លទ្ធផល​សិស្ស​ពូកែ​ខ្មែរ​នៅ IMO 2009


ខាង​ក្រោម​នេះ​ជា​លទ្ធផល​របស់​សិស្ស​ពូកែ​កម្ពុជា​ពី​ការ​ប្រកួត​សិស្សពូកែ​គណិតវិទ្យា​អន្តរជាតិ​២០០៩ នៅ​ប្រទេស​អាល្លឺម៉ង់។ លទ្ធផល​មិន​ល្អ​ប៉ុន្មាន​ទេ។ 

ឆ្នាំ​នេះ​យើង​មិន​បាន​ទទួល​មេដាយ រឺ​រង្វាន់​កិត្តិយស​អី​ទេ។ ប្រទេស​កម្ពុជា​ជាប់​ចំនាត់​ថ្នាក់​លេខ​៩១ លើ​១០៤ប្រទេស។

imo2009

យើង​ក្រឡេក​មើល​ប្រទេស​វៀតណាម​វិញ។ វៀតណាម​គេ​បាន​មេដាយ​មាស​២ ប្រាក់​២ និង​សំរិទ្ធ​២។ ក្រុម​គេ​ជាប់​លេខ​១៥។

vnmo

រី​ឯ​ប្រទេស​សៀម គេ​បាន​មេដាយ​មាស​មួយ និង ប្រាក់៥។ ក្រុម​សៀម​ជាប់​លេខ​៧។

thaiMO

លទ្ធផល​ប្រទេស​ចិន

បាន​មេដាយ​មាស​៦។ ក្រុម​ចិន​ជាប់​លេខ​១។

CHINMo

លទ្ធផល​ក្រុម​អាមេរិច

បាន​មេដាយ​មាស​២ មេដាយ​ប្រាក់​៤។ ក្រុម​អាមេរិច​ជាប់​លេខ​៦។

usaMO

  • លទ្ធផល​តាម​ប្រទេស​

១) ចិន  ២) ជប៉ុន  ៣) រុស្ស៊ី ៤)​កូរ៉េ​ខាង​ត្បូង ៥) កូរ៉េ​ខាង​ជើង ៦) អាមេរិច  ៧)ថៃ  ៨) ទួរគី  ៩)អាល្លឺម៉ង់ ១០)បែលារុស

 

យោង៖

http://imo-official.org/results.aspx

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​, ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to លទ្ធផល​សិស្ស​ពូកែ​ខ្មែរ​នៅ IMO 2009

  1. ចន្នា ថា:

    មិនមែនមិនល្អប៉ុន្មានទេ​ គឺមិនល្អតែម្ដង នៅជិតចុងប៉ូចគេ។
    មិននឹកស្មានថា​ ក្រុមប្រទេសសៀមខ្លាំងជាងវៀតណាមសោះ!

  2. សុវុឌ្ឍី ថា:

    ចិននឹងឃើញប្រលងរូបនិងគណិតភាគច្រើនទៅប៉ុន្មានមកវិញបានមេដាយមាសទាំងអស់

    • ចិន​គេ​ជ្រើស​រើស​និង​បណ្តុះ​បណ្តាលសិស្ស​គេ​ល្អិត​ល្អន់​ណាស់។ ៦ នាក់​ដែល​ទៅ​ប្រកួត​ហ្នឹងមិន​ដឹង​​ជំរុះពី​ប៉ុន្មាន​លាន​នាក់​ទេ។
      បន្ទាប់​មក​ទៀត​នៅ​ស្រុក​គេ​ភាគ​ច្រើន សិស្ស​ទៅចូល​រួម​ប្រលង​IMO ម្នាក់​ៗ​ធ្លាប់​ទៅ​ប្រលងពីរ​បី​ដង។ សុទ្ធ​តែ​មាន​បទ​ពិសោធន៍។

      • សុវុឌ្ឍី ថា:

        នឹងហើយខ្ញូំបានមើលប្រវតិ្តប្រឡងរបស់សិស្សចិនដែលបានមេដាយមាសលេខ១ឆ្នាំនឹង ហើយគេក៏ធ្លាប់បានមេដាយមាសលេខមួយពីឆ្នាំទៅដែរ។ ហើយខ្មែរយើង បណ្តុះបណ្តាលមិនដល់មួយឆ្នាំផង បើតាមខ្ញូំធ្លាប់ដឹង

  3. អគ្គលីបុត្រ ថា:

    សៀម បានលេខ​ល្អ មែន តែមេដាយមាសតែមួយទេ ចំនែកយួនវិញ ២ ណា!
    ចំនែកចិន ឆ្ងល់​វាមែនទែនហ្មង excellence!!

  4. ម៉ន ថា:

    យ៉ាងណាៗ ក៏គ្រាន់បើដែរ ដែលប្រទេសខ្មែរយើងអាចចូលរួមក្នុងការប្រលង ។

  5. rainbowpig ថា:

    ខ្ញុំក៏ថាចឹងដែរ។ យ៉ាងណា យ៉ាងណា អ្នកទៅប្រលងនោះ ក៏បានប្រឹងអស់ពីសមត្ថភាពហើយ។ តែធ្វើយ៉ាងម៉េច ជួនកាល វាក៏ជារឿងហួសសមត្ថភាពរបស់ពួកគេ។

  6. បរាជ័យជាមេរៀនសំរាប់ជ័យជម្នះ..បើសិនរដ្ឋាភិបាលយកចិត្តទុកដាក់បំប៉ន ជាមួយពួកគេបន្ថែម..ខ្ញុំថាពួកយើងមិនអន់ណាស់ណាទេ…

    • ពួក​គេ​ត្រូវ​បាន​បំប៉ន​ខ្លះ​ៗ​ដែរ​ហើយ បើ​តាម​ខ្ញុំ​ដឹង គ្រាន់​តែ​វគ្គ​បំពាក់​បំប៉ន​នោះ​មិន​ទាន់​គ្រប់​គ្រាន់។
      រី​ឯកម្មវិធី​សិក្សា​គណិត​វិទ្យា​របស់​យើង​ខុស​ដាច់​ពីអ្វី​ដែល​គេ​ចេញ​ប្រលង​តែ​ម្តង។

  7. vooងៃ ថា:

    េយីងកុំតូចចិត្តអី!​ប្រទេសចិន​សិស្សពូ​ែកគេបំប៉នតាំងពីមធ្យមសិក្សាេម្ល៉ះ។​ចំែនកប្រទស​េយីង​រាងយ៉ាប់​បន្តិចហើយ។។​ខ្វះខាតថវិការ​ ច្រើន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s