ​ មិនសម្លាប់គ្នាឯង អស់ជាង បីលាន អ្នកទេ។ យើងទាង ប៉ុន្មានអ្នកដែលបានសសេរ គ្មានអ្នកណាម្នាក់ សួរពីផ្លាកដែលបានដាក់ខាងក្រោមរូបថតនោះ ផង ហេតុនោះហើយបាន យើងម្នាក់ៗមានការស្មាន នឹង សន្និដ្ឋាន ព្រោះគ្មានដឹងការពិត ។ ជាពាក្យ អងគ្លេស ថា Miscommunication or lost intranslation ថាតាមតែការមើលឃើញ ។ យើងមិនអាចបន្ទោសគ្នា បានទេ គួរតែរកហេតុផល វិញ ទើបបានមានការលូតលាស់ នឹង រីកចំរើន បាន​។

    • ឃើញលើកនេះចេះនឹកគិតរកហេតុផល! ទាល់តែដាក់ម៉ាមេរៀនអញ្ចឹងបានចេះនឹកគិតរកហេតុផលខ្លះ! ខ្ញុំនៅតែសរសើរម្ចាស់ប្លុកដដែល ដែលចេះរកមេរៀនល្អៗមកបង្រៀនកូនខ្មែរតាមប្លុករបស់គាត់! ទោះយ៉ាងណាណា សូមបងប្អូនកុំឆាប់ធ្វើការវិនិច្ឆ័យ រឺ សន្និដ្ឋានអ្វីមួយឆាប់ពេក។ បើចង់ឆាប់អញ្ចឹង សូមចាប់ផ្តើមពីវិជ្ជមានសិនទៅ​ហើយក៏មិនទាន់ហួសពេលអីដែរនិងងាកមកនិយាយពីអវិជ្ជមាននោះ។

  22. The Cambodia Magazine ថា:

    ស្រុកខ្មែរពិតជាសម្បូរណ័រឿងយ៉ាប់មែន!

  23. មុន្នីរតនាតារា ថា:

    ពុទ្ធសាសនាខ្មែរ ម៉េចក៏ដល់ថ្នាក់នេះ ? ប៉ុន្តែសង្ស័យតែរូបកាត់តទេ។

  24. ងាប់ហើយលោកអើយ! ប្រហែលមែនហើយជារូបកាត់តទេដឹង?

  25. មើល​ទៅ​ពិត​ជា​មិន​គួរ​អោយ​ជឿ​មែន​ហើយ បាន​ជា​ តារា បាត់ដំបង រដ្ឋ មិន​ជឿ​ថា​ជា​រូប​ពិត ហើយ ថា​ជា​រូប​កាត់ត។ សូម្បី​តែ​ខ្ញុំ​ក៏​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​ដែរ ​ហេតុដូចនេះ​ហើយ​បាន​ជា​ថត​មក​ចែក​គ្នា​មើល​នៅ​ទី​នេះ​ទៅ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s