ពៅ​ វឌ្ឍនា លើក​មុខមាត់​សាលា​តិចណូ នៅ​អាមេរិច


best16_06_1

រូប​ថត​កោះ​សន្តិភាព

ពៅ វឌ្ឍនា បញ្ចប់​ការសិក្សា​ថ្នាក់​វិស្វករ​សំនង់​ពី​សាលា​តិចណូ (វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា) នៅ​ឆ្នាំ​២០០៦ ទទួល​បាន​អាហារូបករណ៍​ Fullbright របស់​អាមេរិច​នៅ​ឆ្នាំ​បន្ទាប់។
ឆ្នាំ​នេះ​គេ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​អាមេរិច ប្រកប​ដោយ​លទ្ធផល​ល្អ​បំផុត​ក្នុង​ចំនោម​សិស្ស​ចំរុះ​ជាតិស​ាសន៍​ដែល​ទៅ​រៀន​នៅ​សាលា​ជាមួយ​គ្នា​។ វឌ្ឍនា​ទទួល​បាន​អាហារូបករណ៍​បន្ត​យក​ថ្នាក់​បណ្ឌិតនៅ​អាមេរិច ​សំរាប់​បី​ឆ្នាំ​បន្ត​ទៀត។

** សូម​អបអរ​សាទរ

** 😀

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

19 Responses to ពៅ​ វឌ្ឍនា លើក​មុខមាត់​សាលា​តិចណូ នៅ​អាមេរិច

  1. សុភា ថា:

    ខ្ញុំ​ដូច​អត់ដែល​ឃើញ​មុខ​នៅ​តិច​ណូ​ហើយ​ដូច​អត់ដែល​លឺ​មុខ​ទៀត 🙂 ។ អរអរសាទរ​ផង

  2. សុខហេង ថា:

    ស៊យ​វិន ខ្ញុំ​អត់​រៀន​នៅ​តិចណូ​ផង !

  3. អបអរសាទរ!
    សង្ឃឹមថាវិស័យសំណង់នៅខ្មែរនឹងរីកចំរើនថែមទៀត គ្រែងលោទៅវិញមានការងារធ្វើល្អដែរខ្ញុំ!ហេហេ

  4. វណ្ណ ថា:

    ធ្វើជាគ្រូគេពេលមានកូនសិស្សទទួលបានជោគជ័យអញ្ចឹង, ពិតជាសប្បាយចិត្តណាស់!

  5. គ្រូតោ សិស្សខ្លា ! ពាក្យនេះគេនិយាយមិនខុសទេជឿទៅ !

    លោកគ្រូចៅវិចិត្រអ៊ើយ កុំដាក់ខ្លួនពេក ហេហេហេហហេ……

  6. Borith ថា:

    តាស៊ីក្លូ និយាយត្រូវ។មាន​មោទនភាពណាស់សិស្សទិចណូ។ចង់រក​មុខមាត់អោយដែរ​​ តែពិបាកណាស់​លោកគ្រូ……

  7. Posoky ថា:

    តិចណូកាលណា ប្រើជាភាសាដទៃវិញ ខ្ញុំមិនចូលចិត្តបារាំងសោះ (ព្រោះរៀនមិនចេះ)

    • សិស្ស​ចូល​ចិត្ត​អង់គ្លេស​ជាង។ ប៉ុន្តែ​ម៉ោង​ភាសា​ឥលូវ​ ទាំង​បារាំង​ ទាំង​អង់គ្លេស​ សិស្សមិនចង់​​ចូល​រៀន​ទាំង​អស់ ព្រោះ​រៀន​នៅ​ក្រៅ​ចេះ​អស់​ហើយ :D។
      យើង​ចង់​រៀន​ជា​អង់គ្លេស​ជាង​ជា​បារាំង តែ​មាន​ផល​វិបាក ព្រោះ​គ្មាន​ដៃ​គូប្រទេស​និយាយ​ភាសា​អង់គ្លេស​ធំ​ដុំ។ យើង​សិក្សា​ជា​បារាំង សំរួល​សិស្ស​មក​សិក្សា​បន្ត​នៅ​បារាំង ព្រោះ​ខាងបារាំង (បារាំង ប៊ែល​ស៊ិច)​នេះ​គេ​អោយ​បួក​ច្រើន និង​ផ្តល់​ជំនួយ​ដល់​សាលា​តិចណូ​ច្រើន។ សាលា​តិចណូ​ក៏​សហការ​ជា​មួយ​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ដែរ ដូចជា​តាម​រយៈ​គំរោង​AUN-SEDnet របស់​ជប៉ុន​ បញ្ជូន​សិស្ស​ទៅ​រៀន​នៅ​ថៃ ឥណ្ឌូ ភីលីពីន។
      កាល​មុន​លឺ​ថា មាន​ជប៉ុន​ចង់​ជួយ​តិចណូ តែ​ខាង​តិចណូ​មិន​ទទួល បែរ​ជា​ទទួល​បារាំង។ គេ​ថា​ព្រោះ​ជប៉ុន​ជួយ​តែ​ដេប៉ាតឺម៉ង់​​ខ្លះ​ប៉ុណ្ណោះ​ ហេតុ​ដូច​នេះ​ថ្នាក់​ដឹកនាំ​សាលា​គេ​មិន​អាច​ទទួល​បាន ដោយ​ទុក​អោយ​ដេប៉ាតឺ​ម៉ង់​ផ្សេងល្ហេមល្ហាម។

