រុក្ខ​ជាតិ​មុខ​ផ្ទះ


នេះ​ជា​ដើម​[ស៊ើ :D][ឈើ] នៅ​មុខ​ផ្ទះ​ខ្ញុំ។ ដើម​មួយ​នៅ​ខាង​ស្តាំ​មុខ​គេមិន​ដឹង​ជា​ដើម​ស្អី ខ្លះ​ថា​ប៉ោម​អាចម៍ ឬ​ប៉ោម​ម្រេច រឺ​ប៉ោម​ព្រៃ។ ផ្លែ​វា​តូច​ៗ ដូច​ពុទ្រា។ ខ្ញុំ​ធ្លាប់​សាក​ហើយ មាន​រសជាតិ​ឆ្ងាញ់ តែ​មិន​ហ៊ាន​សាក​ច្រើន​ទេ ខ្លាច​បែក​ពពុះ​មាត់។

របៀប​ថត


រូប​ខាង​លើ​ខ្ញុំ​ថត​ដោយ​ប្រើ​កាមេរ៉ា​ធម្មតា Sony DSC T-20។ ខ្ញុំ​ថត​បី​ប៉ុស ដោយ​ប្រើ​Exposure ខុស​គ្នា៖ ប៉ុស​ទី​មួយ Image brigthness=-2ev, ទី​២ យក​=0ev និង​ទី​៣​យក =+1ev។ ខ្ញុំ​ប្រើ​ប្រូក្រាម Photomatix ដើម្បី​បង្កើតរូប​ High Dynamic Range ដូច​ខាង​លើ។

រូប​មិន​ទាន់​កែ

p1p2p3

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to រុក្ខ​ជាតិ​មុខ​ផ្ទះ

  1. តាស៊ីក្លូ និយាយថា៖

    ដើមស៊ើ? ចុះវាមានដុះលើដីសាត់អត់ចៅវិចិត្រ? ហេហេហហេហហេហេហេ

    វិចិត្រចៅតា ! តាស៊ីក្លូមានចំងល់មួយចង់ឲ្យចៅជួយពន្យល់បន្តិចពីរឿងកាម៉េរ៉ា
    ព្រោះឃើញថាចៅយល់ដឹងច្រើនពីរឿងនេះ។ តាមពិតទៅតាស៊ីក្លូចូលចិត្តថត
    រូបណាស់ប៉ុន្តែនៅពេលទិញកាមេរ៉ាប្រើម្តងៗតាស៊ីក្លូមិនបានដឹងទេថាដើម្បីថត
    រួបភាពអ្វីមួយឲ្យបានច្បាស់តើគេត្រូវរើសយកភីសែលឬយកសែនស័រ?

    រាល់លើកដែលតាស៊ីក្លូទិញអាប្រីយ៏(អានតាមបារាំងហេហេហហេ)​ ថតរូបតាស៊ីក្លូ
    ផ្តោតអារម្មណ៏តែទៅលើភីសែលរបស់វាទេ ហើយមិនបានចាប់អារម្មណ៏ទៅលើ
    សែនស័ររបស់វាឡើយ។ ដល់ពេលឃើញចៅផ្សាយអត្ថបទមុនពីរឿងភីសែលនិង
    សែនស័រទើបតាស៊ីក្លូចាប់អារម្មណ៏ដល់រឿងនោះ។

    តាស៊ីក្លូចង់ដឹងថាដើម្បីថតរូបបានច្បាស់តើគេត្រូវទិញរើសយកអាប្រីយ៏ដែលមាន
    ភីសែលខ្ពស់ឬសែនស័រខ្ពស់?

    ចៅវិចិត្រជួយបា្រប់តាស៊ីក្លូផងលមើលក្រែងលោតាស៊ីក្លូបានដឹងដែរ។ អរគុណស៊ើន
    ហេហេហេហ

    • វិចិត្រ និយាយថា៖

      ៙ខ្ញុំ​ជឿ​ថា Sensor ធំ​រូប​ភាព​ល្អ តែ​ថ្លៃ។ កាមេរ៉ា​ប្រភេទ​P&S មាន​Sensor តូចៗ(4%នៃ​Full sensor 35mm) តំលៃ200-300$។ កាមេរ៉ា​DSLR sensor ទំហំ40% Full sensor មាន​តំលៃ​ប្រហែល​500-1000$(កាមេរ៉ា​ប្រភេទ​នេះ​ដែល​ពេញ​និយម​បច្ចុប្បន្នគឺ​Nikon D90 និង​Canon EOS 500d)។ កាមេរ៉ា​Full sensor (ទំហំ​៣៥មម)​មាន​តំលៃ​ប្រហែល​ជា​ចាប់​ពី​២០០០ដុល្លារ​ឡើង​ទៅ។
      កាមេរ៉ា​មានsensor ធំ​ក៏​អាច​ថត​បាន​MegaPixelធំ​ដែរ។
      ដូច្នេះ​បើ​ចង់​ថត​បាន​រូប​ច្បាស់​ល្អ យើង​ត្រូវ​ការ​sensor ធំ តែ​ថ្លៃ។ កាមេរ៉ា​មាន​sensor ធំ អាច​ថត​បាន​រូប​មាន​MegaPixel ធំ រូប​នៅ​កន្លែង​មាន​ពន្លឺ​តិច ដូច​ជា​ថត​ពេល​យប់​ក្រោម​ពន្លឺ​ចន្ទ។ល។

      កាមេរ៉ា​P&S ក៏​អាច​ថត​រូប​បាន​ច្បាស់​ដែរ តែ​ល្អ​បាន​តែ​កន្លែ​ង​ដែល​មាន​ពន្លឺ​ខ្លាំង។ បើ​ចង់​ថត​នៅ​ពេល​ខួប​កំនើត​ក្រោម​ពន្លឺ​ទៀន អី​មិន​អាច​ថត​បាន​ល្អ​ទេ។ អ្នក​ខ្លះ​និយាយ​ថា កាមេរ៉ា​ម៉ាក Canon ថត​បាន​ល្អ​ជាង​Sony តែ​ខ្ញុំ​មិន​ជឿ​ទេ​បើ​ប្រៀប​ធៀប​ក្នុង​ប្រភេទ​P&S ដូច​គ្នា។ កាមេរ៉ា​ប្រភេទ​នេះ​ម៉ាក​Sony រឺ​Nikon រឺ​Canon ក៏​ដោយ មាន​sensor ទំហំ​ប្រហែល​គ្នា​ទេ តូច​ដូច​គ្នា។

      កាមេរ៉ា​ប្រភេទ​DSLR ផ្តល់​គុណភាព​រូប​ភាព​អាស្រ័យ​នឹង​Lens មួយ​ភាគ​ធំ​ដែរ។ Lens ខ្លះ​សំរាប់​ថត​ជិត​ៗ Lens ខ្លះ​សំរាប់​ថត​ឆ្ងាយ។ គេ​ចែក​Lens (ដែល​អាច​ដោះ​ចេញ​ពីកាមេរ៉ា​បាន) ជា​ប្រភេទ Standard, Télé photo, Macro, Wide angle។៚

  2. សុខហេង និយាយថា៖

    ហាហា ខ្ញុំ​មាន​រុក្ខជាតិ​កៀន​ផ្ទះ បង​មាន​រុក្ខជាតិ​មុខ​ផ្ទះ ! ហើយ​ចុះ​បង​យក​រូប​ទាំង​បី​បញ្ចូល​គ្នា​មែន​ទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s