តើ​ចាំ​ដល់​ពេល​ណា?


មិន​មែន​ដើម្បី​បរិហារ​ខ្មែរ​គ្នា​ឯង​អោយ​បរទេស​មើល​នោះ​ទេ ព្រោះ​បរទេស​មិន​ច្រើន​ទេ ដែល​ចេះ​ខ្មែរ​។ គឺ​ដើម្បី​រិះគន់​ខ្មែរ​គ្នាឯង​ក្នុង​រង្វង់​ខ្មែរ​គ្នា​ឯង។
លោក​ប៊ុន​ ចាន់ម៉ុល បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ស្តី​ពី​ចរឹត​ខ្មែរម្តង​រួច​មក​ហើយ។ ខ្ញុំ​ក៏​មាន​គំនិត​ចង់សរសេរ​អត្ថបទ​ថ្មី​មួយ​ស្តី​ពី​ចរឹត​ខ្មែរដែរ តែ​អត់​ទាន់​ចេះ​សរសេរ។

ឆ្នេរ​អូរឈើ​ទាល


ឆ្នេរអូរ​ឈើ​ទាល​ដ៏​អ៊ូអរ


អ្នក​លក់​កាំ​ជ្រួច -មុខរបរ​មួយ សំរាប់​អ្នក​ក្រ


មើល​នែ!

ហើយ​ចុះ​អាមួយ​នេះ​វិញ? តើ​អ្នក​ចាំ​ដល់​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ ទើប​អ្នក​មិន​ឈប់​ពង្រាយ​សំរាម​បែប​នេះ​រឺ​?


ឆ្នេរ​អូរត្រេះ

ឆ្នេរ​នេះ​​ មិន​សូវ​សំបូរ​ខ្មែរ​យើង ទៅ​លេង​ឡើយ ហេតុនេះ​ហើយ​វានៅ​​ស្អាតជាង​ឆ្នេរ​អូរ​ឈើ​ទាល។ ឈឺ​ចាប់​ទេ? ហេតុអ្វី​ក៏​យើង​នៅ​ទី​ណា​ កខ្វក់​ទី​នោះ​អញ្ចឹង? វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ខ្មែរ​ទាំង​អស់​ទេ តែ​…

ក្មេង​រើស​សំរាម​នៅ​អូរត្រេះ ។ ប្រហែល​ពួក​អា​គាំង​អ្នក​ពង្រាយ​ដែរ​ហើយ? ពេល​នោះ​មាន​ស្រី​អឺរ៉ុប​ជំទង់​ពីរ​នាក់​ដើរ​រើស​សំរាម​ដែរ តែ​មិន​មែន​រើស​ទុក​លក់​ដូច​ក្មេង​ខ្មែរ​ឡើយ គឺ​រើស​យក​ទៅ​បោះចោល​នៅ​កន្លែង​ផ្សេង។ គួរ​អោយ​អាម៉ាស់​មែន!!!។


ឆ្នេររាម ដែល​គេ​បោះ​បង់

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

43 Responses to តើ​ចាំ​ដល់​ពេល​ណា?

  1. កញ្ញា ថា:

    និយាយដោយស្មោះអស់ពីចិត្តចុះ​ពិតគួរឲខ្មាស់គេមែន!​មិនថាតែនៅតាមឆ្នេរសមុទ្រ​ឬតាមរមនីយ្យដ្ឋាននានាឡើយ​ខ្ញុំតែងសង្កេតឃើញថា​ប្រជាជនខ្មែរមួយចំនួន​ចូលចិត្តចោលកាកសំណល់ផ្សេងៗនៅពាសវាលពាសកាល​។​​​មួយទៀតនិយាយពីរឿងខាកស្តោះវិញមិនបាច់និយាយ។​មិនថាអ្នកជិះឡានឬម៉ូតូទេ​​​ឲតែនឹកឃើញចង់ស្តោះ​បើកកញ្ចក់ឡាន​ឬងាកឆ្វេងស្តាំស្តោះមួយរំពេចហ្នឹង​ចង់មានអ្នកណានៅពីក្រោយក៏មិនខ្ចីខ្វល់ដែរ។​ពេលដែលខ្ញុំទៅណាមកណាជាមួយអ្នកដទៃឬមិត្តភ័ក្រ​ខ្ញុំតែងតែនិយាយពីរឿងនេះ​ហើយស្នើឲគេកុំទុកឬរាយសំរាមចោលនៅតាមកន្លែងសាធារណៈនានា​ប៉ុន្តែគេថាខ្ញុំនេះគិតច្រើនស្រលាញ់បរិស្ថានអីតែឯង​តែក៏មានអ្នកខ្លះគេស្តាប់មតិរបស់ខ្ញុំដែរ។​​​មិនដឹងធ្វើមិចទេ!

  2. Samady KS ថា:

    កំពង់​សោម​ជា​ស្រុក​កំណើត​របស់​ខ្ញុំ កាល​ហ្នុង​ខ្ញុំ​តែង​តែ​ទៅ​លេង​នៅ​ឆ្នេអូឈើទាល​ណាស់ ប៉ុន្តែ​ខ្ញុំ​មក​រស់​នៅ​ភ្នំពេញ 7 ឆ្នាំ​មក​ហើយ តែ​មិន​សូវ​បាន​ទៅ​លេង​ញឹក​ញាប់​ទេ។ កាល​ពី​មុន ខ្សាច់​នៅ​លើ​ឆ្នេ​ ស ស្អាត​ណាស់ ប៉ុន្តែ​ឥឡូវ​ដូច​ជា​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ ?​

  3. ចាំបាច់​ទៅ​រិះគន់​អី​ដល់​កន្លែង​កម្សាន្ត​អស់​ហ្នឹង មើល​តែ​ក្នុង​ផ្ទះ​ដឹង​ហើយ

  4. peehs07 ថា:

    មើលទៅទីរមណីយដ្ឋាន គួរឱ្យរំភើប មិនអន់ជាងបរទេសប៉ុន្មានទេ ជាពិសេសយុវជនយុវនារីស្អាតៗស្រស់ៗ តែទាស់ត្រង់សម្រាំ!

    បើពង្រាយសំរាំយ៉ាងហ្នឹងហើយ យើងគួរតែប្តូរទិសដៅ ទៅលេងរាជធានី
    ខ្មែរអង្គរវិញម្តងមើ! ប្រាង្គប្រាសាទរាជធានីខ្មែរអង្គរល្អឥតខ្ចោះ គ្មាន
    សំរាំទេ បើមិនជឿទេ សូមអញ្ជើញទៅលេង ស្ថានីយ៍ទេសចរណ៍ខ្មែរ
    អង្គរយើងខ្ញុំ ពិតជាមិនទាស់ភ្នែកឡើយ ឥឡូវនេះមនុស្សរកឡានក្រុង
    ជិះអត់បានទេ តែក្រុមហ៊ុនយើងខ្ញុំកុំពុងតែបើកជា រទេះភ្លើងក្រុងបន្ថែម
    ឱ្យភ្ញៀវជិះ សូមអញ្ជើញទៅមើលកុំខាន អាស័ដ្ឋានរបស់ខ្ញុំគឺ

    http://peehs07.Wordpress.com/

    សូមអរគុណ!

  5. អគ្គលីបុត្រ ថា:

    ខ្ញុំមិនដឹងថាអ្នកណាទាំងអស់គ្នារស់នៅ​ស្រុកគេ​យូរ​ប៉ុណ្ណាទេ តែខ្ញុំ​ជឿថា​អ្នក​ទាំងអស់គ្នា បានចំលង​វប្បធម៌ល្អៗ​របស់គេ​បានច្រើនគួរសមហើយ! នៅអឺរ៉ុប ប្រជាជនមានអ្នកចេះដឹងច្រើនណាស់ ចុះស្រុកខ្មែរ?
    យើងមិនចាំបាច់មើល​វែងឆ្ងាយទេ មើលតែសង្គមគ្រួសារទៅ អ្នកមានខ្លះ​ផ្ទះស្អាតបាត រៀបរយ អ្នកក្រខ្លះដូចសំបុក​កណ្តុរ! មកពីអ្វី?
    ការចេះដឹង និង​ផ្នត់គំនិត!!!!
    ប្រជាជនចេះដឹងច្រើនគេយល់ថា ធ្វើអ្វីមួយតើវាមានការប៉ះពាល់យ៉ាង​ដូច​ម្តេច! អ្នកខ្លះដឹងហើយ​ថា​បោះ​សំរាម​ចោលវាអាក្រក់​មើល ស្មោគគ្រោក! តែគេនៅតែបោះចោល! ហេតុអ្វី? មកពីផ្នត់គំនិតរបស់គេ! ផ្នត់ដែលបត់​ទុក​រាប់​សិប​ឆ្នាំ ដល់ពេលភ្លាមៗ​ចង់យក​មកអ៊ុតយ៉ាងម៉េច​ ក៏​វាមិន​រៀប​ស្អាតដែរ!
    ចង់​ឲ្យ​ស្រុក​ខ្មែរ​រីកចំរើន និយាយតែមាត់ អត់បានការទេ គឺមានតែផ្លូវ​មួយទេ គឺការរៀនសូត្រ!!!
    តើអនិកជនណាខ្លះ បាន​ឧបត្ថម​លើ​ផ្នែក​អប់រំ? តិចណាស់!
    ពួកគេច្រើនតែ​ផ្តោតលើ​ផ្នែកសាសនា! តែសួរថា​សាសនារីកលូតលាស់ទេ! អត់ទេ មានតែ​យ៉ាប់ទៅៗ!!
    និយាយឲ្យខ្លី ត្រូវ​ជំរុញ បងប្អូន សាច់ញាតិ មិត្តភក្ទិ អ្នកភូមិ អ្នកស្រុក ជនរួម​ជាតិ ឲ្យខិតខំរៀនសូត្រ ទើបជាដំណោះ​ស្រាយ​​ដែលមានប្រសិទ្ធភាព! តែយើងត្រូវចំណាយពេលយូរបន្តិចហើយ ថាមិនត្រូវ ៥០ ទៅ ១០០​ឆ្នាំទៀត!

