លក្ខណៈ​៤០​របស់​ស្រី​ដែល​ចង់​ចែចង់​ប្រុស


ដក​ស្រង់​ចេញ​ពី​សៀវភៅ

ជីវិត​អាពាហ៍​ពិពាហ៍

ដោយ​ ឥន្ទបញ្ញោ​ភិក្ខុ ហេង​ មណី​ចិន្តា

(ទំព័រ​ទី​៣៣)

——-

លក្ខណៈ​៤០​យ៉ាង​នេះ ជួនកាល​ជា​ដំណើរ​ដែល​នាង​ធ្វើ​ដើម្បី​ទាក់​ទាញ​បុរស​ឲ្យ​ងាក ឬ​យក​ចិត្ត​ទុក​ដាក់​សម្លឹង​នាង​តែ​ប៉ុណ្ណោះ តែ​ត្រង់​នេះ​លោក​ទុក​ថា​ខុស​ ពី​លក្ខណៈ​ស្រី​គ្រប់​លក្ខណ៍​ដែរ។

១) កាច់​រាង

២) បន្ទន់​ខ្លួន

៣) កែ​ក្រាយ

៤) ក្រអិម​ក្រអៀម

៥) យក​ក្រចក​ផ្ទាត់​ក្រចក

៦) យក​ជើង​ផ្ទាត់​ជើង

៧) យក​ឈើ​គូស​ដី​លេង

៨) លើក​បី​កូន​ក្មេង​យក​មក​ឱប

៩) ឲ្យ​កូន​ក្មេង​លើក​ខ្លួន​លេង

១០) លេង​បន្លែង​នឹង​កូន​ក្មេង

១១) ឲ្យ​កូន​ក្មេង​លេង​នឹង​ខ្លួន

១២) ថើប​កូន​ក្មេង​

១៣) ញ៉ាំង​កូន​ក្មេង​ឲ្យ​ថើប​ខ្លួន​

១៤) ញ៉ាំ​ម្ហូប​ចំណី​លេង

១៥) ញ៉ាំង​ឲ្យ​កូន​ក្មេង​ញ៉ាំ​

១៦) ឲ្យ​វត្ថុ​ទៅ​កូន​ក្មេង​លេង​

១៧) សុំ​លួង​លោម​យក​មក​វិញ

១៨) ធ្វើ​ត្រាប់​តាម​កូន​ក្មេង​ដែល​វា​ធ្វើ​កាយវិការ​

១៩) និយាយ​ឲ្យ​ឮ​ខ្លាំងៗ

២០) និយាយ​តិចៗ

២១) និយាយ​បើក​ចំហ​មាត់

២២) និយាយ​លាក់​លៀម

២៣) ធ្វើ​នូវ​សញ្ញា​ដោយ​អាការៈ​រាំ ច្រៀង ប្រគំ យំ​រៀបរាប់ ម្ញ៉ិក​ម្ញ៉ក់ ស្អិត​ស្អាង

២៤) សើច​ក្អាក​ក្អាយ

២៥) សម្លឹង​សម្លក់

២៦) ញាក់​ចង្កេះ

២៧) ញ៉ាំង​ទ្រព្យ​កំបាំង​ឲ្យ​កំរើក​ឡើង

២៨) បើក​បង្ហាញ​ភ្លៅ

២៩) បិទ​ភ្លៅ​វិញ

៣០) បង្ហាញ​ដោះ

៣១) បង្ហាញ​ក្លៀក

៣២) បង្ហាញ​ផ្ចិត

៣៣) មិច​ភ្នែក

៣៤) ញាក់​ចិញ្ចើម

៣៥) ខាំ​បបូរ​មាត់

៣៦) លៀន​អណ្តាត

៣៧) ច្បូត​សំពត់

៣៨) ស្លៀក​សំពត់​វិញ

៣៩) រំសាយ​សក់

៤០) បួង​សក់​វិញ។

——————————–

ទុក​គ្រាន់​ជា​ការកំសាន្ត និង​ត្រិះរិះ​ពិចារណា៕៚

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

36 Responses to លក្ខណៈ​៤០​របស់​ស្រី​ដែល​ចង់​ចែចង់​ប្រុស

  1. mora ថា:

