បេក្ខជន​កម្ពុជា​ចូល​រួម​ការ​ប្រលងសិស្ស​ពូកែ​អន្តរជាតិ​២០០៩


I. បេក្ខជន​កម្ពុជា

សិស្សពូកែ​គណិត​វិទ្យា​អន្តរជាតិ​ឆ្នាំ​២០០៩ ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់។ សិស្ស​កម្ពុជា​ដែល​ចូល​រួម​មាន​៖

Touch Sopheak
អាយុ​១៨ឆ្នាំ
1
Din Kunthea
អាយុ​១៧ឆ្នាំ
2
LIM Leanghour
អាយុ​១៦ឆ្នាំ
3
Chea Guechlaing
អាយុ​១៨ឆ្នាំ
4
Ouk Panha
អាយុ​១៧ឆ្នាំ
5
Seang Nam
អាយុ​១៧ឆ្នាំ
6

II. អ្នក​ដឹក​នាំ​ក្រុម

(មិន​មែន​បេក្ខជនទេ)
១) សួន​ សុវ៉ាន់
7

ស្គាល់​គាត់​ទេ?

២) sok lin
8

III. កម្មវិធី

១៣ កក្កដា ២០០៩​: បេក្ខជន​មក​ដល់​Bremen ប្រទេស​អាល្លឺម៉ង់
១៤ កក្កដា ២០០៩​: ពិធី​បើក​ការ​ប្រលង
១៥ កក្កដា ២០០៩​: ការ​ប្រលង​ថ្ងៃ​ទី​មួយ
១៦ កក្កដា ២០០៩​: ការ​ប្រលង​ថ្ងៃ​ទី​ពីរ
១៧ កក្កដា ២០០៩​: ដំនើរ​កំសាន្ត
១៨ កក្កដា ២០០៩​: ដំនើរ​កំសាន្ត
១៩ កក្កដា ២០០៩​: ពិធី​រំលឹក​ខួប​លើក​ទី​៥០​នៃ​ការ​ប្រលង​អូឡាំព្យ៉ាដ​គណិតវិទ្យា​អន្តរជាតិ
២០ កក្កដា ២០០៩​: ដំនើរ​កំសាន្ត
២១ កក្កដា ២០០៩​: ពិធី​បិទ​ការ​ប្រលង/ ជប់​លៀង​លា​គ្នា
២២ កក្កដា ២០០៩​: បេក្ខជន​ត្រលប់​ទៅ​ផ្ទះ​វិញ។

bremen
Marktplatz (market place) ទី​ប្រជុំជន​របស់​ក្រុង​Bremen

Source:

អត្ថបទ​ទាក់​ទង៖

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​, ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

26 Responses to បេក្ខជន​កម្ពុជា​ចូល​រួម​ការ​ប្រលងសិស្ស​ពូកែ​អន្តរជាតិ​២០០៩

  1. សុវុឌ្ឍី ថា:

    ជូនពរពួកគេសំណាងល្អក្នុងការប្រឡង ដោយពាំនាំ​មកវិញយ៉ាងហោចណាស់ក៏បាន Honorable Mention ។​ និយាយចឹងឆ្នាំ ស្រីៗរៀនពូកែម្ល៉េះ បានទៅដល់ទៅបួននាក់!

  2. Vatey ថា:

    Hope that they will come back with the medals or honourable mention! Esp Bro Sopheak and sis Gheclaing!! Su su!! ^^ I hope both of them will get the medals!

  3. មង្គល ថា:

    សូមជូនពរប្អូនៗ។

    និយាយអញ្ចឹង ប្អូន LIM Leanghour ត្រូវជាអ្វីហ្នឹងវិចិត្រ?

  4. សុវុឌ្ឍី ថា:

    I think leanghour is Bak Touk student, rite?