  6. អគ្គលីបុត្រ ថា:

    មានមនុស្សច្រើនណាស់ ដែលចូលចិត្ត​យក​ស្រុកខ្មែរទៅប្រៀបធៀប​ និង​ប្រទេស​រីកចំរើន ដូចជាថៃ វៀតណាម អាមេរិក ជប៉ុន,…. !!
    ពួកគេប្រៀប​ធៀប​ដោយ​ភ្លេចគិតថា តើ​យើង​មានអ្នកចេះដឹងប៉ុន្មានអ្នក នៅស្រុកខ្មែរ!!
    មើលតែការប្រលង​សិស្សពូកែគណិតវិទ្យាទៅដឹងហើយ ខ្មែរ​នៅលេខ​ជិតចុង​ប៉ូច!!! មកពីអ្នកណា? មកពីយើងខ្លួន​ឯង និង​សង្គម! ចង់រៀនសូត្រ​ឲ្យបាន​ចេះដឹង អ្នកខ្លះ​ខ្វះលុយ​ខ្វះកាក់!
    តូយ៉ាងដូចខ្ញុំ ចូលមហាវិទ្យាល័យ​ឆ្នាំទីមួយ​ភ្លាម បានពាក់កណ្តាល​ឆ្នាំ ម៉ែឪស្រែកមកថា អស់លុយឲ្យរៀនហើយ! ខ្ញុំត្រូវ​រត់ទៅរកការងារធ្វើ ហើយដូរទៅរៀនពេលយប់!
    រៀនមិនចូលទេ អស់កំលាំង​ពីថ្ងៃ ឡើងស្មុគខួរអស់ហើយ ដល់​រៀន​គ្មានចូលស្អីទេ ស្តាប់គ្រូ​ងុយតែដេក!
    រៀនចប់បួនឆ្នាំ​គ្មានចេះ​ស្អីទេ រៀន​ធនាគារ ទៅធ្វើ​ទីផ្សារអីណាឆ្កុយ!
    មិនតូចចិត្តទេ គេរៀន​ចេះគ្រប់គ្នាអត់តែខ្ញុំ ធ្វើម៉េច​យើងត្រូវរក​លុយ​រៀន​ខ្លួន​ឯង!
    ….

    • Samady KS ថា:

      អី​យ៉ាស់… បុត្រ​ឯង ង៉ៃ​នេះ​មាន​រឿង​អី​ហ្នឹង​បាន​ជា​មក​ រអ៊ូ​រទាំ​នៅ​ទី​នេះ​ចឹង? អារឿង​ដែល​ថា រៀន​ចប់​អត់​ចេះ​នេះ មិន​សូវ​ជា​អី​ទេ ប៉ុន្តែ​អា​រៀប​ចប់​ហើយ ចេះ​ទៀត​ប៉ុន្តែ​​រក​ការងារ​ធ្វើ​មិន​បាន ព្រោះ​អត់​មាន​ខ្សែ​ហោ និង​គេ។

    • ម៉ោ​ពី​រៀន​អត់​ចេះ​ខ្លួន​ឯង​ទេ​ដឹង មក​ធ្វើ​ឯង​បន្ទោស​ថា​ម៉ែ​អត់​អោយ​លុយ​រៀនឯណា.. 😀
      (និយាយ​លេង​ទេ :D)

      • អគ្គលីបុត្រ ថា:

        មិនមែនទេ បើយើងរៀនតែមួយមុខ វាងាយស្រួលជាង យើង​ធ្វើការពេល​ថ្ងៃ​ហើយ​រៀន​ពេលយប់​ នោះ​តើ​រៀន​យ៉ាងម៉េចចូល!!
        តែ​ក៏​សុំអួតដែរ រៀន​អត់សូវចេះទេ តែ​ចប់​ភ្លាម​បទពិសោធន៍ពេញ​ខ្លួន ៣ ៤​ឆ្នាំ​ បូក​និង​សញ្ញាប័ត្រ ទៀត​ទៅណាក៏គេទទួលដែរ !!
        អភ័ព្វតែ​អ្នកខ្លះ​ កាលរៀន​ពូកែនោះពូកែ ដល់ចប់​រក​ការងារ​អត់បានធ្វើ ទៅត​យក​ម៉ាស្ទ័រ 😆

      • កេសី ថា:

        នៅក្មេងសោះ ថារៀនប៉ុណ្ណេះហត់ទៅហើយ ។ កាលខ្ញុំនៅរៀន ខ្ញុំមាន​ការងារ full-time (៨ម៉ោង) ហើយត្រូវទៅរៀនពេល​យប់ (៣ម៉ោង) បន្ទាប់មកទៅធ្វើការ part time មួយ ឬ ពីរម៉ោងបន្ថែម​ទៀតឯណោះ ។ នេះ ក្រុមគ្រួសារខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ដោយខ្ញុំ​មិនចាំបាច់ប្រឹង​យ៉ាង​នេះ តែខ្ញុំនៅតែចង់ធ្វើ ដើម្បីលត់ដំខ្លួន ។ បច្ចុប្បន្ននេះ ទោះខ្ញុំនៅមាន​ការងារ full-time ក៏ដោយ ក៏ខ្ញុំនៅតែ​ទៅ​រៀន​នៅចុង​អាទិត្យ​ដដែល ។

        មានពាក្យមួយថា “លត់ដំ ទាន់ខ្លួននៅក្មេង” ។ បុត្រឯង​ប្រឹង​លត់​ដំខ្លួនពី​ឥឡូវទៅ ក៏មិនខុសដែរ ។

    • Sabay ថា:

      តើអ្នកណាអ្នកទទូលខុសត្រូវក្នុងការផ្តល់ការអប់រំអោយយើង? ការអប់រំគួរ​តែត្រូវផ្តល់អោយដោយឥគិតថ្លៃ ហើយ​គ្រប់ៗ​គ្នាត្រូវមានឪកាសស្មើរគ្នា។​ ហើយ​ហេតុអ្វីបានជាយើងមិនបានទទួល​នូវសេវា​នេះ? មិនចង់និយាយទេ​ និយាយទៅមក​​ចេញដល់អ្នកដែលបរាជ័យក្នុងការផ្តល់ការអប់រំដល់​ប្រជាជនខ្មែរ

  7. peehs07 ថា:

    បាទខ្ញុំទទួលស្គាល់ថាមានបញ្ហានេះជាយូរណាស់មកហើយ ដំបូងខ្ញុំបាន
    ឮកាលដើមឆ្នាំ៩០ ដូចលោកអគ្គលីបុត្រនិយាយអញ្ខឹងថារៀនចប់ហើយ
    អត់ការធ្វើ ដោយគ្មានខ្សែរហោ ដូចលោកសាមឌីដែរ តែឥឡូវនេះឮពាក្យ
    ដដែលដូចកាលមុនអញ្ចឹង នេះជារឿងពិត។ រឿងខ្សែរហោនិងបក្សពួក
    ត្រូវតែមានទើបបានការងារល្អេធ្វើ ប្រហែលជាអញ្ចឹងមែន។ តែខ្ញុំវិញ
    កាលពេលនោះ មានគេមកហៅឱ្យទៅទាក់ទងលោកធំឋានៈដល់ក្រសួង
    វប្បធម៌លើផ្ទៃប្រទេសទាំងមូល អត់ហ៊ានទៅជួបគេទេ កេថាមិនអីយ៉ាង
    ណាក៏អត់ព្រមទៅដែរ ពីព្រោះគម្លាតអ្នកធំនិតអ្នកតូចវាឆ្ងាយគ្នាពេក
    និយាយទៅដូចអួតខ្លួនឯងទៀតហើយ តែរឿងនេះជារឿងពិត។
    កាលពេលនោះ ខ្ញុំនៅមើលថែរក្សាជម្ងឺញោមខ្ញុំនៅមន្ទីពេទ្យលោក
    សង្ឃ ដូចខ្ញុំបានប្រាប់លោកសាមឌីកាលពេលមុនស្រាប់ តែខ្ញុំពុំបាន
    និយាយរឿងនេះទេ។ នៅពេលនោះមានមីងម្នាក់មកដេកពេទ្យក្បែរ
    ញោមខ្ញុំ គាត់កូនប្រុសម្នាក់បានប្រពន្ធគេអ្នកធំនៅភ្នំពេញនេះឯង តែ
    គាត់នោះជាអ្នកក្រទេនៅស្រុកពោធិសាត់ឯណោះ មីងនិងកូនគាត់ចេះ
    តែមកនិយាយលួងលោមខ្ញុំឱ្យទៅមើលកូនក្រមុំលោកក្រសួងវប្បធម៌
    ហើយគេបាននាំប្រពន្ធផ្ទាល់របស់គេមកជួបខ្ញុំទៀតនៅតែមិនហ៊ាន
    ប៉ុន្តែគេបានប្រាប់ខ្ញុំថា កូនក្រមុំគេនោះ ឪពុកដែលកាន់ក្រសួងវប្បធម៌
    នោះជាខ្មែរទេ តែម្តាយជាជនជាតិយួន អញ្ចឹងកូនក្រមុំជាកូនកាត់។
    អង្គុយពិចារណាវែងឆ្ងាយអត់ហ៊ានទៅ គេយកម៉ូតូមកឌុបឱ្យទៅជា
    មួយគេក៏អត់ហ៊ានទៅ ដោយខ្លាចគេយកទៅធ្វើបាប ហើយម្យ៉ាងទៀត
    ដោយខ្លួននៅមើលថែរក្សាជម្ងឺញោមដែលឈឺយ៉ាងធ្ងន់ បើយើងទៅរក
    ប្រពន្ធនោះដូចជាហួសហេតុពេក យើងគួរតែនៅមើលជម្ងឺញោមឱ្យជា
    សិនទើបត្រូវ ម្យ៉ាងទៀតដោយអ្នកនាំនោះមិនដែលបានស្គាល់ពីមុន
    មកទេ ទើបទេស្គាល់នៅពេទ្យនេះឯង។ ពេលនោះបើខ្ញុំប្រថុយដូច
    គេឯង ប្រហែលខ្ញុំបានធ្វើធំនិងគេហើយមើលទៅ ពីព្រោះពេលនោះ
    អ្នកធ្វើធំៗនៅស្រុកខ្មែរគេកំពុងតែរកទំនាក់ទំនងអ្នកខាងក្រៅ។ខ្ញុំ
    ប្រាជច្រើនណាស់ គេចូលចិត្តខ្ញុមច្រើន សូម្បីតែមេពេទ្យក៏គេធានា
    រ៉ាប់រងមើលញោមខ្ញុំដែរពេលនោះ។ នេះប្រហែលជាខ្ញុំគ្មានសំណាង
    និងគេ ហើយអ្នកដែលបបួលខ្ញុំនោះ គេធ្វើធំផងនិងគេធ្វើគ្រូបង្ហាត់
    អង្គ្លេសទៀតផង។ល។

    សូមទោសខ្ញុំនិយាយនេះចេះតែវែងហើយចេះតែមានរឿងនិយាយ
    សូមអរគុណ!