    ហេស…ហេស…ហេស…
    ប៉ន្តែ ឥឡូវ ស្រីៗគេដូរស្ទីលហើយ៕

    • Samady KS ថា:

      នៅ​សល់​អា​ស្ទិល មួយ​ទៀត​គឺ កាល​ហ្នុង​ខ្ញុំ​កម​ពុង​តែ​អង្គុយ​ផឹក​ស៊ី​នៅ សុកៗ ស្រាប់​តែ​គេ​មក​​សុំ​ជល់​កែវ​មួយ ហើយ​សុំ​លេខ​ទូរស័ព្ទ​ទៀត ចៃ​ដន្យ​អី ខ្ញុំ​មិន​មែន​ជា​ប្រុស​ចិត្ត​ងាយ​ផង​ ខ្ញុំ​អត់​អោយ….​ធ្វើ​អី​ខ្ញុំ?

  2. Mach Morn ថា:

    អីយី! អត់ដែលដឹងទាល់តែសោះ ហាហាហា

  3. លោកគ្រូក៏មានសៀវភៅហ្នឹងដែរ ខ្ញុំធ្លាប់បានចូលប្រលងចំនេះដឹងទូទៅ ក្រោយពេលប្រកាសលទ្ធផលគេអោយតែសៀវភៅ ជីវិតអាពាហ៏ពិពាហ៏ ម្នាក់មួយក្បាលប៉ុណ្ណោះ!(កាលហ្នឹងខ្ញុំរៀនថ្នាក់ទី៤)
    ខ្ញុំចាំបានឃ្លាដែលប្រទះញឹកក្នុងសៀវភៅនោះគឺ ដូចជាការលើកដាក់កូនចៅ ដូចជា ធ្វើផ្ទះតំរូវចិត្តអ្នកនៅ​ ធ្វើផ្លូវតំរូវចិត្តអ្នកដើរ… ខ្ញុំចាំមិនអស់ដែរ សៀវភៅនោះពិតជាល្អមែន!
    តែយ៉ាងណា សម័យនេះក៏មានការកែប្រែច្រើនហើយ ទាំងបុរសទាំងស្រ្តី

  4. កញ្ញា ថា:

    អីក៏ច្រើនម្លេះ?​មានន័យថាឲតែស្រីណាម្នាក់បង្ហាញអាកប្បកិរិយាណាមួយ​ក្នុងចំនុចប៉ុន្មានខាងលើ​គឺមានន័យថាគេកំពុងតែទាក់ទាញបុរសហើយមែនទេ?​លោកគ្រូវិសាស្រ្តមកបកស្រាយបញ្ហាចិត្តសាស្រ្ត​ដូចជាមិនសូវសមហេតុផលសោះ។​​មានចំនុចខ្លះអាចថាយកជាការបានតែមានចំនុចខ្លះទៀតដូចជាមិនត្រឹមត្រូវ​តើមានអំណះអំនាងទេ?

    • ចំនុច​ខាង​លើ​នេះ​ខ្ញុំ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​គេ​ទេ មិន​មែន​ជា​ទស្សនៈ​របស់​ខ្ញុំ​ទេ។
      តែ​ចំនុច​ខ្លះ​ដូច​ជា​ត្រូវ​ដែរ។ ត្រូវ​របៀប​ថា “ស្រី​ណា​ចង់​ចែ​ចង់​ប្រុស​ ច្រើន​តែ​បញ្ចេញ​លក្ខណៈ​បែប​នេះ ” តែ​មិន​មែន​មាន​ន័យ​ថា “អោយ​តែ​ស្រី​ណា​បញ្ចេញ​លក្ខណៈ​បែប​នេះ​គឺ​ចង់​ចែ​ចង់​ប្រុស​” នោះ​ទេ។(ពីរ​នេះ​ខុស​គ្នា!!!)។
      (ក្នុង​គណិត​វិទ្យា​ គេ​ប្រើ​ឈ្នាប់​ នាំ​អោយ \implies មាន​ន័យ​ខុស​ពី​ឈ្នាប់​សមមូល \leftrightarrow )

  5. rainbowpig ថា:

