ប្រាសាទ​ព្រះ​វិហារ៖សារព័ត៌មាន​អន្តរជាតិ​លំអៀង​ខាង​សៀម…


I. ប្រវត្តិខ្លីៗ

– ឆ្នាំ​១៩៥៤ សៀម​បាន​ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ដោយ​ខុសច្បាប់។

– ខែមិថុនា ឆ្នាំ ១៩៥៩ ខ្មែរ​ស្នើ​ដំនោះស្រាយ​ដោយ​សន្តិវិធី​ទៅ​ភាគី​សៀម ៖ ត្រួត​ត្រា​រូម​គ្នា ដោយ​ខ្មែរ​មាន​សិទ្ធិអធិបតេយ្យភាព បើ​មិន​ព្រម​ខ្មែរ​នឹង​ប្តឹង។

– សៀម​មិន​ព្រម។ ខែតុលា ឆ្នាំ​១៩៥៩ ខ្មែរ​ប្តឹង​ទៅ CIJ: Cour International de la Justice.

– ឆ្នាំ​១៩៦២ ខ្មែរ​ឈ្នះ​ក្តី។ តុលាការ​អន្តរជាតិ​បាន​ចេញ​សាលក្រមដោយ​ការ​បោះ​ឆ្នោត​៩​ទល់​៣

១) អោយ​សៀម​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​ព្រះ​វិហារ

២) និង​តំបន់​នៅ​ជិត​នោះ​ដែល​ស្ថិត​នៅ​ក្នុង​អធិបតេយ្យភាព​របស់​ខ្មែរ

ជាង​នេះ​ទៅ​ទៀត​តុលាកា​នេះ​បាន​ចេញ​សាលក្រម​ដោយ​សំលេង​៧​ទល់​នឹង​៥ បញ្ជា​អោយ​សៀម​សង​រូប​ចំលាក់ ..របស់​ប្រាសាទ​ព្រះ​វិហារ ដែល​ខ្លួន​បាន​(ប្លន់​)យក​ទៅ​នៅ​ពេល​ចូល​កាន់​កាប់​(ដោយ​ខុសច្បាប់)។

សៀម​តែង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​រឿង watershed line* ព្រោះ​ថា នៅ​ក្នុង​សន្ធិសញ្ញា​បារាំងសៀម ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា កំនត់​ព្រំ​ដែន​ដោយ​ផ្អែក​លើ​Watershed line តែ​ផែន​ទី​ដែល​គូរ​ដោយ​គណៈ​កម្មការ​ព្រំ​ដែន​នោះ មិន​ត្រូវ​គ្នា​នឹង​Watershed line នេះ។ សៀម​នៅ​តែ​លើក​​បញ្ហា​នេះ​មក​និយាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ សៀម​មាន​ពាក្យ​និយាយ​នៅ​ក្នុង​សាលា​ក្តី​គឺ​ដោយ​សារ​តែ​លេស​មួយ​នេះ​ឯង តែ​និយាយ​មិន​ឈ្នះ​ខាង​ខ្មែរ។ ព្រោះ​អ្វី​? ព្រោះ​ក្រោយ​គេ​ធ្វើ​ផែន​ទី​ហើយ (ឆ្នាំ​១៩០៧) សៀម​ខ្លួន​ឯង​ហ្នឹង​ក៏​សីញ៉េ​ទទួលស្គាល់។ ក្រោយ​មក​ក៏ប្រែ​​ក្រលាស់​ថា​មិន​ដឹង​ថា​ផែន​ទី​នេះ​ធ្វើ​មិន​ត្រូវ។ តែ​តុលាការ​គេ​ចាប់​បាន​ភស្តុតាង​ថា​សៀម​ហ្នឹង​តាម​ពិត​បាន​ដឹង​ថា​អញ្ចឹង​ហើយ។ ព្រោះ​នៅ​ឆ្នាំ​១៩៣៤ -១៩៣៥​គេ​បាន​ធ្វើ​ការ​វាស់​វែង​ឡើង​វិញ បង្ហាញ​ថា​​ប្រាសាទ​ព្រះ​វិហារត្រូវ​ដាក់​អោយ​នៅ​ក្នុង​ដី​ថៃ​ទើប​ត្រូវ​តាម​ Watershed line តែ​សៀម​មិន​ព្រម​នៅ​តែ​យល់​ព្រម​យក​ផែនទី​ចាស់​ដែលដាក់​ថា​ព្រះ​វិហារ​នៅ​ក្នុង​ដី​ខ្មែរ។ ជាង​នេះ​ទៅ​ទៀត សៀម​មិន​បាន​លើក​បញ្ហា​នេះ​ឡើង​នៅ​ពេល​ចុះ​សន្ធិសញ្ញា​ក្រុង​វ៉ាស៊ីងតោន​ឆ្នាំ​១៩៤៧​ទេ ទោះ​បី​បាន​ដឹង​ថា​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ​ក្នុង​ផែន​ទី​១៩០៧​ និង​មិន​ត្រូវ​តាម​Watershed line ក៏​ដោយ។ឆ្នាំ​១៩៣០ ព្រះ​អង្គ​ម្ចាស់​ដាំរ៉ុង​បាន​មក​ទស្សនា​ប្រាសាទ​ព្រះ​វិហារ ដោយ​មាន​ចៅហ្វាយ​ខេត្ត​ខ្មែរ​និង​បារាំង​នៅ​ចាំ​ទទួល។ មាន​ន័យ​ថា​ព្រះ​អង្គម្ចាស់​រូប​នេះ​ដឹង​ថា​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ រឺ​ទទួល​ស្គាល់​ដោយ​គ្មាន​ទើស​ទាល់។