    • Samady KS ថា:

      អី​យ៉ា…​សាច់​រឿង​របស់ peechs 07 ពិត​ជា​វែង​ឆ្ងាយ​មែន​!
      អារឿង ផាក 1000 ដុល្លា​លើ​កម្រាល​ព្រំ​នោះ​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៏​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ថា​គេ​ផាក​អស់ 200 ដុល្លា​នោះ​គឺ​មិន​មែន​លើ​កម្រាល​ព្រំ​ឡើយ​ គឺ​​ពេល​ដែល​ខ្ញុំ​ញាំ ស្ក​កៅស៊ូ រួច​ក៏​ខ្ចប់​ជាមួយ សំបក របស់​វា ហើយ​បោះ​ចោល​ទៅ​ក្នុង​ធុង​សំរាម ប៉ុន្តែ​វា​អត់​ចូល​ក្នុង​ធុង​សំរាម​​ទេ​ វា​ធ្លាក់​ចេញ​ក្រៅ​ប៉ុន្តែ​ដោយ​សារ​តែ​ខ្ញុំ​គិត​ថា ប៉ុន​ហ្នឹង​វា​មិន​អី​ទេ ណា​មួយ​ឡាន​ដែល​គេ​មក​​ទទួល​ខ្ញុំ​នោះ បាន​មក​ដល់ ចឹង​ខ្ញុំ​ក៏​ឡើង​រថយន្ដ​ភ្លាម មិន​ត្រឡប់​ទៅ​រើស​យក​សំបក​ស្ករ​កៅ​ស៊ូ​ដែល​ជ្រុះ​ចេញ​ក្រៅ​ធុង​នោះ​ទេ ប៉ុន្ទាប់​មក​ប្រហែល​ជា 1 ម៉ោង​ក៏​មាន​ប៉ូលីស ទៅ​ហៅ​ខ្ញុំ​ដល់​សណ្ធាគារ ប្រាប់​ខ្ញុំ​ផង​បង​ថ្លៃ​ផាក​ពិន័យ….​មាន​ទាំង​លិខិត​បញ្ចាក់ និង​រូប​ថត​ទៀត​ផង….​ប្រហែល​ជា​គេ​មា​ន កាំម៉េរា ទេ​ដឹង​បាន​ជា​មាន​រូប​ថត​​កន្លែង​ដែល​ខ្ញុំ​ចោល​សំរាម?

  8. Sabay ថា:

    មិនបាច់និយាយទេរឿងខ្មែរយើង​ ខ្ញុំសរសេរ​ឡើងសឹក​ម្រៀមដៃ​អស់ហើយ​ ចឹង​បានថា កុំមកអួតថា​ស្រុកឯង​ដូចឋានសួគា​អីនោះ! បើទៅមើលឆ្នេរ​ស្រុកគេ​ខ្លះស្អាតជាងខ្មែរ​ច្រើនណាស់ ហើយមានសណ្តាប់ធ្នាប់ទៀត មិនមែន​ដូចស្រុកខ្មែរ​ទេ។ បើនិយាយពីការសាងសង់ផ្ទះវិញ មើលទៅដូចគំនរសំរាម​ព្រោះ​ផ្ទះមានច្រើនព័ណច្រើន​ម៉ូតពេក ដូចអត់មានននារកុងត្រូលសោះ។

    យូរៗទៅប្រទេសខ្ញុំអត់ដឹងអភិវឌ្ឍន៏តាមរចនាបទអីទេ។

  9. ញញឹមស្រស់ ថា:

    ខ្ញុំ​សូម​គាំទ្រ​ដល់​គំនិត​របស់​លោក​គ្រូ​វិចិត្រ​ដែល​ចង់​សរសេរ​សៀវភៅ​និយាយ​អំពី​ចរឹត​ខ្មែរ​។ តែ​សូមលោក​គ្រួ​​សរសេរ​តាម​របៀប​អ្នក​សង្គម​វិទ្យា ឬ​ក៏​អ្នក​ចិត្ត​វិទ្យា ឬ​ក៏​តាម​របៀប​វិភាគ​បែប​សាកលវិទ្យា​ណា​មួយ​។ គប្បី​កុំ​សរសេរ​តាម​របៀប​លោក​ ប៉ុន ចាន់ម៉ុល ព្រោះ​សៀវភៅ​​របស់​គាត់​មិន​ប្រាកដ​ថា​ជា​សៀវភៅ​​វិភាគ​​ពី​ចរឹត​ខ្មែរ​នោះ​ទេ ខ្ញុំ​ថា​ជា​សៀវភៅ​កំណត់​ហេតុ​ជីវិត​នយោបាយ​របស់​គាត់​វិញ​ ប្រហែល​ជា​ត្រឹម​ត្រូវ​ជាង​។

  10. ដូចបុត្រ និយាយអញ្ចឹង គឺមកពីខ្វះការអប់រំ និង បូកផ្សំភាពគិតងាយៗរបស់ ប្រជាជនយើងមួយចំនួនផង ទើបរឿងពង្រាយសំរាមនេះគ្មានអភិវឌ្សន៍អ្វីបន្តិច!

    តែប្រទេសខ្លះជឿនលឿន ប្រជាជនមានការអប់រំ ក៏មិនអាចជៀសផុតពីសំរាម នេះបានដែរ។ គិតថា ប៉ារីស ដ៏ល្បីល្បាញនោះស្អាតណាស់មែនទេ? មែនហើយស្អាតតែកន្លែងទេសចរណ៍ប៉ុណ្ណោះ… បើដើរអោយសព្វទៅ មិនខុសពីស្រុកយើងប៉ុន្មានទេរឿងសំរាមនោះ.. ប៊ែរឡាំង. អាំស្ទែរដាំ ក៏មិនខុសគ្នាដែរ..សួរថាមកពីអ្វី..មនុស្សជាច្រើននិយាយថាមកពីមានពួក អាហ្វ្រិក និង អារ៉ាប់រស់នៅច្រើនពេក.. ខ្ញុំគិតថាការអប់រំតែម៉្យាងមិនគ្រប់គ្រាន់ ទេ..

    • ម្តុំ​ទួរ​អេហ្វ៊ែល នោះ​ខ្ញុំ​ធ្លាប់​ទៅ​ហើយ។ ដើរ​ចុះ​ពីកន្លែង​មួយ​នោះ ហៅ​ថា Champs de Mars (?) មក​Tour Eiffel បើ​ហ៊ាន​តែ​ងាក​ចេញ​ពី​ផ្លូវ​បន្តិច ឆ្អេះ​ទឹក​នោម មិន​បាច់​ថ្លែង
      ស្រុក​គេ​មាន​អ្នក​អនាម័យ​ច្រើន។ អ្នក​មិន​ល្អ​ច្រើន​តែ​ក្មេងៗប្រមឹក និង ជនបរទេស។ ពួក​នេះ​ចូល​ចិត្ត​បំផ្លាញ​ណាស់។
      បើ​ចាស់​ៗ​វិញ​គេ​មាន​របៀប​ណាស់។ ដូច​ជា​ការ​និយាយ​ស្តី​ជា​ដើម នៅ​ទី​សាធារណៈ​គេ​និយាយ​តិច​ៗ មិន​ឡូឡា​ដូច​ពួកចិន​ទេ។

  11. Posoky ថា:

    និយាយតាមត្រង់ទៅ ម៉ោពីខ្ញុំឈ្លក់នៅអាមេរិចម៉េចមិនដឹង កាលនៅស្រុកខ្មែរ ខ្ញុំមានអារម្មណ៍ធម្មតា ទោះបីសំរាមពាសវាលពាសកាល យ៉ាងណា ។ តែពេលខ្ញុំមកនៅអាមេរិច ក៍ធម្មតាដែរ ព្រោះមិនចាប់អារម្មណ៍រឿងសំរាម។ ស្រាប់តែពេលទៅលេងស្រុកខ្មែរ ឆ្នាំនេះ មានអារម្មណ៍ ទើសទាស់ត្រង់ថា កន្លែងណា អោយតែវាលសាធារណះ គឺសំរាម ជាពិសេសថង់ផ្លាស្ទិច ក្រដាស ធ្វើអោយអារម្មណ៍មួម៉ៅ ពេលទៅលេងស្រុកនៅខេត្ត ប៉ាម៉ាក់ អាអ្វីដែលខ្ញុំ ចាប់ថ្តើមគឺ បោស នឹងរើសសំរាម ទៅផ្សាទិញធុង ស្បោងសំរាម ដាក់ ក្រោមផ្ទះ ។ បង្រៀនក្មួយអោយចេះរើសសំរាមដាក់ធុង ប្រាប់បងខ្ញុំដែលជាអ្នកលក់គុយទាយ អោយទិញធុងសំរាម សសេផ្លាក ប្រាប់ភ្ញៀវ ចេះបោះក្រដាសជូតមាត់ចូលធុងសំរាម ។ ប្រាប់អ្នកបំរើម្ហូបគុយទាយ អោយចេះបោសក្រោមតុ រើសសំរាមភ្លាមៗ ពេលភ្ញៀវចេញ។ល។

    ដូចអ្នកដឹងស្រាប់ហើយ នៅអាមេរិចនេះ រដ្ឋខ្ញុំរស់នៅ គឺមិនមានតែម្តងសំរាមលើកលែង តែរដូវស្លឹកឈើជ្រុះ មិនថាកន្លែងសាធារនះ រឺតាមផ្ទះ គឺដូចរូបគំនូរ សួនច្បារ មុខផ្ទះ ស្មៅ គឺកាត់យ៉ាងស្អាត។ អូរ នៅអាមេរិចបើយើងមិន កាត់ស្មៅ សំរាមច្រើន និយាយអោយចំមើលទៅមិនស្អាត គឺច្បាស់ជាប៉ូលីស អោយសំបុត្រពិន័យ ហើយ។

  12. នៅលើលោកយើងនេះ កន្លែងដែលសំរាមតិចជាងគេនោះគឺមានតែ ដំបន់ស្កង់ឌីណែវ ទេ។ ក្រៅពីហ្នឹងគឺស៊េរីតែមួយ សូម្បីតែលុច្សសំបួរក៏ចាប់ផ្តើមគគ្រិចដែរហើយឥលូវ មកពីអីហ្ន?