  5. LIM Leanghou (ត្រកូល​ដូច​ខ្ញុំ​) ត្រូវ​ជា​សិស្ស​ជំនាន់​ក្រោយ​របស់​ខ្ញុំ​ 😀

  6. ឆ្ងល់​អា​អន្ទិត​លេខ​មួយ​ឆ្នាំ​នេះ ម៉េច​អត់​បាន​ទៅ​ចូល​នឹង​គេ​អញ្ចឹង?។

    • សុវុឌ្ឍី ថា:

      បើខ្ញូំ ចាំបានអ្នកទាំងអស់នឹង​សុទ្ធតែជាសិស្សជាប់តាំងពីថ្នាក់ទី៩ ដែលគេយកមកបំប៉ន ចឹងបានម្នាក់លេខមូយនឹងមិនបានចូលរូមនឹង។ ខ្ញុំដឹងនឹង ព្រោះមានពួកម៉ាកទៅប្រឡងអាយម៉ូពីឆ្នាំ2007ដែរ

  7. អ្នកមិនដែលមើលមុខលោក សួន​ សុវាន់ ហ្នឹងហើយ!ហេហេ
    សង្ឃឹមថានឹងមានលទ្ធផលល្អ សំរាប់ឆ្នាំនេះ!

  8. Chanroeun ថា:

    អបអរសាទរប្អូនៗទាំងអស់ដែលមានឱកាសទៅចូលរួមប្រឡងនៅបរទេស។ សូមជូនពរប្អូនៗទទួលបានជោគជ័យគ្រប់ៗគ្នា។

    ខ្ញុំសង្ឃឹមថាការជ្រើសរើសសិស្សនេះមានភាពយុត្តិធម៌។​ កាលជំនាន់ខ្ញុំអ្នក​ពូកែ ពិតប្រាកដគេមិនបានជ្រើសរើសទេ តែគេយកអ្នកពូកែ​អែបអបទៅវិញ។

    អ្នកដឹកនាំក្រុមទី១៖ គឺសាស្ត្រាចារ្យ សួន សុវ៉ាន់​ បង្រៀនគណិតវិទ្យានៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំណែកអ្នកទី២ ដូចជាប្រហែលមុខនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរ។

  9. kooms ថា:

    សូមអោយសំណាង​ល្អដល់ពួកគេ​គ្រប់គ្នា

  10. Vanda ថា:

    ឆ្ងល់ដល់ហើយ! ហេតុអី អ្នកដែល​ទៅប្រ​លង​ឃើញសិស្សពូកែជាប់​ចំ​
    ណាត់ថ្នាក់​តែ​៣នាក់គត់​ លេខ ២, ៣, និង លេខ ៧ តែអ្នកផ្សេងជាប់​
    លេខ​ដែរ​មមិន​ឃើញសោះអញ្ចឹង?
    ចុះអ្នកដែលទៅប្រលងហ្នឹងជា​អ្នក​ណាដែរទៅ?​

  11. អគ្គលីបុត្រ ថា:

    ឃើញលោកពូភ្ញាក់ឲ្យព្រើត​ ស្មានតែបេក្ខជន!!

  12. កុសល ថា:

    ឆ្នាំនេះ សិស្សពូកែគណិតវិទ្យាសុទ្ធតែស្រី (ស្រី៤និងប្រុស២)។
    អបអរសាទរនិងសូមជូនពរទទួលបានជោគជ័យគ្រប់ៗគ្នា។

  13. Samady KS ថា:

    ច្រណែន​ដល់​ហើយ​ខ្ញុំ….​តែ មិន​ដឹង​ធ្វើ​អាម៉េច, ខ្ញុំ​រៀន​ចប់​ ក៏​ចប់​តាម​សៀវ​ភៅដែរ​ទៅ….

  14. ខ្ញុំ​ឃើញ​គ្រូ​សួន​សុវ៉ាន់​ដំបូង​ ភ្ញាក់​អោយ​ព្រឺត បេក្ខជន​អី​មុខ​ចាស់​ម្ល៉េះ?។ពិនិត្យ​បន្តិច គ្រូ​សួន​សុវ៉ាន់​សោះ។

    ខ្ញុំ​លឺ​គេ​ថា​បេក្ខជន​ដែល​ចូល​រួម​ប្រលង​ជា​បេក្ខជន​ដែល​ជាប់​លេខ​កាល​ពី​ប្រលង​សិស្ស​ពូកែ​ថ្នាក់​ឌីប្លូម។ គេ​យក​ពួក​គេ​ទៅ​បណ្តុះ​បណ្តាល ត្រៀម​ប្រលង​បែប​olympiad ។

