តើ​ជា​ភ្នំ​ពេញ​ រឺ​ហុងកុង?


មក​ដល់​ស្រុក​វិញ​ភ្លាម​ ដើរ​លេង​មើល​ស្រុក​ទេស​ មើល​រាជធានី​ភ្នំ​ពេញ​ដែល​កំពុង​តែ​អភិវឌ្ឍ។ ភ្នំពេញ​ឥលូវ​នៅ​តែ​ជា​ភ្នំ​ពេញ​ពីមុន។ តែ​ក៏​មាន​សួន​ច្បារ​ល្អ​ប្រណិត ដែល​គេ​កែច្នៃ​ពី​ដី​ដែល​នៅ​សល់​ពី​ការ​អភិវឌ្ឍ​ដែរ។

monument
នាគ​បាញ់​ទឹក​ដ៏​ល្បី​ល្បាញ​មុខ​វិមាន​ឯករាជ្យ

vnmonument
ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម
“ទោះបី​ទន្លេមេគង្គ​រីង ភ្នំ​ទ្រឿងសាន​រលាយ ក៏​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​តែ​គង់វង់​”


ផ្ទះ​នរណា​គេ​ហ្ន៎ អី​ក៏​ធំ​សំបើម​ម្ល៉េះ?

ហើយ​ជា​ចុង​ក្រោយ សំនង់​ដ៏​ស្កឹម​ស្កៃ​គួរ​អោយ​ស្ញប់​ស្ញែង ដែល​ធ្វើ​អោយ​ខ្ញុំ​គិត​ថា នេះ​ជា​ក្រុង​ហុង​កុង​រឺ​ក្រុង​ភ្នំ​ពេញ? បាន​ជា​គ្មាន​អក្សរ​ខ្មែរ​មួយ​តួ​សោះ​អញ្ចឹង​?

naga
Nagaworld ពិភពនាគ រឺ​តាម​ភាសា​ខ្លះ​ទៀត​គេ​ហៅ​ថា ស្ថាន​បាតាល

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

17 Responses to តើ​ជា​ភ្នំ​ពេញ​ រឺ​ហុងកុង?

  1. denith ថា:

    កុំទៅខ្វល់អ្វីច្រើនអី ។ អ្វីដែលខ្ញុំដឹងគឺថា សាំងមួយលីត្រគឺ ៣៨០០​ រៀលណា។

  2. Fidele ថា:

    ស្វាគមន៍​ដែល​បាន​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ។ តើ​លោក​គ្រូ​គ្រាន់​តែ​មក​លេង​ទេ​រឺ? :mrgreen:

  3. Posoky ថា:

    អបអរបានមកលេងស្រុក ខ្ញុំនឹកស្រុកដែរធ្លាប់នៅស្រុកពេលភ្ឡៀងពេលយប់ម្តងៗ លឺសូសំលេង កង្កែប គង្គក់ ហ៊ីង យំ អឺងកង តែនៅអាគាំងគ្មានសោះ។

  4. កូនខ្មែរ-បារាំង ថា:

    « ទោះបីទន្លេមេគង្គរីង​ ភ្នំទ្រឿងសានរលាយ ក៏មិត្តភាពកម្ពុជាវៀតណាមនៅតែ​គង់វង់ »​…. ឯការប្រកាន់គំនិតចង់លេបយកទឹកដីខ្មែរពីសំណាក់ពួកយួ​ន ក៏នៅ​តែមានជានិច្ចដែរ!

  5. rainbowpig ថា:

    អាលូវ កូនជ្រូក កំពុងអង្គុយរាប់ថ្ងៃដែរ ព្រោះជិតបានទៅលេងស្រុកខ្មែរទៀតហើយ។ នឹកណាស់ នឹកណាស់

  6. អគ្គលីបុត្រ ថា:

    ស្រុកខ្មែរកាលីបចឹង មានតំបន់ផ្សេងទៀត កាលីបជាងហ្នឹងទៅទៀតហ្ន៎!
    ខ្លះស្រដៀងសៀងហៃ ជាតំបន់អាណាធិបតេយ្យបងតូចបងធំក្មេងទំនើង ….

  7. បើសរសេរអក្សរខ្មែរទៅ ប្រហែលគេខ្លាចប្រជាជនខ្មែរដឹង​ចូលលេងល្បែងពាលាអាវ៉ាសែច្រើនណា៎… ហេហេហេ

  8. ជិន ថា:

    ក្រុងហុងកុងអន់ជាងក្រុងភ្នំពេញ ត្រង់ក្រុងហុងកុងគ្មានស្តូបអនុស្សាវរីយ ខ្មែរ-យួន។ និយាយអោយចំ ភ្នំពេញចាញ់ហុងកុង មេឃនិងដី និយាយពី ហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ផ្ទះសំបែង…កំរិតជីវភាព…

  9. សុខហេង ថា:

    ហុងកុង​មេច​នឹង​ដល់​ភ្នំពេញ ! នៅ​ភ្នំពេញ​ថ្នល់​គេ​ចាក់​កៅស៊ូ ស្ទើរ​តែ​អស់​ផ្លូវ​ដី​ទៅ​ហើយ ហើយ​មាន​ឈ្មោះ​ជា​ផ្លូវ​ធ្វើ​ជាប់​ជាង​គេ​ទៀត ។

  10. យី..ដូចជាបាត់ពុទ្ធសាសនបណ្ឌិត?!កាលខ្ញុំនៅអំពេញដូចជានៅក្បែរៗនឹងតើ!

  11. សុទ្ធ ថា:

    ​ខ្មាសគេណាស់ ដែលស្មានភ្នំពេញថាហុងកុងទាំងល្ងើចឹង!

  12. អគ្គលីបុត្រ ថា:

    ល្ងើ??? ចុមយក្ស!! ចាហាវមេះ?
    បើមើលរូបលើគេឃើញ​អគាកញ្ចក់នោះ កាលដំបូងគេហៅថា អគារ​មិត្តភាពកម្ពុជា​កូរ៉េ ដែលសាងសង់លើ​ចំនីផ្លូវ ឥលូវក្លាយជា​ office space for rent មាន​ទាំង​ បឺហ្គើទៀតផង!
    ស្រុកខ្ញុំកាលីបចឹង សូម្បីដីសួនក៏ត្រូវតែអភិវឌ្ឍដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s