វិស្វករ​កំនើត​ចិនជាប់​ចោទ​ពី​បទចារកម្ម​សេដ្ឋកិច្ច


កាលីហ្វ័រនីញ៉ា: វិស្វករ​ជនជាតិ​ចិន Dongfan Chung អាយុ៧៣ឆ្នាំ អ្នក​ឯកទេស​ខាង​វិភាគ​ស្ត្រេស បំរើ​ការ​នៅ​ក្រុមហ៊ុន Boeing Co. ត្រូវ​បាន​តុលាការ​សហព័ន្ធ​ រក​ឃើញ​ទោស​​ពី​បទ​លួច​ការ​សំងាត់កម្មវិធី​អវកាស​របស់​សហរដ្ឋ​អាមេរិច។

10spy02_650

គេ​បាន​រក​ឃើញ​ថា លោក​Chung បាន​រក្សា​ឯកសារ​សំងាត់​របស់​ក្រុមហ៊ុន​ចំនួន​៣០០ ០០០ទំព័រ​នៅ​ផ្ទះ​របស់​គាត់ ដែល​ឯកសារ​អស់​នេះ​ត្រូវ​ក្រុមហ៊ុន​តំរូវ​មិន​អោយ​យក​ចេញ​ពី​កន្លែង​ធ្វើ​ការ​ឡើយ។ ឯកសារ​ទាំង​នោះ​និយាយ​អំពី​កម្មវិធី​អវកាស​និង​រ៉ុកែត​បញ្ជូន​យាន​អវកាស។ គាត់​ត្រូវ​បា​ន​គេ​ចោទ​ប្រកាន់​ថា​ មាន​បំនង​លក់​ព័ត៌មាន​អស់នេះ​ទៅ​អោយ​រដ្ឋាភិបាល​ចិន។

គាត់​នឹង​ត្រូវ​គេ​សំរេច​ប្រកាស់​ពី​ទោស​ទណ្ឌកម្មរបស់​គាត់​​នៅ​ថ្ងៃ​៩ វិច្ឆិកា ២០០៩។ គាត់​អាច​មាន​ទោស​ធ្ងន់​រហូត​ដល់​ជាប់​គុក​៩០​ឆ្នាំ។

នៅ​ក្នុង​អំលុង​ពេល​ការពារ​ក្តី​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​នេះ មេធាវី​របស់​លោក​Chung បាន​អះ​អាង​ថា គាត់​អាច​មាន​ទោស​ត្រឹម​តែ​មាន​យក​ឯកសារ​របស់​ក្រុមហ៊ុន​ចេញ​មក​ក្រៅដោយ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។ លោក​Chung មិន​បាន​ធ្វើ​ជា​ភ្នាក់​ងារ​ចារកម្ម​ទេ។

ច្បាប់​ប្រឆាំង​នឹង​ការ​លួច​ការ​សំងាត់​របស់​ក្រុមហ៊ុន ( Economic Espionage Act) ត្រូវ​បាន​អនុម័ត នៅ​ពេល​ដែល​អាមេរិច​ដឹង​ថា ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ចាប់​ផ្តើម​ប្រើ​ភ្នាក់​ងារ​ដើម្បី​លួច​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ឯកជន​នានា​រប​ស់​អាមេរិច។ ក្រុម​ហ៊ុន​ទាំង​នោះ​ចុះ​កុងត្រា​ជា​មួយ​រដ្ឋាភិបាល​អាមេរិច​ដើម្បី​ស្រាវ​ជ្រាវ​វិស័យ​សព្វា​វុធ។

កាល​ពី​ឆ្នាំ​២០០៧​ តុលាការ​អាមេរិច​បាន​កាត់​ទោស​បុរស​ជនជាតិចិន​ម្នាក់​ឈ្មោះ Chi Mak អោយ​ជាប់​គុក២៤​ឆ្នាំ​ ពី​បទ​លួច​បច្ចេកវិទ្យា​យោធា​អាមេរិច​លក់​ទៅ​អោយ​ចិន។

* បើ​អ្នក​ឯង​ខ្លាំង​ខាងរក ខ្ញុំ​ខ្លាំង​លួច

Ref: Chinese-born engineer guilty of economic espionage

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to វិស្វករ​កំនើត​ចិនជាប់​ចោទ​ពី​បទចារកម្ម​សេដ្ឋកិច្ច

  1. សង្ស័យតែគាត់ចង់សងសឹក អោយអូស្រ្តាលី ប៉ុន្មានថ្ងៃមុន ចិនកាត់ទោស
    អ្នកជំនួញអូស្រ្តាលី ពីបទលួចឯកសារដូចគ្នាដែរ!
    ហាហា ពួកហ្នឹងឈ្លោះគ្នាអត់ហ៊ានធ្វើអីគ្នាងាប់តែអ្នកតូចតាចហ្នឹង!

  2. អគ្គលីបុត្រ ថា:

    ចិនដើរលួចតែបស់គេចឹង ហើយខ្មែរវិញលួចឡើងបទចំរៀង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s