      • សុភា ថា:

        តែ​ខ្ញុំ​គិត​ថា​រៀន​បារាំង​ណឹង​ក៏​ល្អដែរ។ ព្រោះ​ពួក​យើង​រៀន​បារាំង​ក្នុង​សាលា​​ហើយអង់គ្លេស​អាច​រៀន​ក្រៅ​បាន។ មិនតែ​ប៉ុណ្ណោះ​ពាក្យ​បច្ចេក​ទេស​ទាក់ទង​គ្រូ​ក៏​ប្រាប់ទាំង​បារាំង​ទាំង​អង់គ្លេស។ យើង​អាច​ធ្វើ​ការ​ស្រាវជ្រាវ​នឹង​ធ្វើ​ការ​ជាមួយ​ពី​ភាសារ​នេះ​ដោយ​គ្មាន​បញ្ហា​ឯណា។ សិស្ស​ដែល​ទៅ​រៀន​នៅ​ប្រទេស​និយាយ​ភាសារ​អង់គ្លេសក៏​មិន​ដែល​លឺ​​ថា​មាន​បញ្ហា​ភាសារ​អង់គ្លេស​នោះ​ដែរ។ ខ្ញុំ​គាំ​ទ្រ​អោយ​តិចណូប្រើ​២​ភាសារ។ នៅសាលា​នៅ​បារាំង​ក៏​គេ​មាន​នយោបាយ 40% អង់គ្លេស​និង 60% បារាំង​ដែរ។ ដូច្នេះ​យើងអាច​ធ្វើ​បែប​នេះ​ក៏​ចំនេញ មិនថា​អញ្ចឹង?

      • ត្រឹម​ត្រូវ!
        សិស្ស​តិចណូ​មាន​ប្រៀប​ជាង​សិស្ស​មក​ពី​សាលា​ដទៃ​ត្រង់​ចេះ​បារាំង​ផង ចេះ​អង់គ្លេស​ផង។

  8. Posoky ថា:

    កាលនៅស្រុកខ្មែរ បើបានចេះបារាំងមានមុខមាត់គ្រាន់បើដែរ តែខ្ញុំមកនៅអាគាំងនេះ មានពួក មូរ៉ូកូ អតីតក្រោមការគ្រប់គ្រងអាណានិគមន៍បារាំង គឺនិយាយអោយចំ គេប្រើភាសាបារាំង តែពួកនេះមកនៅអាគាំង ខ្ញុំឃើញភាសានឹងគឺ គ្មានតំលៃសោះ ពិបាករកការងារណាស់ នឹងពិបាកទំនាក់ទំនង។ តែបើចេះអង់គ្លេសរឺភាសា ស្ពេននីស មិនថាជាតិសាសន៍ណាទេ ដូចជាស្រួលណាស់ ។

    • យ៉ាងណាខ្ញុំក៏គិតថា ប្រើភាសាបារាំងនឹងអង់គ្លេស គឺល្អសំរាប់តិចណូហើយ!
      បើអេសអុញច្រើនអោយយួនកាន់កាប់បានដឹងប្រឹង!ហេហេ
      និយាយលេងទេ ខ្ញុំចេះយួនតែមិនចង់និយាយយួននៅស្រុកខ្មែរសោះ!
      នៅនេះសុខចិត្តលួចរៀនបារាំងតិចៗ ជិតបាន A2 ហើយ!(មិនដឹងប្រលងខែ១១ នឹងជាប់អត់ទេខ្ញុំ)

  9. chenda ថា:

    ជាសិស្សរួមជំនាន់ជាមួយញ៉ុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s