    គ្មានទៅត្រូវទេ។ អាចឹង ពេលកូនជ្រូក លេងជាមួយក្មេង ប្រុសៗមិនច្រលំថា កូនជ្រូកទាក់ពួកគេដែរហើយ? ការពិត គេលេងជាមួយក្មេង ព្រោះគេស្រលាញ់ក្មេងសោះហ្នឹងណា មកច្រលំថា គេទាក់ខ្លួនអីណាអីណោះទៅវិញ។ ប្រុសៗចេះតែមានហ្មង។ ហាហាហាហា

    • ម៉ន ថា:

      កុំប្រកាន់គាត់អីណាកូនជ្រូក មកពីគាត់ចេះតែគិតតែខ្លួនគាន់ហ្នឹងណា ។
      ចង់ឆ្ងល់ដែរ តើគាត់បានធ្វើការស្រាវជ្រាវយ៉ាងម៉េចទើបហ៊ានថាអីចឹង ?

    • 😀
      គេ​មិន​មែន​មាន​ន័យ​បែប​នេះ​ទេ។
      គេ​មាន​ន័យ​ថា បើ​ស្រី​ណា​ចង់​ចែ​ចង់​ប្រុស ស្រី​នោះ​ពេល​នៅ​ចំ​ពោះ​មុខ​បុរស​នោះ នឹង​ធ្វើ​ជា​លើក​ក្មេង​ថើប…
      តែ​មិន​មែន​មាន​ន័យ​ថា ស្រី​ណា​ដែលធ្វើ​បែប​នេះ គឺ​ស្រី​នោះច្បាស់​ជា​ចង់​ចែចង់​ប្រុស​នោះ​ទេ។
      វា​ប្រៀប​ដូច​ជា​ចំលើយ​តប​នឹង​សំនួរ​ថា បើ​ស្រី​ម្នាក់​ចង់​ចែចង់​ប្រុស​ម្នាក់ តើ​ស្រី​នោះ​ធ្វើ​ឫក​ដូច​ម្តេច​ខ្លះ?

      • rainbowpig ថា:

        បើចង់ចែចង់ហើយ ចាំបាច់កាច់រាងអីច្រើនម្ល៉េះ នាំប្រុសៗពិបាកគិតកូដយើងផ្តល់អោយ។ ប្រាប់ត្រង់ៗទៅ។ មានសង្សារនៅ? ខ្ញុំចូលចិត្តអ្នកឯង។ តែអ្នកឯងមិនចូលចិត្តរឿងរបស់អ្នកឯង។ ចប់។ បាយបាយ។ ហេហេហេ

  6. អគ្គលីបុត្រ ថា:

    សុទ្ធតែក្មេងៗៗ ចុះបើអត់ក្មេង ចឹងសល់តែ ២០ចំនុចទេចឹង!

  7. ម៉ន ថា:

    ខ្ញុំមិនដឹងថា ឥន្ទបញ្ញោភិក្ខុ ជាអ្វីទេ ។ តែបើគាត់សរសេរពីរឿងហ្នឹងមែន
    ប្រហែលជាគាត់គ្មានការងារធ្វើហើយ 😀

    បើអ្នកណាដឹងថា ឥន្ទបញ្ញោភិក្ខុ ជាអ្វី សូមជួយប្រាប់ខ្ញុំផង ។

    • ជា​ងារ​មួយ 😀 មិន​ដឹង​មាន​ន័យ​ថា​ម៉េច​ទេ (ឥន្ទ + បញ្ញៈ + ភិក្ខុ= ភិក្ខុ​ដែល​មាន​បញ្ញាខ្លាំង? :D)

      តែ ឥន្ទបញ្ញោភិក្ខុ ហេង មណី​ចិន្តា គាត់​គង់​នៅ​វត្ត ប្រាសាទ​សិរី (អន្លង់​វិល ភ្នំពេញ?) (យោង​តាមកំនត់​ត្រា​លើ​សៀវភៅ)។
      តែ​ថា​ទស្សនៈ​ខាង​លើ ខ្ញុំ​មិន​យល់​ថា​ជា​របក​គំហើញ​របស់​អ្នក​និពន្ធ​ទេ។ ប្រហែល​ជា​ដក​ស្រង់​ចេញ​ពី​គម្ពីរ​បុរាណ​របស់​ឥណ្ឌាគឺកាមសូត្រ ដែល​គេ​ច្រើន​ហៅ​ថា កាម៉ាសូត្រា របស់ វាត្ស្យាយនៈ នោះ​។

