សៀវភៅ​គីមី


chemistry2
chemistry

សៀវភៅ​កណ្តុរ​កាត់

 

គីមីវិទ្យា​ជា​មេរៀន​ដែល​ខ្ញុំ​ចូល​ចិត្ត​លំដាប់​ទី​២​បន្ទាប់​ពី​គណិត។ ខ្ញុំ​រៀន​គីមី​លើក​ដំបូង​នៅ​ថ្នាក់​ទី​៨(ឥលូវ​ស្មើ​ទី​៩), មិន​យល់អី​សោះ ចេះ​តែ​ទន្ទេញ​យក​តែ​ម្តង។ នៅ​ថ្នាក់​ទី​៩ ខ្ញុំ​ជួប​គ្រូ​ម្នាក់​(ភ្លេច​ឈ្មោះ) គាត់​ចេះ​បង្រៀន​ ធ្វើ​អោយ​ខ្ញុំ​ចូល​វិជ្ជា​នេះ។ ថ្នាក់​ទី​១០ ខ្ញុំ​ជួប​គ្រូ​ម្នាក់​ទៀត(ឈ្មោះ​បេ ប្រា) ខ្ញុំ​កាន់​តែ​ចូល​ចិត្ត​គីមី​ទៀត។

សៀវ​ភៅ​នេះ​រៀប​រៀង​ដោយជ័យថាវី និង យូកាំង​ហេង។ ខ្ញុំ​បោះ​បង់​វា​ចោល​មួយ​ទសវត្ស​ហើយ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

20 Responses to សៀវភៅ​គីមី

  1. denith ថា:

    អូយ!​ ឃើញរូបភាពនេះ, នឹកឃើញថាថ្ងៃនេះត្រូវរុះរើឃ្លាំងសៀវភៅទៀត ហើយ ។

  2. ម៉ន ថា:

    វិចិត្រអើយ រឿងរៀនសូត្រនេះខ្ញុំអន់ណាស់ គឺល្ងង់មែនទែន ។
    អក្សរក៏ពិបាក លេខក៏ពិបាក ភាសាក៏ពិបាក បើនិយាយអំពីគីមី
    វិញ គឺស្រេចបណ្ដោយ 😀 ដល់ខ្ញុំអាយុ២៥ឆ្នាំទើបត្រឡប់ទៅ
    រៀនវិញ កាលនោះទៅរៀនខាងផ្នែកអេឡិចត្រូនិច ដូចជាចូល
    ចិត្តយ៉ាងម៉េច រហូតដល់បានយកវាធ្វើជាមុខរបរចិញ្ចឹមជីវិត ។

  3. myhouse ថា:

    មុខ​វិជ្ជា​អស់​ណ្នឹង​កាល​ពីនៅថ្នាក់ទី ៨​ ទី ៩ ចេះគ្រាន់​បើ តែ​ពេល​មក​ដល់​ទី​១២ សូន្យហ្មង ! Biz ធ្លាក់​ខ្ញុំ​!

  4. អនុស្សាវរីយ៏កាលរៀននៅវិទ្យាល័យពិតជាគួរអោយចងចាំហើយមិនអាចបំភ្លេចបាន!
    និយាយពីប្រលងគីមីថ្នាក់ទី១២ ខ្ញុំអត់សូវចេះដែរ !!ហេហេ
    តែខ្ញុំក៏ចូលចិត្តដែរ!

  5. Fidele ថា:

    អាច​យក​ទៅ​ដាក់​នៅ​សារៈ​មន្ទីរ​បាន។ 😆

  6. កុំអាលបោះវាចោលអី! ថែទុក ៩ ទសវត្សទៀតទៅណាក្លាយជាវត្ឋុបុរាណហើយ… ហេហេហេ

  7. ខ្លាច​តែ​គ្មាន​អ្នក​ថែ​ទេ ព្រោះ​ឥលូវ​នេះ​ខ្ញុំ​មាន​ទី​លំនៅ​មិន​ច្បាស់​លាស់​ផង 😀

  8. កាលជំនាន់ខ្ញុំគេរៀនគីមីថ្នាក់ទី៧(ថ្នាក់ទី៨បច្ចុប្បន្ន) រៀនដំបូងដូចមិនចាប់អារម្មណ៍អីទេ…ឡើងថ្នាក់ទី១០ឈ្លក់និងវាតែម្តង.. តែឥលូវខានរៀនជិតមួយទស្សវត្សដែរហើយ..អញ្ចឹងស្គាល់តែនិមិត្តសញ្ញា តែប៉ុណ្ណោះ ហេហេហេ

  9. ស៊ុន ច័ន្ទរះ ថា:

    ចង់ដឹងពីមូលហេតុ ថាហេតុអ្វីបានជាធាតុគីមីស៊េរី ឡុង់តានីត និង ស៊េរី អាក់ទិនីត ត្រូវបានគេដាក់ខាងក្រោមតារាងខួបគីមី៕ សូមជួយប្រាបផង អគុណច្រើន!!!

  10. Bunhak ថា:

    បងវិចិត្រខ្ញុំសុំសួរៈ លក្ខណៈគីមីរបស់ អាមីត និង លក្ខណៈគីមីរបស់ Nitrile

  11. Sophak ថា:

    ខ្ញុំក៏ដូចបងដែរ ពីមុនមិនចូលចិត្តគីមីសោះតែមានគ្រូម្នាក់គាត់ចេះបង្រៀនធ្វើឲ្យខ្ញុំចូលចិត្តគីមី។

  12. ពិណ្ណារ័ត្ន ថា:

    ឥឡូវខ្ញុំជាអ្នកចូលចិត្តគីមី ហើយចង់ឲ្យបងជួយផ្ដល់linkថ្មីៗដល់ខ្ញុំផង

  13. ខ្ញុំចង់ដឹង ពី រូបមន្ដ គីមី​

  14. chenda ថា:

    ល្អសំរាប់ការសិក្សា

  15. SOPHAT ថា:

    ខ្មែរយើងគួរតែបង្កើតក្រុមចងក្រងសៀវភៅគីមីមួយដើម្បីប្រយោជន៍កូនខ្មែរទៅថ្ងៃក្រោយទៀត ។ បើយើងបណ្តែតបណ្តោយនោះវាសនាកូនខ្មែរជំនាន់ក្រោយពិតជាពិបាកនឹងរកសៀវភៅជាភាសារខ្មែរអាន ណាស់ ។

  16. khmer4online ថា:

    យើងជាកូនខ្មែរគួរសិក្សាកុំឲ្យចាញ់បោកជនបោកប្រាស់មួយចំនួន

  17. sokchan ថា:

    សម្រាប់ខ្ញុំគិតថា បើអ្នកជាអ្នកចេះមេត្តាធ្វើអ្វីដែលត្រូវមានការFree Free តាមបណ្តាលInternet ផង កុំអាងអី​លុយ លុយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s