សៀមវា​​ច្រណែន​ខ្មែរ ខ្លាច​ខ្មែរ​មាន…


យោង​តាម​ព័ត៌មាន​Reuter លោក​អូបាម៉ា បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ទី​១២​មិថុនា​នេះ​ថា ប្រទេស​អាស៊ាន​ទាំង​ពីរកម្ពុជា​ឡាវ​ ​បាន​លះបង់​ទំនោរ​ម៉ាក់លេនីន​ហើយ។ សេចក្តី​បញ្ជាក់​នេះ​នឹង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​របស់​ពាណិជ្ជករ​អាមេរិច​នៅ​ស្រុក​ខ្មែរ​និង​ឡាវ តាម​រយៈ​ធនាគារ​នាំចេញ​នាំចូល​អាមេរិច។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​អោយ​ពួក​សៀម​មិន​សប្បាយ​ចិត្ត ដោយ​ចាត់​ទុក​ថា​អាមេរិច​បាន​បោះបង់​ដៃ​គូ​សៀម​របស់​ខ្លួន​ចោល។ (Bangkok Post: Shock Move by White House, 16/06/2009)។ សៀម​គេ​ចាត់​ទុក​ដំនឹង​នេះ​ថា​ជា​ដំនឹង​ដ៏​គួរ​អោយ​តក់​ស្លុត មួយ។

ពួក​សៀម​គេ​ខ្លាច​ការ​បោះទុន​វិនិយោគ​តាម​រយៈ​ធនាគារ​នាំ​ចេញ​នាំ​ចូលអាមេរិច​(US Exim Bank) ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ប្រទេស​សៀម ព្រោះ​វិនិយោគិន​សៀម​ត្រូវ​ប្រជែង​ជាមួយ​អាមេរិច​ ក្នុង​ការ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។

ជា​ចុងក្រោយ​កាសែត​បាងកក​ប៉ុស បាន​ទាមទារ​អោយ​រដ្ឋាភិបាល​អាមេរិច​ដូរ​សេចក្តី​សំរេច​ចិត្ត…. អស្ចារ្យ​មែន!!

** គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ រឺ​ខែ​មុន​នេះ អាស៊ាន​បាន​ប្រកាស​ប្រលង​តែង​បទ​ចំរៀង​ជាតិ​សំរាប់​អាស៊ាន។ អត្ថន័យ​បទ​ចំរៀង​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គី​ភាព​នៅ​ក្នុង​អាស៊ាន។ គួរ​អោយ​ចង់​សើច​មែន..។

**ខ្ញុំ​ជឿ​ថា​បើ​ខ្មែរ​ត្រូវ​ជា​មួយ​អាមេរិច ខ្មែរ​នឹង​មាន​ឆាប់ ព្រោះ​យើង​មាន​ទីផ្សារ​ធំ។ នាំ​ទំនិញ​ទៅ​អាមេរិច​ទៅ​អឺរ៉ុប​លក់​បាន​ថ្លៃ។ បើ​ពួក​អាមេរិច​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ក៏​ខ្មែរ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​ធ្វើ​ការ​ជា​មួយ​ពួក​ចិន​ពួក​សៀម​ដែរ។
ហើយ​បើ​ពួក​អាមេរិច​មក​បណ្តាក់​ទុន​រកស៊ីច្រើន​នៅ​ស្រុក​ខ្មែរ នោះ​ដី​នឹង​ត្រូវ​ប៉ាន់​ហើយ​មើល​ទៅ…​ពេល​នោះ ត្រូវ​ប៉ាន់​ហើយ​ខ្ញុំ… 😀

Ref:

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

13 Responses to សៀមវា​​ច្រណែន​ខ្មែរ ខ្លាច​ខ្មែរ​មាន…

  1. Vanna ថា:

    ចេះ​តែ​មាន​ហ្មង​ល្បង​សៀម​ហ្នឹង!!