      • ម៉ន ថា:

        អរគុណវិចិត្រ ដែលបានពន្យល់ ។ ជាភិក្ខុផង ចឹងបានជាអីចឹង 😀
        ខ្ញុំស្មានតែពួកភិក្ខុគ្រាន់តែរៀនធម៍និងពន្យល់អំពីបាបបុណ្យទេ
        ដឹងអីមានសរសេរពីស្រីៗផង 😀

        អីយួយ ! និយាយអីចឹង ចុះនរកទេដឹងខ្ញុំ !

      • តាម​ពិត​សៀវភៅ​នោះ​មាន​ចំនុច​ល្អ​ៗ​ជា​ច្រើន​ដែល​គេ​អប់​រំ​ប្តី​ប្រពន្ធ​អោយ​ចេះ​ស្រលាញ់​គ្នា ចេះ​របៀប​រស់​នៅ​ជា​មួយ​គ្នា។ ប្រាប់​ពី​តួនាទី​របស់​ប្តី​ចំពោះ​ប្រពន្ធ..ដូច​ជា​ប្រាប់​ថា ទោះ​បី​ប្រពន្ធ​ធ្វើ​ម្ហូប​ឆ្ញាញ់​មិន​ឆ្ញាញ់ គួរ​តែ​យើង​ជា​ប្រុស​ចេះ​សរសើរ​នាង។ នាង​ជា​ស្រី​ត្រូវ​ចេះ​ពាក្យ​ផ្អែម​ល្ហែម…..។

        ខ្ញុំ​លើក​យក​ចំនុច​ខាង​លើ​មក​បង្ហាញ ព្រោះ​គួរ​អោយ​ចង់​សើច​បើ​លើក​មក​និយាយ​។ ​

      • ម៉ន ថា:

        ខ្ញុំអត់ចេះអានសៀវភៅទេ តែបើមានគេនិយាយប្រាប់ខ្ញុំ ខ្ញុំចូលចិត្តស្តាប់
        ណាស់ ព្រោះអាចសួរគេផង គ្រាន់តែភាគច្រើនគេមិនអាចឆ្លើយមកខ្ញុំ
        រួចតែប៉ុណ្ណោះ ។ យ៉ាងច្រើនណាស់គេថា បើចង់ដឹង មានតែទៅសួរអ្នក
        សរសេរ 😀

  8. Mach Morn ថា:

    ម៉េចហើយ កញ្ញា និងកូនជ្រូក ភ័យហើយមើលទៅ ហាហាហា 😉

  9. ធារ៉ា ថា:

    ខ្ញុំយល់ថាដូចជាពុំសូវសមហេតុផលប៉ុន្មានទេ ។

  10. ខ្ញុំគិតថាការរៀបរាប់ទាំងប៉ុន្មានខាងលើគឺលទ្ធផលនៃការអង្កេតរបស់អ្នក​និពន្ធ​ប៉ុណ្ណោះ។ និយាយម្យ៉ាងទៀតកាយវិការទាំងនោះអាចហៅថាជា​មាយារបស់ស្រ្តី (សូមបញ្ជាក់ថាមាយាស្រីមានទាំងកាយវិការបែបវិជ្ជមាន​និង​អវិជ្ជមាន)។ ការបរិយាយរបស់អ្នកនិពន្ធមិនសុទ្ធតែត្រូវសំរាប់មនុស្ស​គ្រប់គ្នានិងសម័យ​កាលនោះឡើយ។ តែវាក៏ជាគតិមួយសំរាប់យើងត្រិះរិះ​ដូចវិចិត្របានបញ្ជាក់។

    បងម៉ន​ពាក្យ “ឥន្ទបញ្ញោភិក្ខុ” គឺជាគោរមនាមរបស់លោកបណ្ឌិត ហេង​ មណី​ចិន្តាកាលគាត់នៅជាព្រះសង្ឃ។ អត្ថន័យនៃពាក្យនីមួយៗមាន​នៅ​ក្នងវចនានុក្រមខ្មែរ​សព្វថ្ងៃនេះគាត់ជាប្រធានអង្គការព្រះពុទ្ធ​សាសនាដើម្បី​អភិវឌ្ឍន៍ http://www.bfdkhmer.org/

