ធ្វើ​ម៉េច​ទើប​ដឹង​ថា រន្ទះ​ប្រុង​បាញ់​យើង?


១) រន្ទះ​កើត​ពី​ការ​ផ្ទេរ​បន្ទុក​របស់​បន្ទុក​អគ្គិសនី​ស្តាទិច មុនកើត​មាន​ការផ្ទេរ​បន្ទុក​នៅ​កន្លែង​ណា​មួយ នោះ​ប្រាកដ​ជា​មាន​ការកកើត​បន្ទុក​ស្តាទិច​នៅ​ទី​នោះ។ វា​បណ្តាល​អោយសក់​យើង​​បះច្រូង​ទៅ​លើ បះ​រោម
២) មាន​ធំ​ក្លិន​អូសូន(អោយ​តែ​ក្លិន​ប្លែក ​ប្រយ័ត​អោយ​ហើយ​ទៅ) ដែល​បណ្តាល​មក​អ៊ីយ៉ុង​កម្ម​ខ្យល់​មុន​រន្ទះ​មក​ដល់។
៣) យើង​អាច​តាម​ដាន​រន្ទះ​តាម​របស់​ប៉ុស​វិទ្យុ​AM ដែល​ទំនេរ។ បើ​ជិត​មាន​រន្ទះ​បាញ់ នោះ​នឹង​មាន​សំលេង​ដូច​ជា​សំលេង​គេ​រូត

(WikiAnswer)

បើ​សិន​ដឹង​ថា​រន្ទះ​ប្រុង​បាញ់​យើង​ហើយ​ ចូរអង្គុយ​ចុះដោយ​ឈរ​លើជើង​មួយ(ធ្វើដូច​បក្សី​ដេក​ យក​ជើង​មួយ​ជាន់​ដី ជើង​មួយ​ទ្រ​មេឃ) យក​ដៃ​ខ្ទប់​ត្រចៀក (ដើម្បី​កុំ​អោយ​បែក​ក្រដាស​ត្រចៀក)។

ហាម​ក្រាប​យក​មុខ​ផ្ទប់​នឹង​ដី ធ្វើ​បែប​នេះ​កាន់​តែ​ងាយ​អោយ​រន្ទះ​បាញ់។ ព្រោះ​ថា​ពេល​រន្ទះ​បាញ់​ចរន្ត​អគ្គិសនី​ឆ្លង​ពាស​ពេញ​ដី ក្នុង​ចំងាយ​រវាង​៣០ម ហើយ​អាច​ឆក់​អ្នក​អោយ​ស្លាប់​បាន។ដូច្នេះ​ប៉ះ​ដី​កាន់​តែ​តិច​កាន់​តែ​ល្អ។

មេឃ​បើក​ថ្ងៃ​ស្រលះ​ចេសអត់​មាន​ភ្លៀង មិន​ប្រាកដ​ថា​គ្មាន​រន្ទះ​បាញ់​នោះ​ទេ។ រន្ទះ​អាច​បាញ់​ពី​កន្លែង​ផ្សេង​ដែល​នៅ​ចំងាយលើស​ពី4គមទៅ​ទៀត។

ឧបករណ៍​សំរាប់​Detect រន្ទះ “Lightning Detector”

ឧបករណ៍​ប្រើសំរាប់ប្រាប់​យើង​ថារន្ទះ​នឹង​បាញ់ តែ​វា​មិន​ការពារ​យើង​ពី​រន្ទះ​ទេ។

ឧបករណ៍​នេះ​ អាច​អោយ​យើង​ដឹង​ ពី​ទី​តាំង​រន្ទះ​ដែល​បាន​បាញ់​នៅ​កន្លែង​ណា​មួយ។ រន្ទះ​ខ្លះ​កើត​ឡើង​នៅ​ពេល​មាន​ខ្យល់ព្យុះ ដូច្នេះ​ខ្យល់​នោះ​បក់​ទៅ​ទិស​ណា រន្ទះ​បន្ត​បាញ់​តាម​ទិស​នោះ​ដែរ។ ឧបករណ៍​ទំនើប​ខ្លះ​អាច​​ប៉ាន់​ស្មាន​ទី​តាំង​ថ្មី​ដែល​រន្ទះ​អាច​បាញ់ រឺ​ទិស​ដៅ​ខ្យល់​ព្យុះដែល​បង្ក​ជា​រន្ទះ។ ឧបករណ៍​ព្យាករណ៍​រន្ទះ StrikeAlert អាច​ប្រាប់​យើង​អោយ​ដឹង​ពី ទីតាំង​រន្ទះបាញ់​តាំង​តែពី​នៅ​ចំងាយ​៦៤គម។

StrikeAlert

ឧបករណ៍​ព្យាករណ៍​រន្ទះ សំរាប់​ដាក់​តាម​ខ្លួន។

* តើ​រន្ទះ​បាញ់​ពី​លើ​មេឃ​មក​ដី រឺ​ពី​ដី​ទៅលើ​មេឃ? គឺ​ពី​មេឃ​មក​ដី និង​ពី​ដី​ទៅ​មេឃ ចំលើយ

* តើ​រន្ទះ​មាន​ប្រយោជន៍​ដល់​ផែន​ដី​រឺ​ទេ? មាន​ប្រយោជន៍ ចំលើយ

* ប្រើ​ទូរសព្ទ​ពេល​ភ្លៀង​ ងាយ​បណ្តាល​អោយរន្ទះ​បាញ់ មែន​ទេ? មិន​ពិត​ទេ។ ពន្យល់

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s