រូប​ថត​បោក​ ..ជា​ថ្មី​ម្តង​ទៀត


..នេះ​ជា​រូប​ថត​ដែល​គេ​ថត​បាន​នៅ​ពេល​ដែល​យន្តហោះ​អ៊ែរ​បឹស​ A330 របស់​Air France កំពុង​តែ​ធ្លាក់។ នៅ​លើ​រូប​នេះ​គេ​ឃើញ​កន្ទុយ​យន្តហោះ​បាន​ដាច់ និង​មនុស្ស​ម្នាក់​ឃ្ទាត​ចេញ​ក្រៅ។ រូប​នេះ​ជា​រូប​ដែល​យក​ចេញ​ពី​memory របស់​កាមេរ៉ា​អ្នក​ដំនើរ​ម្នាក់​ឈ្មោះ Paulo G.Muller ។….

សូម​អាន​បន្ថែម​នៅ​លើ​ព័ត៌មាន​ដើម​អំពិល។

brazilmidair1

brazilmidair2


តាម​ពិត​រូប​ទាំង​ពីរ​ខាង​លើ​ជា​រូប​បោក​ប្រាស់​តែ​ប៉ុណ្ណោះ។ រូប​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ត​គ្នា​តាម​E-Mail ដោយ​បោក​ថា​ជា​រូប​ថត​បាន​នៅ​ក្នុង​គ្រោះ​ថ្នាក់​យន្តហោះ​បុក​គ្នា រវាង ប៊ូអ៊ីង 737 និង យន្តហោះ​ផ្សេង​ទៀត កាល​ពី​ឆ្នាំ​២០០៦។ ឥលូវ​នេះ​រូប​ថត​បោក​ប្រាស់​ដដែល​នេះ ចេញ​ចរាចរ​ជា​ថ្មី​ម្តង​ទៀត ដោយ​បោក​ថា​ជា​រូប​ថត​បាន​នៅ​ក្នុង​យន្តហោះ​អ៊ែរ​ហ្វ្រង់ ដែល​ធ្លាក់​កាល​ពី​ថ្ងៃ ១ មិថុនា ២០០៩។

រឿង​បោក​ប្រាស់​នេះ ត្រូវ​បាន​ប្រឌិត​ឡើង​ដោយ​លោក Carlos Cardoso។ គាត់​មាន​បំនង​បង្ហាញ​ថា​ មនុស្ស​លោក​ជឿ​លើ​internet ភ្លាមៗ​ដោយ​មិន​ចេះ​គិតពិចារណា។

តាម​ពិត​រូប​នេះ​ត្រូវ​បាន​គេ​ថត​ចេញ​ពី​រឿង​ភាគ “Lost” របស់​ទូរទស្សន៍​ABC ។ សូម​ទស្សនា​វគ្គ​ខ្លី​ៗ​ខាង​ក្រោម៖

អាន​បន្ថែម​៖

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to រូប​ថត​បោក​ ..ជា​ថ្មី​ម្តង​ទៀត

  1. លោកគ្រូអាចដឹងពីចំនុចនេះពិតជាអស្ចារ្យមែន បើខ្ញុំក៏មិនជឿថារូបពិតដែរ ដឹងថាជិតស្លាប់ហើយនៅមានអារម្មណ៏ចេញថតរូបទៀត!
    ម្យ៉ាងដំនឹងតាមអ៊ីមែលភាគតិចណាស់ដែលពិត!
    សង្ឃឹមថាគេនឹងរកដឹងពីមូលហេតុធ្លាក់ឆាប់ៗ!

  2. កញ្ញា ថា:

    ចំនុចមួយទៀតគឺថាបើយន្តហោះដាច់កន្តុយមែនស្មានថាអ្នកប៉ុន្មាននាក់ក្នុងរូប​ហ្នឹងអង្គុយបានស្រួលចឹងអី!ប៉ើងខ្ទេចខ្ទីអស់ឡូវហ្នឹង!

  3. denith ថា:

    Today technology is gravely advanced. We need to be more aware of everything around us technologically. Thanks for the info.

  4. កេសី ថា:

    សូម្បីតែនៅស្រុកថៃ រូបភាពនេះត្រូវបានផ្ញើរពីម្នាក់ទៅម្នាក់តាមអ៊ីម៉ែល ដូចព្យុះអញ្ចឹង ។ កាលពី​អាទិត្យមុន ខ្ញុំក៏បានទទួលអ៊ីម៉ែលមួយអំពីរូបហ្នឹងដែរ ដល់តែឃើញភ្លាម ខ្ញុំគិតថាមិនពិត​ទៅ​ហើយ ព្រោះមនុស្សជិតងាប់ហើយ នៅមានអារម្មណ៏លើកកាម៉េរាថតទៀត ។ យ៉ាប់មែន

  5. អញ្ចឹង​ហើយ​ ​នៅ​តែ​មាន​អ្នក​ជឿ 😀

  6. Vanda ថា:

    អរគុណល្បងដែលបានចែករំលែក!​ខ្ញុំបានមើលសារព័ត៌មានគល់អំពិលដែល​តែដូចជា​ឆ្ងល់​
    មែនទែន​ ដូចមិត្តមួយ​ចំនួន​បញ្ចេញ​វាចារ​​អញ្ចឹង មនុស្សជិតស្លាប់ហើយនៅមានអារម្មណ៌​
    ថតទៀតហ្ន៎?
    ពូកែកុហកមែន…។

  7. វណ្ណ ថា:

    អរគុណដែលបានចែករំលែក បើមិនប្រាប់ទេខ្ញុំក៏គិតថាជារូបពិតដែរ។ គិតទៅហ្ន៎! បច្ចេកវិទ្យា សម័យទំនើបអាចបន្លំភ្នែកមនុស្សបានងាយស្រួលណាស់!

  8. សុំសរសើរអ្នកដែលចេះមានគំនិតរកនឹកឃើញស្ទើលបោកបា្រស់ថ្មីៗប្លែកៗបែបនេះ
    ហើយក៏សុំបង្អាប់ពីស្ទីលថតបោកបា្រស់ដ៏មហាសែនអន់នេះដែរ ហេហេហេហហេ

  9. ទោះបីជាថតបានមែន មិនជឿថានៅរក្សារូបភាពបានទេ!
    យន្តហោះខ្ទិចដល់ថ្នាក់នេះហើយ តើគួរឲ្យជឿទេថាម៉ាស៊ីនថតមិនខូច?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s