អា​គាត់​ហ្នឹង​ឆ្កួត​ទេ​ដឹង?!


៙ នឹក​ទៅ​គួរ​អោយ​ហួស​ចិត្ត​តែ​ម្តង នឹក​ឃើញ​ឡើង​ចង់​តែ​សើច ហើយ​បើលើក​មក​និយាយ​ទៅ​ដូច​ជា​ហែក​កេរ្តិ៍ខ្លួន​ឯង។
មាន​កាល​មួយ​នោះមាន​អន្ទិត​ម្នាក់​នោះ គាត់ជា​សិស្ស​ច្បង​ខ្ញុំ តែ​មិន​ដឹង​ជា​ប៉ុន្មាន​ជំនាន់​ទេ។ គាត់​បាន​មក​ដល់​ទី​ចាត់ការ​សាលា កន្លែង​សាស្ត្រាចារ្យ។ នៅ​ក្នុង​ប៊ុយរ៉ូ ​មាន​តែ​ខ្ញុំ ​គ្រូ​ម្នាក់​ទៀត និង​លេខា​ម្នាក់។ ​គាត់​នោះ​មក​រក​ជួប​នឹង​លោកព្រឹទ្ធ​បុរស​ដេប៉ាតឺម៉ង់​ តែ​ចៃ​ដន់​គាត់​មិន​នៅ។ ខ្ញុំ​ក៏​សួរ​ថា​រក​គាត់​មាន​ការ​អី?។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា គាត់​បាន​រក​ឃើញ​រូបមន្ត​ថ្មី​មួយ ល្អ​ជាង​រូប​មន្ត​ចាស់​ដែល​គ្រូ​នៅ​ទី​នេះ​យក​មក​បង្រៀន​ទៅ​ទៀត។ គាត់​ចង់​សុំ​អោយ​លោក​គ្រូ​នៅ​ទី​នេះ​ជួយ​គាត់​រៀប​ចំ​សន្និសីទ​ដើម្បី​បង្ហាញ​រូបមន្ត​នេះ។ គាត់​ចង់​ក្លាយ​ជា​ប្រូហ្វេស័រ​អាក្រេសេ។ គាត់​ក៏​បង្ហាញ​រូប​មន្ត​នោះ​មក​ខ្ញុំ។ ពិនិត្យ​រួច​ខ្ញុំតប​ទៅ​វិញ​ថា រូបមន្ក​ធម្មតា​ហ្នឹង គ្មាន​អ្វីប្លែក​ពី​របស់​ដែល​គេ​ស្គាល់​ផង។ តាម​ពិត​ទៅ​រូបមន្ត​នោះ​គ្រាន់​តែ​ជា​កំលាំង​នៅ​ក្នុង​ធ្នឹម​មួយ​ដែល​រង​បន្ទុក​រាយ​ជា​រាង​ចតុកោណ​ព្នាយ ដែល​នរណា​ក៏​ចេះ​គណនា​ដែរ។
តែ​បុរស​នោះ​នៅ​តែ​ចចេស ថា​រូប​មន្ត​គាត់​ហ្នឹង​ពិសេស​លើស​គេ។ និយាយ​គ្នា​យូរ​ៗ​ទៅ​ដូច​ជា​មិន​ដឹង​សាច់​រឿង។ បន្តិច​ក្រោយ​មក​បុរស​នោះ​ក៏​ចាក​ចេញ​ទៅ។ លោក​លេខា​ដេប៉ាតឺម៉ង់​ក៏​ប្រាប់​ខ្ញុំ​ថា បុរស​ម្នាក់​នេះ​ឆ្កួត​ទេ។ គាត់​កាល​ពី​មុន​ជា​សិស្ស​នៅ​តិចណូ​ដែរ តែ​រៀន​ជិត​ចប់​ទៅ​ហើយ ក៏​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​កើត​មាន​បញ្ហា​សរសៃ​ប្រសាទ​អញ្ចឹង​ទៅ។
ស្លាប់​ហើយ​ខ្ញុំ​ ខ្មាស់​គេ​ណាស់!!! និយាយ​មួយ​ង៉ៃ តាម​ពិត​មនុស្ស​សរសៃ​ប្រសាទ​សោះ។ តែ​ទោះ​ជា​យ៉ាង​ណាគួរ​អោយ​អាណិត​គាត់​នោះ​ខ្លាំង​ណាស់។ ឆ្កួត​ហើយ​នៅ​គិត​ដល់​រឿង​រៀន​ទៀត។ មិន​ឆ្កួត​ដូច​អា​ពួក​ខ្លះ ឆ្កូត​រឿង​រឹប​អូស​យក​ដី​គេ។ល។

មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ខែ​ដដែល បុរស​ម្នាក់​នោះ​បាន​ត្រលប់​មក​ប៊ុយរ៉ូ​សំនង់​ស៊ីវិល​នេះ​ម្តង​ទៀត។ តែ​ពេល​នេះ​គាត់​មិន​ប្រកែក​ជា​មួយ​ខ្ញុំ​ទៀត​ទេ តែ​ប្រកែក​ជា​មួយ​គ្រូ​ចាស់​ៗ​ពីរនាក់។ នៅ​ពេល​ដែល​បុរស​នោះ​ចាក​ចេញ​ទៅ​បាត់​ ខ្ញុំ​ប្រាប់​លោក​គ្រូ​ទាំង​ពីរ​នោះ​ថា តាម​ពិត​បុរស​ម្នាក់​នេះ​សរសៃ​ប្រសាទ​ទេ។

តាំ​ង​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​ហាក់​ដូច​ជា​បាក់​ស្បាត។ អោយ​តែ​នរណា និយាយ​រក​ខ្ញុំ​ដូច​ជា​ប្លែក​ៗ ខ្ញុំ​ចេះ​តែលួច​​សង្ស័យ រឺ​គិត​ជា​មុន​​ថា អា​គាត់​ហ្នឹង​ឆ្កួត​ទេ​ដឹង​?។៚

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to អា​គាត់​ហ្នឹង​ឆ្កួត​ទេ​ដឹង?!

  1. បើសិនជាគ្រាន់តែរូបមន្ត កំលាំងមានអំពើលើធ្នឹមមានរាងចតុកោណព្នាយមែនគឺធម្មតាមែន!
    ខ្ញុំក៏សរសើរគាត់ដែលមានចិត្តនៅដិតជាប់នឹងការរៀនសូត្រ ទោះគាត់មិនប្រក្រតីក្តី!
    ការរកឃើញខ្លះក៏បានដោយប្រផឹតប្រផើយដែរ ដូចជារូបមន្តគុណក្រាហ្វិច ខ្ញុំក៏មិនដឹង​ច្បាស់ដែរ​តែឮ​គេ​ថាគាត់រកឃើញក្នុងពេលតែមួយយប់​ខណៈ​ប្រើវិធីផ្សេងមិនចេញ!
    លោកគ្រូអាចរកបានឯកសារនឹងប្រាប់ខ្ញុំផង!
    អរគុណ

  2. denith ថា:

    I indeed feel pity for him. He could have become something if that accident didn’t happen.

  3. សុភា ថា:

    រៀន​រាល់​ថ្ងៃ​ភ័យៗ​ដែរ​ណឹង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s