  13. គេមានយោបល់ច្រើនណាស់ ចឹងខ្ញុំសូមបញ្ចេញដែរចុះ! តែសូមលើប្រទេសជិតខាងចុះ ព្រោះខ្ញុំស្គាល់ច្បាស់ជាងអាផ្សេងទៀត! នៅយួន ក៏មិនខុសពីខ្មែរដែរ គេចោលសំរាមពាសណាពាសណី តែគេសំបូរ អ្នកសំអាត ចឹងការងារមានរហូត! 😆 បើនិយាយពីឆ្នេរវិញ កខ្វក់ជាងខ្មែរទៀត ដូចជាឆ្នេរ​ សឹមសើន(សំបូរណាស់កន្លែង…) តែឆ្នេរ ហាក់ ឡុង (​ Ha Long Bay ) វិញឃើញថាស្អាតព្រោះវាចាត់ចូលជាសម្បតិ្តធម្មជាតិពិភពលោក អាណាហ៊ានចុះមុជទឹក ផ្តេសផ្តាស់គេ ផាក អស់លុយហើយខ្មាស់គេទៀត! ចង់មុជទឹកមានកន្លែងអោយមុជ​!
    បើនិយាយពីការអប់រំវិញ ឃើញថាមេរៀនអីណាពីថ្នាក់ក្រោមមក ណែនាំ អោយចេះសំអាតណាស់ តែឃើញសិស្សយួនចោលដូចតែនៅខ្មែរដែរ ហ្នឹង បន្ទប់ទឹកនៅសាលាមិនបាច់ចូលទេ! ធុងសំរាមគឺសំរាប់អ្នកបោសសំរាម គេយកទៅចោលមិនមែនគេទេ បើគេគិតចឹងអ្នកណាទៅថាកើត!
    ខ្ញុំមិនហ៊ានទទួលថា មិនចោលសំរាមផ្តេសផ្តាស់ទេ តែខ្ញុំតាំងចិត្តបានច្រើន ក្នុងការមិនចោលសំរាមផ្តេសផ្តាស់ ដូចជាញាំស្ករគ្រាប់ទុកសំបកក្នុង ហោប៉ៅ ទឹកផ្លែឈើផឹកហើយទុក ចាំមានធុងសំរាមបានចោល តែម្តងម្កាល នៅតែមានចោលផ្តេសផ្តាស់!
    សង្ឃឹមយោបល់អ្នកដែលមានវត្តមាន នឹងអាចជាគំនិតបន្ថែមសំរាប់ លោកគ្រូសរសេរសៀវភៅថ្មី!
    ជូនពរលោកគ្រូធ្វើដំនើរកំសាន្តដោយភាពសប្បាយរីករាយជាមួយគ្រួសារ សូមអរគុណ

  14. សូមក្រលេកមើល ឆ្នេរសមុទ្រ Brighton Beach នៅ ជាយក្រុង New York, សហរដ្ឋ ដែលដើមត្នោតមួយ បានថតទុក ដើម្បីពន្លឺចំណេះ សំរាប់កូនខ្មែរ ជាពិសេស សំរាប់រដ្ឋអំណាច​ ឃុំសង្កាត់ នៅប្រទេសខ្មែរ ៖

    នៅប្រទេសគេ, បើ ទីក្រុងកខ្វក់​, តំបន់មិនស្អាត, តំបន់រញៃ, ចោរប្លន់ចោរលួច, ស្រីរកស៊ីផ្លូវភេទ …. ប្រជាជន រិះគន់រដ្ឋអំណាច នៅទីនោះ ខ្វះសមត្ថភាពដឹកនាំ ឬ រៀបចំ ទីក្រុង ឬ តំបន់នោះ

    បើនៅប្រទេសខ្មែរ, គេបែរជា រិះគន់អ្នកតូចទាប ទៅវិញ ប៉ុន្តែ គេមិនរិះគន់រដ្ឋអំណាច អោយកែលំអ រកគ្រប់វិធីសំអាត ដូចគំរូ នៅទីក្រុង New York ទេ ដែលបានដាក់ ស្បោងដាក់សំរាម តាមឆ្នេរសមុទ្រ ឬ ដាក់ប្លាកហាម យកដប យកឆ្កែ ដើរតាមឆ្នេរសមុទ្រ!

    គិតមើល គួរបន្ទោស រដ្ឋអំណាច ឬ គួរបន្ទោសអ្នកធម្មតា បើធុងសំរាម ក៏គ្មាន បុគ្គលិក ប្រមូល​សំរាម ក៏គ្មាន ប៉ុន្តែបើដីកន្លែងណាត្រូវប៉ាន់ រដ្ឋអំណាច មានមុខទាំងថ្ងៃទាំងយប់ ការពារដីនោះ សូម្បីមនុស្សទៅក្បែរ មិនបានផង បើមិនចឹងគាត់បាញ់ គ្មានស្គាល់ តំលៃនៃជីវិតមនុស្ស នោះទេ។

  15. សូមជួយលុបចេញ វិចារ របស់ដើមត្នោត ម៉ោង 6:19, ម៉ោង 6:29 និង វិចារ នេះផង។ អរគុណ

  16. hanumanking ថា:

    ចុះបើស្អាតរហូត អ្នកដើរធ្វើការរើស សំរាម មិនអត់ការធ្វើទៅហើយ​? 😀 និយាយលេងទេ ខ្ញុំគ្មានសិទ្ធអីប្រាប់អ្នកណាៗ​ធ្វើអីវៗ នោះទេ !

  17. Samady KS ថា:

    និយាយ​ដល់​រឿង​សំរាម​នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​កាល​ខ្ញុំ​នៅ​សាំងហ្កាពួ គ្រាន់​តែ សំបក ស្ក​គ្រាប់​កៅ​ស៊ូ​សោះ​ក៏​ខ្ញុំ​ត្រូវ​ប៉លីស ផាក​អស់ 200 ដុល្លា​សាំង​ហ្គា​ពួ​ដែរ? ប៉ុន្តែ​ច្បាប់​គេ​​តឹង​រឹង​ទើប​មាន​ប្រសិទ្ធិភាព​

    • peehs07 ថា:

      អរគុណសាមឌីដែលបានលើកយករឿងសំបកស្កកៅស៊ូនេះមកនិយាយ!

      ខ្ញុំមិនបានដឹងថាគ្រាន់តែសំបកស្កកៅស៊ូសោះផាកដល់២០០ដុល្លាទេ
      តែខ្ញុំបានមើលបំរាមគេហាមចោលសំនល់ស្កកៅស៊ូនៅលើកំរាលព្រំ
      ក្នុងអគានៅព្រលានយន្តហោះ បើអ្នកណាចោលសំនល់ស្កកៅស៊ូនៅ
      លើកំរាលព្រំ ត្រូវផាកជាលុយ១០០០ដុល្លា នេះគ្រាន់តែសំនល់ស្ក
      កៅស៊ូដែលយើងញាំហើយចោលផ្តេសផ្តាសនោះ ហើយបើមានដាក់
      គ្រឿងញៀនតាមខ្លួន ទោសនៅសាំងហ្គាពរ៍ត្រូវប្រហារជីវិត នេះជា
      ច្បាប់ដ៏តឹងតែងបំផុតមួយនៅលើពិភពលោកនេះ។ ហើយខ្ញុំសូមសសើរ
      ព្រលានយន្តហោះសាំងហ្គាពរ័ស្អាតណាស់ មានទេសភាពគួរជាទីចាប់
      អារម្មណ៍ក្រៃលែងមិនថាតែទេសភាពទេ អ្នកធ្វើការបំរើនៅលើយន្ត-
      ហោះរបស់សាំងហ្គាពរក៏ស្អាតឥតទាស់ឡើយ និយាយដល់កន្លែងនេះ
      មានរឿងមួយគួរឱ្យចាប់អារម្មណ៍នៅលើយន្តហោះ និយាយនេះដូចអួត
      ទៀតហើយ តែវាជារឿងពិតៈ នៅពេលនោះមាននារីម្នាក់ស្អាតឥតទាស់ ឬស្អាតដាច់គេ អ្នកបំរើក្នុងយន្តហោះ បានមករាក់ទាក់ខ្ញុំណាស់ ខ្ញុំចង់
      បានអីឱ្យហ្នឹង ហើយល្អែងមកនិយាយលេង បន្ទាប់មកគេឱ្យផូសកាត
      លេខទូរសព្ទនិងអាស័ដ្ឋាន ធ្វើឱ្យអារម្មណ៍ក្តុកក្តាក់ៗ តែយ៉ាងណាក៏-
      ដោយអត់ហ័ានអីអាលីង នៅពេលចុះយន្តហោះដើរមកជាមួយគ្នា
      ទៀត ហើយគេប្រាប់ថាគេត្រូវទៅសំរាកនៅកន្លែងនេះនោះទៀត តែ
      ដូចជាអត់ហ៊ាន គ្រាន់តែញញឹមហើយនិយាយGood Bye!ៗតែប៉ុណ្ណោះ
      នៅពេលប្រហែលជា៦ខែក្រោយមក ជិះយន្តហោះតាមសាំងហ្គាពរ
      ទៀត ក៏ដាច់ចិត្តទូរសព្ទទៅគេសាកមើល គឺជួបគេទៀត គ្រាន់តែបាន
      និយាយសួរសុខទុក្ខប៉ុណ្ណោះ ហើយយន្តហោះត្រូវចេញដំណើរមកភ្នំ
      ពេញទៅ។ រឿងដែលធ្វើឱ្យនារីជប៉ុននោះចាប់អារម្មណ៍ ប្រហែលជា
      ខ្ញុំស្លៀកពាក់ខុសគេបន្តិច ខ្ញុំស្លឿកពាក់ខោអាវក្វាសេហ៍ធំពណ៌ក្រមៅ
      មើលស្អាតឥតទាស់ដែរ ត្រូវនឹងពាក់មួកស្លឹកត្នោត ដែលមានរំយោល
      ពណ៌ផ្កាឈូកផង មួកនោះទិញនៅវត្តពពែភ្នំ នេះគ្រាន់តែជារឿងមួយ
      ដូចយលសប្តតែប៉ុណ្ណោះ តែផូសកាតនៅតែទុកមើលតែប៉ុណ្ណោះមិន
      ដេលបានផ្ញើរអីអាលីង រឿងអត់ស្តេចចប់តែប៉ុណ្ណេះ ឯវំ!