  11. កេសី ថា:

    ហាហាហា មើលហើយ ចង់តែសើចអោយធ្លាក់ពីលើកៅអីស្លាប់ 😀 គួរអោយ​​អស់សំណើចជាងគេគឺត្រង់លេខ២១ “និយាយបើកចំហមាត់” ។ តើនរណា​ដែល​និយាយមិន​បើកចំហ​មាត់? ហាហាហាហា

  12. Mach Morn ថា:

    អីយ៉ា! មើលទៅប្រធានបទនេះចាក់ចុំបេះដូងនារីៗហើយ ហាហាហា មើលមុខ កញ្ញា, កូនជ្រូក និងសុធារ៉ា ទៅ ហាហាហា ឡើងក្រហមឃាំង អស់ហើយ តែមិនអីទេខ្ញុំបានទូរស័ព្ទទៅខាងពន្លត់អគ្គីភ័យហើយ ហាហាហា 😉 just kidding

    • កញ្ញា ថា:

      ហេត្ុអីត្រូវខឹងបើមិនមែនជាការត្រឹមត្រូវ១០០%ផង។
      ចំនុច៧ដល់១៨សុទ្ធតែជាចំនុចដែលខ្ញុំធ្វើញឹកញាប់និងជារឿយៗនៅឯផ្ទះ​ជាមួយក្មេងៗក្មួយៗ​។​ហើយមិនដឹងថាទៅទាក់ទាញប្រុសណាផង​បើនៅផ្ទះមានតែបងប្អូនឯងសោះហ្នឹង!
      តែបើដូចលោកវិចិត្របកស្រាយថាបើនារីចង់ទាក់ទាញបុរស​ដោយសំដែងកាយវិការទាំងអស់នេះ​អាចថាត្រឹមត្រូវខ្លះដែរចំពោះប៉ុន្មានចំនុចខាងក្រោមនោះ។
      A=>B but not B=>A and not A B
      អេបើមុខកូនជ្រូកនិងធារ៉ាឡើងក្រហម​សង្ស័យតាចង់គ្នាចង់ឲក្រញ៉នាក់ថែមល្បោយហើយមើលទៅ!

  13. denith ថា:

    ដូចជាមានអារម្មណ៍ថា ចេះតែសរសេរ ។

  14. Mach Morn ថា:

    អីយ៉ា! កញ្ញា ដូចជាកាចពេចហើយ 🙂

  15. សូមចំរើនពរ អាត្មាសូមចូលរួមបំភ្លឺក្នុងចំណុចនេះបន្តិចដើម្បីជាការចែករំលែក
    ឈ្មោះ ឥន្ទបញ្ញោ គឺជាឈ្មោះដែលគ្រូឧបជ្ឈាយ៍ (ភិក្ខុអ្នកបំបួស) ដាក់អោយ ក្រោយពេលដែលចូលបួសហើយ ហៅតាមភាសាផ្លូវការថា នាមប្បញ្ញតិ្ត គឺភិក្ខុ
    គ្រប់អង្គសុទ្ធតែត្រូវបានទទួលនាមថ្មីពីឧបជ្ឈាយ៍ក្រោយពីពេលបួសហើយ ។
    ឥន្ទបញ្ញោភិក្ខុ គឺជានាមប្បញ្ញត្តិ កាលពីគាត់នៅបួស ក្រោយពីគាត់លាចាកសិក្ខាបទហើយ គេនិយមហៅថា ធម្មបណ្ឌិត ហេង មណីចិន្តា ។ គាត់រស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