សូម​អាន​អត្ថបទ​យោង ដែល​ជា​​ឯកសារ​តំកល់​របស់​តុលាការ​អន្តរជាតិ៖ Summary of the Judgment of 15 June 1962
រឺ​ចូល​ទៅ​ក្នុង​វ៉ិបសាយ​របស់​សាលាក្តី​អន្តរជាតិ​ ដើម្បី​អាន​ព័ត៌មាន​លំអិត​អំពី​ដំនើរការ​ រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​នេះ៖ International Court of Justice

II. សារព័ត៌មាន​អន្តរជាតិ​ផ្សាយ​​លំអៀង​ខាង​សៀម

ប្រសិន​បើ​សិន​អ្នកសារព័ត៌មាន​អន្តរជាតិ​រាយការណ៍​ពី​ជំលោះ​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ អ្នក​នឹង​ឃើញ​គេ​បញ្ចប់​អត្ថបទ​ដោយ​ញឹក​ញាប់​ថា “….តុលាការ​អន្តរជាតិ​បាន​កាត់​ក្តី​អោយ​ខ្មែរ​ឈ្នះ​ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ តែ​មិន​បាន​សំរេច​អំពី​ដី​នៅ​ជុំ​វិញ​នោះ​ទេ…“។

សំដី​នេះ ជា​សំដី​ដែល​គេ​និយាយ​ត្រាប់​តាម​ពួក​សៀម​សុទ្ធសាធ រហូត​ដល់​ពេល​ខ្លះ អ្នក​សារព័ត៌មាន​ខ្មែរ​យើង​ម្តង​ម្កាល​ត្រាប់​សំដី​នេះ​ដែរ គួរ​អោយ​ហួស​ចិត្ត។

សង្ស័យ​ពួក​ហ្នឹង​មិន​ដែល​យក​ភ្នែក​អាន​សាលក្រម​តុលាការ​អន្តរជាតិ​ទេ​មើល​ទៅ

ជាង​នេះ​ទៅ​ទៀត មាន​ញញួរ​មួយ​ទៀតសំរាប់​សំពង​ក្បាល​ពួក​សៀម រឺ​ធ្វើ​អោយ​ពួក​សៀម​ខ្លាច​រឿង​ប្តឹង​ផ្តល់​ម្តង​ទៀត។ បើ​ប្តឹង​ ច្បាស់​ជា​ចាញ់​ខ្មែរ​ម្តង​ទៀត គឺ MOU 2000។