  18. Sabay ថា:

    ខ្ញុំបានឃើញផ្លកស្រដៀង​ដើមត្នោត​ថតដែរ នៅ Manly Beach Sydney ប៉ុន្តែ​អត់បានថត​រូប អ្វីដែលគួអោយចាំជាងគេ គឺ គេហាមវៃគ្នារនៅ Manly។

  19. kooms ថា:

    មិន​មាន​ខ្ញុំ​ចូល​រួម​ចំនែក​ក្នុងអត្ថបទ​ដ៏ក្តៅ​គគុគនេះ​សោះ! អ្វី​គ្រប់​យ៉ាង​គឺ​ផ្តើម​ចាប់​ពីយើង​ទៅ! យើង​ត្រូវ​ស្អាត​ចាប់​ខ្លួនយើង​ គ្រួសាយើង សង្គម​យើង​ ប្រទេស​យើង ពិភពលោក​យើង ទើប​វាស្អាត​ទាំង​អស់គ្នា!

  20. នៅប្រទេសគេ, បើគេ (ពួកអ្នកកាសែត) តាមដានរកឃើញ ពួកអ្នកមាន ឬ ពួកអ្នកមានអំណាច មានកំហុស (បន្លំមិនបង់ពន្ធដារ, ពុករលួយ, ស៊ីសំណូក,…) ដល់កំរិត ខុសប្រក្រតី, តុលាការនឹងកោះហៅ ពួកអ្នកមាន ឬ ពួកអ្នកមានអំណាចនោះ ព្រមទាំងអង្កេតបន្ត បានន័យថា អ្វីៗ តាមច្បាប់ គ្មានអនុគ្រោះទេ កុំថា នោះជា អ្នកមាន ឬ អ្នកមានអំណាច។​

    បើគេជួបអ្នកក្រ ឬ ជនពិការ ឬ ជនជរា មានបញ្ហាជីវភាព ឬ បញ្ហាសង្គម, ទាំងប្រជាពលរដ្ឋ ទាំងរដ្ឋអំណាច នាំគ្នាជួយសង្គ្រោះ តាមគ្រប់វិធី។
    ——-
    នៅប្រទេសខ្មែរ, ​បើគេឃើញ ពួកអ្នកមាន ឬ ពួកអ្នកមានអំណាច, គេទៅក្បែរ ដើម្បីបានរកលាភ ដើម្បីលើកសរសើរពួកអ្នកមាន ពួកអ្នកមានអំណាចនោះ ទោះពួកនោះល្បីខាង មហាពុករលួយ មហាកេងប្រវញ្ច មហាអសីលធម៌ ក៏ដោយ

    បើគេជួប អ្នកក្រ ឬ ជនពិការ ឬ ជនជរា មានបញ្ហាជីវភាព ឬ បញ្ហាសង្គម, គេចោទសង្កត់កថែម ថា មិនខំប្រឹងរកស៊ី (បើរដ្ឋអំណាច គ្មានបង្កលក្ខណៈ បានអីរកស៊ី), មិនប្រឹងរៀនសូត្រ (បើគ្មានលុយបានអីរៀនសូត្រ) និង ហូរហែរទៀត

    រាល់ផ្នត់គំនិត របស់កូនខ្មែរ ក្នុងប្រទេសខ្មែរ ​អាស្រ័យលើ ពួកអ្នកដឹកនាំប្រទេសខ្មែរ, បើពួកគេចង់អ៊ីចឹង គឺវាអ៊ីចឹង ជាពិសេស ដើម្បីងាយគ្រប់គ្រង។

    ចឹង នៅប្រទេសខ្មែរ តាមសំគាល់ គេមិនហ៊ានក្អក​ជាមួយពួកអ្នកមាន ពួកអ្នកមានអំណាច ប៉ុន្តែគេក្អេងក្អាង ជាមួយអ្នកក្រជាងខ្លួន។

    ហ្នឹងឬ ជា ចរិកខ្មែរ????? ចរិកពួកអ្នកដឹនាំ ឬ ចរិកពួកប្រជាពលរដ្ឋសាមញ្ញ?
    សូមមើលខ្លះផង គំរូ ប្រទេសដទៃ!!!

  21. peehs07 ថា:

    អរគុណដើមត្នោតមួយ ដែលបានបន្ទន់មែកបន្ទន់ធាងចុះមកបរិយាយ
    រឿងស្រុកខ្មែរយើង! ខ្ញុំក៏ទទួលស្គាល់ដែរ គឺអំពើពុករលួយមានរាងជា
    ប្រព័ន្ធ បើមានរាងដូច្នេះមិនពិបាកនិងដោះស្រាយទេ គ្រាន់តែខាងលើ
    ស្រែកមួយវ៉ាសថាឈប់គឺឈប់ទៅហើយ! ឥឡូវនេះរដ្ឋប្រហែលកំពុងតែ
    រកគន្លឺះឬច្រកដើរឱ្យស្រួលបន្តិចនិងស្រែកវ៉ាសតែម្តង។

    ឥឡូវនេះចូរយើងពិនិត្យមើលទាំងអស់គ្នាមើល តើអំពើពុករលួយនៅ
    ក្រសួងណាច្រើនជាងគេ? គឺក្រសួងសេដ្ឋកិច្ច ។ យើងពិនិត្យមើល
    ទៀត តើអំពើពុករលួយនោះវានៅត្រង់ណាទៀត? គឺក្រសួងពន្ធដា
    ធំជាងគេ ក្រសួងពន្ធដានេះឃើញយកពន្ធដាអាញេយអាញ៉ៃណាស់
    រដ្ឋដូចជាអត់បានគ្រប់គ្រងឱ្យបានត្រឹមត្រូវទេ ដូចយើងឮវិទ្យុផ្សាយ
    ស្រាប់ហើយ។ ខ្ញុំសូមលើកឧទាហរហ៍បន្តិចមុននិងខ្ញុំបញ្ចេញយោ-
    បល់ខ្ញុំអំពីដោះស្រាយតាមផ្លូវជាវិជ្ជាមាន។ កាលពី៤ឆ្នាំមុន ខ្ញុំបានទៅ
    រកទិញអុសក្រាក់ (ឈើខ្លឹម)ចំនួនមួយម៉ែត្រគីប ឱ្យញោមខ្ញុំគ្រាន់ប្រើ
    ការ ជួលរម៉កម៉ូតូគេទៅដឹក យើងដឹងហើយ មានពួកគយគេយាម២-៣
    សង្កាត់ មកដល់សង្កាត់ទីមួយ ស្រាប់តែអត់ឃើញមានអ្នកយាមទេ ខ្ញុំខំ
    ស្រែកហៅគេ ក៏អត់ឮឆ្លើយដែរ ខ្ញុំក៏ប្រាប់អ្នកដឹកបន្តរដំណើរទៅមុខ
    ទៀត ព្រោះនឹកឃើញថាមានគេយាមមួយសង្កាត់ទៀត លុះយើងទៅ
    ដល់សង្កាត់យាមទីពីរ ឮសូរគេនិយាយទូរសព្ទប្រាប់គ្នាគេថា ពួក
    ខ្ញុំអត់ឈប់នៅសង្កាត់ទីមួយទេ ដូច្នេះគេចង់ផាកពិន័យមួយទ្វេជាពីរ ខ្ញុំ
    ថាខ្ញុំបង់ឱ្យតាមកន្លែងនិមួយៗដែលត្រូវយក តែគេអត់ព្រម គេចង់បានតម្លៃ
    ដែលគេចង់បាន ខ្ញុំមិនឱ្យ ជជែកយូរដែរ ជជែកមិនឈ្នះខ្ញុំ ខ្ញុំថាបើលោក
    ឯងធ្វើអញ្ចឹងខ្ញុំនិងរាយការណ៍ទៅថ្នាក់លើ ធ្វើរាងឡូយដែរ ស្រាប់តែអត់
    ហ៊ានយកលុយខ្ញុំអាលីង ឱ្យហើយមិនយក បានហើយលោកឯងអញ្ជើញ
    ទៅចុះ! រួចខ្លួនអត់អស់១រៀល។ ខ្ញុំស្អប់ត្រង់និយាយកុហក់និងប្រើល្បិច
    កិច្ចកល់ បើសុំត្រង់ៗអត់ខ្លាចអោយទេ សូម្បីតែមេប៉ូលិសខែត្រក៏អត់
    ដែលបានអោយដែរ។ ថ្ងៃមួយមេប៉ូលិសខែត្រចាត់អោយអានុប្រធាន
    គាត់មកយាមខ្ញុំ ដើរទៅណាក៏ដើរតាម ខ្ញុំថាបានគាត់ដើរតាមខ្ញុំរិតតែ
    ស្រួលទៅទៀត ពីព្រោះកំពុងតែអត់អ្នកការពារផង ដល់អញ្ចឹងដូចកង
    ការពារអញ្ចឹង មានទាំងកាំភ្លើងខ្លីផងវែងផង ហើយស្រួលទៀត ខ្ញុំប្រាប់
    អោយទៅណាទៅហ្នឹងទៅមានពិបាកអី។ល។

