iPhone Application ដ៏​ឆ្កួត​បំផុត


iPhone App Store មាន​ប្រូក្រាម​ចំនួន​៥៥០០០។ ក្នុង​នោះ​មាន​ប្រូក្រាម​ខ្លះ​ដែល​មាន​ប្រយោជន៍ តែខ្លះ​ទៀតគឺ​ឆ្កួត​ៗ​តែ​ម្តង។ CNNMoney.com បាន​បង្ហាញ​ពី​ប្រូក្រាម​ដ៏​អត់​បាន​ការ​បំផុត​ចំនួន​ប្រាំបី​លើ​គេ ដែល​ក្នុង​នោះ​មាន​ប្រូក្រាម​មួយ​គួរ​អោយ​ចាប់​អារម្មណ៍គឺ Taxi Hold’em បង្កើត​ដោយ iSignz មិន​គិត​ថ្លៃ។

iphone-3gs

ប្រូក្រាមនេះបញ្ជា​អោយ​ទូរសព្ទ​​ស្រែក​ថា​TAXI នៅ​ពេល​យើង​ដាក់​វាផ្តេក។ អ្វី​ដែល​គួរ​អោយ​ចាប់​អាម្មណ៍​នោះ​គឺ​មាន​គេ​ម្នាក់​អោយ​យោបល់​ថា បើ​ធ្វើ​បែប​នេះ​នៅ​តាម​ផ្លូវ​ក្រុង​ញូវយ៉ក គឺ​សំលេង​ TAXI នេះ​ស្មើ​នឹង “STEAL ME”។

* ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា អ្នក​ខ្លះ​ថា​មិន​ហ៊ាន​មក​ស្រុក​ខ្មែរ ខ្លាច​ចោរ​ ខ្លាច​អី មិន​សុវត្ថិភាព សុំ​ឈប់​ជោរ​បែប​នេះ​ទៀត​ទៅ
* ស្រុក​គេ​មាន​ចោរ ស្រុក​ខ្មែរ​ក៏​មាន​ចោរ​ដែរ 😀

អាន​បន្ថែម៖

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to iPhone Application ដ៏​ឆ្កួត​បំផុត

  1. Chanroeun Pa ថា:

    I like Iphone and it is cool but the Apple’s trading way is tricky.

  2. rainbowpig ថា:

    សុំ​ឈប់​ជោរ​បែប​នេះ​ទៀត​ទៅ ។
    * ស្រុក​គេ​មាន​ចោរ ស្រុក​ខ្មែរ​ក៏​មាន​ចោរ​ដែរ 😀

    ពាក្យហ្នឹង ឡូយ ហើយត្រូវចិត្តរបស់ កូនជ្រូក ហ្មង។ វាមែនហ្នឹងណា នៅណាក៏មានចោរលួច ចោរប្លន់ ជនបន្លំ បោកប្រាស់ ដូចតែគ្នាហ្នឹង។ ពេលខ្លះនៅស្រុកនេះ ងើបព្រឹកឡើង អានកាសែតភ្លឹប ឃើញក្មេងស្ទាវ ប្លន់យាយចាស់ សំលាប់ ក៏មាន។

    នៅស្រុកគេមិនខ្លាចផង ទៅខ្លាចអីស្រុកខ្លួនឯង។ វិចិត្រនិយាយត្រូវចិត្ត ចាំពេលណាទៅខ្មែរ កូនជ្រូក ប៉ាវកូនស្រីវិចិត្រម្តង។ អត់បានចេញលុយអោយប៉ាម៉ាក់ទេ ចេញលុយខ្លួនឯងទៅ ធំៗហើយ ប៉ាវតែកូនក្មេងគួរអោយស្រលាញ់ម្នាក់នេះទេ។ ហេហេហេ

    • ច្រលំ​ធំ​ហើយ កូនស្រី​ខ្ញុំ​វា​មិន​ទាន់​គ្រប់​ពីរ​ខួប​ទេ តែ​វា​ញ៉ាំ​ច្រើន​ណាស់។ ប្រយ័ត​ស្តាយ​ក្រោយ 😀

      • rainbowpig ថា:

        មែនហ្អ? អាចឹង បានពីរនាក់កូនជ្រូកហើយ កូនស្រីស្រស់ស្អាតរបស់វិចិត្រនោះ។ ញ៉ាំច្រើនជាចំណូលចិត្តរបស់កូនជ្រូកតាហ្មង។ មិនអី បើវិចិត្រ និងនីដា ពិបាកចិញ្ចឹម ផ្ញើអោយកូនជ្រូកតាមឌីអេកអិលមក កូនជ្រូកចិញ្ចឹមអោយ។ ធានាថា គ្មានអោយស្គមចឹងទេ។ មាឌច្បាស់ជាកាត់តាមកូនជ្រូកមិនខានទេ។ មុខគួរអោយខ្នាញ់អីចេះ មិនដឹងជាថើបក្រញេច សឹកថ្ពាល់យ៉ាងណាទេ។ ហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s