III. MOU 2000

សន្ធិសញ្ញា​បំពេញ​បន្ថែម ចុះ​ដោយ​ខ្មែរ​និង​សៀម នា​ឆ្នាំ​២០០០ បាន​កំនត់​ថា៖

១) ភាគី​ទាំង​ពីរ​ត្រូវបង្កើត​គណៈ​កម្មការ​សំរាប់​បោះ​បង្គោល​ព្រំដែន។

២) ត្រូវ​បោះ​បង្គោល​ព្រំ​ដែន​ដោយ​យោង​តាម សន្ធិសញ្ញា​បារាំង​សៀម​១៩០៤ ១៩០៧ និង​ផែន​ទី​ដែល​ជា​លទ្ធផល​នៃ​សន្ធិសញ្ញា​នេះ​(ផែន​ទី​ឆ្នាំ​១៩០៧)។ (MOU 2000 មាត្រា​១)។

សូម​អាន​MOU 2000 បន្ថែម​នៅ​ទី​នេះ៖ mou-2000-eng

មិនដឹង​ថា​ហេតុ​អ្វី​ក៏​គេ​មិន​និយាយ​អំពី​MOU 2000 នេះ ? ព្រោះ​ថា​សន្ធិសញ្ញា​នេះ កំនត់​យ៉ាង​ច្បាស់​ថា​សៀម​ទទួល​ស្គាល់​ផែន​ទី​១៩០៧។ នៅ​ក្នុង​ផែន​ទី​ហ្នឹង ដី​ដែល​សៀម​ទាមទារ​នោះ​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ។

មិន​ដឹង​ជា​អភិសីទ ស្អី​គេ​នោះ មាន​សន្ធិសញ្ញា​ហ្នឹង​មើល​រឺ​អត់?។ ហើយ​ចុះ អស់​លោក​​អ្នក​កាសែត​ខ្លះ​នោះ?។

—–

** Watershed ជា​ខ្សែកំនត់​ព្រំ​ដែន​នៃ​អាង​ទទួល​ទឹក​ភ្លៀង​ផ្សេង​គ្នា។ ត្រង់​ចំនុច​ទួល​មួយ ពេល​ភ្លៀង​ធ្លាក់​មក ទឹក​ភ្លៀង​អាច​ហូរ​ទៅ​ឆ្វេង​រឺ​ហូរ​ទៅ​ស្តាំ ខ្សែ​ខណ្ឌ​កណ្តាល​ជា​Watershed។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

19 Responses to ប្រាសាទ​ព្រះ​វិហារ៖សារព័ត៌មាន​អន្តរជាតិ​លំអៀង​ខាង​សៀម…

  1. កញ្ញា ថា:

    អារឿងទំនាស់មួយនេះមិនដឹងថ្ងៃណាខែណាបានចប់​ហើយថ្ងៃណាខែណាអាពួកសៀមហ្នឹងវាបញ្ចប់ភាពចង់បានអត់កេរ្តិ៍ខ្មាស់របស់វា?

  2. denith ថា:

    There is no wonder how to world has change their interest about our background, since Thailand is a better country. But we will not give up.

  3. Samady KS ថា:

    អា​ពួក​ស្យាម​វា​អត់​ដែល​គិត​ថា ចង់​អោយ​ខ្មែរ​យើង​លេច​ធ្លោ​ជាង​វា​ទេ។ សព្វ​ថ្ងៃ​នេះ​ពួក​ស្យាម​គិត​ថា ប្រ​ទេស​ខ្មែរ​យើង​អន់​ជាង​​ហើយ​មើល​ទៅ?

  4. អគ្គលីបុត្រ ថា:

    ខ្មែរយើងគួរ សរសេរអត្ថបទ​ជាភាសាអង់គ្លេស បកស្រាយ​វែកញែក ទើបអន្តរ​ជាតិ​គេ​ដឹង!

  5. Samady KS ថា:

    បើ​ចង់​បាន​អ្នក​បក​ប្រែ​ម៉េច​ក៏​មិន​ហៅ​ខ្ញុំ? អាយ ស្ពិក អ៊ិង​ហ្គ្លិស វាន់ៗ
    do you see by what? i can’t see you have….. if i have i see by what man.