    ចំណែករឿងលុយពន្ធដាសំខាន់ណាស់ ខ្ញុំជឿថារដ្ឋត្រូវតែគ្រប់គ្រងអោយ បានត្រឹមត្រូវ ទើបអាចបំបាត់អំពើពុករលួយគ្រប់បែបយ៉ាងបាន។ ដោយ
    យកលុយពន្ធដានោះឯងសម្រាប់ប្រើប្រាសបើកប្រាក់ខែអោយមន្រ្តីរាជ-
    កាគ្រប់ជាន់ថ្នាក់ ជាពិសេសបើកអោយគ្រូបង្រៀនអោយច្រើនជាងគេ
    អោយគាត់ម្នាក់ៗមួយខែ៥០០ដុល្លា ហើយលើកដម្កើងប្រព័ន្ធសិក្សាអបរំ
    អោយខ្ពស់បន្តិចទៅវារួចស្រេចទៅហើយ មានអីពិបាក! ដល់មន្រ្តីរាជកា
    គាត់បានប្រាក់ខ្ពស់ទៅគាត់ឈប់សង្កត់កប្រជាជនទៅហើយ គាត់ឈប់
    ទៅកាប់ព្រៃឈើទៅហើយ ដូច្នេះគាត់ខំប្រឹងប្រែងតែធ្វើការបំរើរដ្ឋបម្រើ
    ប្រជាជនយ៉ាងអស់ពីចិត្ត តាមមើលពួកគាត់មិនចង់ធ្វើអំពើពុករលួយទេ
    តែមកពីជីវភាពមិនគ្រប់គ្រាន់ ម្យ៉ាងសំភារៈវាបញ្ជារទៀតផង ដោយរដ្ឋា-
    ភិបាលធូររលុងបន្តិចទៅវាទៅអាផ្លូវនោះទៅហើយ។ ខ្ញុំឮសូរថារដ្ឋមិន
    ចង់យកពន្ធដាពីប្រជាជនទេ ទុកអោយប្រជាជនមានបាន ពាក្យនេះគ្រាន់
    តែពិរោះស្តាប់ប៉ុណ្ណោះ តាមការពិតប្រជាជនមិនអាចយកលុយដែល
    ត្រូវបង់ពន្ធដាបន្តិចបន្តួចនោះទៅធ្វើអីកើតទេ អ្កកខ្លះយកលុយនោះ
    ទៅទិញអីវ៉ាន់ក៏មិនបានអីច្រើនដែរ ខ្លះមិនបានទិញអីវ៉ាន់ទេ ទិញ
    បៀយាស្រាឬចាក់បៀមួយដៃវាអស់ទៅហើយ! បើរដ្ឋប្រមូលលុយ
    ទាំងអស់នោះមក យកទៅលើកទំនុបជីកប្រឡាយអោយប្រជាជន
    វិញគ្រាន់បើជាង ប្រជាជនមួយចំនួនគាត់អត់ដឹងយកលុយបន្តិចបន្តួច
    នោះទៅធ្វើអីទេ បើរដ្ឋមិនយកពន្ធទេ វាខាតជាងយកទៅទៀត។

    មួយទៀតរឿងលុយអំណោយចូលទៅអង្ការក្រៅរដ្ឋាភិបាលនោះ ដូច
    ជាចូលមិនចំកន្លែងដែលត្រូវចូល បើចូលមិនចំហើយគឺខាតច្រើនណាស់
    បើរៀបអោយលុយនោះចូលត្រូវ កឺរដ្ឋរិតតែចម្រើនច្រើនណាស់។ល។
    និយាយៗទៅចេះតែឃើញកំហុស សូមស្លេះត្រឹមណេះសិនចុះ។

    ពាក្យគួរពុំគួរសូមជួយកែរសម្រួលនិងអភ័យទោសដល់ខ្ញុំផង!

    សូមអរគុណ!

  22. តាស៊ីក្លូសុំសរសើរលោកគ្រូចៅវិចិត្រដែលបានថតរូបនេះមកដាក់

    បង្ហាញដើម្បីជាសារដាស់តឿនរំឮកដល់ប្រជាពលរដ្ឋខ្មែរយើងពី

    បញ្ហានេះ !

    ចាំបាច់ទៅឆ្ងល់ធ្វើអីរឿងប៉ុននេះនោះ? មនុស្សបើមានការអប់រំ ការ

    យល់ដឹងខ្ពស់គឺអ្វីៗវាល្អរលូនទាំងអស់ហើយ។ ពេលនោះមិនចាំបាច់

    ចាប់បង្ខំមនុស្សឲ្យទៅគោរពច្បាប់ទេ ! គឺច្បាស់ជាពួកគេគោរពដោយ

    ខ្លួនឯងដោយស្វ័យប្រវតិ្ត ……

    រឿងនេះបន្ទោសអ្នកណា?​ រដ្ឋអំណាចឬប្រជាពលរដ្ឋ? តាស៊ីក្លូមិនកាន់

    ជើងខាងណាទេ។ បើនិយាយចោទថាខុសគឺវាខុសស្មើដៃគ្នាហ្នឹងហើយ !

    ប៉ុន្តែតាស៊ីក្លូចោទប្រកាន់ទៅលើប្រជាពលរដ្ឋខ្លាំងជាងអាជ្ញាធរ។ ហេតុអី?

    បើយើងដើរមើលឲ្យសព្វគ្រប់ជ្រុងជ្រោយទៅ យើងនឹងឃើញមានគេដាក់

    ផ្លាក ” ហាមចោលសំរាមផ្តេសផ្តាស ” ឬ ” សូមមេត្តាជួយសំអាតឆ្នេរ

    ខ្សាច់របស់យើង​” ។ ប៉ុន្តែសួរថាតើពលរដ្ឋខ្មែរយើងមានប៉ុន្មាននាក់ដែល

    គោរពតាមផ្លាកសញ្ញាណែនាំនោះ? តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ដែល

    ដែលយល់ដឹងពីរឿងអនាម័យនោះ? អាជ្ញាធរគេដាក់ផ្លាកសញ្ញាធំប៉ីនៗ

    ណាណីថា ” ហាមចោលសំរាមផ្តេសផ្តាស ” ប៉ុន្តែអ្នកទៅលេងសមុទ្រ

    ចោលឲ្យតាពាស ធ្វើអីកយ? ត្រង់នេះសួរថាកំហុសនរណា? កំហុស

    អាជ្ញាធរឬក៏កំហុសពលរដ្ឋ?

    ដូចកញ្ញាបានលើកឡើងរួចមកហើយថានាងបានខំនិយាយជាមួយមិត្តភ័កិ្ត

    របស់នាងថាសុំកុំចោលសំរាមផ្តេសផ្តាស សុំជួយរក្សារបរិស្ថាន ប៉ុន្តែនាង

    បែរជាទទួលបាននូវចំលើយឌឺតបមកវិញពីបណ្តាមិត្តភ័កិ្តរបស់នាងដ៏គួរឲ្យ

    ខូចចិត្តបំផុតគឺ ” ស្រលាញ់បរិស្ថានអីតែឯងនោះ? ” ឃើញហើយនេះ

    ថាវាយ៉ាងម៉េច? បើពូកែដូចមាត់អញ្ចឹងម៉េចក៏មិនជួយថែបរិស្ថានទាំង

    អស់គ្នាទៅ?

    បើទៅញ៉ាំអីនៅភោជនីយដ្ឋានវិញ មិនបាច់និយាយទេ ! គ្មានវាចារនឹង

    ថ្លែងតែម្តង ! ម្ចាស់ភោជនីយដ្ឋានបានដាក់កូនធុងសំរាមមួយនៅក្រោម

    តុ ចៀសវាងកុំឲ្យមានការចោលសំរាមតែពីសតែពាស ប៉ុន្តែអ្នកទៅចូល

    ស៊ីផឹក នោះ​បើមិនបោះក្រដាសជូតមាត់ ជូតកន្សែងនៅក្រោមតុ លើដី

    ទេ គឺពួកគាត់នៅមិនសុខទេ ! សួរថាតើនេះជាកំហុសនរណា?

    រឿងអនុវត្តន៏ច្បាប់ឲ្យបានតឹងរ៉ឹងឲ្យដូចស្រុកសាំងហ្គាពួរ ស្រុកស្វីស

    ចាប់មនុស្សអត់សណ្តាប់ធ្នាប់ទាំងនោះផាកជាលុយជាកាក់ អាជ្ញាធរ

    ខ្មែររឿងអីធ្វើមិនបាន? បើគេចង់ធ្វើគឺបានភ្លាមតែម្តង ! ប៉ុន្តែកុំភ្លេចថា

    បើគេចាប់ផាកឲ្យបង់ជាលុយជាកាក់នោះ ច្បាស់ប្រាកដជាមានពាក្យ

    រិះគន់ពីសំណាក់ពលរដ្ខដែលមិនគោរពច្បាប់ថា ” អាជ្ញាធរកៀបសង្កត់

    ប្រើអំណាចលើពលរដ្ឋទន់ខ្សោយ ” ជាមិនខាន។ បើមិនជឿសាកមើល

    ទៅ នឹងដឹងហើយ !

  23. កន្លែងខ្លះគេសរសេរអក្សរដាក់ច្បាស់ៗថា ” ហាមនោមនៅទីនេះ ” ប៉ុន្តែ

    ពលរដ្ឋខ្លះមិនយល់ដឹង ដើរទៅសរសៀរៗ រូតខោខ្វោក ប្រលេចផ្លាច់ បាញ់

    ឆ្វាច ធ្វើមិនដឹង ! ធ្វើអីកយ? ទាល់តែគេកែផ្លាកសញ្ញាថា ” កន្លែងឆ្កែ

    នោម ” ទើបកន្លែងនោះរាងអន់ស្អុយ ឆ្អេះបន្តិច !

    រដ្ខអំណាចបានផ្សព្វផ្សាយតាមទូរទស្សន៏ វិទ្យុ និងដាក់ផ្លាកសញ្ញាអប់រំទៀត

    ជាញឹកញាប់ថា ” គោរពច្បាប់ចរាចរណ៏ ” ប៉ុន្តែបើអ្នកបើកឡានឃើញ

    ភ្លើងក្រហម វាបើកទៅប្រុយ ធ្វើអីកយ? ដល់ពេលប៉ូលីសទៅតាមចាប់

    តាំងអ្នកខ្លះបញ្ចេញឬកច្រង៉េងច្រង៉ាង ជេរប្រមាថ ខ្លះហ៊ានទាំងវាយសមត្ថ

    កិច្ចប៉ូលីសទៀតផង …….​ វាជារឿងហួសចិត្តបំផុត ! តើនេះជា

    កំហុសនរណា? កំហុសអាជ្ញាធរឬកំហុសពលរដ្ឋ?

    សាលាក្រុងភ្នំពេញបានដាក់ផ្លាកសញ្ញាថា ” ហាមចតយានយន្តនៅទី

    នេះ ” ប៉ុន្តែអ្នកបើកឡានចតឲ្យតែពាស លើទ្រូងផ្លូវក៏មាន លើចិញ្ចើម

    ថ្នល់ក៏មានដែរ។ អញចង់ចតនៅទីនេះ តើហ៊ានធ្វើអីអញ? មែនអត់?