    មារយា៤០ប្រការរបស់ស្ត្រីនេះ មានសំដែងនៅក្នុងគម្ពីរព្រះពុទ្ធសាសនាហៅ
    ថាគម្ពីរធម្មបទ​ ។ មូលហេតុដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពីមាយា៤០
    ប្រការនេះ គឺដោយសារក្នុងសម័យដែលព្រះអង្គគង់ធរមាននៅឡើយមាន
    គ្រួសារក្នុងត្រកូលមួយមានកូនស្រីម្នាក់ពេញចិត្តចំពោះភិក្ខុមួយអង្គ ។​ ដោយមានបំណងចង់ឲ្យភិក្ខុនោះលាចាកសិក្ខាបទទៅនៅរួមរស់ជាធីតា
    របស់ខ្លួន ក៏រៀបចំផែនការមួយដោយនិមន្តភិក្ខុនោះទៅឆាន់នៅក្នុងគេហដ្ឋាន
    របស់គេ ភិក្ខុនោះមិនដឹងខ្លួនថាគេមានគម្រោងការដូច្នោះក៏ទទួលកានិមន្ត
    របស់គ្រួសារនោះ។ លុះភិក្ខុនោះទៅដល់ហើយ គេក៏រៀបចំចង្ហាន់ប្រគេន
    ព្រះអង្គនៅក្នុងបន្ទប់មួយ។ ទាំងមាតាបិតាទាំងបុត្រីនោះក៏នៅទីនោះពេល
    ដ៉ែលភិក្ខុអង្គនោះប្រទានពរជ័យមុនពេលឆាន់ ។ លុះពេលដែលភិក្ខុនោះ
    កំពុងឆាន់ ស្រាប់តែមាតាបិតាសាច់ញាតិទាំងអស់នាំគ្នាចេញពីបន្ទប់នោះ
    អស់រលីងដោយទុកអោយតែកូនស្រីម្នាក់នៅជាមួយភិក្ខុនោះ ហើយបន្ទប់
    នោះត្រូវបិទទ្វាជិតអស់ ។ ពេលដែលនៅតែពីរនាក់នឹងភិក្ខុអង្គនោះ ធីតា
    ម្នាក់នោះក៏ចាប់ផ្តើមបញ្ចេញមាយា ធ្វើអាការផ្សេងៗដើម្បីឲ្យភិក្ខអង្គនោះ
    មានចិត្តត្រេកត្រអាលទៅលើរូបនាង ។ ពេលនោះភិក្ខុនោះទើបដឹងខ្លួនថា
    ចាញ់បោកគេ ដោយគេមានគំរោងនឹងបំផ្លាញនូវព្រហ្មចរិយធម៌របស់ព្រះ
    អង្គ ។ ព្រះអង្គទ្រង់ពង្រឹងស្មារតីទប់ទល់នឹងសភាពការណ៍ក្នុងពេលនោះ
    ដោយការពិចារណាធម៌ ទីបំផុតក៏ឈ្នះនៅហេតុការណ៍នោះបានដោយ
    សុវត្ថិភាព ។ ដោយហេតុនេះហើយទើបព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពី
    មាយា៤០ ប្រការរបស់ស្ត្រីដើម្បីអោយភិក្ខុទាំងឡាយបានដឹង ។ នេះជា
    សេចក្តីត្រួសៗដែលលើកមកទីនេះ សង្ឃឹមថាសាធុជនទាំងឡាយអស់
    សេចក្តីសង្ស័យហើយថានរណាជាអ្នកនិពន្ធ ។ ជូនពរសុខសប្បាយ និង​ សុខភាពល្អ ។

  16. Mach Morn ថា:

    កណា(ខ្ញុំ) អរគុណព្រះអង្គដែលជួយបំភ្លឺ និងរីករាយដែលបានស្គាល់ព្រះអង្គ 🙂 ខមាទោសព្រះអង្គ តើព្រះអង្គមាន Website ឬ Blog ដែររឺទេ?

  17. Mach Morn ថា:

    កណាអរគុណព្រះអង្គ 🙂

  18. kaps... ថា:

    សូមអរគូណដែលបានផ្សប់ផ្សាយនូវដំនឺងនូវលក្ខណៈ៤០ ប្រការរបស់ស្ត្រី
    ខ្ញុំធ្លាប់ជួបប្រទះច្រើនណាស់ កាលពីពេលដែលខ្ញុំធ្វើការនៅក្រសួងសន្តិសុខ
    តែមិនអាចធ្វើអ្វីបានមកលើខ្ញុំទេ នេះជាបញ្ហាគ្រោះថ្នាក់ណាស់ដែរ បើសិនជា
    ការចែចង់នោះមិនមែនជារឿងពិត តែជារឿងល្បិចកិច្ចកលឬជារឿងនយោ- បាយ ដើម្បីបំផ្លិចបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះនោះ យើត្រូវពិនិត្យមើលឱ្យបាន
    ច្បាស់លាស់សិន កុំឆាប់ច្រឡោតពេក។ តែមួយចំនួនក៏ជាការពិតដែរ គេចែ-
    ចង់ស្រឡាញ់ដោយត្រង់ៗ។ល។