  15. ខ្ញុំកឹសុំចូលរួមសប្បាយរីករាយជាមួយដែរ ដែលមាននិស្សិតខ្មែរចេញទៅប្រកួតប្រជែងជាមួយនិស្សិតបរទេស ហើយបើមាននិស្សិតដែលពូកែៗ គ្រប់ផ្នែកវិជ្ជាផ្សេងៗទៀត បានចេញទៅប្រកួតនៅគ្រប់ប្រទេសដទៃៗទៀត នោះឫតតែសប្បាយចិត្តកាន់តែខ្មាំងឡើងទៀត។ ព្រោះស្រុកយើងនៅក្សត់ខ្សោយឬត្រូវការចាំបាច់នូវនិស្សិតពូកែៗច្រើនណាស់។ព្រោះខ្មួនឯងឈប់រៀននៅ១៩៧៣(វិទ្យាល័យភ្នំដូនពេញ) ជីវភាពគ្រួសារធ្មាក់ចុះដុនដាប៕

  16. Vanda ថា:

    ពេលជួប​លោក​គ្រូ​ សួន សុ​វណ្ណ​ តំបូង​​សឹងតែមិន​ជឿ​ថា​គាត់​ជា​បិតា​គណិត​
    វិទ្យា​សោះ​ (ក្មេង​ឃ្វាល​គោលសុទ្ធ) ខ្ញុំមិនមែន​និយាយ​បង្អាប់​គាត់​ទេ​
    តែ​និស្សិត​ខ្មែរ​តែងនិយាយ​លេង​អាចឹង​។
    លឺ​ថា​គាត់​ជា អតី​ត​សិស្សពូកែ​​ខ្មែរ​ជាប់លេខ​២ពីសង្គម​។​
    ​គាត់​ជា​ប្រធា​នដេ​ប៉ា​តឺ​ម៉ង់​គណិត​វិទ្យា​នៅ​សកល​.​ភ្នំ​ពេញ​។
    លឺ​ថា​គេ​ធ្លាប់​បញ្ជូន​បណ្ឌិតមកពី​វៀត​ណាម​មក​បង្រៀន​សាស្ត្រាចារ្យ​នៅ​
    សកលតែ​លឺថា​គាត់​ថា​ បណ្ឌិតទាំង​នោះ​អត់​ចេះ ដូច្នេះ​​គាត់​អត់​ដែ​រ​ចូល
    រៀន​សោះ (​សម័យ​សាធា​រណ​រដ្ឋប្រ​ជា​មា​និត​កម្ពុជា​)។
    ឯកសារ​យោង​៖ សា​ស្ត្រាគណិតវិទ្យា​ វិទ្យា​ល័យជា​ស៊ីម​ព្រែក​អ​ញ្ចាញ​
    នូវ សុភុន (បរិ.គណិត​ ១៩៨៤)គាត់​ប្រាប់​ពួកខ្ញុំ​អា​ចឹង​។

  17. kooms ថា:

    ហេហេ! ក្មេងឃ្វាលគោសោះ ន! អាច​ក្លាយ​ជាសេ្តចគណិតវិទ្យាក្នុងស្រុក​ខ្មែរដែរ គួអោយ​គោរពកោដសរសើគាត់ណាស់។ ចុះលោក សុខ លីន​ខាងក្រោម​យ៉ាងមេចដែរលោកគ្រួ? អត់មាន​ពីណានិយាយពីគាត់សោះ។

  18. machmorn ថា:

    អូ ហូ! ក្មេងសម័យនេះពូកែៗមែន សូមជូនពរឲ្យទទួលបានជោគជ័យ 😉

  19. Kh news ថា:

    ប្លុកគេល្អៗណាស់ហ្ន!

  20. Posoky ថា:

    សូមអោយទទួលជោកជ័យ សកលលោកម្តង ស្រុកយើង ជយោ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s