    អាជ្ញាធរនិងសាលាក្រុងចុះចាប់ពួកអ្នករត់ម៉ូតូរឺម៉ក កង់បី ម៉ូតូឌុបអីអស់

    ហ្នឹងពីបទចតខុសកន្លែង ចតខុសច្បាប់ដែលគេបានណែនាំ។ ដល់ហើយ

    តាំងពួកគាត់ឡាំប៉ា ស្រែកនាំគ្នាគំរាមធ្វើបាតុកម្ម ហើយរិះគន់អាជ្ញាធរ និង

    សាលាក្រុងភ្នំពេញថា កៀបសង្កត់ រំលោភ ប្រើអំណាច ជិះជាន់ពួកគាត់អ្នក

    ក្រីក្រ ទន់ខ្សោយ !

    អាជ្ញាធរក្រុងចេញសារាចរណ៏ណែនាំ ផ្សាយតាមទូរទស្សន៏ វិទ្យុកោកៗ

    ” ហាមមិនឲ្យហាលខោអាវរយីងរយោងនៅមុខផ្ទះ នៅលើបង្កាន់ដៃ នាំឲ្យ

    ខូចសោភ័ណ្ឌភាពទីក្រុង ” ប្រជាពលរដ្ឋហោលឲ្យតែពាស ដូចហាលត្រី

    ងៀត តើធ្វើអីកយ? ដល់ពេលអាជ្ញាធរប្រើធម៌ក្តៅ ទៅណែនាំ តាំងមាន

    ពាក្យនិយាយមកថា ” ខ្ញុំហាលនៅមុខផ្ទះខ្ញុំតើ វាជាសិទិ្ធរបស់ខ្ញុំក្នុងការ

    ហាលខោអាវ ហេតុអីអស់លោកមកបំបិតសិទិ្ធសេរីភាពពលរដ្ឋ ” ?

    យីអ៊ើ ! វាដល់ថ្នាក់ចេះច្បាប់ទំលាប់ ចេះច្បាប់សិទិ្ធមនុស្សខ្លាំងជាង

    គេជាងឯងទៅទៀតនេះ ! បើចំណាប់ណាស់ បើពូកែណាស់ហេតុអី

    ក៏ចាំបាច់ធ្វើអ្វីដែលខុសពីច្បាប់ ពីសារាចរណ៏ដែលគេបានណែនាំ?

    រឿងអ្នកស្រែក ចោទប្រកាន់អាជ្ញាធរនោះ គឺចេះតែស្រែកៗទៅដោយបិទ

    ភ្នែក មិនបានមើលឲ្យសព្វជ្រុងជ្រោយទេ ! បែបនេះគេមិនហៅថាវិភាគ

    ឬរិះគន់កែលំអនោះទេ គឺគេហៅថាប្រឆាំងផ្កាប់មុខ មិនមើលអីសោះ!

    • អាហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ដាក់​ថា ចាំ​ដល់​ពេល​ណា?
      តើ​ចាំ​ទាល់​តែ​រដ្ឋា​ភិបាល​មិន​ពុក​រលួយ​បាន​យើង​​ឈប់​ពង្រាយ​រឺ​?
      ការងារ​បន្តិច​បន្តួច​នេះ គួរ​តែ​ខ្លួន​យើង​ជា​អ្នក​ចាប់​ផ្តើម​។ វា​ងាយ​ទេ។

      ប្លែក​តែ​ថា អ្នក​ខ្លះ​មាន​លុយ​ដល់​ទៅ​លេង​សមុទ្រ​ហើយ តែ​គ្មាន​មាយាទ​។

      តែ​បើ​និយាយ​អោយ​វែង​ឆ្ងាយ​ទៅ វា​ដូច​ជា​រឿងមេមាន់​និង​ពង​មាន់​អញ្ចឹង។

      យើង​ថា ប្រជាជន​គ្មាន​អនាម័យ​មក​ពី​ខ្វះ​ការ​អប់​រំ (នេះ​កំហុស​រដ្ឋាភិបាល)។ តែ​គេ​បាន​អប់​រំ​ហើយ ប្រាប់​ហើយ ថា​កុំ​អោយ​ពង្រាយ តែ​នៅ​តែ​ពង្រាយ (នេះ​កំហុស​ប្រជាជន) ដួច្នេះ​មក​ពី​អ្វី? គឺ​មក​ពី​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់ (ចូល​ដល់​កំហុស​រដ្ឋាភិបាល​វិញ​ហើយ)។ តែ​ថា​ទាល់​តែ​គេ​តឹង​រ៉ឹង​​បាន​យើង​ជា​ប្រជាជន​នឹង​គោរព​ច្បាប់​រឺ? (នេះ​កំហុស​ប្រជាជន​វិញ​ម្តង​)។ ចុះ​រដ្ឋា​ភិបាល​ម៉េច​មិន​តឹង​រ៉ឹង​បើ​វា​ជា​កាតព្វ​កិច្ច​ខ្លួន​ទៅ​ហើយ​នោះ ? (អានេះ​ចូល​ដល់​កំហុស​រដ្ឋ​ម្តង​ហើយ)… ខ្ញុំ​មិន​ដឹង​ថា​មាន​អី​ត​ទៀត​ទេ។
      កិច្ច​ការ​ងាយ​ៗ ដែល​ខាង​រដ្ឋាភិបាល​អាច​ធ្វើ​បាន មាន​ដូច​ជា នរណា​ពង្រាយ​ផាក ម្តង​១០​ម៉ឺន ២០​ម៉ឺន បើ​មិន​រាង។ ឆ្ងល់​ណាស់ ពួក​ប៉ូលីស ចេះ​តែ​ផាក​ម៉ូតូ​អត់​កញ្ចក់​មួយ​មុខ​រឺ​?
      “ខ្មែរ​ឆាប់​បាក់​ស្បាត​ណាស់​!!!”

      កិច្ច​ការ​ងាយ​ៗ​ខាង​ប្រជា​ជន​អាច​ធ្វើ​បាន គឺ​ឈប់​ពង្រាយ​។ ចប់។

      តែ​ពេល​ខ្លះ ធុង​សំរាម​នៅ​ឯណា? ដើរ​ដប់​គីឡូ​លេង​សិន​ទៅ​!!

    • អា​រឿង​ហាល​ខោអាវ​ហ្នឹង ពិន័យ​គាត់​ពីរ​បី​ដង​ទៅ​ គាត់​ស្គាល់​សិទ្ធ​របស់​គាត់​ហើយ 😀
      រឿង​សាលា​ក្រុង​ចុះ​ចាប់​ពួក​អាកង់​បី​ចត​ខុស​ច្បាប់​ហ្នឹង វាត្រឹម​ត្រូវ​ហើយ។ ចត​តែ​ផ្តេស​តែ​ផ្តាស​សម​តែ​ចាប់​អញ្ចឹង។ តែ​អ្វី​ដែល​មិន​យុត្តិធម៌ ហើយ ដែល​គេ​ស្រែក​ជំទាល​ថា​កៀប​តែ​អ្នក​ក្រ​នោះ គឺ​រឿងចាប់​តែ​អ្នក​ក្រ​ហ្នឹង​ឯង។

      ដូច​ជា​នៅ​មុខ​ហាង​ធំ​ៗ​ខ្លះ ឡាន​ទំនើបៗ ចត​ដល់​ទៅ​បី​ជួរ ស៊ី​ផ្លូវ​សឹង​អស់​ម៉ា​ចំហៀង មាន​ប៉ូលីស​ការពារ​ទៀត។​តា​ស៊ីក្លូ​សាក​ រត់​ពីរ​បី​បក​តាម​ផ្លូវ​កម្ពុជា​ក្រោម​ទៅ​ដឹង​ហើយ។ តែ​មាន​នរណា​ហ៊ាន​ក្អ​ក 😀

    • hanumanking ថា:

      ចុះបើខ្ញុំនោមដាក់ខោបានដែរ រ៉ា ? អាហ្នឹងគេថាមេចដែរ ? កំហុសអ្នកណា មានខុសច្បាប់ដែរទេ​ តា ?:D

  24. រឿងហ្នឹងហើយដែលតាស៊ីក្លូថាវាខុសស្មើដៃគ្នាហ្នឹងណា ! ទះដៃម្ខាង

    វាដែលឮឬអី? ខ្មែរយើងចាំបាច់ទាល់តែរាជការប្រើច្បាប់អជ្ញារសឹកឬ

    ទើបបាននាំគ្នាខ្លាចច្បាប់ គោរពច្បាប់?

    ត្រង់នេះហើយដែលតាស៊ីក្លូនិយាយបញ្ជាក់តាំងពីដើមដំបូងទីមកថា

    គឺវាមកពីកត្តាអប់រំនេះឯង ! ប្រសិនបើខ្មែរយើងសំបូរអ្នកដែលមាន

    ការអប់រំខ្ពស់ នៅពេលនោះច្បាស់ជាខ្មែរយើងសំបូរអ្នកមានមនសិការ

    ជាតិខ្ពស់ហើយ រឿងនេះមិនបាច់ចាំឆ្ងល់ទេ។ សួរថានៅស្រុកខ្មែរយើង

    មនុស្សដែលមានការអប់រំខ្ពស់ជំពូកលោកគ្រូចៅវិចិត្រឯង និងគ្នីគ្នាមិត្ត

    ភ័កិ្តនៅក្នុងភូមិវើធប្រេសយើងនេះមានប៉ុន្មានលាននាក់? តាស៊ីក្លូនិយាយ

    ថាឲ្យយ៉ាងច្រើន ១លាននាក់ទៅចុះនៅក្នុងស្រុកខ្មែរទាំងមូល។ សួរថា

    តើអ្នកចេះដឹង ១ លាននាក់ ទៅអូសសណ្តោងមនុស្សមិនចេះដឹង ១៤ ទៅ

    ១៥ លាននាក់ទៀតទៅមុខកើតដែរ? វាច្បាស់ជាទៅអត់រួចទេ !