  2. ហាហហាហត្រូវប៉ាន់ដីហើយឬលោកគ្រូចៅ? ហាហាហហាហហហាហាហ
    ដល់ពេលនោះលែងជិះស៊ីក្លូតាប៉ាដោយហាហាហាហហាហាហាហហាហា

  3. កញ្ញា ថា:

    បើចឹងមែន​តិចទៀតពួកសៀមហ្នឹងលេងហ៊ានមើលងាយខ្មែរហើយ!​គិតដើររកមើលដីពីរបីបង្គីសិនយកមកស្តុកទុកក្រែងមាននឹងគេ!​​:D

  4. ញញឹមស្រស់ ថា:

    លោក​ប្រធានាធិបតេយ្យ Obama និយាយ​ដូច្នេះ​ព្រោះ​គាត់​ចង់​បើក​ផ្លូវ​ឲ្យ​អ្នក​វិនិយោគ​អាមេរិក​មក​ធ្វើ​អាជីវកម្ម​ប្រេង​ឥន្ធនៈ​ជា​មួយ​នឹង​កម្ពុជា។ ខ្ញុំ​ឭ​គេ​និយាយ​ថា អាជីវកម្ម​ប្រង​ឥន្ធនៈ​នៅ​ស្រុក​ខ្មែរ​យើង​នឹង​ផ្តល់​ចំណូល​ ២ billions ដុល្លា​ក្នុង​មួយ​ឆ្នាំ​។ តើ​យើង​មិនដឹង​ថា​លុយ​នោះ​នឹង​ចូល​ហោប៉ៅ​អ្នក​ណា​គេ​ទេ​។

    • សម្តេច​គាត់​ថា “…ខ្មែរ​ហ្នឹង​ភ្លើ​មិន​ចេះ​ចាយ​លុយ…ចាំ​បាច់​អន្តរជាតិ​មក​ចេះ​ចាត់​ចែង…”​ 😀
      ជួន​កាល​ប្រេង​បូម​បាន​១០០០​លីត្រ ដាក់​ថា​បូម​បាន​មួយ​លីត្រ នរណា​ទៅ​ដឹង។

  5. ពួក​វា​មិន​ត្រឹម​តែ​ជា​ចោរ ថែម​ទាំង​ជា​ពួក​ច្រណែន​ឈ្នានីស​គេ​ទៀត​។ 👿

  6. Samady KS ថា:

    បើ​ដី​ចាប់​ផ្តើម​ត្រូវ​ប៉ាន់ ចឹង​ចាំ​មើល​ប្រ​ហែល​ជា​ខ្ញុំ​ទៅ​ទិញ ដី​ទុក បួន​ ដប់ បង្គី​ក្រែង​ល ថ្ងៃ​ក្រោយ​ត្រូវ​ប៉ាន់​និង​គេ ដែរ។ ទិញ​ យ ​ម៉ោ ច្រក​បាវ ទុក​ក្នុង​ផ្ទះ​សិន

  7. denith ថា:

    Haha, whatever!!!

    We have scored alot of victories lately.

  8. engsamnang ថា:

    សុំអោយអញ្ជឹងចុះដូចបងម៉ូលីកាចុះ នរណាកចង់អោយខ្មែរមាន ខែ្មររីកចំរើនដែរ។ តែខ្លាចតែលុយអត់ហោប៉ៅ​រាស្រ្ត។

    • អោយ​តែ​ខ្មែរ​មាន គង់​ហៀរ​ហូរ​មក​ដល់​ពួក​អ្នក​ក្រ​ដែរ​ទេ។ ពួក​អ្នក​មាន​ច្រើន​តែ​មាន​ស្រី​ញី​អូន​បង។ ដល់​អញ្ចឹង​លុយ​នោះ​ធ្លាក់​មក​នាង​ៗ នាង​ៗ​ក៏​មក​ចាយ​ជា​មួយ​ប្រុស​ក្មេង រឺ​ចាយ​វាយ​ធម្មតា តៗ​មក​ដល់​អ្នក​ទូ​ទៅ​ហើយ។
      អញ្ចឹង​ចាំ​តែ​ត្រង​ទៅ។

  9. Samady KS ថា:

    យូស….​គំនិត​របស់ វិចិត្រ​ពិត​មាន​លោយ​ ផស់​គេ​មែន​​ហ្ន៎…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s