  6. Samady KS ថា:

    យើង​កុំ​ទៅ​ភ័យ​ខ្លាច​ជា​មួយ​អា​ពួក​អស់​ហ្នឹង​អី….​​វា​គ្មាន​ទៅ​ហ៊ាន​ទេ ព្រោះ​ថា​យើង​មាន​ច្បាប់​ត្រឹម​ត្រូវ​ បើ​វា​ហ៊ាន​ខ្ញុំ​ជឿ​ថា​អន្តរជាតិ​​ នឹង​មិន​ប្រ​ណី​ដល់​ពួក​ស្យាម អស់​ហ្នឹង​ឡើយ….​អា​រឿង​ F16 ឬ F17 18 19 20 ស្អី​ក៏​ដោយ​មិន​មែន​បាន​ន័យ​ថា​អោយ​តែ​មាន​គឺ​ជា​អ្នក​ខ្លាំង​ឯ​ណា​? មាន​នៅ​ចាំ​អត់​កាល​ពី​អំឡុង​ខែ កក្កដា នោះ​អី? ពួក​វា​ស្លៀក​ពាក់​​សម្លៀក​បំ​ពាក់​​យោ​ធា​ស្អាតៗ​ណាស់​ប៉ុន្តែ​ដល់​ពេល ផ្ទុះ​អា​វុធ ​ប្រាវ​ៗៗៗៗ មាន​អី?​រត់​បះ​ជើង​អា​ខ្លះ​ទម្លាក់​កាំ​ភ្លើង​ចុះ។
    កុំ​ភ្លេច​ថា​កាល​ហ្នឹង​​ដោយសារ​តែ​សៀម​ជា​អ្នក​សុំ​ខ្មែរ​អោយ​ឈប់​​ផ្ទុះ​អា​វុធ​មុន​ទេ​ កុំ​អី​ហ្នឹង​មិន​ដឹង​ថា ខ្មោច​សៀម​ប៉ុន្មាន​នាក់​ដែល​​ត្រូវ……..!​ ណ្ហើយ​ខ្ញុំ​មិន​ចង់​និយាយ​រឿង​ហ្នឹង​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​នយោ​បាយ​ផង ណា​មួយ​ខ្មែរ​យើង​មិន​មែន​យក​រឿង បាញ់​គ្នា​ជា​ធំ​ឯ​ណា? យើង​មាន​ច្បាប់ ត្រឹម​ត្រូវ​ដែរ​តើ?​

  7. សាមាឌីនិយាយត្រូវ កុំថាខ្មែរអត់នោះ។ បើនិយាយទៅកុំឲ្យគេលឺ ថាសៀមនិងខ្លាំង តែមើលទៅបានតែម៉ាត់ទេ។

    • ពួក​សៀម​វា​ចាញ់​ខ្មែរ​ទាំង​ខាង​ប្រវត្តិសាស្ត្រ ទាំង​ច្បាប់​អន្តរជាតិ។ ដូច្នេះ​វា​គ្មាន​អី​អួត​ក្រៅ​វាយ​គ្នា ដូច​ពួក​ព្រៃ​នោះ​ទេ។ តែ​វា​ពូកែ​ភូត​ជាង​ខ្មែរ។ ពូកែ​បោក​អន្តរជាតិ​អោយ​គេ​ជឿ​វា​ណាស់។

  8. RAsmey ថា:

    បើពួកបរទេសនោះមិនបើកភ្នែកមើលទេ!! ទុកឲ្យអ្នកជំនាញគេមើលចុះ! ដល់នៅទីបញ្ចប់ទើបដឹងខ្មៅស!! ចំនែកខ្ញុំវិញមិនខ្វល់ចំពោះពួកខ្វះវិជ្ជាជីវទាំងអស់នោះទេ យ៉ាងយូរពួកសៀមភ្លេចខ្លួនឡើងតុលាការខ្មាស់គេទៀតតែចឹង!

  9. vcc ថា:

    ថ្មីៗនេះ អាពីស៊ីតបង្ហោះវីដេអូមួយថា ខ្មែរលួចដីវា​។ ខ្ញុំថា ពួកយើងគួរបង្ហោះ វីដេអូ ទាក់ទងនិងប្រវត្តិសាស្រ្ត ដែលពួកចោរស្យាម មិនទាន់កើតវិញ ម្តង ដើម្បីអោយគេដឹងថា វាជាកូនង៉ាទើបនឹងកើត

  10. Yaya Rithya ថា:

    has has…. wow, so wonderful nas about this word. But if it was can, would do also. Because it is so good 2 give SEAM know, I really want have this website nas, If bong bong can do, pl tell me phong na. I 12look….also
    Hope bong bong will do

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s