ទុក​សក់​វែង​ក៏​មាន​ទោស​ដែរ


ព័ត៌មាន​កោះសន្តិភាព​ថ្ងៃ​នេះ បាន​អោយ​ដឹង​ថា មាន​ក្មេង​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​(ខុស​ច្បាប់​ ព្រោះ​ជិះ​លើស​ចំនុះ) ដែល​ប្រើ​ប្លាក​លេខ​នប. (ខុស​ច្បាប់​ទៀត) ហើយ​ជា​ពិសេស​នោះ​ពួក​គេ​ទុក​សក់​វែង (ចូល​ក្នុង​ប្រភេទ​ក្មេង​ទំនើង*)។

ប៉ូលីស​បាន​ច្រូត​សក់​របស់​ពួក​គេ​ចោល រួច​ក៏​ប្រគល់​អោយ​ឪពុក​ម្តាយ​របស់​គេ​វិញ។

kmeng16_07

(រូប​ថត​កោះ​សន្តិភាព)

* សំនួរ​គឺ​ថា តើ​ការ​ចាប់​គេ​កាត់​សក់​បែប​នេះ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ? តើ បើ​ក្មេង​ទាំង​នោះ​មិន​ជិះ​ម៉ូតូ​មាន​គ្នា​៤​នាក់​លើស​ចំនុះ​ទេ និង​មិន​ប្រើ​ម៉ូតូ​ប្លាក​លេខ​នប​ ទេ តើ​ប៉ូលីស​អាច​ចាប់​ពួក​គេ​កាត់​សក់​វែង​របស់​គេ​ចោល​ដែរ​រឺ​ទេ?

* ពាក្យក្មេង​ទំនើង ឡង់សេ​អោយ​ប្រើ​ដោយ​សម្តេច​តេជោ​ហ៊ុន​សែន សំរាប់​ប្រើ​ជំនួស​ពាក្យ​ បង​ធំ បងតូច ក្មេង​ស្ទាវ។ (ទុក​ពាក្យ​ តូចធំ សំរាប់​ប្រើ​ជា​មួយ​អ្នក​តូច​អ្នក​ធំ។ ស្ទាវ​ ទុក​ប្រើ​ជា​មួយ​ពាក្យ​ ចាស់​ស្ទាវ :D)

Ref:

http://www.kohsantepheapdaily.com.kh/khmer/kmeng16_07.htm

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to ទុក​សក់​វែង​ក៏​មាន​ទោស​ដែរ

  1. rainbowpig ថា:

    ប៉ូលីសគ្មានសិទ្ធិអីណា ចាប់កាត់សក់គេទេ។ កុំតែក្មេងៗហ្នឹង និងឪពុកម្តាយ មិនចេះច្បាប់ទេ កុំអីគេប្តឹងប៉ូលីសនោះ វ័ណ្ឌកមិនខាន ដែលរំលោភលើរូបរាងកាយរបស់គេ និងសិទ្ធិសេរីភាពរបស់គេ។
    ប៉ុន្តែ បើនៅសាលា គឺមានបទបញ្ជាផ្ទៃក្នុងរបស់សាលា កូនសិស្សប្រុសៗចាំបាច់ត្រូវតែគោរព។

  2. អគ្គលីបុត្រ ថា:

    ពិបាកណាស់ ពួកអស់នេះ បង្កចលាចល សូម្បីតែខ្ញុំក៏វិលមុខ​នឹងពួកវាដែរ!
    ថ្ងៃមុន​ពេលយប់​ត្រលប់មកពី​ធ្វើការរាងយឺត ម៉ោងប្រហែល ៧កន្លះយប់ ជិះកាត់​ម្តុំលូទឹកស្អុយ វាចង់ធ្វើស៊ីខ្ញុំ កុំតែ​ជ្រេបក​ក្រោយ​រហ័យ កុំអីខ្ញីមិនខាន!

    • ពួក​អា​ក្មេង​ស្ទាវ ក្មេង​ពាល​អី​ហ្នឹង កំចាត់​វា​អោយ​អស់​ចុះ។ តែ​យើង​គួរ​បែង​ចែក ទោស។ ដាក់​ទោស​អោយត្រូវ​តាម​ទោស។ មិន​គួរ​ថា អា​នេះ​ខូច​មក​ពី​វា​សក់​វែង អានេះ​ល្អ​មក​ពី​វា​សក់​ខ្លី​នោះ​ទេ។ គេ​ស្លៀកពាក់​គេ​លេង​ខ្លួន​យ៉ាង​ណា​ ជា​សិទ្ធិ​របស់​គេ។ ខ្ញុំ​វិញ​ខ្ញុំ​ក៏​មិន​ចូល​ចិត្តទុក​សក់​វែង​អី​រញ៉េរញ៉ៃ​នោះ​ទេ។ តែ​គេធ្វើ​យ៉ាង​ម៉េច​ធ្វើ​ទៅ​ ចំនង់​ចំនូល​ចិត្ត​របស់​គេ។

      តែ​ថា ដូច​rainbowpig និយាយ​អញ្ចឹង បើ​សិស្ស​សាលា គេ​មាន​វិន័យ​របស់​សាលា។ ចូល​សាលា​ត្រូវ​ស្លៀកពាក់​តាម​វិន័យ​សាលា​ កាត់សក់​តាម​វិន័យសាលា។

  3. ម៉ន ថា:

    អត់ពាក្យនិយាយបណ្ដោយខ្ញុំ ! នេះឬច្បាប់ស្រុកខ្មែរ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s