    រឿងដែលខ្ញុំធ្លាប់បានជួបប្រទះមាន៖ បញ្ខេញគល់ភ្លៅ គល់ដោះ របូតសំពត់
    និងកន្សែងពោះគោនៅចំមុខ៣-៤ដង ញញឹមដាក់រាប់មិនអស់ លៀនអន្តាត
    រាប់មិនអស់ និយាយផ្តឿផ្តងរាប់មិនអស់ បោះសំបុត្រស្នាម អោយមេអណ្តើក
    មកនិយាយរាប់មិនអស់ មកផ្ទាល់ខ្លួនកញ្ឆក់យកនេះនោះអោយដេញរាប់ មិនអស់ មកប្រលែងលេងរាប់មិនអស់ ដល់អញ្ខឹងទៅ ទៅខាងនេះក៏អត់ទៅ
    ខាងនោះក៏អត់ អត់ទាំងអស់គ្នា សម្រេចលទ្ធផលអត់អាលីង។ល។ ខ្ញុំមិនមែន
    ចេះស្នេហ៍ទេ ហើយក៏មិនមានជំនឿទៅលើស្នេហ៍ដែរ តែខ្ញុំចូលចិត្តនិយាយ
    លេងច្រើន ហើយភ្នែកខ្ញុំមុត ក្រលេកមើលគេច្រើនញញឹមជានិច្ច ទាំងចាស់
    ទាំងក្មេង ទាំងស្រីទាំងប្រុស មិនចេះប្រកាន់រាងល្អឬអាក្រក់ទេ នេះជាអាក្ប-
    កិរិយារបស់ខ្ញុំ ជាទំលាប់របស់ខ្ញុំ គេយល់ច្រឡំខ្ញុំច្រើនណាស់ ខ្ញុំមិនសូវហ៊ាន
    មើលមុខប្រពន្ធកូនគេចំៗនោះទេ លើកលេងតែស្គាល់គ្នា ខ្ញុំតាំងថាមិនមើល
    គេទេ តែមើលធម្មតាក៏គេថាសម្លឹងមើលគេដែរ បើមិនអោយមើលមានតែធ្មេច
    ធ្មេចភ្នែកមើលផ្លូវម៉េចឃើញ ។ល។

    រឿងវាមានហេតុ ពីព្រោះជីតាខ្ញុំខាងញោមប្រុស គាត់មានប្រពន្ធ៧នាក់នៅ
    ជាមួយគ្នាទាំងអស់ផ្ទះជាមួយគ្នា្ត តែគាត់បានស្លាប់មុនខ្ញុំកើតទៅទៀត តែបើ
    តាមរឿងឌែលគាត់ស្លាប់ពុំមែនស្លាប់ដោយសារស្រីទេ តែស្លាប់ដោយសារ
    ខ្លាទះ តែគាត់ពុំមែនចាញ់ខ្លាទេ គាត់វាយខ្លាឈ្នះ វាយតាំងពីព្រឹករហូតដល់
    ល្ងាច ហើយគាត់លីខ្លាមកផ្ទះ កាតចេះគុណដំបង ហើយគាត់មិនបានទៅ
    មើលពេទ្យទេអោយគេចាក់ថ្នាំការពារតេតតាណុះ ប្រហែលជាគាត់មិនគិត
    ដល់រឿងនោះទេ បើតាមខ្ញុំស្មានគាត់ស្លាប់ដោយសារពិសមកពីក្រចកខ្លាខ្វាច
    ។ល។ បញ្ខប់ដោយសង្ខែប បើគួរពុំគួរសូមអភ័យទោស! ខ្ញុំមានរឿងច្រើន
    ណាស់សម្រាប់និយាយ តែផ្អាកសិន។ សូមអរគុណ!

  19. kaps… សំបូរ​រឿង​និយាយ​មែន​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s