ធ្លាក់​យន្តហោះ​នៅ​អៀរ៉ង់ ស្លាប់​១៦៩​នាក់​ទៀត​ហើយ..


យោង​តាម AP បាន​អោយ​ដឹង​ថា យន្តហោះអៀរ៉ង់​ផលិត​នៅ​រុស្ស៊ីមួយ​គ្រឿង​បាន​ធ្លាក់​ភ្លាម​ៗ​បន្ទាប់​ហោះ​ចេញ​ពី​ព្រលានTehran’s Imam Khomeini International Airport​ កាល​ពី​ថ្ងៃ​ពុធ។ យន្តហោះ​នេះ​មាន​អ្នក​ដំនើរ១៥៤នាក់ និង​បុគ្គលិក​បំរើការ​១៥នាក់។

ទូរទស្សន៍​ជាតិ​អៀរ៉ង់​បាន​អោយ​ដឹង​ថា ក្នុង​ចំនោម​អ្នក​ដំនើរ​ទាំង​នោះ មាន​ក្រុមជំរើស​ជាតិ​​យូដូរបស់​អៀរ៉ង់​៨​នាក់ និង​ប្រតិភូម្នាក់ ដែល​គ្រោង​ទៅ​ចូល​រួម​ហ្វឹកហាត់​ជា​មួយ​ក្រុមយូដូ អារមេនីញៀន មុន​ចូល​រួម​ប្រកួត​នៅ​ហុងគ្រី នា​ខែ​សីហា។

សាក្សី​ម្នាក់​បាន​រៀប​រាប់​ថា កន្ទុយ​យន្តហោះ​បាន​ឆេះ ពេល​កំពុង​តែ​ឆ្វែល​រក​កន្លែង​ចុះ​ចត។

គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែការ​ធ្លាក់​យន្តហោះ​អៀរ៉ង់​ភាគ​ច្រើន​ត្រូវ​​គេ​បន្ទោស​ថា មកពី​ការ​ថែទាំ​អន់។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ធ្លាក់​យន្តហោះ​នៅ​អៀរ៉ង់ ស្លាប់​១៦៩​នាក់​ទៀត​ហើយ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s