    កុំថាឡើយអ្នកមិនចេះដឹង សូម្បីតែអ្នកមានសញ្ញាប័ត្រធំៗខ្ពស់ៗប៉ុនៗយក្ស

    នៅភ្លាវម្តងម្កាល (ករណីមិត្តភ័កិ្តកញ្ញា ដែលនាងបានទទួចនឹងជួយណែនាំ

    កុំឲ្យបោះសំរាមចោលតាពីសតាពាសនោះ ឃើញហើយថាគេឆ្លើយតប

    មកនាងវិញយ៉ាងម៉េចដែរ? ស្រលាញ់បរិស្ថានស្អីតែឯងនោះ? ) ឃើញ

    ទេ ! សំដីនិយាយបែបនេះបានតែមនុស្សដែលមិនដែលបានចូលសាលា

    រៀនទេ តើមែនទេលោកគ្រូចៅវិចិត្រ? ហើយសួរថាតើមិត្តភ័កិ្តកញ្ញាដែល

    និយាយតបបែបឌឺទៅកញ្ញានោះស្មានតែជាមនុស្សមិនបានចូលសាលា

    រៀន? យ៉ាងហោចណាស់ក៏បានរៀនចប់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យ

    មួយដែរ គ្រាន់បើជាងតាស៊ីក្លូផងដែលមិនបានរៀនសូត្រ ចូលសាលារៀន

    ដូចគេដូចឯង រកស៊ីតែធាក់ស៊ីក្លូចិញ្ចឹមជីវិតតោករ៉ាកតាមសម្មាជីវោនិងកម្ម

    ពាររបស់ខ្លួន។

    បែរទៅមើលប្រជាជននៅលោកខាងលិចទៅវិញ យើងឃើញហើយថា

    ពួកនោះគោរពច្បាប់ ខ្លាចច្បាប់ ហើយមានមនសិការជាតិខ្ពស់ណាស់។

    ហេតុអី? ដោយសារតែប្រទេសគេសំបូរអ្នកចេះដឹងច្រើនជាងមនុស្សមិន

    ចេះដឹង (យើងមិនបាច់និយាយទៅដល់រឿងពួកមនុស្សមិនបានការស្រវឹង

    ប្រមឹកឈរសុំលុយនៅតាមរន្ធមេត្រូនោះទេ ពួកនេះត្បិតតែវាប្រមឹកអាលា

    តែអញ្ចឹងមែន ប៉ុន្តែវាបានរៀនចប់យ៉ាងហោចណាស់ក៏វិទ្យាល័យដែរ )។

    យើងមើលទៅថាប្រជាជនយើងភាគច្រើនគាត់មិនបានចូលសាលារៀន

    នោះទេ ដូច្នេះកំរិតអប់រំនិងការយល់ដឹងរបស់ពួកគាត់នៅមានកំរិតខ្លាំង

    ណាស់។ លោកគ្រូវិចិត្រប្រហែលជាធ្លាប់ឮពាក្យគេតែងតែនិយាយជា

    រឿយៗណាស់មកហើយថា ” មនុស្សល្ងង់ខ្លៅ មានការពិបាកក្នុងការ

    ពន្យល់អប់រំណាស់ ហើយមនុស្សល្ងង់ខ្លៅសោតក៏ជាប្រភេទមនុស្សរឹង

    រូស មានេះ និងមានគំនិតអាត្មានិយមចង្អៀតចង្អល់ដែរ “។ និយាយឲ្យ

    ខ្លីងាយស្រួលយល់គឺ ” មនុស្សល្ងង់ខ្លៅពិបាកនិយាយគ្នា​និងពិបាកធ្វើ

    ការជាមួយណាស់ “។

    បើចង់ឲ្យសង្គមខ្មែរវិវឌ្ឍន៏ទៅមុខនោះ គឺមានតែពួកលោកគ្រូចៅ និងមិត្ត

    ភ័កិ្តជាអ្នកចេះដឹងទាំងអស់គ្នានៅក្នុងភូមិវើធប្រេសយើងនេះ ធ្វើជាគំរូដល់

    ពលរដ្ឋខ្មែរហើយដែលពួកគាត់មិនបានទទួលការអប់រំនិងមានគំនិតជាតិ

    និយមខ្ពស់។ ពួកយើងត្រូវចាប់ផ្តើមទាំងអស់គ្នាពីពួកយើងនេះទៅបន្តិច

    ម្តងៗទៅ យូរនឹងឆាប់គំនិតនិងទង្វើដែលពួកយើងបានធ្វើនិងបានបង្ហាញ

    វានឹងជ្រួតជ្រាបចូលទៅដល់ក្នុងខួរក្បាលរបស់មនុស្សគ្មានការអប់រំ ពេល

    នោះហើយដែលពួកគេនឹងមានការយល់ដឹងឡើងវិញ។ ខ្មែរយើងមាន

    ចរិតមួយគឺ ” ជាជាតិសាសន៏ឆាប់ផ្អើល ឆាប់តាមគ្នាអាក្រក់ណាស់ “។

    ពួកយើងនាំគ្នាធ្វើបែបនេះ ដល់ជំនាន់ចៅរបស់យើង (ត្រឹមជំនាន់យើង

    ត្រឹមជំនាន់កូនរបស់យើង នៅមិនទាន់អាចកែប្រែបានទេ ព្រោះរឿងកែ

    ប្រែសង្គមមួយមិនមែនជារឿងងាយស្រួល ហើយអាចធ្វើបានក្នុងរវាង ១០

    ទៅ ២០ ឆ្នាំបាននោះទេ តោងត្រូវការពេលវេលាយូរណាស់)។

    តាស៊ីក្លូជឿថានៅជំនាន់ចៅឬ ចៅទួតរបស់យើង សង្គមខ្មែរនឹងមានការ

    រីកទៅមុខហើយ ប្រសិនបើស្រុកយើងអត់មានសង្គ្រាមផ្ទៃក្នុងតទៅទៀត។

    ពេលនោះស្រុកខ្មែរនឹងសំបូរអ្នកចេះដឹងហើយ …………

    • មីង​ខ្ញុំ​ម្នាក់​គាត់​ប្រាប់​ខ្ញុំ​ថា បើ​ចង់​អោយ​ខ្មែរ​ប្រសើរ​ជាង​នេះ កុំ​ប្រដៅ​ចាស់ អត់​បាន​ការ​ទេ។ ប្រដៅ​ក្មេង​វិញ​ល្អ​ជាង ព្រោះ​ចាស់​នឹង​មិន​ស្តាប់​យើង​ទេ 😀
      ហេង​ស៊យ​ គាត់​បញ្ចោរ​ខ្មាស់​គេ​ឥលូវ​ហ្នឹង

      ដូច្នេះ ប្រូបាន​តែ​ក្មេង​ទេ 😀

    • hanumanking ថា:

      អូ ខ្ញុំដឹងថា តាសីក្លូ ជាអ្នកគោរពច្បាប់ត្រឹមត្រូវ ស្តេចពានរ ចង់ចោទ​បោះព្រីយុង មួយដល់ តា ថា​ តាំងពី ប្រកបរបរអាជីកម្ម មក តា​ដែល ធាក់សីក្លូ ជាន់ កង្កែប គីង្គក់ ហើយឆ្លងភ្លើង ក្រហម ទៅជាន់យាយ ផាន់ កាន់ចាន នំគ្រុគ កំពុងជ្រលក់ទឹកត្រី ដែរ រ៉េ ? 😀

      • ធ្លាប់ដែរតើ ! ធ្លាប់ឲ្យតែញឹកហ្នឹង រាល់ពេលដកមេរាងកាចបន្តិច

        ហើយធ្លាក់ភ្នែកថ្លែរ ……… ប៉ុន្តែអារឿងធាក់ស៊ីក្លូជាន់ហ៊ីង

        ជាន់កង្កែបអីគេហ្នឹងវាអត់មានចែងនៅក្នុងច្បាប់ចរាចរណ៏សោះ

        មិនដឹងជាគេពិន័យនឹងដាក់ទណ្ឌកម្មតាស៊ីក្លូយ៉ាងម៉េច ព្រោះច្បាប់

        ចរាចរណ៏វាគ្មានចែងទេ ! អញ្ចឹងទៅ គេមិនថាអីថាវ៉ាន់ តាស៊ីក្លូ

        ធាក់ស៊ីក្លូជាន់ម៉ាសាឡាញ់ ! ហាហាហាហហ

        អារឿងឆ្លងភ្លើងក្រហមទៅជាន់យាយផាន់នោះក៏ធ្លាប់ម្តងដែរ ព្រោះ

        តែខ្ទើយស្រុកស្រែនិងប៉េដេជនបទដេញតាស៊ីក្លូខ្លាំងពេក ហាហាហហា​!

        ចាំអង្កាល់បានរត់?

      • ចុះ​ពួក​ខ្ទើយ​ហ្នឹង​មើល​នរណា​មិន​ឃើញ មក​ឃើញ​តា​ស៊ីក្លូ​វិញ 😀

      • អត់ទេលោកគ្រូចៅវិចិត្រកុំទាន់អាលយល់ច្រលំហើយម៉ៅអញ្ចឹង !

        តាមការពិត ខ្ទើយស្រុកស្រែនិងប៉េដេជនបទ ហៅស៊ីក្លូតាជិះរ៉េ

        ប៉ុន្តែដោយតាស៊ីក្លូបារម្ភពីសុវត្ថិភាព (ហាហហាហាហា )ទើបធាក់

        ស៊ីក្លូរត់ទៅ ឆ្លងភ្លើងក្រហមទៅប៉ះយាយផាន់រ៉ូវ ………

        តាស៊ីក្លូចាស់ហើយអត់មានមន្តស្នេហ៏ដូចចៅសាម៉ាឌីស៊ីម៉ាដាមទេ

        ដែលឆ្វាក់បានទាំងខ្ទើយទៀតផង (ហាហាហាហាហ បើមិនជឿតាស៊ីក្លូ

        លោកគ្រូចៅវិចិត្រឯងចូលទៅមើលក្នុងប្រកាសគេទៅ ឃើញហើយ

        កំពុងតែរអ៊ូ អាង៉ូវៗៗៗៗៗ ថាប៊ិះចាញ់បោកខ្ទើយ ខកខ្លួនខកប្រាណ

        អស់យីន ហាហាហាហហហហា ……… )

  25. ម៉ន ថា:

    នៅផ្ទះរបស់ខ្ញុំ បើខ្ញុំមិនចាប់ផ្តើមរៀបចំសំអាតផ្ទះ កូនខ្ញុំក៏វាមិនធ្វើដែរ ។ បើខ្ញុំមិនចាប់ផ្ដើមនាំមុខ កូនខ្ញុំក៏ប្រើមិនបានដែរ ។ ពេលដែលខ្ញុំចាប់ផ្ដើម រៀបចំសំអាតផ្ទះ មិនបាច់ហៅកូនប្រើទេ ពួកវាមកជួយរៀបចំដោយខ្លួនឯង ។ បើអ្នកដឹកនាំមិនធ្វើជាគំរូល្អ តើអ្នកណាគេធ្វើតាម ? តើមានអ្នកដឹកនាំណាមួយស្ម័គ្រចិត្តចេញមកនាំគេដើររើសសំរាមទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s