Harry Potter វគ្គថ្មី​ មួយ​យប់​រក​បាន​២២លាន​ដុល្លារ


ក្រុម​ចែក​ចាយ Warner Bros បាន​អោយ​ដឹង​ថា ខ្សែ​ភាព​យន្ត​ផ្សង​ព្រេង​ Harry Potter and the Half-Blood Prince​ (វគ្គ​៦?) រក​ប្រាក់​ចំនូល​បាន​២២,២លាន​ដុល្លារ​ពី​ការ​បញ្ចាំង​លើក​ដំបូង។ វា​បាន​ដណ្តើម​ចំនាត់​ថ្នាក់​រឿង The Dark Knight ដែល​រក​បាន​១៨,៥លាន​ដុល្លារ​នាថ្ងៃ​ដំបូង។

ខ្សែ​ភាព​យន្ត​នេះ​ គេ​បាន​ចាប់​ផ្តើម​ថត​ចាប់​តាំង​ពី​ថ្ងៃ២៤ កញ្ញា​២០០៧ គំរោង​ដាក់​បញ្ចាំងថ្ងៃ​២១​វិច្ឆិកា​២០០៨ តែ​ត្រូវ​អាក់ខាន​ទៅ​វិញ។ ក្រោយ​មក​គ្រោង​បញ្ចាំង​ថ្ងៃ​១៧​កក្កដា​២០០៩ តែ​ត្រូវ​ប្តូរ​មក​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​១៥​កក្កដា​២០០៩​វិញ។

អានបន្ថែម៖ Midnight hour strikes with $22M for `Harry Potter’

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

10 Responses to Harry Potter វគ្គថ្មី​ មួយ​យប់​រក​បាន​២២លាន​ដុល្លារ

  1. rainbowpig ថា:

    កូនជ្រូក កំពុងតែចាំមើលដែរហ្នឹងណា។ ឃើញឈុតផ្សាយពាណិជ្ជកម្ម ដូចជាគួរអោយចាប់អារម្មណ៍ជាងវគ្គមុនៗ។

  2. អគ្គលីបុត្រ ថា:

    ជក់រឿងណាស់ដែរ មើលល្មមៗបានហើយ ប្រយ័ត្នស្វាមីខឹង!

  3. Fidele ថា:

    ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើល​រឿង​នេះ​យូរ​មក​ហើយ មុន​ដំបូង​ឮ​ថា​ចេញ​ផ្សាយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ២០០៨ ខំ​តែ​អរ ស្រាប់​តេ​ប្ដូរ​មក​ខែ​កក្កដា​ឆ្នាំ​នេះ​វិញ ត្រូវ​ចាំ​អស់​មួយ​ឆ្នាំ។ មិន​ដឹង​ជា​ស្មាល​ណា ទើប​មក​ដល់​ស្រុក​ខ្មែរ​ទេ! 🙂 ឮ​ថា​វគ្គ​ទី​ប្រាំពីរ​នឹង​ថត​​ចែក​ជា​ពីរ​ភាគ។

  4. Sophia ថា:

    ខ្ញុំឆ្ងល់ក្នុងរឿងនេះគេពូកែរើសតួសម្តែង តួក្មេងរហូតដល់ធំមុខដូចគ្នាគ្រប់តួ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s